Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់កំពុងជួបវិបត្តិ ក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 543
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់កំពុងជួបវិបត្តិ ក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ! អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់កំពុងជួបវិបត្តិ ក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!

 

(ភ្នំពេញ)៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងក្រុមជនបរទេសជ្រុលនិយមជ្រកក្រោមអង្គការអន្តរជាតិ ឬអ្នកស្រាវជ្រាវនិងអ្នកកាសែតស៊ីឈ្នួលមួយចំនួនបន្តរាំខុសចង្វាក់ភ្លេង និងចេញភ្លាវ បែកឆ្វេង ខុសគេតែឯងដោយព្យាយាមទាញទម្លាក់តម្លៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលាបពណ៌ខុសពីការពិតថា «ការបោះឆ្នោតនៅកម្ពុជាក្លែងក្លាយ» និងស្រែកបំភ្លៃខុសពីការពិតថា «កម្ពុជាមានវិបត្តិនយោបាយ» ។ នេះគ្រាន់តែជាការយល់សប្តិ៍កណ្តាលថ្ងៃត្រង់ និងជាការស្រមើស្រម៉ៃក្នុងក្តីអស់សង្ឃឹម។ ពលរដ្ឋខ្មែរនិងពិភពលោកបានមើលឃើញច្បាស់ថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយក្រោយការបោះឆ្នោត ព្រោះក្រោយការបោះឆ្នោត អ្វីៗដំណើរការជាប្រក្រតី ពលរដ្ឋមានការរីករាយសប្បាយចិត្តដោយសារតែស្ថិរភាពនយោបាយពេញលេញ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីគ្មានអ្វីជាឧបសគ្គ ឬមានវិបត្តិឡើយ។ ការបោះឆ្នោតនៅកម្ពុជាមិនមែនជាការបោះឆ្នោតក្លែងក្លាយឡើយ តែជាការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពពិតប្រាកដដែលពលរដ្ឋទាំងអស់មានមោទកភាពដែលកម្ពុជាអាចធ្វើបាន។ ធម្មានុរូបភាពនៃដំណើរប្រជាធិបតេយ្យនិងខាងនយោបាយត្រូវបានធានាជាមួយអត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់របស់ពលរដ្ឋចំនួន ៨៤,៥៨%។

រហូតមកទល់ពេលនេះ កម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ ប៉ុន្តែមានតែអ្នកនយោបាយក្រុមប្រឆាំងជ្រុលនិយមទេដែលមានវិបត្តិ។ វិបត្តិដោយសារតែពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានលែងជឿការញុះញង់របស់ខ្លួន, ក្រុមប្រឆាំងមានវិបត្តិព្រោះសកម្មជននយោបាយរបស់ខ្លួនមួយចំនួនដែលជឿការញុះញង់ពីក្រៅប្រទេសត្រូវបានប្រឈមនឹងមុខច្បាប់ដោយសារការបំពានច្បាប់, ក្រុមអ្នកនយោបាយប្រឆាំងមានវិបត្តិដោយសារតែបាត់បង់កម្លាំងគាំទ្រ និងមិនអាចធ្វើនយោបាយប្រមូលស្រោមសំបុត្របានទៀត ហើយក្រុមអ្នកនយោបាយប្រឆាំងក៏កំពុងមានវិបត្តិព្រោះ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលជាទណ្ឌិតត្រូវបានគេរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការបញ្ជាឱ្យមន្ត្រីគណបក្សភ្លើងទៀនអនុវត្តផែនការញុះញង់ពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល និងរៀបចំផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមិនដឹងថាតើវាសនានៃគណបក្សភ្លើងទៀននឹងក្លាយជាយ៉ាងណាប្រសិនបើមេបក្សស្រមោល សម រង្ស៊ី បន្តពុលទឹកមាត់និងតែងប្រើប្រាស់បក្សភ្លើងទៀនដើម្បីធ្វើ សកម្មភាពជាចំហប្រឆាំងនឹងច្បាប់នៅកម្ពុជា អុកឡុកសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋខ្មែរជាង ៨,២លាននាក់ដែលចេញទៅបោះឆ្នោតគឺជាសាក្សីរស់នៃដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ ទោះបីជាក្រមប្រឆាំងខំប្រឹងលាបពណ៌ថាជាការបោះឆ្នោតក្លែងក្លាយ តែវាពិតជាគ្មានន័យអ្វីឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបែរជាសើចចំអកឱ្យក្រុមជនក្បត់ជាតិទៅវិញ ទេ និងពិតជាគួរឱ្យអាណិតក្រុមប្រឆាំងជ្រុលនិយមទៅវិញទេដែលធ្វើជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ មួយថ្ងៃៗ ដេកគិតថាតើត្រូវជេរប្រមាថរិះគន់ លាបពណ៌ មួលបង្កាច់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន​ ម៉ាណែត យ៉ាងណាដើម្បីបំពេញមហិច្ឆតាដ៏ឆ្កួតលីលារបស់ខ្លួន។

