Grand News Asia Close

ជញ្ជាំង៖ ការឈ្លានពានរបស់ទាហានថៃ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1029
ជញ្ជាំង៖ ការឈ្លានពានរបស់ទាហានថៃ An under-construction Thai ‘security wall’ on occupied Cambodian soil. ANN/The Nation

#ទស្សនៈ

ការសាងសង់ជញ្ជាំងគឺមានសារសំខាន់ប៉ុន្តែវាក៏អាចបង្កជាគ្រោះថ្នាក់បានដែរ។ ជញ្ជាំងផ្តល់នូវការការពារ សន្តិសុខ និងខណ្ឌចែកមនុស្សជាពីរផ្នែកផ្សេងគ្នា នៅពេលមានមូលហេតុ ភាពស្របច្បាប់ និងចាំបាច់ ដែលអាចធ្វើជាមូលដ្ឋានសមស្របសម្រាប់ការសាងសង់ជញ្ជាំង។ ជញ្ជាំងគឺមិនត្រឹមតែអាចសាងសង់ឡើងបានពីឥដ្ឋ លោហធាតុ ឬបេតុងតែប៉ុណ្ណោះទេ។ ការសាងសង់ជញ្ជាំងក៏អាចជាការគិតបែបអរូបី និងជាឧបករណ៍ផ្លូវចិត្តមួយដ៏មានអត្ថន័យ ដោយសារហេតុផលល្អៗទាំងអស់ខាងលើ។

ទោះបីជាការសាងសង់ជញ្ជាំងអាចបំពេញមុខងារស្របច្បាប់និងបម្រើគោលបំណងចាំបាច់មួយចំនួនយ៉ាងណាក្ដី ការសាងសង់ជញ្ជាំងអាចត្រូវបានប្រើប្រាស់ខុសគោលបំណង ឬភាន់ច្រឡំថាជាឧបករណ៍ក្លែងក្លាយបាំងមុខដើម្បីផ្តល់ភាពស្របច្បាប់ដល់គោលនយោបាយ និងសកម្មភាពទាំង​ឡាយណាដែលខុសច្បាប់ គ្មានការចាំបាច់ និងបង្កផលប៉ះពាល់។

ភាពខុសគ្នាយ៉ាងខ្លាំងរវាងប្រភេទជញ្ជាំងទាំងពីរនេះគឺសច្ចធម៌ស្ថិតស្ថេរជាអមតៈមួយដែលថាអំណាចក្នុងការសាងសង់ជញ្ជាំង មិនមែនមានន័យថាជញ្ជាំងនោះមានភាពស្របច្បាប់ ឬមានតម្រូវការចាំបាច់នោះឡើយ។ មូលដ្ឋានច្បាប់ ភាពស្របច្បាប់ និងតម្រូវការចាំបាច់ផ្នែកសីលធម៌ដែលជាក់ស្តែងត្រូវតែមានមុនដំណើរការនៃការសាងសង់ជញ្ជាំងជាមុន​។ ចំណុចនេះគឺប្រទេសថៃកំពុងប្រព្រឹត្តកំហុស។ ការសាងសង់ជញ្ជាំងព្រំដែនរបស់ទាហានថៃមិនត្រូវបានទទួលស្គាល់ថាស្របតាមច្បាប់អន្តរជាតិនោះទេ ហើយការសាងសង់នេះគ្មានភាពស្របច្បាប់នៅក្នុងចំណោមប្រជាជនដែលត្រូវបានគេខណ្ឌដោយជញ្ជាំងនេះដែរ។ ជាក់ស្តែងការសាងសង់ជញ្ជាំងនេះគឺគ្រាន់តែសម្រាប់​បម្រើឱ្យផលប្រយោជន៍រយៈពេលខ្លីរបស់ក្រុមឥស្សរជនថៃ ដែលបានកេងចំណេញពីភាពតានតឹងជាមួយប្រទេសកម្ពុជាដើម្បីសម្រេចរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

ទាហានថៃអាចសាងសង់ជញ្ជាំងនេះបាន ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញហើយថា ជញ្ជាំងទាំងឡាយណាដែលខ្វះមូលដ្ឋានច្បាប់ ភាពស្របច្បាប់ និងតម្រូវការចាំបាច់ផ្នែកសីលធម៌ ឬការអនុវត្តជាក់ស្តែង នៅទីបំផុតនឹងដួលរលំ និងបរាជ័យជាក់ជាមិនខាន។

ឆាំង យុ នាយក​​មជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

-Phnom Penh Post-

អត្ថបទទាក់ទង