Grand News Asia Close

ចំណេះដឹងទូទៅ៖ តើតំបន់អាស៊ីអាគ្នេយ៍ដែនគោក ធ្លាប់មានការបង្រួបបង្រួមដែរឬទេ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 554
ចំណេះដឹងទូទៅ៖ តើតំបន់អាស៊ីអាគ្នេយ៍ដែនគោក ធ្លាប់មានការបង្រួបបង្រួមដែរឬទេ? ចំណេះដឹងទូទៅ៖ តើតំបន់អាស៊ីអាគ្នេយ៍ដែនគោក ធ្លាប់មានការបង្រួបបង្រួមដែរឬទេ?

(ភ្នំពេញ)៖ បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ដែនគោកមានប្រទេស៥ផ្សេងគ្នា ដូចជា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ តើតំបន់អាស៊ីអាគ្នេយ៍ដែនគោកធ្លាប់មានការបង្រួបបង្រួមដែរឬទេ?

បើយោងតាមសៀវភៅមួយចំនួនរបស់អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ទោះបីមិនមានការបង្រួបបង្រួមទាំងស្រុងក៏ពិតមែន ប៉ុន្តែតំបន់អាស៊ីអាគ្នេយ៍ដែនគោកធ្លាប់មានការបង្រួបបង្រួមគ្នាចំនួន២លើក៖

លើកទី១ គឺនៅក្នុងសម័យអង្គរ ដែលចក្រភពខ្មែរបានបង្រួបបង្រួមតំបន់ភាគច្រើន ពិសេសគឺប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ភាគកណ្ដាលនិងភាគខាងត្បូងប្រទេសវៀតណាម និងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ឬអាចទៅដល់រដ្ឋខ្លះនៃប្រទេសម៉ាឡេស៊ីផង ការគ្រប់គ្រងនេះយ៉ាងណាស់ក៏មានរយៈពេល៤-៥សតវត្សដែរ។

ចំណែកលើកទី២នោះ គឺនៅក្នុងសម័យអាណានិគមបារាំង ដែលបានគ្រប់គ្រងទាំងស្រុងលើប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ ប៉ុន្តែមានរយៈពេលប្រមាណ១០០ឆ្នាំប៉ុណ្ណោះ៕ ដោយ៖ Fresh News

អត្ថបទទាក់ទង