Grand News Asia Close

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាល ឱ្យឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 217
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាល ឱ្យឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាល ឱ្យឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកំពុងស្តារកំណើនសេដ្ឋកិច្ចនិងបន្តពង្រឹងភាពធនប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពីគ្រោះអាសន្នសុខភាពជាយថាហេតុក្នុងពេលអនាគតក្ដី ក៏ផលវិបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលចាប់ផ្តើមឡើងពីចុងឆ្នាំ២០១៩ នៅតែបន្តប៉ះពាល់ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាលកម្ពុជានៅឡើយ។

សម្តេចធិបតីបានថ្លែងបន្តថា ហេតុនេះហើយទើបយើងខិតខំពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាល ឱ្យឆ្ពោះទៅសម្រេចបានគោលដៅអាទិភាពប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេសការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺ «គ្មានជនណាម្នាក់ត្រូវគេទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ»។

នាឱកាសនោះផងដែរ សម្តេចធិបតីបានគូសបញ្ជាក់ថា នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលអណត្តិទី៧ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព ពោលគឺនៅពេលមនុស្សមានសុខភាពល្អ មានគុណភាពខ្ពស់ នោះវាគឺជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប៕

អត្ថបទទាក់ទង