ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមពិនិត្យទីតាំងដែលត្រូវសាងសង់ស្ថានីយ៍ជញ្ជីងអចល័តនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥

ថ្ងៃពុធ ទី ២៤ មីនា ២០២១​
34

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ឆាយ លាភា និងសហការី បានចូលរួមអមដំណើរលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ចុះពិនិត្យទីតាំងដែលត្រូវសាងសង់ស្ថានីយ៍ជញ្ជីងអចល័តចំនួនមួយកន្លែង នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនដែរថា ស្ថានីយ៍ជញ្ជីងអចល័តដែលត្រូវសាងសង់នោះគឺស្ថិតនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ចំនុចគីឡូម៉ែត្រ៤៦ និងគីឡូម៉ែត្រ៤៨ ក្រោមគម្រោងកែលម្អផ្លូវជាតិលេខ៥ ៕

ចែករំលែក

បញ្ចេញយោបល់