Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរ ចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 842
អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរ ចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរ ចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន

 

(ភ្នំពេញ)៖ ដោយគ្មានយុទ្ធសាស្ត្រនយោ​បាយនិងផែនការច្បាស់លាស់ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ ធ្វើនយោបាយដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញការគាំទ្រក្នុងចំណោមប្រជាពលរដ្ឋតាមរយៈការធ្វើនយោបាយញុះញង់ បញ្ឆេះកំហឹង រើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ការរិះគន់ជេរប្រមាថ វាយប្រហារ និងមួលបង្កាច់ដៃគូនយោបាយ និងបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ ខុសពីការពិតជាក់ស្តែងរបស់កម្ពុជា។

ពួកគេជឿថាដើម្បីឱ្យមានឈ្មោះល្បី និងមានគេចាប់អារម្មណ៍ហើយកោតសរសើរបញ្ជោដល់​ខ្លួន ចាំបាច់ត្រូវធ្វើនយោបាយដោយមិនចំណាយដើមទុន​ និងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឡើយ គឺគ្រាន់តែដំឡើងសំឡេងជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលនិមិត្តរូបនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទ្ទេសក៏ឯកនៃមេដឹកនាំកម្ពុជា ជារដ្ឋបុរសសហសម័យរបស់កម្ពុជា និងវាយប្រហារញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងធ្វើនយោបាយចងគំនុំសងសឹកជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះត្រូវបានគេមើលឃើញថា ជា «យុទ្ធសាស្ត្រចាញ់-ចាញ់» ដែលក្រុមប្រឆាំងបានអនុវត្តព្រោះពលរដ្ឋបានដឹងច្បាស់រវាងការពិតជាក់ស្តែង និងការប្រឌិតរបស់ក្រុមប្រឆាំង។

ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនចាប់ពីការធ្វើនយោបាយរហូតមកដល់ពេលនេះ មិនបានខិតខំប្រឹងប្រែងធ្វើអំពើល្អ និងបម្រើជាពលរដ្ឋឡើយ តែពួកគេបានប្រើប្រាស់វោហាសាស្ត្ររិះគន់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ការវាយប្រហាររិះគន់និងបំភ្លៃការពិតរបស់ក្រុមប្រឆាំងនេះបានជួយដល់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទៅ​វិញ​ទេដោយសារអ្វីៗដែលក្រុមប្រឆាំងតែងតែនិយាយ និងឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយស៊ីឈ្នួលបរទេស ខុសពីការពិតជាក់ស្តែងដែលប្រជាពលរដ្ឋបាន រស់នៅ និងទទួលបានជាក់ស្តែងពីដំណើរនៃកម្ពុជាប្រកបដោយភាពវិជ្ជមាន អភិវឌ្ឍ ភាពរឹងមាំ។

រយៈពេលជាង ៣០ ឆ្នាំមកនេះ ក្រុមប្រឆាំងបានចាញ់បោសគូថខោ ព្រោះធ្វើនយោបាយយូរគឺកាន់តែឯកោ គ្មានការគាំទ្រ និងជាប់ជំពាក់វណ្ឌកនឹងបទល្មើសប្រឆាំងនឹងច្បាប់។ ឆ្កែចេះ តែព្រុស មនុស្សចេៈតែដើរ! សុភាសិតនេះពិតជាត្រឹមត្រូវ។ ក្រុមប្រឆាំងមិនបានធ្វើអ្វីជាផលប្រយផជន៍ជាតិឡើយព្រោះរវល់តែដើរបំផ្លិចបំផ្លាញជាតិ អំពាវនាវឱ្យបរទេសដាក់សម្ពាធនយោបាយ ការទូត ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដើរញុះញង់បំបែកបំបាក់ជាតិ ចំណែក សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់បានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា​ ធ្វើ​ឱ្យជាតិអភិវឌ្ឍរីកចម្រើន មានសុខសន្តិភាព។

