Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទើបប្រទេសមានសន្តិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 442
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទើបប្រទេសមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទើបប្រទេសមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើសិនយើងមិនអនុវត្តន៍សិទ្ធិក្នុងការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញទេ ហើយបែរជាចង់ធ្វើតាមរយៈបាតុកម្មទម្លាក់ បដិវត្តន៍ ឬធ្វើរដ្ឋប្រហារដូចឆ្នាំ១៩៧០ ជាដើមនោះ យើងគ្មានសន្តិភាពនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនប្រទេសយើងមានសង្រ្គាម កុំថាឡើយការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ សូម្បីតែផ្លូវចាស់ៗក៏ត្រូវបំផ្លាញចោល ប្រទេសយើងនឹងត្រូវត្រឡប់ទៅតថភាពដើមវិញ ព្រមទាំងជួបការបាញ់ស្ទាក់និងអស្ថិរភាពជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា តាមរយៈការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំនេះហើយ ដែលឆ្លុះបង្ហាញថា សន្តិភាពនិងការអភិវឌ្ឍត្រូវបានធានាសម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត៕

 

អត្ថបទទាក់ទង