Grand News Asia Close

ឈ្វេងយល់អំពី បុណ្យមាឃបូជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1032
ឈ្វេងយល់អំពី បុណ្យមាឃបូជា ឈ្វេងយល់អំពី បុណ្យមាឃបូជា

 

ឈ្វេងយល់អំពី មាឃបូជា

​ថ្ងៃ​បុណ្យ “មាឃ​បូជា” ដែល​ជា​បុណ្យ​ធំ​មួយ នៅក្នុង​ព្រះពុទ្ធសា​ស​នា ។ សូមពុទ្ធបរិស័ទ​ទូទៅ រីក​រាយ និង​សម្អាតចិត្ត​ អនុមោទនា​ទាំង​អស់​គ្នា កុំ​បី​ខាន ។

មាឃបូជា ជាពីធីបុណ្យមួយ​ដែលមានសារៈ​សំខាន់នៅ​ក្នុងពុទ្ធ​សាសនា ដែលរួម​មាន : មាឃបូជា ពិសាខបូជា អា​សាឍ​បូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យ​មាឃបូជា​ ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​​ប្រកាស​បង្កើត ព្រះពុទ្ធ​សាសនាឡើងក្នុងលោក​ នាប្រទេស​ឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥​កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គ ចំនួន ៩ ខែគត់ ។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈ​ជាអង្គការសា​ស​នា​មួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ​ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់បាន​ប្រកាសនៅ​គោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់ កាន់​យកជាវិថីជីវិត និងសម្រាប់យក​ទៅ ផ្សព្វផ្សាយ ដល់ជន​ដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។

តាម​វចនានុក្រម​សម្តេច​សង្ឃរាជ ​ជួន ណាត “មាឃ​បូជា” គឺជាការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ ។ មាឃបូជា​ គឺជា​ឈ្មោះ​បុណ្យ​មួយ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា ប្រារព្ធ​ធ្វើ​ក្នុង​ថ្ងៃ​ពេញ​​បូណ៌មី​ខែ​មាឃ រំឭក​ដល់​ សាវក​សន្និបាត ឬ “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត។ ចាតុរង្គ​សន្និបាត គឺជា​ “ការ​ប្រជុំ​មាន​អង្គ​បួន” ដូចជា៖
១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (គឺថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ)
២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១​២៥០ អង្គ​ ឥត​បាន​​កំណត់​ពេល​គ្នា​ជា​មុន​នោះទេ​​ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​គ្រូ​
៣- ព្រះ​ភិក្ខុ​សង្ឃ​ទាំង​​​នោះ​សុទ្ធ​តែ​ជា ឯហិ​ភិក្ខុ​ដូច​គ្នា​ទាំងអស់ (គឺ​ភិក្ខុ​ដែល​បាន​បំបួស​ដោយ​ព្រះ​សម្មាសម្ពុទ្ធ)
៤- ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។ ការ​ប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​​ មាន​តែ​ម្ដង​គត់; ក្នុង​វេលា​នោះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់បាន​​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ ។
ដោយ​៥០០០​ឆ្នាំ

 

អត្ថបទទាក់ទង