ក្រុមប្រឆាំងជ្រុលនិយមបាននិងកំពុងប្រើយុទ្ធសាស្ត្រចាញ់-ចាញ់ ដោយសារតែក្នុងដំណើរនយោបាយរបស់ពួកគេគឺ «ប្រឆាំងផ្កាប់មុខ»។ ពួកគេត្រូវតែនិយាយផ្ទុយពីអ្វីដែលរដ្ឋាភិបាលនិយាយ, ពួកគេត្រូវតែធ្វើផ្ទុយពីអ្វីដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាល, ពួកគេត្រូវតែធ្វើផ្ទុយពីបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋខ្មែរ និងដើរបញ្ច្រាសទិសនៃដំណើរវិវឌ្ឍទៅមុខប្រកបដោយវិជ្ជមានរបស់កម្ពុជា។ នៅពេលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខខិតខំផ្សះផ្សាបង្រួបបង្រួមជាតិ ក្រុមប្រឆាំងជ្រុលនិយមនិងជនក្បត់ជាតិខិតខំបំបែកបំបាក់ជាតិ បែងចែកវណ្ណៈសង្គម។

ពេលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋាភិបាលធ្វើនយោបាយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អំពាវនាវឱ្យមានការផ្តល់ជំនួយ វិនិយោគក្នុងប្រទេស និងបរទេសទិញទំនិញពីកម្ពុជា ក្រុមប្រឆាំងធ្វើនយោ​បាយវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋ កម្មករកម្មការិនី ដោយអំពាវនាវឱ្យបរទេសដាក់សម្ពាធសេដ្ឋកិច្ច កុំទិញទំនិញពីកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំផ្តល់ជំនួយឱ្យកម្ពុជា។ ពលរដ្ឋខ្មែរបានមើលឃើញច្បាស់ពីការធ្វើនយោបាយបំផ្លាញជាតិនិងបំផ្លាញប្រជាជនរបស់ក្រុមប្រឆាំង។ ក្រុមប្រឆាំងបានចាញ់នៅគ្រប់សមរភូមិទាំង​អស់។ ពួកគេបានក្លាយជាជនចំឡែកក្នុងសង្គម ដែលបើកភ្នែកឡើងក្រពុលមុខជេរប្រមាថដើម្បី បានប្រជាប្រិយភាពនិងការគាំទ្រដោយមិនបានមើលថាសង្គមកម្ពុជា ពលរដ្ឋខ្មែរបានដើរដល់កន្លែងណាហើយនោទេ។

បន្ទាប់ពីប្រកួតមិនឈ្នះគណបក្សប្រជាជនកម្ពុជា, មិនឈ្នះប្រជាប្រិយភាពសម្តេចតេជោដែលធ្វើឱ្យក្រុមជនក្បត់ជាតិ ៣ ជំនាន់ ជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាអ្នកនយោបាយចាញ់ចាស់វស្សា។ ចរិតប្រឆាំងផ្កាប់មុខរបស់ពួកគេនៅតែបន្ត។ ពួកគេបានបន្តធ្វើនយោបាយជេរប្រមាថ ដោយពេលនេះពួកគេបាននិងកំពុងតម្រង់ទិសវាយប្រហារមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ កម្ពុជាចាប់ពីអាណត្តិទី៧ នេះ។
ពួកគេបានចាប់ផ្តើមវាយប្រហារលើប្រវត្តិនៃការសិក្សា និងការបន្ទាបបន្ថោកសញ្ញាបត្រដែលឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបាន ព្រមទាំងទាញទម្លាក់តម្លៃផ្សេងៗទៀតក្នុងទិសដៅ ដើម្បីបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋមកលើថ្នាក់ដឹកនាំគណបក្សប្រជា ជន និងអ្នកបន្តវេន។

