Grand News Asia Close

Apple បានខាតបង់ទឹកប្រាក់អស់ខ្ទង់ ២០០ពាន់លានដុល្លារត្រឹមតែរយៈពេល ២ថ្ងៃក្នុងប្រទេសចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ បច្ចេកវិទ្យា 125
Apple បានខាតបង់ទឹកប្រាក់អស់ខ្ទង់ ២០០ពាន់លានដុល្លារត្រឹមតែរយៈពេល ២ថ្ងៃក្នុងប្រទេសចិន Apple បានខាតបង់ទឹកប្រាក់អស់ខ្ទង់ ២០០ពាន់លានដុល្លារត្រឹមតែរយៈពេល ២ថ្ងៃក្នុងប្រទេសចិន

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានខាតបង់ទឹកប្រាក់អស់ប្រមាណ ២០០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិនធ្វើការហាមឃាត់មន្រ្តីដែលបម្រើការងារក្នុងជួររដ្ឋាភិបាលទៅលើការប្រើប្រាស់ iPhone។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន EconomicTimes នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយថា កាលពីសប្តាហ៍មុនប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ។

ខណៈការហាមប្រាមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំទីបីរបស់ខ្លួន។ តាមរយៈរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ប្រទេសចិន រួមទាំងហុងកុង និងតៃវ៉ាន់ គឺជាទីតាំងដល់មានសក្តានុពលបំផុតរបស់ Apple ដែលបង្កើតបានប្រមាណ ១៨ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាមេរិកដ៏ធំនេះ ហើយក៏ជាកន្លែងដែលផលិតផល Apple ភាគច្រើនត្រូវបានប្រមូលផ្តុំផងដែរ។

គួរជម្រាបដែរថា ការហាមឃាត់នៅលើ iPhones នៅក្នុងប្រទេសចិននេះ គឺជាការអភិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន។ ប្រទេសទាំងពីរបានដាក់ពន្ធលើទំនិញរាប់ពាន់លានដុល្លារនៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ខណៈដែលសង្គ្រាមពាណិជ្ជកម្មបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មទាំងសងខាង ហើយវាក៏បានបង្កើនក្តីបារម្ភអំពីសេដ្ឋកិច្ចពិភពលោកផងដែរ៕

អត្ថបទទាក់ទង