តែទង្វើអាក្រក់ដែលពួកគេបានធ្វើមកលើជាតិនិងប្រជាជនកម្ពុជាជាពិសេសការមួលបង្កាច់លាបពណ៌ខុសពីការពិតប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន តាំងពីដើមរៀងមក និងឥឡូវពួកគេបន្តបើកយុទ្ធនាការវាយប្រហារអនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែគាំទ្រ ស្រឡាញ់ អាណិតចំពោះគណបក្សប្រជាជនកម្ពុជា ចំពោះសម្តេចតេជោ និងអ្នកបន្តវេនកម្ពុជា។ ដោយសារតែការជេរប្រមាថមួលបង្កាច់ខុសពីការពិត បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានភាពជឿជាក់កាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋព្រោះពលរដ្ឋបានដឹងច្បាស់នរណាជាអ្នកធ្វើពិតប្រាកដ និងនរណាបានត្រឹមតែអង្គុយមើល និងរិះគន់វាយប្រហារ។

ដូច្នេះ កម្ពុជាគ្មានវិបត្តិនយោបាយទេ តែមានតែអ្នកនយោបាយប្រឆាំងមានវិបត្តិ ហើយការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅគឺជាការបោះឆ្នោតដែលត្រូវបានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជិត ១០ ម៉ឺននាក់មកពីបណ្តាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិថាសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ អ្នកសង្កេតការណ៍បានកោតសរសើរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល បានរៀបចំការបោះឆ្នោតបានយ៉ាងល្អត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ មានតម្លាភាព និងជាទីទុកចិត្ត។ នេះគឺខុសពីអ្វីដែលក្រុមប្រឆាំងជ្រុលនិយម តែងតែលាបពណ៌ថាការបោះឆ្នោតនៅកម្ពុជាមានការលួចបន្លំសន្លឹកឆ្នោត មានភាពមិនប្រក្រតីខ្លាំង គំរាមកំហែងជាដើមដែលការលាបពណ៌ និងការបំភ្លៃទាំងនេះគ្រាន់តែជាលេសដើម្បីញុះញង់ប្រជាពលរដ្ឋក្នុងគោលដៅបំផ្ទុបដិវត្តន៍ពណ៌ប៉ុណ្ណោះ។

ប៉ុន្តែពេលនេះ សាធារណជនបាន យល់ច្បាស់ពីល្បិចកលដ៏ទុច្ចរិតរបស់ក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងជនបរទេសមួយចំនួន ហើយការញុះញង់របស់ពួកគេគ្មានតម្លៃឡើយ។ ពលរដ្ឋខ្មែរបានបោះបង់ចោលមនោគមន៍វិជ្ជារបស់ក្រុមប្រឆាំងជ្រុលនិយម និងការញុះញង់ បញ្ឆេះកំហឹងស្អប់ខ្ពើម ជាតិសាសន៍របស់ទណ្ឌិត សម រង្ស៊ី ហើយនិងបានគាំទ្រការពារថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យក្រោមដំបូលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនទៀតដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាតរៀងមក។ ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ តែការភូតកុហកបោកប្រាស់របស់ក្រុមប្រឆាំងនេះនឹងធ្វើឱ្យក្រុមពួកគេរលត់រលាយដូចអំបិលត្រូវទឹក៕​

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង