ប្រធានាធិបតីអាហ្រ្វិកខាងត្បូង អំពាវនាវដល់លោក ពូទីន ថា សង្រ្គាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់
(មូស្គូ)៖ ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង ដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ក្នុងផ្នែកនៃប្រតិភូមេដឹកនាំទ្វីបអាហ្រ្វិក ក្រោមគោលដៅជួយស្វែងរកសន្តិភាព រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ បានអំពាវនាវកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទៅកាន់សមភាគីរុស្ស៉ីរបស់លោកថា សង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែបញ្ឈប់។