Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត តាមរោងចក្រ សហគ្រាស នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 261

CMF:

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន!

មុននឹងចាប់ផ្ដើម ក្នុងឱកាសពិធីបុណ្យខួបលើកទី១៩នៃការឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃទី២៩ តុលា​ ទួលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រ ជាពលរដ្ឋទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរបវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្វសាធុការពរជ័យសិរីវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរគ្រប់រូបជាដរាបរៀងទៅ។

(១) ការជួបជាមួយកម្មករ/ការិនី គិតពីខែឧសភាជាកម្មវិធីទី៩ គិតពីក្រោយបោះឆ្នោតជាកម្មវិធីទី៧​

ខ្ញុំមានកិត្តិយសនិងសេចក្ដីសប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងពិធីព្រឹកនេះ ដែលមានការចូលរួមពីបងប្អូនជាង ១៨០០០នាក់ ដែលបានអញ្ជើញមកជួបជុំថ្ងៃនេះ។ គិតពីខែ៥​ គឺកម្មវិធីទី៩ ដែលខ្ញុំបានជួបជាមួយបងប្អូនកម្មករ កម្មការិនី ប្រធានរដ្ឋបាល និងប្រធានក្រុម តែបើក្រោយបោះឆ្នោតគឺកម្មវិធីទី៧​ ដែលយើងបានជួបគ្នា។ នៅទីតាំងនេះក៏ជាលើកទី២ហើយ។ ថ្ងៃនេះទេវតាក៏ជួយប្រោះព្រំត្រជាក់ត្រជុំបន្តិចព្រឹកមិញ។ ព្រឹកឡើងឮសូរផ្គរ ស្មានតែមកកម្មវិធីមិនបាន។ អរគុណចំ​ពោះការរៀបចំនិងការចូលរួមរបស់បងប្អូនយើង … អរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររៀបចំសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានរៀបចំនិងសម្របសម្រួលការធ្វើដំណើរបងប្អូនមកទីនេះ ហើយក៏អរគុណអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ដែលបានសហការរៀបចំពិធីនៅទីនេះ។

(២) រោងចក្រសហគ្រាស កើនពី ៦៤ ទៅជាង១ម៉ឺន នៅទូទាំងប្រទេស​

ខ្ញុំមានការរីករាយនាំមកជូបនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមុនបោះឆ្នោតលោកបានដាក់កម្មវិធីចុះជួបជាច្រើន … មិនមែនតែមុនបោះឆ្នោតទេ តាមពិតលោកបានចុះ២ជុំពីមុន តែដោយសារតែកូវីដ-១៩ដែលបានផ្អាកនូវការជួបជុំ … នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ គឺនៅជាប់ជា​មួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺកម្មករ/ការិនីគ្រប់ទីកន្លែងទាំងអស់។ យើងមិនជួបតែនៅភ្នំ​ពេញទេ ព្រោះរោងចក្រសហគ្រាស មាននៅទូទាំងប្រទេស​ (ដែលចំនួនកើន)ពី ៦៤រោងចក្រ សហគ្រាស ទៅជាង១ម៉ឺន។ យើងមិនអាចដាក់នៅតែភ្នំពេញទេ។ គ្មានមូលហេតុអីដែលត្រូវតែដាក់នៅតែភ្នំពេញដែរ​ ព្រោះប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ត្រូវតែរុញទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់។ គ្រាន់តែនៅភ្នំពេញនិងខេត្តកណ្ដាលយើងចាប់ផ្ដើមមុនគេ។ ឆ្នាំ១៩៩០ជាងកន្លែងនេះ យើងមានហេដ្ឋារចនាសម្ព័ន្ធ មានភ្លើង មានទឹកមានអីគ្រប់គ្រាន់។ ឥឡូវភ្លើងទឹកអីយើងរុញទៅដល់គ្រប់កន្លែង។ ថ្ងៃមុន ទៅកំពង់ចាម ទៅដល់បាវិត ដល់ព្រំដែន កន្លែងផ្សេងៗសុទ្ធតែមាន។

(៣) ធ្វើការបណ្តុះបណ្តាលដើម្បីប្រជាពល​រដ្ឋចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ

លោកយកចិត្តទុកដាក់ណាស់ដល់កិច្ចការទាំងអស់នេះ។ នៅក្នុងអាណត្តិទី៧នេះ យើងដាក់ចេញនិង បន្ត​អនុវត្តនូវបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗមក ដើម្បីបន្តជួយដល់ប្រ​ជាពលរដ្ឋយើង ជាពិសេសកម្មករ/ការិនីរបស់យើង ដែលជាកម្លាំងចលករមួយធំក្នុងវិស័យឧស្សាហកម្មយើង។ មិនមែនតែក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនោះដែរ វិស័យកសិកម្ម យើងក៏ខំប្រឹងដើម្បីជំរុញវិស័យទេស​ចរណ៍ វិស័យធនាគារ វិស័យផ្សេងៗ។ ប្រជាពលរដ្ឋខ្មែរត្រូវម្ចាស់ការ។ (យើងត្រូវធ្វើការបណ្តុះបណ្តាល)ដើម្បីប្រជាពល​រដ្ឋមានលទ្ធភាពចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យទាំងអស់។ យើងមិនអាចធ្វើតែក្នុងវិស័យកាត់ដេរ​ ហើយយកធនធានមនុស្សពីប្រទេសគេមកធ្វើក្នុងវិស័យធនាគារទេ។ យើងត្រូវបណ្ដុះបណ្ដាល សមត្ថភាពយើង កូនចៅយើង។ មិនមែនឲ្យកូនចៅយើងទៅធ្វើតែការងារក្នុងវិស័យវាយនភណ្ឌ ឬកសិកម្ម តែដល់ពេលធ្វើរោងចក្រកម្រិតខ្ពស់ ផលិតអគ្គិសនី ផលិតឡាន ដំឡើងរថយន្តអី ទៅហៅគេមកទេ … យើងត្រូវបណ្ដុះបណ្ដាលកូនចៅយើង។

(៤) ដើមទសវត្ស១៩៩០ ចូលស្ទើរគ្រប់ផលិតផល បច្ចុប្បន្នផលិតបានខ្លួនឯងនិងនាំ​ចេញទៀត

កាលពីខ្ញុំចេញទៅក្រៅប្រទេសដំបូង ដើមឆ្នាំ១៩៩០ ស្អីមួយកំប៉ុងក៏នាំចូលដែរ។​ កាលពីខ្ញុំនៅរៀនមិនមានភេសជ្ជៈកូកាកូឡាផលិតនៅកម្ពុជានោះទេ។ នាំចូលផលិតផលជាច្រើន។ បើជាខោអាវ យើងកាត់ខ្លះដែរ តែម៉ូដអីនាំចូលពីក្រៅទាំងអស់។ ឥឡូវយើងមានលទ្ធភាពធ្វើខ្លួនឯងហើយនាំចេញទៀត។ អំពីហេដ្ឋារចនាសម្ព័ន្ធ។ ចេញទៅក្រៅប្រទេស ខ្ញុំចាំរឿងនេះចាំមិនភ្លេច។ ពេលឆ្នាំ៩០ជាង យើងជិះយន្តហោះទៅប្រ​ទេសថៃ។ ពេលយន្តហោះរៀបចុះ យើងឃើញនៅស្រុកគេមានបុរីមានអីស្អាតៗណាស់។ កាលនោះនៅភ្នំពេញយើង អត់មានអគារខ្ពស់ៗទេ។ ឡើងផុតតែពីផ្លូវហួសពីតិចណូត្រឡោកបែកបន្តិចទៅ​គឺវាលស្រែ … នៅភ្នំពេញ ផ្ទះតូចៗ សេសសល់។ ឥឡូវម៉ោងថ្មើរនេះ យើងចុះមកអត់ខ្វះទេហេដ្ឋារចនាសម្ព័ន្ធ។

បងប្អូនខ្មែរយើងដែលចេញទៅក្រៅប្រទេស ៣០ឆ្នាំ ពេលមកវិញ មានបងម្នាក់បានដាក់ទឹកសុទ្ធមក​ ព្រោះគេប្រាប់គាត់ថានៅស្រុកខ្មែរអត់មានអីទេ។ គាត់ចេញទៅពេលដែលប្រទេសមានសង្គ្រាម។ មកដល់ព្រលានយន្តហោះ ឃើញ Starbucks ឃើញ Burger King ចង់អៀនខ្លួន។ យើងអត់បន្ទោសគាត់ទេ។ យើង​នៅរាល់ថ្ងៃ យើងឃើញវិវឌ្ឍរាល់ថ្ងៃយឺតៗ យើងមិនចាប់អារម្មណ៍នោះទេ។ កូននៅជាមួយរាល់ថ្ងៃ ដកកម្ពស់ យើងអត់ដឹងទេ តែបើយាយនៅស្រុក ៦ខែ ឬ១ឆ្នាំ នាំកូនទៅលេងយាយម្ដង ទើបបានយាយដឹងថាចៅធំនិងខ្ពស់។ គាត់ចេញពីស្រុកខ្មែរតាំងពីប្រទេសនៅបែកបាក់ សង្រ្គាម គាត់ត្រូវរត់ អារម្មណ៍គាត់នៅផ្ដិតរូបបែបហ្នឹង ដល់តែមក(ទើបបាន)ឃើញ …។

(៥) ប្រាក់ឈ្នួលមូលដ្ឋានជាង ២០០ដុល្លារ មិនទាបជាងប្រទេសជិតខាងទេ

បៀវត្ស២០០ជាង នៅទាបណាស់។តិចណាស់។ បើយើងមើលពី ១៧ឆ្នាំមុន តែ៤០ដុល្លារ​ទេ។ សួរថាខ្ពស់គ្រប់នៅ? នៅទេ។ យើងនៅបន្តតាមលទ្ធភាពដែលយើងធ្វើទៅបាន។ បើយើងប្រៀបធៀបជាមួយប្រ​ទេសជិតខាងមួយចំនួន ឃើញថាបៀវត្សយើងក៏មិនទាបប៉ុន្មានដែរ។ នៅវៀតណាម ខ្ពស់បំផុតតែ ១៩៨ដុល្លារទេ។ នៅឡាវ ៧០ជាង ៩០ជាងដុល្លារ។ ប្រទេសឥណ្ឌូណេស៊ីមានតំបន់ទាប ១២០ដុល្លារ តំបន់ខ្ពស់ ២៩៥ដុល្លារ។ ជំនាន់កូវីដ-១៩ យើងនៅតម្លើង(ប្រាក់ឈ្នួល ក្នុងពេលដែល)ប្រទេសខ្លះថយ … គេមិនកាត់ប្រាក់ខែទេ តែបើគិតជាដុល្លារគឺថយ។ ប្រទេសខ្លះ គាត់ដំឡើងឆ្នាំ២០២២ គិតជាដុល្លារ ២០០ដុល្លារ ដល់ឆ្នាំ២០២៣ លុយដុល្លារហើម ឧទាហរណ៍លុយវៀតណាម … ពេលដុល្លារហើមវារាងថយវិញ តែជាលុយដុងនៅដដែល។ តែកម្ពុជាយើងជាដុល្លារមិនថយទេ យើងកើនតិចតួចក្ដី។

នេះជាការវិវឌ្ឍទៅមុខ និងការរីកចម្រើន។ យើងបន្តនិរន្តរភាព។ ខ្ញុំសូមអរគុណណាស់ចំពោះឯកឧត្ដម ហេង សួរ ដែលបានធ្វើរបាយការណ៍ក្បោះក្បាយ តែក៏សង្ខេបដែរ។ បើសិនជាមិនសង្ខេបទេ អាន២ថ្ងៃមិនទាន់ចប់ផងព្រោះសមិទ្ធផលច្រើន។ សង្ខេបគោលធំៗ នូវអ្វីដែលយើងបានធ្វើ រាជរដ្ឋាភិបាលបានផ្ដល់ជូនបងប្អូន។ បន្តិចទៀត ខ្ញុំនឹងនិយាយរឿងអភិវឌ្ឍនិងទស្សនៈនៃការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះខ្ញុំសប្បាយរីករាយ អរគុណណាស់ទៅដល់ក្រុមហ៊ុន រោងចក្រ ដែលបានអនុញ្ញាតឲ្យបងប្អូនចូលរួម ហើយផ្ដល់ការសម្រាកមួយថ្ងៃនិងគិតប្រាក់ជូនមួយថ្ងៃពេញតែម្ដង។ ស្អែកថ្ងៃអាទិត្យជាថ្ងៃសម្រាក …។

(៦) អាទិភាពសំខាន់៣ សំរាប់ប្រជាពលរដ្ឋគឺសុខភាព សមត្ថភាព និងលទ្ធភាព

ថ្ងៃនេះ មានប្អូនស្រីៗ មានផ្ទៃពោះ ៨០០ ជិតនឹង៩០០នាក់។ រាល់ដងតែ ៦០០ជាង។ វគ្គនេះលើសគេ ៣០% ហើយឮសូរមានភ្លោះដល់ទៅ ១១នាក់ឯណោះ។ កុំឲ្យពិបាកពរពោះច្រើនដង។ សុខភាពម្ដាយ សុខភាពកូន សុខភាពប្រជាពលរដ្ឋយើង​ គឺជាអាទិភាពធំណាស់ក្នុងការគិតគូរ ព្រោះ(វាទាក់ទងគ្នារវាង)សមត្ថភាព សុខភាព និងលទ្ធភាព។ សមត្ថភាពគឺនិយាយពីការអប់រំ បណ្ដុះបណ្ដាលតាំងពីតូចមក គឺរុញសាលាមកមូលដ្ឋាន។ សុខភាពរៀបចំតាំងពីមុនកើត គិតគូរដូចម្តេច កើតហើយត្រូវរៀបមត្តេយ្យនិងទារកដ្ឋានឲ្យរៀននិងសាលាតាមហ្នឹង។ ​មិនមែនគិតគូរតែចំពោះម្ដាយទេ។ ឪពុកក៏គិតដែរ។ លទ្ធភាពគឺទាក់ទងនឹងការងារនេះឯង ធ្វើអោយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពចាប់យកឱកាសរស់ដោយខ្លួនឯង។ ៣ នេះជាអាទិភាព តែពីរដំបូងជាគោល។ ទី១ សុខភាពសិន អាយុជីវិតសិន។​ ឈឺថ្កាត់មានលទ្ធភាពទៅពេទ្យ មានពេទ្យនៅជិតកន្លែង។ ឆ្លងទន្លេមានពេទ្យដែលធានាទាំងសុខភាពនិងសុវត្ថិភាពទាំងម្ដាយនិងកូន។ មានលទ្ធភាពទៅឆ្លងទន្លេហើយមិនលំបាក។ បើថាមិនមានលទ្ធភាពក៏មានគេជួយ។ ឥឡូវយើងមានរដ្ឋជួយតាមរយៈបណ្ណសមធម៌ បសស …។

