Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯករាជ្យ និងសន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1011
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯករាជ្យ និងសន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯករាជ្យ និងសន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង

ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឯករាជ្យ និងសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ គឺសុទ្ធតែកើតចេញ ពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯងទាំងការទទួលបានឯករាជ្យ និងសន្តិភាព ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធមិទ្ទីញរម្លឹកកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣) និងខួប ៧០ ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាកុលបុត្រខ្មែរអ្នកដឹកនាំជំនាន់ក្រោយនិងប្រជាជនកម្ពុជាទាំងមូល សម្តេច ប្ដេជ្ញាយកអស់កម្លាំងកាយចិត្តដង្ហែរតាមស្នាមព្រះហស្តប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ព្រះមហាក្សត្រវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រុំថែរក្សា និង ការពារឱ្យបានស្ថិតស្ថេរចីរកាលនូវឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង