Grand News Asia Close

សម្ដេច ហ៊ុន​ សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៧ « ពីគូបដិបក្ខក្លាយ​ជា​​ដៃគូសន្ទ​នា​ដើម្បីសន្តិ​ភាព » ​​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 88
សម្ដេច ហ៊ុន​ សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៧ « ពីគូបដិបក្ខក្លាយ​ជា​​ដៃគូសន្ទ​នា​ដើម្បីសន្តិ​ភាព » ​​ សម្ដេច ហ៊ុន​ សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៧ « ពីគូបដិបក្ខក្លាយ​ជា​​ដៃគូសន្ទ​នា​ដើម្បីសន្តិ​ភាព » ​​

សៀវភៅ«សម្ដេច ហ៊ុន​ សែន កំពូលស្ថាបនិក និ​ង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរ​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិក​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯក​ឧ​ត្ត​ម ច​ង​ក្រ​ង​សៀ​​​វភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នក​ដែលចូ​លចិ​ត្ត​កិ​ច្ច​កា​រស្រា​វ​ជ្រា​វ និ​ង​ច​​ងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បី​ចងក្រ​ងប្រ​វត្តិ​សា​ស្រ្ត​រ​បស់​យើ​ង​ ព្រោះ​តាំងពីច្រើនសម័យ​កាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការ​ច​ង​ក្រ​ង​​​ឯ​ក​សារ នៃ​ប្រ​ទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិន​មែ​ន​ទ​​ន់​ខ្សោយ​នោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អា​ច​នឹ​ង​មា​ន​កា​រ​លើ​ស​​លស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រ​សិនបើ​ជាតិសា​សន៍​យើ​ង​ជា​អ្ន​ក​រៀ​ប​រៀ​​​ងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និ​ង​ឧ​ត្ត​ម​គ​តិ​ជា​តិ​ពិ​ត​​ប្រា​កដរបស់​ខ្លួនដែរ។ ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ​«សម្ដេច ហ៊ុន​ សែន កំ​ពូ​ល​​ស្ថាបនិក និ​ង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​ក្ដីរីករាយ។

​​វគ្គ១៧ « ពីគូបដិបក្ខក្លាយជាដៃគូសន្ទនាដើម្បីសន្តិភាព » ហួសពីការស្រមើស្រមៃនៃសង្គមមនុស្សជាតិ ដែលកូនកសិករនៅតំបន់​ដាច់ស្រយាល​ក្នុ​​ងភូមិឃុំអត្តខាត់មួយ និងមិនដែលគិត ឬប៉ងប្រាថ្នាថានឹងធ្វើជាមន្រ្តីធំនោះ ក្រោ​យពី​ឆ្ល​ង​កា​ត់​ព្យុះ​ជីវិត និងសង្គមជាច្រើនឆ្នាំមក បែរជាក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ទាំងនៅវ័យក្មេង។ នៅ​អំឡុងពេលនោះ ប្រសិនបើសមមិត្ត ហ៊ុន សែន ឬសាធារណរដ្ឋប្រជាមានិតកម្ពុជា មិន​ច​ង់​បា​នសន្តិភាព មិនចាំបាច់ទៅជួបចរចាក៏បាន ព្រោះនៅលើផ្ទៃប្រទេសទាំងមូល គឺសា​ធារ​ណ​រ​ដ្ឋ​ប្រជា-មានិតកម្ពុជា បានគ្រប់គ្រងប្រមាណ៨០ទៅ៩០% ទៅហើយ ចំណែកឯទាំ​ងបី​ភា​គី​ទៀ​ត រួមមានចលនាលោក សឺន សាន ក្រុម ប៉ុល ពត ឬខ្មែរក្រហម និងចលនាសម្ដេច សីហនុ ឬ ហ៊្វុ​នស៊ិនប៉ិច គ្រប់គ្រងតែលើផ្ទៃដីប្រមាណមិនដល់២០ ឬ៣០%ផង។ ប៉ុន្តែ​ដោយ​ទឹ​ក​ចិ​ត្ត​ស្រ​លា​​ញ់​សន្តិភាព ចង់បានសន្តិភាព និងការអភិវឌ្ឍប្រទេស ទើបជំរុញឱ្យភាគីសាធារណ​រដ្ឋ​ប្រ​ជា​​មានិតកម្ពុជា ពិសេសតួអង្គសម្តេច ហ៊ុន សែន ព្យាយាមស្វែងរកជួបគ្នាទាំងសម្ងាត់ក្តី និង​ទាំ​ង​ចំហ ទោះបីពេលខ្លះត្រូវភាគី ត្រីភាគីក្រឡុក ឬរារាំងបង្កឱ្យមានភាពស្មុគស្មា​ញលើ​ដំ​ណើ​រ​កា​រ​ស្វែងរកសន្តិភាពនេះក្តី។ វត្តមានរបស់សមមិត្ត ហ៊ុន សែន ឬសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាអំឡុងនៃកិច្ចសន្ទនា ចរចារកសន្តិភាព ទំនងជាត្រូ​វ​ធ្វើ​ឱ្យ​ព្រះ​ក​រុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ថ្នាំងថ្នាក់ ឬអាក់អន់ព្រះទ័យដែរ ព្រោះព្រះអង្គ គឺ​ជា​អតីតព្រះមហាក្សត្រ ដ៏មានឥទ្ធិពល និងល្បីល្បាញលើពិភពលោក ហើ​យនៅពេ​លនោះ​បែរ​ជា​មកជួបពិភាក្សា ឬសន្ទនាចរចារកសន្តិភាព ជាមួយអតីតក្មេងវត្តម្នា​ក់ដែលមិនទាន់បាន​បញ្ច​ប់​មហាវិទ្យាល័យ ឬអាចមានន័យថា ព្រះអង្គជាអតីតបិតាឯករាជ្យជាតិ តែបែរ​ជាម​កអ​ង្គុ​យ​ច​រ​ចា ស្មើមុខ ស្មើមាត់ ស្មើភាព ជាមួយមនុស្សជំនាន់ក្រោយ ដែលគ្រាន់តែជាកូនទាហា​នរ​ត់ចូ​ល​ព្រៃ​​ម្នាក់របស់ព្រះអង្គ។ សម្តេចព្រះនរោត្តម សីហនុ ត្រូវគេថ្វាយបរមងារថា ស្តេចព្រះបិតាស្ថាបនាជាតិ និង​ជា​អ្ន​ក​ន​យោ​បាយពិភពលោក តាំងតែពីសម្តេច ហ៊ុន សែន ទើបតែចាប់កំណើត។
ឯសម្តេច ហ៊ុន សែន​ គ្រាន់តែជានាយករដ្ឋមន្រ្តីវ័យក្មេង ដែលគេវិនិច្ឆ័យថា រៀនបានតិច និងគ្មា​នកិ​ត្តិយ​សម្នា​ក់​ប៉ុណ្ណោះ។ តែ ទោះជាយ៉ាងណា ជំនួបនោះធ្វើឱ្យលោក អ៊ីម៉ាហ្គាវ៉ា អតីត​ឯក​អគ្គ​រដ្ឋ​ទូត​ជ​ប៉ុ​ន​ប្រ​ចាំកម្ពុជាវាយតម្លៃដោយកោតសរសើរយ៉ាងខ្លាំងថា ការចរចារវាងសម្តេចប្រមុខទាំងទ្វេ ជា​ម​ធ្យោបាយ និងជាគន្លឹះដ៏ល្អប្រសើរមួយក្នុងលោកដែលកម្ពុជាធ្វើបាន ហើ​យបរទេ​សដទៃ​គួរ​យ​កជាគំរូតាម ព្រោះ មេដឹកនាំកម្ពុជាជួបចរចាគ្នាថ្នាក់កំពូលតែម្តង។ លោកថា លោ​កបា​ន​ចា​ប់​អារម្មណ៍ និងតាមដាននូវកិច្ចចរចារហូតដល់ដាច់បាយដាច់ទឹក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ​ន​រ៉ានី ហ៊ុន សែន ក៏មានប្រសាសន៍ដូចនេះដែរថា ក្នុងជំនួបចរចានៅប៉ារីស ដែ​ល​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធបណ្ឌិត បានអមដំណើរសម្តេចដែរនោះ ពេលខ្លះកិច្ចប្រជុំ ឬចរចា ហួ​សពី​ម៉ោង​១​២​ថ្ងៃ​ត្រ​ង់​ទៅ​ទៀត ។ក្នុងដំណើរនៃកិច្ចចរចានោះ តាមការឱ្យដឹងពីមន្រ្តីមួយចំនួនបង្ហើបថា ដោ​យដំណាក់​កាល​នោះ​ សាធារណរដ្ឋប្រជាមានិតកម្ពុជានៅក្រីក្រ ប្រទេសកំពុងស្ថិតក្នុងភ្លើងសង្រ្គាមនៅឡើយ ដូ​ច្នេះ ការធ្វើដំណើរទៅចរចា ទាំងរដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី បានដាក់អង្ករ ត្រីងៀត តា​ម​យ​ន្ត​ហោះ​ទៅដាំបាយហូប ហើយដោយសារប្រព័ន្ធផ្សព្វផ្សាយមិនទាន់ទូលំទូលាយ កិច្ចសន្ទនា ឬ​ដំ​ណើរការនយោបាយរបស់ប្រទេស មិនត្រូវបានដឹងទូលំទូលាយទេ។ អំឡុងឆ្នាំ១៩៧៩ ដ​ល់​១​៩៩០ នៅតាមជនបទ ពុំទាន់មានវិទ្យុ ទូរទស្សន៍តាមផ្ទះច្រើននៅឡើយ។ ក្នុងភូមិ ឬឃុំ​នី​មួ​យ​ៗច្រើនបំផុតពី៥ទៅ១០ផ្ទះប៉ុណ្ណោះ ដែលមានវិទ្យុស្តាប់ និង​មានទូរទស្សន៍​សខ្មៅ​មួយ​គ្រឿ​ង​សម្រាប់ទស្សនា។ គេអាចទទួល ឬដឹងព័ត៌មាននេះ រយៈពេលបីថ្ងៃ ឬ​មួយ​អាទិ​ត្យ​ក្រោ​យ​ម​ក​តាមរយៈការផ្សាយរប​ស់វិទ្យុ ឬទូរទស្សន៍ជាតិកម្ពុជា។
ត្រឡប់និយាយពីអតីតកាលវិញ សម្តេច ហ៊ុន សែន បានរត់គេចខ្លួនចូលព្រៃម៉ាគី នៅថ្ងៃ ទី៤ ខែ​មេសា ឆ្នាំ១៩៧០ ដើម្បីដង្ហែតាមសម្ដេចព្រះនរោត្តម សីហនុ ក្នុងការតស៊ូរំដោះជាតិ និង ដ​ណ្តើ​មអំណាចពីលោកសេនាប្រមុខ លន់ នល់ មកថ្វាយព្រះអង្គវិញ ប​ន្ទា​ប់​ពី​ព្រះ​អ​ង្គ​ត្រូ​វ​លោ​ក​លន់ នល់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ និងបក្សពួកមួយចំនួនទៀត ដោយមាន​អា​ម៉េ​រិ​ក​គាំ​ទ្រ​ពីក្រោយខ្នងផង ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីរាជបល័្លង្ក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​១​៩​៧​០​។សម្តេច ហ៊ុន សែន បានដង្ហែតាមព្រះអង្គតាំងពីដើមទីរហូតចុងក្រោយ ខណៈគោលន​យោ​បា​​យ ប៉ុល ពត ដើរបញ្ច្រាសគោលការណ៍រួមស្តីពីការរំដោះជាតិ សម្តេច​ក៏រ​ត់​ទៅវៀតណាម។ ទោះ​បីជាប្រទេសមិនទាន់រំដោះ ប៉ុន្តែត្រឹមតែរត់ចេញពីប្រទេសទៅកាន់វៀតណាម ក៏ស្មើ​នឹ​ង​មា​នន័យថា សម្តេច ហ៊ុន សែន បានដើរ បញ្រ្ចាសពីសម្ដេច សីហនុដែរ ពិសេ​សក្រោ​យ​ពេ​ល​ស​ម្តេច និងចលនារបស់សម្តេចរំដោះបានមាតុភូមិទាំងមូល នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នោះ​ការដើរបញ្ច្រាសទិសគ្នា ក៏កាន់តែបង្ហាញច្បាស់ ដោ​យសារតែ​ព្រះអ​ង្គទ្រ​ង់នៅ​តែ​ឈ្វេ​ង​យ​ល់ថា ការដែលវៀតណាមចូលមកកាន់កម្ពុជា គឺជារឿងខុសច្បាប់អន្តរជាតិ ហើយ​អ្នក​ដែ​ល​ទៅ​អំពាវនាវឱ្យវៀតណាមចូលមកជួយក៏កាន់តែខុសផងដែរ។​ ការថ្នាំងថ្នាក់ខាងផ្លូ​វចិ​ត្ត​កើ​ត​ឡើ​ង​អស់រយៈពេលជាង១០ឆ្នាំ (១៩៧៩ ដល់១៩៩១) ទ​ម្រាំ​មា​ន​កិ​​ច្ចព្រមព្រៀងប៉ារីស។ ទំព័រមុនយើ​ងបានដឹងរួចមកហើយអំពីទំនាស់ពាក្យសម្តី​ផ្នែកទស្សននយោបាយរ​វា​ងស​ម្តេ​ច​តេ​ជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ។ ប៉ុន្តែនៅទីនេះ យើ​ង​នឹ​ង​ឃើ​ញ​ការសន្ទនា ដ៏ប៉ិនប្រសប់ និងទាក់ទាញរបស់សម្តេច ហ៊ុន សែន វិញម្តង។ទោះបីជាសម្តេច មា​នអាយុក្មេងជាង ឬទទួលការបណ្តុះបណ្តាល​តិចជាងសម្តេចព្រះនរោត្តម សីហនុ ពិសេ​ស​មា​នឋានៈជារាស្រ្តក្តី ប៉ុន្តែភាពរវៀសរវៃ និងការឆ្លើយតបទាំងការ​ពន្យល់ និងការស្តាប់ គេ​អាច​វា​យ​តម្លៃថាសម្តេច ហ៊ុន សែន ជាអច្ឆរិយបុគ្គលមួយរូប។ ព្រោះរាល់ពាក្យសន្ទនា​របស់សម្តេច ទោះ​បីបែកខ្ញែកពីប្រធានបទមួយទៅប្រធានបទមួយ និងវែងអន្លាយទៅឆ្ងាយយ៉ាងណាក្តី ប៉ុន្តែ សម្តេ​ចមិនភ្លេចសោះឡើយ អំពីប្រធានបទទីមួយដែលសម្តេចបានលើកឡើង។ អាចម​កពី​ក​ត្តា​នេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃ​សាធារណរ​ដ្ឋប្រ​ជាមា​និ​ត​ក​ម្ពុ​ជាចាត់តាំងឱ្យសម្តេចដើរតួជាតួអង្គដ៏សំខាន់ក្នុងការចរចាស្វែងរកដំណោះ​ស្រាយ​នយោ​បា​យ​និងសន្តិភាពរបស់កម្ពុជា។ ខាងក្រោមនេះ ជាចំណុចខ្លះដែលសម្តេច ហ៊ុន សែន ស​ន្ទ​នា​ជា​មួយសម្តេច ព្រះនរោត្តម សីហនុ ដែលគេស្គាល់ថា ជាអតីតព្រះមហាក្សត្រក​ម្ពុជា​ដ៏មា​ន​ប្រិ​​​យភាព និងជាអ្នកនយោបាយដ៏មានឥទ្ធិពល។
នៅទីនេះយើងអាចសាកល្បងសិក្សាឈ្វេងយល់ពីចំណុចខ្លះ នៃការចរចា ឬកិច្ចសន្ទនា រវា​ង​គ្រូ​​និងសិស្ស ឬរវាងឪពុក និងកូន លើសមរភូមិនៃ​ព្យុះនយោបាយដ៏​មហាសែន​ធំធេ​ងនិ​ង​គ្រោះ​ថ្នាក់។ នៅក្នុងជំនួបចរចាលើកដំបូង នៅក្រុង ហ្វែរអង់តាដឺន័រ រយៈពេលបីថ្ងៃ គឺពីថ្ងៃទី២ ដល់ ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ១៩៨៧។
ជំនួបលើកដំបូងនោះ សម្តេច ហ៊ុន សែន ទូលសម្តេចព្រះនរោត្តមសីហនុ ថា​៖ -ទូលបង្គំរីករាយណាស់ ដោយបានមកជួបជាមួយសម្តេចនៅពេលនេះ ដែលចាត់ទុកថា ជា​កា​​រជួបមានលក្ខណ:ជាប្រវត្តិសាស្រ្ត ដើម្បីដោះស្រាយបញ្ហាខ្មែរក្នុងក្របខ័ណ្ឌខ្មែរ និង​ខ្មែ​រ​និ​យា​យគ្នា ដើម្បីដោះស្រាយបញ្ហារបស់ខ្លួន ហើយពេលនេះមិនមែនជាការ ប៉ុនប៉ងលើកទី១ រ​ប​ស់​​ទូលបង្គំទេ ហើយការប៉ុនប៉ងនេះ គឺទទួលបានជោគជ័យ ដោយបានជួបគ្នាហើយនិ​យាយ​នូ​វ​អ្វីដែលខាងទូលបង្គំចង់និយាយ ហើយសម្តេចក៏ចង់មានបន្ទូល។ ដូច្នេះ ទូ​ល​ប​ង្គំ​ជា​ខ្ញុំ​យ​ល់​ថា ការជួបគ្នានាពេលនេះ ជាការជួបលើកទី១ តែមិនមែនជាការជួបលើកចុងក្រោយទេ។ យើង​ជួ​ប​គ្នារហូតដល់យើងរួមគ្នា នៅជាមួយគ្នាជារៀងរហូត ដែលហៅថាកម្ពុជាមួយ។ ទូលបង្គំ គឺ​មា​ន​ការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិរបស់យើង។ -​យើងទទួលខុសត្រូវខ្ពស់ណាស់ ចំពោះប្រវត្តិសាស្រ្ត ហើយនឹងជោគវា​សនា​ប្រទេ​ស​ជា​តិ​យើង (សម្តេចព្រះនរោត្តម សីហនុ បន្ទរ)។ -​ទូលបង្គំយល់ថា ប្រសិនបើការជួបនេះក្លាយជាមិនបានការវិញនោះ គឺហាក់​ដូច​ជា​ប្រ​វ​ត្តិ​សាស្រ្ត ជីកកប់នូវអ្វីដែលយើងទទួលខុសត្រូវ (សម្តេច ហ៊ុន សែន បន្ថែម) ដូច្នេះនៅក្នុ​ងពេ​ល​នេះ ទូលបង្គំចង់សម្តែងនូវមតិមួយចំនួនរបស់ទូលបង្គំ ហើយទាក់ទងទៅនឹងការវិ​ភាគខ្លះ​នៃ​សភាពការណ៍មុននឹងឈានដល់បញ្ហាដែលត្រូវរួមគ្នាដោះស្រាយ។ មុននឹងចូលទៅដល់បញ្ហាដែលយើងត្រូវលើកយកមកដោះស្រាយ គឺដំបូងបំផុត ចាំ​បា​ច់​ត្រូ​វ​កំ​ណ​ត់ឱ្យច្បាស់ថា តើហេតុផលអ្វីបានជានាំដល់សភាពការណ៍យ៉ាងនេះ? ទូលបង្គំ ចង់​និ​យា​យ​យ៉ាងនេះ គឺដើម្បីឱ្យឃើញពីធាតុពិតនៃបញ្ហា រួចហើយទើប​បានយើងរួម​គ្នាដោះស្រា​យប​ញ្ហា​​នេះដោយសមហេតុផល ស្របទៅនឹងផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ទូល​ប​ង្គំ​បា​នសិក្សាស្រាវជ្រាវ នូវសៀវភៅដែលសម្តេចបានសរសេរ ហើយបោះពុម្ពផ្សាយ។ទូ​ល​ប​ង្គំ​យ​ល់ថា នោះគឺជាការយល់ដឹងយ៉ាងច្បាស់មួយ អំពីការវិវឌ្ឍនៃសភាពការណ៍។ អ៊ីចឹ​ងចោ​ទ​ឡើ​ងថា ហេតុអ្វីបានជាដល់សភាពការណ៍យ៉ាងនេះ ហើ​យដែលត្រូវតែរួមគ្នា​ដោះស្រា​យ​ប​ញ្ហា​នេះ។ ទូលបង្គំគ្រាន់តែលើកឡើងនូវចំណុច២ ដើម្បីកំណត់ថា សម្តេចក្តី ប្រជាជនកម្ពុជាក្តី ខា​ងទូលបង្គំក្តី គឺមិនមែនជាអ្នកបង្កឡើងនូវបញ្ហាទេ ប៉ុន្តែយើងសុទ្ធតែជាអ្នករងគ្រោះ ហើ​យ​ចំ​ណុ​ចរងគ្រោះទី១ គឺនរណាជាអ្នកបង្កើតឡើង។ រដ្ឋប្រហារទម្លាក់សម្តេច ការ​ចូល​ឈ្លាន​ពា​ន​រ​ប​ស់​បរទេស គឺជាមូលហេតុដ៏សំខាន់មួយដែលនាំមកឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។ នៅ​ក្នុ​ង​១​៦ឆ្នាំ ដែលសម្តេចដឹកនាំប្រទេស យើងបានធ្វើការងារច្រើនណាស់ ហើយមានសន្តិភាព។ យើ​ងមានឯករាជភាព មានអព្យាក្រឹត ហើ​យយើងមានសេរីភាពក្នុងការ​ប្រកបមុខ​រប​រ​ចិ​ញ្ចឹ​ម​ជី​វិ​ត​។
ទូលបង្គំបានរស់នៅក្នុងរបបដែលសម្តេចដឹកនាំរហូតដល់ឆ្នាំ១៩៧០។ អ៊ីចឹង គឺទូល​បង្គំ​បា​ន​​ស្គាល់ នូវអ្វីដែលហៅថាសន្តិភាពនៅក្នុងជីវិតប្រជាជនកម្ពុជាគ្រប់រូប។ ប៉ុ​ន្តែយើងត្រូវប​ង្ខំ​ចិ​ត្ត​ធ្វើ​សង្រ្គាម ព្រោះថាក្រោយពីរដ្ឋប្រហារ សម្តេចគឺជាជនរងគ្រោះទី១ ព្រោះថាគោល​ដៅនៃ​រ​ដ្ឋ​ប្រ​ហារ គឺទម្លាក់សម្តេចមុនគេ តែបន្ទាប់មកប្រជាជនកម្ពុជាទាំងអស់ ត្រូវគេប​ង្ខំឱ្យ​ចូល​ក្នុង​ស​ង្រ្គា​មវិនាសកម្ម។ នេះជាចំណុចដែលយើងគួរកំណត់ថាជាដើមភ្លើងមួយ ដែលនាំឱ្យយើងមាន​ស​ភាពកា​រណ៍យ៉ាងនេះ។ បើសិនជាយើងមានសន្តិភាពតាំងពីពេលនោះ រហូតដល់ពេលនេះ ១​៧ឆ្នាំទៀត គឺប្រទេសយើងលូតលាស់ខ្លាំងណាស់។ -​អូហ៍ លូតលាស់សម្បើមណាស់ចាស (សម្តេច សីហនុ បន្ថែម) -​មូលដ្ឋានសេដ្ឋកិច្ច មូលដ្ឋានសម្ភារៈបច្ចេកទេស ហើយបញ្ញាញាណ អ្នកចេះដឹ​ង​រ​ប​ស់​យើ​ង បញ្ញវន្តរបស់យើងកាន់តែរីកចម្រើន (សម្តេច ហ៊ុន សែនបន្ត )អ៊ីចឹងប្រទេសយើង គឺជា​ប្រ​ទេសដែលអាចនិយាយបានថា មានការវិវឌ្ឍខ្លាំងណាស់។