(៧) ដរាបណាបងប្អូនផ្តល់ការទុកចិត្ត គណបក្សប្រជាជនខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាព និងបង្កើន លទ្ធភាពដើម្បីប្រជាពលរដ្ឋកាន់តែរីកចម្រើន កាន់តែមានភាពរឹងមាំក្នុងគ្រួសារ និងផ្ទាល់ខ្លួន

សូមឆ្លៀតឱកាសអរគុណទៅដល់កម្មករ/ការិនី ក៏ដូចជាក្រុមគ្រួសារដែលបានជឿទុកចិត្ត និងផ្ដល់ឱកាសដល់គណបក្សប្រជាជនកម្ពុជាបានដឹកនាំបន្ត ដោះស្រាយបញ្ហានិងបង្កើនលទ្ធភាពជូនបងប្អូន តាមរយៈការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ (បងប្អូន)បានបោះឆ្នោតលើសលប់ជូនគណបក្សប្រជាជនដើម្បីដឹកនាំ។ ក្នុងនាមសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំគណបក្ស ក៏សូមអរគុណនិងសូមផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ ទាំងបងប្អូនកម្មករ/ការិនីនៅទីនេះ ក៏ដូចជាអ្នកនៅផ្ទះថាដរាបណាបងប្អូនផ្តល់ការទុកចិត្តឱ្យគណបក្សប្រជាជនបន្តនៅក្នុងការបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនគ្មានអ្វីក្រៅពីខិតខំអស់លទ្ធភាពដើម្បីបង្កើននូវសមិទ្ធផលបន្ថែមជូនបងប្អូនទាំងអស់នោះទេ។ ថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព និងបង្កើនឱកាសលទ្ធភាពផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងកាន់តែរីកចម្រើន កាន់តែមានភាពរឹងមាំនៅក្នុងគ្រួសារ និងផ្ទាល់ខ្លួនរបស់ខ្លួន។ នេះគឺជាការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាការថ្លែងអំណរគុណចំពោះការផ្តល់ការទុកចិត្តរបស់ប្រជាពលរដ្ឋ …។

(៨) ឆ្នាំ២០០៩ អត្រាភាពក្រីក្រមាន ៣៣,៨% និងឆ្នាំ២០១៩ ចុះមកត្រឹម ១៧,៨%

នៅក្នុងអតីតកាល បើប្រៀបធៀបសូម្បីតែត្រឹម ១០ឆ្នាំមុន យើងនឹងសង្កេតឃើញថាជីវភាពរបស់លោកអ៊ំ ពូមីង បងប្អូន កម្មករនិយោជិតបានរីកចម្រើនខុសប្លែកពីមុន។ ជាក់ស្តែងអត្រាភាពក្រីក្របានកាត់បន្ថយស្ទើរពាក់កណ្តាល។ បើយើងគិតពីឆ្នាំ២០០៩ (អត្រាភាពក្រីក្រមាន) ៣៣,៨% (តែបានស្រុតចុះ)មកត្រឹម ១៧,៨% នៅឆ្នាំ២០១៩ មុនកូវីដ-១៩។ នេះបើតាមទិន្នន័យពីធនាគារពិភពលោក។ មិនមែនជាទិន្នន័យដែលកម្ពុជារាប់ខ្លួនឯងទេ។ អ្នកជំនាញធនាគារពិភពលោកមកវាយតម្លៃ​។ យើងក៏មានការផ្ទៀងផ្ទាត់មួយ(ខ្លួនឯង)ដែរ (ដោយផ្អែកលើទិន្នន័យ)ការវាយតម្លៃពីប្រភពច្រើន។ ដូចឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរាយការណ៍ជូនអង្គពិធី មុននេះប្រាក់ឈ្នួលអប្បបរមារបស់បងប្អូន កម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរបានកើនឡើង ៥ដង ពីឆ្នាំ១៩៩៧ (មានត្រឹម)៤០ដុល្លារ/ក្នុង១ខែ ទៅដល់២០០ដុល្លារ ឆ្នាំ២០២៣ បូកផ្សំអត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ ប្រាក់ទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ ស្នាក់នៅ ឧបត្ថម្ភផ្សេងៗ។ នេះមិនរាប់ចូលគម្រោងដែលជួយដោយ ប.ស.ស(ផង)។

