សន្តិភាពក្រោមចុងប៊ិចការទូត៖ ប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ
ការបញ្ចប់ស្នូរគ្រាប់កាំភ្លើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោមអំណាចនៃចុងប៊ិចការទូតគឺជាសមិទ្ធផលនយោបាយដ៏សំខាន់មួយដែលកម្ពុជា មិនត្រឹមតែរក្សាបាននូវសន្តិភាពទេ ប៉ុន្តែអាចផ្លាស់ប្ដូរពីភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយដ៏រាំរ៉ៃជាយូរឆ្នាំមកហើយនោះក្លាយទៅជារបត់នយោបាយការទូតថ្មីសន្លាងមួយដ៏គួរជាទីកត់សម្គាល់លើឆាកអន្តរជាតិ។ កិច្ចព្រមព្រៀងសន្តិភាពនេះ មិនត្រឹមតែអាចបញ្ចប់ការបង្ហូរឈាមគ្នារវាងប្រទេសជិតខាងទំាងពីរទេ ប៉ុន្តែក៏បង្ហាញជាសញ្ញាផ្លូវការនៃការចាប់ផ្តើមយុគសម័យថ្មីនៃការចងក្រងទំនាក់ទំនងសន្តិភាព ការទូត និងសហប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជាថៃផងដែរ។








