Grand News Asia Close

លោក ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃដែលថា កម្ពុជាដើរតាម UNCLOS ខណៈថៃ «មិនទាន់យល់ហ្គេមច្បាប់អន្តរជាតិ»

ដោយ៖ Morm Sokun ​​ | 12 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1029
លោក ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃដែលថា កម្ពុជាដើរតាម UNCLOS ខណៈថៃ «មិនទាន់យល់ហ្គេមច្បាប់អន្តរជាតិ» លោក ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃដែលថា កម្ពុជាដើរតាម UNCLOS ខណៈថៃ «មិនទាន់យល់ហ្គេមច្បាប់អន្តរជាតិ»

 

ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នៅថ្ងៃទី៨ ខែមិថុនា បានចែករំលែកអត្ថបទវិភាគរបស់សាស្ត្រាចារ្យថៃ Akaraphong Khamkhun ដែលអះអាងថា កម្ពុជាបានដើរតាមនីតិវិធីច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវក្នុងការចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ខណៈភាគីថៃនៅតែខ្វះការយល់ដឹង និងការត្រៀមខ្លួនចំពោះដំណើរការច្បាប់អន្តរជាតិនេះ។

លោក ហ៊ុន សែន បានបញ្ជាក់ថា លោកមិនធ្វើអត្ថាធិប្បាយបន្ថែមលើខ្លឹមសារអត្ថបទនោះទេ ប៉ុន្តែចង់ឱ្យប្រជាជនកម្ពុជា និងថៃបានអាន និងពិចារណាដោយខ្លួនឯង។

នៅក្នុងអត្ថបទវិភាគ សាស្ត្រាចារ្យរូបនេះបានលើកឡើងថា ការត្អូញត្អែររបស់ថៃថា «កម្ពុជាដើរហ្គេមលឿនជាង» គឺបង្ហាញពីការមិនបានយល់អំពីច្បាប់សមុទ្រអន្តរជាតិ ខណៈកម្ពុជាគ្រាន់តែអនុវត្តតាមនីតិវិធីដែលមានចែងក្នុង UNCLOS បន្ទាប់ពីថៃសម្រេចលុបចោល MOU 44 ដោយឯកតោភាគី។

អ្នកវិភាគថៃក៏បានព្រមានថា ការប្រើប្រាស់មនោសញ្ចេតនាជាតិនិយម និងនយោបាយផ្ទៃក្នុងជំនួសការគោរពច្បាប់អន្តរជាតិ អាចធ្វើឱ្យថៃខាតបង់ទីតាំងលើឆាកអន្តរជាតិ និងបន្តអូសបន្លាយវិវាទជាមួយកម្ពុជា។

អត្ថបទទាក់ទង