(៩) កម្មវិធីសោធន ជួយសន្សំលុយសំរាប់បងប្អូនដែលចូលនិវត្តន៍

បន្តិចទៀតយើងរៀបចំសោធនផង … បានន័យថាបងប្អូនធ្វើការដល់អាយុណាមួយ ត្រូវចូលនិវត្តន៍។ សួរថាតើចូលនិវត្តន៍នេះ យើងបានអី? កាលមុនយើងត្រូវសន្សំលុយខ្លួនឯង។ សល់ប៉ុន្មានយើងត្រូវចាយវាយខ្លួនឯង។ ឥឡូវមានផែនការ មានកម្មវិធីសោធននិវត្តន៍ គឺមានន័យថាជួយសន្សំលុយឱ្យបងប្អូន។ ពេលដែលបងប្អូនដល់អាយុមួយចូលនិវត្តន៍ លុយដែលបងប្អូនសន្សំផ្ទាល់ខ្លួនហ្នឹងក៏មានមួយផ្នែក ប៉ុន្តែតាមគោលនយោបាយរដ្ឋ តាមកម្មវិធីនេះ ជាមួយវិស័យឯកជន យើងដាក់មួយកញ្ចប់ទុកឱ្យបងប្អូន។ ជាពិ​សេសប្រុសៗ តែទុកខ្លួនឯងអត់សល់ទេ។ បើមានប្រពន្ធអាចប្រពន្ធទុកឱ្យសល់។ ប្រុសៗ ខ្ញុំដឹង។ ខ្ញុំក៏ប្រុសដែរ ១០០ក៏គ្រាន់ ១ ០០០ ក៏គ្រប់ អត់សោះក៏បាន។ កាលប្រាក់ខែនៅ ១០០ កាហ្វេមួយកែវ ដល់ប្រាក់ខែឡើង ១ ០០០ ដាក់ Latte ដល់ឡើងមួយ ១០ ០០០ ចូល Brown ដល់ឡើង ២០ ០០០ ទិញកាតទូរស័ព្ទតេទៅសង្សារ​។ ឥឡូវការទទួលខុសត្រូវទាំងស្រីទាំងប្រុសសិទ្ធិស្មើគ្នា ឯករាជ្យដូចគ្នា … ស្ថានភាពទីផ្សារនៅកម្ពុជាមានភាពធន់រឹងមាំ និងមានលក្ខណៈប្រសើរកាន់តែជាងមុន។

(១០) ទប់តម្លៃទំនិញ ពិសេសអគ្គិសនី ពង្រីកថាមពលពី​ប្រភពកកើតឡើងវិញ វារីអគ្គិសនី

ទាក់ទងជាមួយបៀវត្សរ៍នេះ ឆ្នាំ២០២៤ យើងនឹងឡើងទៅ ២០៤ដុល្លារ ហើយគោលនយោបាយរបស់យើងនឹងខិតខំដំឡើងប្រាក់អប្បបរមា ថែមទាំងនោះកាត់បន្ថយនូវការចំណាយ … ជួបជាមួយថ្នាក់ដឹកនាំ ប្រទេសខ្លះ​ (ដូចជា)នៅអង់គ្លេសគឺដំឡើងដូចប៉ុន្មានរយភាគរយឯណោះ(លើថ្លៃភ្លង)។ ឥឡូវចំណាយនៅប្រទេសលោកខាងលិចមួយចំនួន ឡើងរាប់រយភាគរយ ៤០០ ទៅ ៥០០ភាគរយ។ ថ្ងៃមុនប្រទេសណាមួយនោះ រដ្ឋាភិបាលថាបន្ថែមប្រាក់ប៉ុន្មានដូចជា ២០០ដុល្លារ ឱ្យម្នាក់ក្នុងមួយគ្រួសារ។ គុណទៅប៉ុន្មានពាន់លាន? ប្រជាពលរដ្ឋតវ៉ាថា បើ(ថ្លៃទំនិញ)មួយខែនេះឡើងដល់រាប់ពាន់ តើឱ្យ ២០០ដុល្លារម៉េចគ្រាន់?

សំរាប់កម្ពុជា យើងខិតខំរក្សាតម្លៃទំនិញ។ វាមានការឡើងថ្លៃ យើងទទួលស្គាល់ ប៉ុន្តែយើងបានទប់ច្រើនណាស់ជាពិសេសរឿងភ្លើង។ តម្លៃអីនេះ រដ្ឋសុខចិត្តខាតដើម្បីធានា(ស្ថានភាព)បៀវត្សរ៍។ យើងខិតខំ ពង្រីក​ប្រភពថាមពលពីការកកើតថ្មី ពីវារីអគ្គិសនី ពីសូឡា ពីអីឱ្យច្រើន ដើម្បីធានា(អោយការប្រើប្រាស់)។ ​បើយើងពឹងទៅលើតែធ្យូង(ថ្ម) និងពឹងទៅលើឧស្ម័នធម្មជាតិនាំចូល បើមានការវាយប្រហារគ្នានៅរុស្សីហ្នឹង ក៏ឡើងថ្លៃឥន្ធនៈនៅខ្មែរ នៅស៊ីងហ្គាពួរ នៅថៃ។ ដោយសារអី? វាធ្វើឲ្យមានវិបត្តិថាមពល ដែលប្រេងឡើងថ្លៃ។ អញ្ចឹងត្រូវតែដំឡើង។ សង្ឃឹមសង្គ្រាមនៅអ៊ីស្រាអែលមិនរីក/ប៉ះពាល់ដល់តម្លៃ(ស្ថេរភាពថ្លៃ)ទេ …។

យើងខិតខំ … កាត់បន្ថយថ្លៃទឹក ថ្លៃភ្លើងតាមផ្ទះជួល។ សុំបន្តទៀត បន្តថែមទៀត។ នៅផ្ទះជួលកន្លែងខ្លះមិនទាន់តដល់ទេ។ អាចថាពីមុនមកមិនទាន់អស់ ឬមួយក៏មានការសង់ផ្ទះជួលថ្មី ក្រោយពីគោលនយោបាយ(ត្រូវបានដាក់ចេញ)។ ផ្ទះចេះតែរីក កុងទ័រភ្លើងនិងទឹកទៅមិនទាន់។ បន្តថែមទៀត ដើម្បីយើងជួយទៅដល់ម្ចាស់ផ្ទះផង ហើយជួយ​ទៅដល់ការថ្លៃទឹក ថ្លៃភ្លើង ឱ្យកម្មករនិយោជិ​ត​ផង​។ សូមអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់ផ្ទះជួល សុំកុំដំឡើង(ថ្លៃជួលផ្ទះ)អីប៉ះពាល់ខ្លាំងពេកដល់បងប្អូន ព្រោះប្រាក់ខែយើង ឡើងតិចតួច ហើយរដ្ឋនឹងជួយតាមរូបភាពអីដែលអាចធ្វើទៅបាន។

(១១) ភាគច្រើននៃប្រាក់ចំណូលមធ្យម ២ពាន់១០លានដុល្លារ/ឆ្នាំ ពី៩៥៩០ រោងចក្រសហគ្រាសនៅភ្នំពេញ ចូលហោប៉ៅពលរដ្ឋ

តាមអនុសាសន៍ ១០ចំណុច របស់សម្តេចតេជោ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តកន្លងទៅ ប្រាក់ឈ្នួលអប្បបរមាបងប្អូនបានកើនជាបន្តបន្ទាប់ បន្ថែមដោយវិសាលភាពការងារផ្សេងៗ ដែល​ខ្ញុំបាននិយាយអម្បាញ់មិញនេះ។ មរតកសមិទ្ធផលទាំងអស់ខាងលើសុទ្ធសឹងតែជាភស្តុតាង ដែលបញ្ជាក់ថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ បាននិងកំពុងតែដើរលើមាគ៌ាអភិវឌ្ឍត្រឹមត្រូវ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត។ ជាក់ស្តែង ត្រឹមតែរាជធានីភ្នំពេញមួយប៉ុណ្ណោះ បានស្រូបយកប្រាក់ចំណូលមធ្យម ដល់ប្រមាណ ២ពាន់ ១០លានដុល្លារ ក្នុង១ឆ្នាំ ពីរោងចក្រ/សហគ្រាស ៩ ៥៩០(កន្លែង) ដែលបង្កើតការ​ងារ​ជូនបងប្អូនកម្មករនិយោជិតប្រមាណ ៦៦៥ ០០០នាក់ នៅឆ្នាំ២០២៣។

