Grand News Asia Close

១៥- ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងកូន​គោល​ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 185
១៥- ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងកូន​គោល​ | ១៥- ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងកូន​គោល​ |

ល្បែង​កូនគោល អ្នកស្រុក​ខ្លះ​ហៅថា “​ល្បែង​ប្រដំ​” ជា​ល្បែង​របស់​មនុស្ស ក​ម្លោះ ក្រមុំ ឬ ក្មេង​ជំទង់ តែង​លេង​នៅពេល​ទំនេរ នា​រដូវប្រាំង ឬ រដូវចូលឆ្នាំ​។​

ប្រដាប់​លេង មាន ២ មុខ​គឺ ដំបង ឬ ទំ​ពក់​សំរាប់​វាយ ឬ ប្រដំ​មួយ​មុខ​, កូនគោល ឬ កូន​ប្រដំ មួយ​មុខ​។ ដំបង ឬ ទំ​ពក់ គេ​ធ្វើ​ពី​គល់​ឬ​ស្សី​ព្រេច ឬ គល់​ពីងពង់ ទំហំ​ប៉ុនកដៃ​ក្មេង មាន​ដង​ស្រលួត គល់​ក្រ​ងក់​។ កូនគោល ឬ កូន​ប្រដំ គេ​ធ្វើ​ពី​ឈើ​សាច់​ស្ពោតៗ ស្រាលៗ មាន​ឈើ​រលួស ឬ គរ​ជាដើម​។

ល្បែង​នេះ​មាន ប្រណម​តឹង​ណាស់ គឺ​ពេល​កំពុង​ប្រយុទ្ធ ដណ្តើម​កូនគោល ឬ កូន​ប្រដំ​គ្នា គេ​តម មិនអោយ អ្នក​វាយ​ទាំងសងខាង យកដៃ​ចាប់​កូនគោល ឬ កូន​ប្រដំ​នោះ បោះ​ទៅ​ទី​របស់ខ្លួន​ទេ គ្រាន់តែ​ទាត់​នឹង​ជើងបាន​។ បើ​ខាង​ណា​ម្នាក់​យកដៃ​ចាប់ កូនគោល ឬ កូន​ប្រដំ គេ​ទុក​ការ​នោះ​ជា​អសារ​បង់ ត្រូវយក​កូនគោល ឬ កូន​ប្រដំ ទៅ​កែ​សារជាថ្មី​។ មួយទៀត គេ​តម មិនអោយ អ្នក​វាយ​ទាំងសងខាង​ឈរ ឬ រត់​ទៅ​ដណ្តើម យក​កូន​ដល់ទី​ទេរ ត្រណម​ខាង​ក្រោយនេះ អ្នកលេង​គេ​ប្រយ័ត្ន​ណាស់ ព្រោះ​ដើរ​ខុស​ត្រណម​នេះ រមែង​មាន​គ្រោះថ្នាក់​។​

​ល្បែង​នេះ គេ​យក​ចាញ់ឈ្នះ​គ្នា ត្រង់​ការដែល​គូរ​ប្រយុទ្ធ ដណ្តើមយក​កូនគោល ឬ កូន​ប្រដំ អោយចូល​ទៅដល់​ចុង​ទី​របស់ខ្លួន​បាន​។ បើ​ខាង​ណា​គេ​វាយកូនគោល ឬ​កូន​ប្រដំ​ចូល​ទី​ខាងគេ​បាន ឈ្មោះថា​គេ​មានជ័យ​ជម្នះ ហើយ​គេ​លេង​សារជាថ្មី​ឡើងវិញ ត្រាតែ​ដល់ពេល​ឈប់​លេង ទើប​គេ​យក​ចំនួន​លើក ដែល​ឈ្នះ​ចាញ់ នោះមក​គិត​មើល អោយដឹងថា ខាង​ណា​ឈ្នះ​ប៉ុន្មាន​លើក ខាង​ណា​ចាញ់​ចំនួន​ប៉ុន្មាន​លោក គឺ​ឈ្នះ​ប៉ុន្មាន ទល់​និង​ចាញ់​ប៉ុន្មាន តែ​គ្រាន់តែ​ជា​កិត្តិយស ឥតមាន​ស៊ីសង ជា​វត្ថុ​អ្វី​ទេ​។​

​តាម​សេចក្តី​អោយការណ៍​ខ្លះ​ថា ល្បែង​នេះ​នៅ​ស្រុក​ខ្លះ គេ​យក​ស្រកីដូង​យកមក​ឆ្មូល ចងអោយ​មូល​ធ្វើជា​កូន​បាល់ ហើយ​គេ​ទាត់​ដោយ​ជើង​។ របៀប​យក​ចាញ់ យកឈ្នះ ប្រហែល​គ្នា​នឹង​កូនគោល​ឈើ ដែល​វាយ​ដោយ​ដំបង​នោះដែរ​។

​ល្បែង​នេះ​ជា​ល្បែង របស់​ខ្មែរ​សម័យបុរាណ ដែល​រាប់​ចូលក្នុង​ពួក​កីឡា​សល់​ទាត់ បាល់ទះ កូន​ឈ្លី ក្នុងសម័យ​បច្ចុប្បន្ននេះ​បាន​។ កូនគោល ឬ កូន​ប្រដំ មាន​ពីរបែប​៖ ១ បែប​សំរាប់​លេង​ក្នុង​វេលា​ថ្ងៃ ១​បែប​ទៀត​សំរាប់​លេង ក្នុង​វេលាយប់​។ បើ​លេង​វេលា​ថ្ងៃ គេ​យក​ឈើ​រលួស ឬ គរ​មក​កាត់​ជា​កង់ៗ ហើយ​លុប​ជ្រុង​ធ្វើអោយ​មូល ហាលថ្ងៃ​អោយ​ស្ងួត ហើយ​យកទៅ​វាយ​លេង​។ បើ​លេង​វេលាយប់ គេ​យក​ឈើ​រលួស ឬ គរ ដែល​កាត់​ជា​កង់ៗ នោះ ដុត​ភ្លើង អោយ​ឆេះ​ចេញ​រងើក ហើយ​យកទៅ​វាយ​លេង អោយ​មើលទៅ​ឃើញ ក្រហមឆ្អៅ ធ្លោ​ចុះ​ធ្លោ​ឡើង តាមរយ​:​ដែល​វាយ​ទៅមក​។ កូនគោល​ភ្លើង ស្រុក​ខ្លះ​គេ​លេង​ជាការ កំសាន្ត ស្រុក​ខ្លះ​គេ​លេង​ជា ការបណ្តេញ​ខ្មោច​បិសាច ក្នុងពេល​ស្រុក​កើត​ជំងឺ​។​ ទីកន្លែង​លេង គេ​ច្រើន​យក​ទី​ដី​វាល ឬ ចំការ ដែលមាន​ទំហំ​ធំ​ទូលាយ ស្អាត​ល្អ ឬ បើ​មាន​ផ្លូវថ្នល់ ធំ​វែង​ទូលាយ ជាទី​កន្លែង​ស្ងាត់ ជួនកាល​គេ​ក៏​យក ជាទី​លេង​ខ្លះ​ដែរ​។​

ល្បែង​នេះ​គេ​ចែក​មនុស្ស អ្នកលេង​ជា​ពីរ​ពួក មាន​ចំនួន​ស្មើគ្នា យ៉ាងតិច​ពី ២ ឬ ៤ អ្នក​ឡើងទៅ បើ​អ្នកលេង​មាន ប្រុស​ផង ស្រី​ផង ប្រុស​លេង​ជាមួយ​ប្រុស​ក៏បាន ស្រី​លេង​ជាមួយ​ស្រី​ក៏បាន ស្រី​ម្ខាង​ប្រុស​ម្ខាង​លេង ជាមួយគ្នា​ក៏បាន​។ ពេល​លេង​គេ​គូស ដី​ចំ​កណ្តាល​ទី​ជា​ស្នាម ហើយ​គេ​យក​ភ្លឺស្រែ ឬ ចំការ ឬក៏​ដោត តម្រុយ​ម្ខាងៗ ខាងឆ្វេង​ដៃ​របស់គេ ធ្វើជា​គ្រឿង​ចំណាំ បើ​អ្នកលេង​សុទ្ធតែ​ប្រុស គេ​អោយ​ប្រុស​២​នាក់ ឈរ​ចំ​ស្នាម​នោះ បើ​អ្នកលេង​សុទ្ធតែ​ស្រី គេ​អោយ​ស្រី​២​នាក់ ឈរ​ចំ​ស្នាម​នោះ បើ​អ្នកលេង ស្រី​ម្ខាង ប្រុស​ម្ខាង គេ​អោយ​ប្រុស​ម្នាក់ ស្រី​ម្នាក់​ឈរ​ចំ​ស្នាម​នោះ បែរមុខ​រកគ្នា ហើយ​បណ្តារ​អ្នក​ទាំងពីរ​នោះ ម្នាក់​កាន់​កូនគោល ឬ កូន​ប្រដំ មក​ដាក់​ត្រង់​កណ្តាល​ស្នាម​គូស​នោះ ទើប​អ្នក​ទាំងពីរ​នោះ គេ​កាន់​ចុង​ដំបង ឬ​ទំ​ពក់ ១ ម្នាក់ លើក​គល់​ឡើង​ប្រទាស់​គ្នា ហៅថា “​កែ​” គឺ​វា​យលៗ ផ្លាស់ប្តូរ​គ្នា ពីស្តាំ​ទៅ​ឆ្វេង ពីឆ្វេង​ទៅ​ស្តាំ ចំនួន ៣​ដង ហើយ​អ្នក​កែ ទាំងពីរ​អ្នកនោះ សុទ្ធតែ​លួចល្បក់​គ្នា វាយកូនគោល ឬ កូន​ប្រដំ​នោះ ពីស្តាំ​ទៅ​ឆ្វេង របស់ខ្លួន ដើម្បីអោយ​កូនគោល ឬ កូន​ប្រដំ​នោះ រត់​ទៅកាន់​ទី​ខាងឆ្វេង​ជានិច្ច ដែល​គេ​ទុក​ជាទី​របស់គេ រៀងខ្លួន​។​

សកម្មភាព​របស់​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​៖

​ល្បែង​នេះ​មាន ប្រណម​តឹង​ណាស់ គឺ​ពេល​កំពុង​ប្រយុទ្ធ ដណ្តើម​កូនគោល ឬ កូន​ប្រដំ​គ្នា គេ​តម មិនអោយ អ្នក​វាយ​ទាំងសងខាង យកដៃ​ចាប់​កូនគោល ឬ កូន​ប្រដំ​នោះ បោះ​ទៅ​ទី​របស់ខ្លួន​ទេ គ្រាន់តែ​ទាត់​នឹង​ជើងបាន​។ បើ​ខាង​ណា​ម្នាក់​យកដៃ​ចាប់ កូនគោល ឬ កូន​ប្រដំ គេ​ទុក​ការ​នោះ​ជា​អសារ​បង់ ត្រូវយក​កូនគោល ឬ កូន​ប្រដំ ទៅ​កែ​សារជាថ្មី​។ មួយទៀត គេ​តម មិនអោយ អ្នក​វាយ​ទាំងសងខាង​ឈរ ឬ រត់​ទៅ​ដណ្តើម យក​កូន​ដល់ទី​ទេរ ត្រណម​ខាង​ក្រោយនេះ អ្នកលេង​គេ​ប្រយ័ត្ន​ណាស់ ព្រោះ​ដើរ​ខុស​ត្រណម​នេះ រមែង​មាន​គ្រោះថ្នាក់​។​

ល្បែង​នេះ គេ​យក​ចាញ់ឈ្នះ​គ្នា ត្រង់​ការដែល​គូរ​ប្រយុទ្ធ ដណ្តើមយក​កូនគោល ឬ កូន​ប្រដំ អោយចូល​ទៅដល់​ចុង​ទី​របស់ខ្លួន​បាន​។ បើ​ខាង​ណា​គេ​វាយកូនគោល ឬ​កូន​ប្រដំ​ចូល​ទី​ខាងគេ​បាន ឈ្មោះថា​គេ​មានជ័យ​ជម្នះ ហើយ​គេ​លេង​សារជាថ្មី​ឡើងវិញ ត្រាតែ​ដល់ពេល​ឈប់​លេង ទើប​គេ​យក​ចំនួន​លើក ដែល​ឈ្នះ​ចាញ់ នោះមក​គិត​មើល អោយដឹងថា ខាង​ណា​ឈ្នះ​ប៉ុន្មាន​លើក ខាង​ណា​ចាញ់​ចំនួន​ប៉ុន្មាន​លោក គឺ​ឈ្នះ​ប៉ុន្មាន ទល់​និង​ចាញ់​ប៉ុន្មាន តែ​គ្រាន់តែ​ជា​កិត្តិយស ឥតមាន​ស៊ីសង ជា​វត្ថុ​អ្វី​ទេ​។​

តាម​សេចក្តី​ឱ្យការណ៍​ខ្លះ​ថា ល្បែង​នេះ​នៅ​ស្រុក​ខ្លះ គេ​យក​ស្រកីដូង​យកមក​ឆ្មូល ចងឱ្យ​មូល​ធ្វើជា​កូន​បាល់ ហើយ​គេ​ទាត់​ដោយ​ជើង​។ របៀប​យក​ចាញ់ យកឈ្នះ ប្រហែល​គ្នា​នឹង​កូនគោល​ឈើ ដែល​វាយ​ដោយ​ដំបង​នោះដែរ​ ល្បែង​នេះ​ជា​ល្បែង របស់​ខ្មែរ​សម័យបុរាណ ដែល​រាប់​ចូលក្នុង​ពួក​កីឡា​សល់​ទាត់ បាល់ទះ កូន​ឈ្លី ក្នុងសម័យ​បច្ចុប្បន្ននេះ​បាន​៕​

អត្ថបទទាក់ទង