Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជធានី-ខេត្ត នឹងមានសិទ្ធិពិនិត្យនិងសម្រេច លើគម្រោងវិនិយោគដែលមានទឹកប្រាក់លើសពី ៥ លានដុល្លារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 232
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជធានី-ខេត្ត នឹងមានសិទ្ធិពិនិត្យនិងសម្រេច លើគម្រោងវិនិយោគដែលមានទឹកប្រាក់លើសពី ៥ លានដុល្លារ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជធានី-ខេត្ត នឹងមានសិទ្ធិពិនិត្យនិងសម្រេច លើគម្រោងវិនិយោគដែលមានទឹកប្រាក់លើសពី ៥ លានដុល្លារ

សម្រេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនឹងផ្ដល់សិទ្ធិបន្ថែមទៀតដល់ថ្នាក់រាជធានី-ខេត្ត ដើម្បីសម្រេចទៅលើគម្រោងវិនិយោគមួយចំនួន ខណៈពេលដែលបច្ចុប្បន្ននេះ រដ្ឋបាលថ្នាក់រាជធានី-ខេត្តមានសិទ្ធសម្រេចលើគម្រោងដែលមានទឹកប្រាក់ត្រឹមតែ ៥ លានដុល្លារចុះក្រោមតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី ទីស្តីការក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ថ្នាក់រាជធានី-ខេត្ត ត្រូវបញ្ជា គ្រប់គ្រង និងត្រូវរៀបចំផ្ទះខ្លួនឯងឱ្យបានស្អាត ពីព្រោះការយកសិទ្ធិអំណាចទៅហើយ ទាល់តែមានសមត្ថភាពក្នុងការប្រើប្រាស់ និងអនុវត្តឱ្យមានប្រសិទ្ធភាពទៀត ទើបទាក់ទាញអ្នកវិនិយោគបានច្រើន៕

អត្ថបទទាក់ទង