Grand News Asia Close

សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានសន្តិភាពពេញលេញ កំពុងផ្ទុះការចាប់អារម្មណ៍ និងចុះផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1016
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានសន្តិភាពពេញលេញ កំពុងផ្ទុះការចាប់អារម្មណ៍ និងចុះផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានសន្តិភាពពេញលេញ កំពុងផ្ទុះការចាប់អារម្មណ៍ និងចុះផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ

(ភ្នំពេញ)៖ សៀវភៅដែលមានចំណងជើងថា «The Father Who Shielded and Never Left» សរសេរពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីដំណាក់កាលដំបូង រហូតទទួលបានសន្ដិភាពពេញលេញ កំពុងផ្ទុះការចាប់អារម្មណ៍បណ្ដាញសារព័ត៌មានល្បីៗលំដាប់ពិភពលោកជាច្រើន។

បណ្ដាញសារព័ត៌មានធំៗទាំងនោះ បានចុះផ្សាយយ៉ាងព្រោងព្រាត និងធ្វើការវិភាគយ៉ាងស៊ីជម្រៅពីយុទ្ធសាស្ត្រដឹកនាំរបស់កម្ពុជា ក្រោយសៀវភៅត្រូវបានដាក់លក់ និងចែកចាយនៅលើទីផ្សារអន្តរជាតិ។

អ្វីដែលធ្វើឱ្យមហាជន និងអ្នកវិភាគបរទេសមានការភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺការដែលពួកគេបានដឹងពីការពិតនៃ «គ្រឺះសន្តិភាព» របស់កម្ពុជា។ ក្នុងខណៈដែលពិភពលោកបច្ចុប្បន្នកំពុងឆេះឆួលដោយភ្លើងសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា សារព័ត៌មានអន្តរជាតិបានដកស្រង់ខ្លឹមសារនៃសៀវភៅនេះមកបង្ហាញថា «មេរៀនពីកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនៅពេលនេះ»។ នោះគឺយុទ្ធសាស្ត្របញ្ចប់សង្គ្រាមដោយសន្តិវិធី និងការដឹកនាំបែប «ខែលការពារ» (The Shield) ដែលមេដឹកនាំម្នាក់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារប្រជាជន។

វាជាមោទនភាពដ៏ធំធេងដែលកម្រនឹងកើតមានណាស់ ដែលស្នាដៃនិពន្ធមួយនេះ ត្រូវបានគេយកទៅចុះផ្សាយក្នុងទម្រង់ជា «មេរៀនដឹកនាំសម្រាប់កម្រិតសកល»។ អត្ថបទបរទេសទាំងនោះបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន មិនមែនគ្រាន់តែជាមេដឹកនាំប្រទេសមួយនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ស្ថាបត្យករសន្តិភាព» ដែលបានបង្ហាញពិភពលោកថា «សន្តិភាព និងស្ថិរភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ»។

បន្ទាប់ពីឃើញការចុះផ្សាយដ៏ច្រើនពីសំណាក់សារព័ត៌មានក្រៅស្រុក បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវមោទនភាពជាខ្លាំង និងមានការភ្ញាក់ផ្អើលដែលឃើញមេរៀនដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ត្រូវបានពិភពលោកឱ្យតម្លៃខ្ពស់ដល់ថ្នាក់នេះ។ នេះជាសក្ខីភាពបញ្ជាក់ថា តម្លៃនៃ «សន្តិភាព» ដែលយើងមានសព្វថ្ងៃ គឺជាអ្វីដែលពិភពលោកទាំងមូលកំពុងចង់បាន។

បច្ចុប្បន្ន សៀវភៅ «The Father Who Shielded and Never Left» កំពុងក្លាយជាចំណាប់អារម្មណ៍ថ្មីមួយដែលបង្ហាញពី «Soft Power» ដ៏ខ្លាំងក្លារបស់កម្ពុជា លើឆាកអន្តរជាតិ៕

-Fresh News-

 

អត្ថបទទាក់ទង