Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានាដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 202
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានាដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានាដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ដែលមានគោលដៅជាយុទ្ធសាស្រ្ត៥ កំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ បង្កើនប្រសិទ្ធភាពស្ថាប័ន ធានាចីរភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយយកចិត្តទុកដាក់ខ្លាំងនូវការពង្រឹងការអភិវឌ្ឍកម្រិតមូលដ្ឋាន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋានដែលមានកម្មវិធីនយោបាយសម្រាប់ការកសាងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៅក្នុងអណត្តិទី៧ ដោយបញ្ជាក់ច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញគោលដៅសំខាន់ៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង