ក្រុមប្រឆាំងក្បត់ជាតិ បង្កើតការញុះញង់ជុំវិញបញ្ហាព្រំដែន និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គឺដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
រហូតមកដល់ពេលនេះ, តាមរយៈភស្តុតាងនិងការវាយតម្លៃគ្រប់ជ្រុងជ្រោយបានបង្ហាញយ៉ាងច្បាស់ថា ក្រុមប្រឆាំងក្បត់ជាតិដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់រួមនឹងបរិវារនៅក្រៅប្រទេសនិងវិទ្យុបរទេសជាខេមរភាសា បានបង្កើតការញុះញង់បញ្ហាព្រំដែន បញ្ហានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV) ដើម្បីដុតបញ្ឆេះកំហឹង ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា