Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖​ អ្នកដែលចោទថារដ្ឋាភិបាលថ្មីដេក មិនធ្វើអី គឺអ្នកនោះហើយដែលដេកលក់ពិតប្រាកដ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 316
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖​ អ្នកដែលចោទថារដ្ឋាភិបាលថ្មីដេក មិនធ្វើអី គឺអ្នកនោះហើយដែលដេកលក់ពិតប្រាកដ សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖​ អ្នកដែលចោទថារដ្ឋាភិបាលថ្មីដេក មិនធ្វើអី គឺអ្នកនោះហើយដែលដេកលក់ពិតប្រាកដ

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨១០៨ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលចោទថារដ្ឋាភិបាលថ្មីដេក មិនធ្វើការងារអ្វវី គឺអ្នកនោះហើយដែលដេកលក់ពិតប្រាកដ មើលមិនឃើញពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលអាណត្តិថ្មីបាននិងកំពុងចុះជាប់បងប្អូនកម្មករ-កម្មការិនីជាបន្តបន្ទាប់ តាំងពីរដូវប្រាំង រដូវភ្លៀង រហូតដល់រដូវរំហើយ ដែលសរុបចំនួនបងប្អូនកម្មករ-កម្មការិនីដែលសម្ដេចបានចុះជួប កើនដល់ជិត ២០ ម៉ឺននាក់។

សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងគិតគូរពីការដោះស្រាយបញ្ហានានាដែលនៅសេសសល់ និងបង្កើននូវផលវិជ្ជមានជូនបងប្អូនកម្មករ-កម្មការិនីបន្ថែមទៀត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនី ដោយបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការជាច្រើនដូចជា គោលនយោបាយគាំពារសង្គម ការដំឡើងប្រាក់បៀវត្សអប្បបរមា ដល់ ២០៤ ដុល្លារក្នុងមួយខែ និងគោលនយោបាយលើកទឹកចិត្តដល់ស្ត្រីជាកម្មការិនីតាំងពីពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលជាដើម។

 

អត្ថបទទាក់ទង