(ប្រាក់ចំណូល) ២ពាន់លានដុល្លារជាងនេះចូលហោប៉ៅប្រជាពល​រដ្ឋភាគច្រើន។ (យើងតែងតែបានរំកិលពិដាន)ប្រាក់បៀវត្សរ៍ដែលជាប់ពន្ធ។ បានន័យថា បើប្រាក់(ឈ្នួល)អប្បបរមាឡើង(ក្នុងចំនួន)ប៉ុណ្ណេះ យើងតម្លើង(ពិដានយកពន្ធខ្ពស់ជាង)ប្រាក់ឈ្នួល។ ឧទាហរណ៍ថា (បើប្រាក់ឈ្នួលមាន) ១៥០ដុល្លារត្រូវជាប់ពន្ធ យើងតម្លើង(ពិដានពន្ធលើប្រាក់ឈ្នួល)អប្បបរមា(លើសពី) ១៥០ដុល្លារ។ គឺរដ្ឋកំណត់ថា(ពិដានពន្ធ អនុវត្តចំពោះប្រាក់ខែ/ឈ្នួលចាប់ពី) ២០០ដុល្លារ … ហ្នឹងយើង(រំកិលពិដានពន្ធអោយផុត)ដើម្បីជួយបងប្អូន។ អញ្ចឹង បើយើងនិយាយពីប្រាក់ចំណូល ២ពាន់លានដុល្លារនេះ ភាគច្រើនចូលហោប៉ៅបងប្អូនហ្នឹងឯង។

(១២) អភិវឌ្ឍគឺប្រែក្លាយអ្វីដែលមិនសូវមានប្រយោជន៍ ទៅជាមាន/ផ្តល់អត្ថប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ

ខ្ញុំសូមនិយាយបន្តិចពីការអភិវឌ្ឍ។ មានទស្សនៈច្រើនណាស់ស្តីពីការអភិវឌ្ឍ។ អ្នកខ្លះថា ជំនាន់គណបក្សប្រជាជនដឹកនាំ អភិវឌ្ឍធ្វើឱ្យតែប្រជាជនវេទនា។ ឥឡូវជានិយមន័យ អភិវឌ្ឍ ជាអ្វី? ខ្ញុំនិយាយថាធ្វើឱ្យប្រជាជនមានបាន។ មិនបាច់និយាយច្រើន។ មើលនៅកន្លែងហ្នឹងបានហើយ។ កន្លែងហ្នឹងពីមុនជាអី្វ? ពីមុនមានបឹង មានព្រៃ ដែលប្រជាពលរដ្ឋរកសត្វ ចំណូលប្រជាពលរដ្ឋមកទីនេះបានប៉ុន្មានផ្អែកទៅលើកិច្ចការហ្នឹង? បងប្អូនអាចដាំដំណាំយកទៅលក់នៅផ្សារបានខ្លះ។ ការអភិវឌ្ឍបានន័យថា ធ្វើឱ្យកន្លែងមួយមានតម្លៃ។ កន្លែងដែលធ្លាប់នៅជាដី បឹង ដែលអត់សូវមានមនុស្សចូល ធ្វើដំណើរមិនកើត ដោយសារត្រូវរកទូករកអី ប្រើប្រាស់មិនបានច្រើនគ្នា ដីកន្លែងដែលជាព្រៃរកសត្វបានតិចតួចចិញ្ចឹមជីវិត ទៅជាដីមួយដែលមានតម្លៃ។

ពាក្យថាដីមានតម្លៃនោះបងប្អូនថាដីឡើងថ្លៃ។ ដីឡើងថ្លៃនោះក៏វាឡើងដែរ ល្អសម្រាប់ម្ចាស់ដី ប៉ុន្តែបើគ្រាន់តែឡើងថ្លៃដី វាមិនគ្រប់សម្រាប់ការអភិវឌ្ឍនោះទេ។ (ជា)ការអភិវឌ្ឍ តម្លៃពិតនៃដីនៅតំបន់/កន្លែងមួយ ទាល់តែវាផ្តល់ឱ្យផលប្រយោជន៍កាន់តែច្រើន ឱ្យប្រជាជនកាន់តែច្រើនគ្នា … បើត្រឹមតែទិញដីលក់ដី ហើយឡើងថ្លៃ វាអត់មានអភិវឌ្ឍប៉ុន្មានទេ។ ហ្នឹងគេហៅ គួកជេដី។ តែបើទិញដីមួយកន្លែង អភិវឌ្ឍវាទៅជាកន្លែងបង្កើតសកម្មភាពការងារ ដូចបង្កើតរោងចក្រ បង្កើតសហគ្រាស បង្កើតផ្សារ បង្កើតកន្លែងការងារ បង្កើតសាលារៀន បង្កើតស្អីៗ ដើម្បីឱ្យ​បងប្អូនជាច្រើនមានការងារធ្វើ មានជីវភាព ហ្នឹងហើយបានគេហៅថាការអភិវឌ្ឍ។