ដូច្នេះក្នុងចន្លោះពីឆ្នាំ១៩៧០ ដ​ល់​​ឆ្នាំ១៩៧៥ យើងអាចនិយាយបានថា គឺជាសង្រ្គាមដែលគេបង្ខំឱ្យយើងត្រូវតែធ្វើ ព្រោះ​យើ​ង​អត់មានការជ្រើសរើសណាមួយក្រៅពីរបៀបនេះទេ ដើម្បីការរស់រានមានជីវិតរបស់ជាតិ ដើ​ម្បី​ឯករាជ្យរបស់ជាតិ។ ទូលបង្គំសូមទូលថ្វាយសម្តេចថា ពេលដែលយើងឮសេច​ក្តីអំ​ពា​វ​នា​វ​រ​ប​ស់សម្តេច ពីទីក្រុងប៉េកាំង ពេលនោះ គឺសម្តេចបានប្រើពាក្យថា ព្រៃម៉ាគី។ យុ​វជន​រាប់​ម៉ឺន​នា​ក់ក្នុងនោះមានទូលបង្គំដែរ គឺយើងបានបោះបង់នូវអ្វីដែលជាការសប្បាយ បោះប​ង់សា​លា​រៀ​ន បោះបង់ចោលមនោសញ្ចេតនាជាមួយគ្រួសារ ដើម្បីរត់ចូលព្រៃតស៊ូ ហើ​យពេលនោះ​មា​ន​សម្តេចជាអ្នកដឹកនាំ។ យើងបានតស៊ូរហូតមកដល់យើងសម្រេចបានជ័យជម្នះ ថ្ងៃ​១៧​មេ​សា ១៩៧៥។ -​យើងឈ្នះ យើងឈ្នះ ចាស (សម្តេចនរោត្តម សីហនុ បន្ទរ) -​នេះជាមូលហេតុទី១ (សម្តេច ហ៊ុន សែន បញ្ជាក់) ហើយមូលហេតុទី២ ដែលតភ្ជាប់នឹ​ង​ស​ភាពការណ៍បច្ចុប្បន្ន គឺរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត ដែលហៅថា កម្ពុជា​ប្រ​ជា​ធិ​ប​តេយ្យ ហើយដែលនៅលើសាកលលោក គឺមិនដែលធ្លាប់មានរបបណាឃោរឃៅ ព្រៃ​ផ្សៃ​ដូ​ច្នេះ​ទេ ទោះបីពួកហ៊ីត្លែរ ក៏មិនឃោរឃៅដូចពួក ប៉ុល ពត ដែរ។
ប្រជាជនកម្ពុជា បាន​ធ្វើ​ព​លី​ក​ម្មច្រើនណាស់ដើម្បីនាំមកនូវជ័យជម្នះលើចក្រពត្តិអាម៉េរិក ប៉ុន្តែទីចុងបំផុតយើ​ងអត់បាន​ទ​ទួ​​លផលអ្វីទេ។ មិនត្រឹមតែមិនបានទទួលផលទេ សូម្បីត្រឹមសិទ្ធិដើម្បីរស់ក៏យើងគ្មានដែរ។ ដូ​ច្នេះ​ជាទូទៅ ជីវិតប្រជាជនកម្ពុជា អាចនិយាយបានថា គ្រួសារតិចណាស់ដែលគ្មា​នកូ​ន​ឬ​ចៅ​ដែ​លត្រូវសម្លាប់។ សូម្បីតែសម្តេចដែលជាអ្នកត្រូវប្រជាជនគោរពគេស្គាល់សម្តេចគ្រប់ៗគ្នាក៏ ប៉ុល​ ពត ហ៊ានសម្លាប់កូន និងសម្លាប់ចៅរបស់សម្តេច។ ដោ​យសារអំ​ពើឃោ​រឃៅ​ការ​កា​ប់​ស​ម្លា​ប់ និងវិនាសកម្មដែលធ្លាក់លើប្រជាជនកម្ពុជា តើយើងសុខចិត្តទ្រាំឱ្យ ប៉ុល ពត បន្ត​ស​ម្លា​ប់​រ​ហូ​តផុតពូជ ឬត្រូវធ្វើការតស៊ូ? នេះជាបញ្ហាដែលត្រូវរកចម្លើយ។ …អ៊ីចឹង ទូលបង្គំមិននិយាយច្រើនទេពីនយោបាយរបស់ ប៉ុល ពត ប៉ុន្តែអ្វីដែលទូល​បង្គំ​ចង់​ស​ង្ក​​ត់ធ្ងន់នោះ គឺវិនាសកម្មដែលកើតមានចំពោះប្រជា-ជនកម្ពុជា ដែលដាក់ចម្លើយថា តើយើ​ង​ត្រូ​​វរស់ ឬត្រូវសុខចិត្តស្លាប់? ត្រូវរស់ឬក៏ត្រូវស្លាប់? ចម្លើយមានតែប៉ុណ្ណឹងទេ។ ដូច្នេះ​បញ្ហា​នេះ​ច​​ម្លើយធំបំផុតដែលគេអាចទទួលយកពី​មនុស្សគ្រប់រូប ដែលជាជនរងគ្រោះបាន​គឺការ​ធ្វើកា​រ​ត​ស៊ូ។ គឺមិនអាចស្លាប់ដោយអយុត្តិធម៌ ក្រោមអំពើព្រៃផ្សៃ​បានទេ។ ប៉ុន្តែក្នុងពេលតស៊ូ គឺមា​ន​កា​រលំបាកខ្លាំង ហើយពេលនោះ សភាពការណ៍កម្ពុជាក្នុងរបប ប៉ុល ពត ជា​ជំងឺ​ដែល​ត្រូវ​ស​ង្រ្គោះ​បន្ទាន់មួយ ព្រោះគ្រាន់តែជាង៣ឆ្នាំ គឺការកាប់សម្លាប់អស់រាប់លាននាក់។ ដូច្នេះ​ទ្រឹ​ស្តី​ជី​ក​ស្មៅជីកទាំងឫសរបស់ ប៉ុល ពត គឺបានអនុវត្តនៅឆ្នាំ១៩៧៧ ដល់១៩៧៨ គឺអនុ​វត្ត​ន៍ខ្លាំ​ង​ណា​ស់។ ទ្រឹស្តីនេះត្រូវប្រើប្រាស់ទូទាំងភូមិ មានន័យថាបើគេសម្លាប់ឪពុកឬម្តាយ គឺត្រូ​វ​ស​ម្លា​ប់​ទាំងកូន មានន័យថា បើសម្លាប់១នាក់ត្រូវជាប់ទាក់ទងដល់៤ឬ៥នាក់ផ្សេងទៀត ហើ​យ​បើ​ស​ម្លាប់៤ ឬ៥នាក់ នឹងទាក់ទងដល់១០ឬ២០នាក់។ដូច្នេះបញ្ហាចោទឡើងនៅពេលនោះ តើត្រូ​វ​បន្តនៅជាមួយ ប៉ុល ពត ឬត្រូវតែដោះស្រាយជាបន្ទាន់? ទូលបង្គំសូមទូលថ្វាយថា ក​ម្លាំង​ត​ស៊ូ​មិនមែនទើបតែកើតមានត្រឹម​តែក្នុងខែធ្នូឆ្នាំ១៩៧៨នោះទេ។ កម្លាំងតស៊ូ គឺមា​នតាំងពី​មុន​ៗ​ម​កម្ល៉េះ ដើម្បីប្រឆាំងប៉ុល ពតតាំងពីមុនរំដោះ ដែល ប៉ុល ពត អ​នុវត្តន៍​អំពើ​ឃោរ​ឃៅនៅ​តំ​ប​ន់​រំដោះ ហើយចាប់ពីឆ្នាំ១៩៧៥ ការតស៊ូប្រឆាំងកាន់តែ​មានច្រើនកន្លែងឡើង គ្រា​ន់តែ​មិន​ទា​ន់បង្កើតឡើងបានជាអង្គការចាត់តាំងឯកភាពមួយ។ ទូលបង្គំមិនមែនទើបតែ​ចេញប្រឆាំង ប៉ុ​ល ពត នៅឆ្នាំ១៩៧៨ ឬ១៩៧៩ ទេ គឺទូលបង្គំចេញដឹកនាំកម្លាំងតស៊ូប្រឆាំង ប៉ុល ពត តាំ​ង​ពី​ឆ្នាំ១៩៧៧។ ការតស៊ូមានរយៈពេលខុសៗ គ្នា។ ខាងកោះកុង ចា​ប់ផ្តើម​តស៊ូ​តាំង​ពីឆ្នាំ​១៩​៧​៣ និងដើមឆ្នាំ១៩៧៤ ឯខាងភូមិភាគឦសាន នៅក្នុងឆ្នាំ១៩៧៥ និងកម្លាំងមួយចំ​នួន​ទៀ​ត​ក្នុង​រ​ង្វង់១៩៧៥ និង១៩៧៦ ឬ១៩៧៧។ កម្លាំងចេះតែកើនឡើង ដូច្នេះមិនមែនមានន័យថា​កម្លាំ​ង​ខា​​ង​ទូលបង្គំទើបតែបង្កើតឡើងថ្មីៗនេះទេ។ ខាងទូលបង្គំបានលើកជាបញ្ហាចោទថា តើត្រូ​វ​កា​រ​តស៊ូអូសបន្លាយ ឬត្រូវការដោះស្រាយជាបន្ទាន់ ប៉ុន្តែបញ្ហាចោទឡើង តើត្រូវរំដោះដូច ​ស​ម្តេ​ច​? យើងមានកម្លាំងនៅខាងក្នុង ប៉ុន្តែកម្លាំងយើងមិនគ្រប់គ្រាន់ទេ ព្រោះកម្លាំង ប៉ុល ពត មា​ន​២​៣កងពលធំ។ កម្លាំងមានរហូតដល់១៨០ពាន់ នាក់។ ដូច្នេះ បើប្រើប្រាស់កម្លាំងផ្ទាល់ខ្លួន តើ​អាចដោះស្រាយបានទេ? តើផ្តួល ប៉ុល ពត បានទេ? ហើយបើរបប ប៉ុល ពត ទាញបន្លាយ តើ​ប្រជាជនអស់(ស្លាប់អស់)ទេ? គឺយើងចាត់ទុកថាអស់ ហើ​យបើ​យើងទុក​ពេល៥​ឬ១​០ឆ្នាំ​ទៀ​ត​ចាំរំដោះ ក៏គ្មានន័យអ្វីដែរ ព្រោះប្រជាជនបានស្លាប់អស់ យើងរំដោះបានតែដី។ ដូ​ច្នេះ​ច​ម្លើ​យ​គឺត្រូវតែតស៊ូដើម្បីផ្តួល ប៉ុល ពត។ ពេលនោះទូលបង្គំដឹងច្បាស់អំពីការឃុំឃាំងសម្តេច។ គេ​​បានឃោសនាទៅខាងក្រៅ។ ដូច្នេះក្នុងពេលតស៊ូនោះ ទូលបង្គំ និង​អ្នកដឹ​កនាំ​មួយ​ចំនួ​នទៀ​ត​បា​នរៀបចំកម្លាំងពិសេសមួយ ដើម្បីរំដោះសម្តេច។
