Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវវិធានគន្លឹះសំខាន់ៗ២ ដើម្បីលើកកម្ពស់សេវាសុខភាពក្នុងមូលដ្ឋាន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 440
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវវិធានគន្លឹះសំខាន់ៗ២ ដើម្បីលើកកម្ពស់សេវាសុខភាពក្នុងមូលដ្ឋាន សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវវិធានគន្លឹះសំខាន់ៗ២ ដើម្បីលើកកម្ពស់សេវាសុខភាពក្នុងមូលដ្ឋាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋានដោយផ្តោតជាចម្បងទៅលើចំណុចសំខាន់ៗចំនួន២។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចំណុចសំខាន់ៗទាំង២នោះ រួមមាន ៖
១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
២- ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និងការឆ្លើយតបទៅនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន៕

អត្ថបទទាក់ទង