ប៉ុន្តែយុទ្ធសាស្ត្រនយោបាយដែលគេបានប្រើជាកាំបិតមុខពីរ ដែលបានផ្តល់ផលយ៉ាងច្រើនដល់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំបក្សនេះ ព្រោះប្រជាពលរដ្ឋខ្មែរកាន់តែស្គាល់ច្បាស់នរណាដែលបម្រើជាតិពិតប្រាកដ និងនរណាដែលជាជនក្បត់ជាតិ ៣ ជំនាន់។ ក្រុមប្រឆាំងជេរប្រមាថកាន់តែខ្លាំង ធ្វើឱ្យពួកគេខាតបង់កាន់តែច្រើន ហើយពេលមេដឹកនាំខ្លះនៃក្រុមប្រឆាំងជ្រុលនិយមដូចជាជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរជាដើមត្រូវបានពលរដ្ឋខ្មែរជឿថាមានជំងឺសសៃប្រសាទនិងវិកលចរិតបាត់ទៅហើយ។

រយៈពេលជាង ៣០ ឆ្នាំដែលក្រុមប្រឆាំងប្រើយុទ្ធសាស្ត្រនយោបាយជេរប្រមាថសម្តេចតេជោ ប្រមាថចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បានក្លាយជាពរជ័យសម្រាប់គណបក្សប្រជាជនកម្ពុជាព្រោះពលរដ្ឋកាន់តែច្រើនបាន ផ្តល់នូវការស្រឡាញ់ អាណិត ជឿទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ដល់សម្តេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនរបស់គណបក្សប្រជាជន កម្ពុជា។ ភស្តុតាងអាចបញ្ជាក់តាមរយៈលទ្ធផលនៃការបោះឆ្នោតនានាដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបាននូវការបោះឆ្នោតគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដី។
យោងតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋចំនួនជាង ៨,២លាននាក់ស្មើ ៨៤,៥៨% បានចេញទៅបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រជាង ៦,២លានសំឡេងស្មើប្រមាណ ៨២% នៃសំឡេងឆ្នោតបានការដែលចំនួននេះច្រើនជាងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។

ចំណុចនេះបង្ហាញយ៉ាងច្បាស់ថាក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិបានកំពុងអនុវត្តយុទ្ធសាស្ត្រចាញ់ចាញ់ហើយលទ្ធផលបាន បង្ហាញថាពួកគេពិតជាចាញ់គ្រប់សមរភូមិ និងថែមទាំងចាញ់សង្គ្រាមទាំងមូលតែម្តង។ ដូច្នេះពួកគេចាំបាច់គួរកែប្រែយុទ្ធសាស្ត្រនយោបាយបំផ្លាញជាតិនិងបំផ្លាញប្រជាជនមកការរួមកសាងជាតិ និងសាមគ្គីជាតិខ្មែរ។ បញ្ឈប់ការធ្វើនយោបាយញុះញង់ឱ្យសកម្មភាពដែលជឿខ្លួនងប់ ជាប់ គុកនិងបំពានច្បាប់។ ពិតណាស់! ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន។

នៅក្នុងការថ្លែងសារពិសេសនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រឆាំងដែលប្រឹងជេរសម្តេច និងឯកឧត្តម ហ៊ុន ម៉ាណែត រហូតធ្វើឱ្យបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋរហូតដល់ទទួលសំឡេងឆ្នោតជាង ៨២%។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា មិត្តបរទេសតែងតែបន្ទោសបង្អាប់រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៨ តែពួកគេនៅតែធ្វើការជាមួយសម្តេច រាប់ទាំងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

ហេតុដូច្នេះបានជាក្រុមប្រឆាំងតែងតែបរាជ័យ ហើយគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីគ្រប់ពេលបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋ គោរពស្រឡាញ់និងជឿទុកចិត្ត ហើយឥឡូវនេះក្រុមបន្តវេនគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍ និងពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងមានជំនឿថាថ្នាក់ដឹកនាំបន្តវេនជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានលក្ខណៈសម្បតិនិងសមត្ថភាពគ្រប់គ្រាន់ដឹកនាំប្រទេសបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។

ក្រៅពីផ្តែផ្តាំឱ្យនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ថែរក្សាសន្តិភាពនិងការអភិវឌ្ឍ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។ អរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេចតេជោ​ និងឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣»៕​

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង