Grand News Close

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ , ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:02 pm ព័ត៌មានជាតិ 1082
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ , ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ , ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។

ជាមួយនឹងការបិទបញ្ចប់កិច្ចប្រជុំកំពូលនេះ ក៏បានសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ពិធីបើកកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយបារាំង ដែលជាការរៀបចំឡើងលើកដំបូង នៅ កម្ពុជា ត្រូវបានធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ។ ពិធីបើកកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

ខណៈពិធីបិទបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំកំពូលនេះគឺជាការជួបជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលតំបន់ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកចំនួន ៨១ប្រទេស នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយមការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀត។

ផលប្រយោជន៍រួមកិច្ចប្រជុំនេះ ក៏បានផ្ដល់ឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងទំនាក់ទំនងរវាងសមាជិកនៃអង្គការ OIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហការសន្ទនាភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ចំពោះព្រឹត្តិការណ៍អមសំខាន់ៗចំនួន៤ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៤៨, ភូមិហ្វ្រង់កូហ្វូនី (Francophonie Village), ហ្វ្រង់កូតិច (Franco Tech), ជំនួបសហគ្រិនហ្វ្រង់កូហ្វូន លើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះ បានផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌អប់រំ នវានុវត្តន៍ បណ្ដាញទំនាក់ទំនងធុរកិច្ច និងការកសាងភាពជាដៃគូ នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕ -FN-

អត្ថបទទាក់ទង