Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃស្អែក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 745
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃស្អែក

(ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ស្អែកនេះតទៅ។

ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាការកត់សម្គាល់ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃនៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី។ ដូច្នេះនេះជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី សម្រាប់ប្រជាពលរដ្ឋក្នុងឱកាសខួបកំណើតរបស់សម្តេច។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍​កោះ​នរានេះ​ មាន​ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម​ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+​១៨០ម+១០៨ម+​២៣ម+​២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង​៩២ម៉ែត្រ​​ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្ត​ចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង​៣,២៥ម៉ែត្រ​ និងមានគន្លង​សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​ ។

ស្ពាន​នេះតម្រូវឱ្យបេីកបរ​ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង​ជម្រាលទទឹងស្ពាន២%​ សសរ​សម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ​ គិតពីផ្ទៃតួស្ពានទៅលើអាកាស​ សសរ​ស្ពាន​សម្រាប់ព្យួរខ្សែកាបមានចំនួន​២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ​​ គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ​៧៣,៤០ម៉ែត្រ​​ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣​ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ​។

កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត​ កំពស់អតិបរមា​នាវា​ឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត​ គម្លាតពីសរសរស្ពាន​ខ្សែ​កាប មានប្រវែង ១៨០ម​ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើម​សង​ខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោល​ភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ​។

ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​ ។ ​

ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។ ​ស្ពាននេះ​ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ​ ទទឹងស្ពាន ២១ម៉ែត្រ​​ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ​​ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ​ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក៕ (Fresh News)

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង