Grand News Asia Close

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាឧបត្ថម្ភ ៤០០លានរៀល ដល់ក្រុមប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅជួរភ្នំក្រវាញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 819
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាឧបត្ថម្ភ ៤០០លានរៀល ដល់ក្រុមប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅជួរភ្នំក្រវាញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាឧបត្ថម្ភ ៤០០លានរៀល ដល់ក្រុមប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅជួរភ្នំក្រវាញ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដើម្បីលើកទឹកចិត្តជូនពួកគាត់ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាចក្រ និងអាកាសយានិក២នាក់ រហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ។

គិតរហូតមកដល់ពេលនេះ មានរយៈពេល១៨ថ្ងៃហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ ដែលបានដំណឹងនៅតំបន់ជួរភ្នំក្រវាញ ដោយក្នុងនោះ កម្លាំងប្រតិបត្តិការបានប្រទះឃើញឧទ្ធម្ភាគច្រ នៅចង្កេះភ្នំយ៉ាវយ៉ៃ នារសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ហើយបន្ទាប់មកក៏រកឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាចក្រនោះ។ បន្ទាប់មក នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករក ក៏បានប្រទះឃើញអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលបានស្លាប់បាត់បង់ជីវិត នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ប្រតិបត្តិការរុករកឧទ្ធម្ភាចក្រនេះ មានកម្លាំងចូលរួមជាង១០០០នាក់។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕

អត្ថបទទាក់ទង