Grand News Close

(Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញសកម្មភាពឈ្លានពាន របស់ខ្លួននៅតំបន់អានសេះ និងបឹងត្រកួន ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 15:10 pm ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1075
(Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញសកម្មភាពឈ្លានពាន របស់ខ្លួននៅតំបន់អានសេះ និងបឹងត្រកួន ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញសកម្មភាពឈ្លានពាន របស់ខ្លួននៅតំបន់អានសេះ និងបឹងត្រកួន ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញសកម្មភាពឈ្លានពាន របស់ខ្លួននៅតំបន់អានសេះ និងបឹងត្រកួន
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦


សំណួរទី១៖ ហេតុអ្វីបានជាកម្ពុជាតវ៉ាចំពោះការចុះពិនិត្យតំបន់អានសេះរបស់គណៈប្រតិភូថៃ និងអ្នកសារព័ត៌មានថៃ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦?

ចម្លើយ៖ កម្ពុជាមិនប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មាន ឬការចុះពិនិត្យទីតាំងដោយអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ ការចុះទៅកាន់ទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា គឺជាបញ្ហាដែលកម្ពុជាមិនអាចទទួលយកបានឡើយ។ ជាពិសេស ការចុះពិនិត្យនេះបានរួមបញ្ចូលទាំងសំណង់អគារស៊ីវិលរបស់កម្ពុជាចំនួនពីរ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ សកម្មភាពបែបនេះមិនត្រឹមតែប៉ះពាល់ដល់ការគោរពអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតការយល់ច្រឡំអំពីស្ថានភាពព្រំដែន និងបង្ហាញពីការទាមទារទឹកដីជាឯកតោភាគីផងដែរ។

សំណួរទី២៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលថា សកម្មភាពឈ្លានពានរបស់ខ្លួននៅតំបន់អានសេះ និងតំបន់បឹងត្រកួនកាលពីពេលថ្មីៗនេះ គឺជាវិធានការបណ្តោះអាសន្ន និងមិនមានការបន្ថែមកម្លាំង ឬផ្លាស់ប្តូរខ្សែត្រៀមកម្លាំង?

ចម្លើយ៖ កម្ពុជាមិនអាចទទួលយកការអះអាងរបស់ភាគីថៃដែលថា សកម្មភាពទាំងនេះគ្រាន់តែជាវិធានការបណ្តោះអាសន្នបានទេ ព្រោះសកម្មភាពជាក់ស្តែង ដូចជាការសាងសង់លេណដ្ឋានយោធារឹងមាំ ការប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងការដឹកជញ្ជូនសសរបេតុងទៅកាន់តំបន់បឹងត្រកួន បង្ហាញពីសកម្មភាពដែលផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង។ កម្ពុជាចាត់ទុកថា សកម្មភាពទាំងនេះមិនស្របតាមស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសរួមរបស់ GBC ឡើយ។ ដូច្នេះ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនេះ និងគោរពកិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតាមព្រំដែន។

សំណួរទី៣៖ តើកម្ពុជាយោងលើមូលដ្ឋានច្បាប់អ្វីខ្លះ ដើម្បីបញ្ជាក់ថាសកម្មភាពរបស់ថៃនៅតំបន់អានសេះ និងបឹងត្រកួន ប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា?

ចម្លើយ៖ កម្ពុជាយោងលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជាក៏យោងលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុច I ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ៕

អត្ថបទទាក់ទង