អម្បាញ់មិញទូលបង្គំគ្រាន់តែវិភាគថា តើ​សុខចិត្តស្លាប់ ឬត្រូវធ្វើការតស៊ូ? ដូច្នេះទីបំផុតគឺត្រូវតស៊ូដើម្បីរស់រានមានជីវិត ដើ​ម្បីយុ​ត្តិ​ធ​ម៌ ដើម្បីសេរីភាព ដើម្បីឯករាជ្យ និងសន្តិភាពរបស់ប្រទេសជាតិ។ មានការលំបាក​ខ្លាំងនៅ​ខា​​ងទូលបង្គំ គឺនៅត្រង់ថា មួយចង់រំដោះឆាប់ ប៉ុន្តែមួយទៀត គឺខ្វះកម្លាំង។ ត្រង់ចំណុ​ចនេះ​ហើ​យ​ដែលទូលបង្គំប្រើពាក្យថា ចុងខ្សែពីរនៃចំណងមួយ ហើយ​ចុងខ្សែ​ទាំង​ពីរ​នេះ​គេ​ចា​ត់​ទុ​ក​ថា​ជា​បញ្ហានៃទំនាស់មួយ ចុងខ្សែម្ខាង គឺត្រូវរំដោះឱ្យបាន ឆាប់។
ប៉ុន្តែចុងខ្សែម្ខាងទៀត គឺខ្វះ​ក​ម្លាំ​ងដែលត្រូវការពឹងពាក់កម្លាំងមិត្តភក្តិ សំខាន់បំផុតគឺវៀតណាម ដែលអាចជួយកម្ពុ​ជាឱ្យ​រួ​ច​ផុ​តពីការកាប់សម្លាប់បាន។ ដូច្នេះច្រកចេញតែមួយ គឺ​ប្រើប្រា​ស់ក​ម្លាំងផ្ទា​ល់​ខ្លួ​នដែ​លក្រោ​ក​ឡើ​ងតស៊ូប្រឆាំង ប៉ុល ពត នៅគ្រប់កន្លែង ហើយបង្កើតបានទៅជារណសិរ្ស បាន​ជាអ​ង្គ​កា​រ​ចា​ត់​តាំងមួយ ប៉ុន្តែជាមួយគ្នានេះដែរ ក៏ត្រូវពឹងកម្លាំងវៀតណាមដើម្បីឱ្យគេជួយ។ នៅ​ពេល​ទូ​ល​ប​ង្គំផ្តួលរំលំ ប៉ុល ពត បាន គឺកម្លាំងទូលបង្គំមានជាង៣កងពលតូច ហើ​យទូល​បង្គំ​នៅជា​មេប​ញ្ជា​ការផ្នែកខាងកើតទន្លេមេគង្គ។ បើប្រើកម្លាំងប៉ុណ្ណឹង គ្រាន់តែរំដោះបានរតនគិរី មណ្ឌ​ល​គិ​រី ស្ទឹងត្រែង ការពារតំបន់តែប៉ុណ្ណឹងទេ ហើយនៅតំបន់ដទៃទៀត ប៉ុល ពត នៅបន្ត​កាប់​សម្លា​ប់​ដ​ដែល។ ដូច្នេះមានតែវិធីម្យ៉ាង គឺបញ្ចប់ឱ្យបានឆាប់នូវរបបប៉ុល ពត តា​មរ​យៈកា​រគួ​ប​ផ្សំ​ក​ម្លាំ​ង​ហើយកម្លាំងសំខាន់ គឺកម្លាំងប្រជាជនកម្ពុជា ហើយដែលនាំដល់ការជួយឧបត្ថម្ភពីវៀត-ណា​ម​។ រឿងវៀតណាម ជួយ កម្ពុជានេះ មិនមែនជារឿងថ្មីទេ សូម្បីចន្លោះពីឆ្នាំ១៩​៧០​ដ​ល់​១​៩​៧​៥​ ការតស៊ូក្រោមការដឹកនាំរបស់សម្តេច ក៏មានការគាំទ្រពីវៀតណាមដែរ។ -​ខ្ញុំមាននិយាយអ៊ីចឹងដែរ (សម្តេច សីហនុ បញ្ជាក់) ខ្ញុំមានសរសេរអ៊ីចឹងដែរ គឺ​យើង​ជួយ​គ្នាទៅ​វិញទៅមក។ -​ទូលបង្គំសូមទូលសម្តេចថា ទូលបង្គំមានការជូរចត់ណាស់ (សម្តេច ហ៊ុន សែន លើក​ឡើ​​ងដោយការតូចចិត្ត) ដោយម្យ៉ាងខ្លួនជាអ្នករងគ្រោះ ហើយត្រូវរំដោះប្រទេស និងប្រជាជ​ន​ឱ្យ​​រួចផុតពីការកាប់សម្លាប់ ប៉ុន្តែទូលបង្គំត្រឹមតែទទួលបាននូវការដែលគេចោទថា ជាអាយ៉ងរ​ប​ស់​វៀតណាម (សម្តេចនរោត្តម សីហនុ សើច) ហើយថា វៀតណាមលើកបន្តុបឡើង។ តែ​ទូ​ល​បង្គំយល់ថាឱ្យគេជេរចុះ សុខចិត្តឱ្យប្រជាជនរស់ ហើយរឿងឯករាជ្យ ឬមិនឯករាជ្យ ពួក​ទូ​ល​​បង្គំឯករាជ្យ១០០%។ ឮសម្តេចមានបន្ទូលថាឯករាជ្យ១០០% ទូលបង្គំយល់ព្រម។ -​ចាស សូមអរគុណ ចំណុចនេះសំខាន់ណាស់ (សម្តេច សីហនុ បញ្ជាក់)។

អត្ថបទទាក់ទង