Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបានពីមហាជន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 362
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបានពីមហាជន សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបានពីមហាជន

 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤​នេះ បានបញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបាន​មក​ពី​មហាជន​ផ្ដល់​ជូន និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «មួយរយៈមកនេះមានការបញ្ចេញរូបថតរ​បស់​ខ្ញុំដែ​ល​ខ្ញុំ​មិន​ធ្លាប់ឃើញឬធ្លាប់ឃើញតែមិនដឹងថាថតនៅពេលណានៅកន្លែងណា អ្នកណាជា​អ្នក​ថត​?។ រូបថតភាគច្រើនមានទឹកមុខញញឹម។

សម្ដេចតេជោបញ្ជាក់ថា៖«មនុស្សដូចខ្ញុំនេះពេលថតរូបឲ្យដឹងខ្លួន និងឲ្យញញឹម​ដាក់​កាមេ​រ៉ា​មិន​ចេះ​ញញឹម ទេតែបើលួចថតមិនឲ្យដឹងខ្លួនទើបមានទឹកមុខញញឹម»៕

អត្ថបទទាក់ទង