យើងនិយាយខ្លីយកឧទាហរណ៍ ផ្សារ អ៊ីអន នៅឯណា។ ក្បែរហ្នឹង? ដីតែ ១៧ហិកតា ទេបងប្អូន។ បើយើងយករូបមន្តកាលមុន តើដី ១៧ ហិកតាហ្នឹងចិញ្ចឹមបានប៉ុន្មានគ្រួសារ? ឥឡូវថាដីកសិកម្មទៅចុះ យ៉ាងច្រើនបាន ២០គ្រួសារ ថាមួយគ្រួសារមិនដល់ ១ហិកតា ទៅចុះ។ ហើយដាំបានអី? ឥឡូវ ១៧ ហិកតានេះបានធ្វើអី? ១៧ហិកតានេះបានផ្តល់នូវជីវភាពសម្រាប់មនុស្សរាប់ម៉ឺននាក់។ ទី១ ពេលដែលសាងសង់ ត្រូវហើយដីហ្នឹងឡើងថ្លៃ សម្រាប់ម្ចាស់ដីលក់។ ហ្នឹងគាត់បានចំណូល។ គាត់លក់បានចំណេញ យកទៅធ្វើអភិវឌ្ឍអីផ្សេងទៀត។ ផលដោយឡែករបស់គាត់ …។

គ្រាន់តែមកចាក់គ្រឹះធ្វើផ្សារនៅកន្លែងហ្នឹង ទី១ ផ្សារនេះក្រុមហ៊ុននេះជាក្រុមហ៊ុនមួយរបស់ជប៉ុន ធំណាស់នៅលើពិភពលោកច្រើនកន្លែង។ អញ្ចឹងដែលផ្សារនេះមកដាក់ទីតាំងនៅកន្លែងនេះ ហើយមានការពង្រីកសាខានៅកម្ពុជា ជាសារធំណាស់ទៅក្រៅប្រទេសថាកម្ពុជាមានស្ថិរភាព ហើយជាកន្លែងដែលគួរទុកចិត្តមកវិនិយោគបង្កើតការងារបន្ថែម។ នេះសារមួយធំផ្តល់ផលដល់អភិវឌ្ឍ​និងកិត្តិយសជាតិ។ ទី២ ដែលគាត់សម្រេចដាក់ទុនរាប់រយលានមក គ្រាន់តែចាប់ផ្តើមកសាងហ្នឹងត្រូវការកម្មករសំណង់ប៉ុន្មាននាក់? រាប់ពាន់នាក់បានផលជាបៀ​វត្សរ៍។ បងប្អូនខាងក្រុមហ៊ុនសាងសង់ បងប្អូនខាងគ្រប់គ្រង បងប្អូនខាងពាក់ព័ន្ធនឹងសំណង់ អ្នកលក់គ្រឿងអគ្គិសនី ព្រោះធ្វើហើយមិនមែនធ្វើតែអគារទេ ត្រូវការទិញអំពូល ត្រូវការទិញខ្សែភ្លើង ត្រូវការជាងអីយកមកត។ សកម្មភាពនេះបង្កើនសង្វាក់សេដ្ឋកិច្ច …។ ឥឡូវកំពុងដំណើរការមានជាង ២៥០ហាង នៅក្នុងហ្នឹងធ្វើអាជីវកម្ម … មានបុគ្គលិករាប់ពាន់នាក់ដែលធ្វើការនៅកន្លែងហ្នឹង រួមទាំងអ្នកនៅក្បែរហ្នឹងផង មិនស្រួលរួមទាំងអ្នកដែលកំពុងធ្លាប់តែរកត្រី រកសត្វអីតិចតួចនៅកន្លែងហ្នឹង ក៏ បានការងារជាប្រចាំ មានលទ្ធភាពចិញ្ចឹមជីវិតរាប់ពាន់នាក់នៅកន្លែងហ្នឹង។ នេះហើយការអភិវឌ្ឍ។

ការអភិវឌ្ឍគឺប្រែក្លាយកន្លែងមួយដែលមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋតិច ឬមិនមានសោះ ជាកន្លែងដែលមានរោងចក្រ សហគ្រាស បង្កើតការងារ ធ្វើផ្លូវ មានប្រជាជនទៅធ្វើការរាប់ពាន់រាប់ម៉ឺននាក់។ នេះហើយការអភិវឌ្ឍ គឺប្រែក្លាយអ្វីដែលមិនសូវមានផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទៅជាកន្លែងដែលផ្តល់អត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើងរាប់សែននាក់។ នេះគឺការអភិវឌ្ឍរបស់យើង។

កន្លែងនេះ បើកាលមុនជាបឹង បងប្អូនចង់ធ្វើដំណើរត្រូវជិះទូក។ ប៉ុន្មាននាក់ដែលមានលទ្ធភាពជិះទូក? ឥឡូវផ្លូវ ៦០ម៉ែត្រ ផ្លូវ ៥០ម៉ែត្រ ផ្លូវប៉ុន្មានម៉ែត្រដែលធ្វើដំណើរ? បងប្អូនអ្នកនៅចាក់អង្រែ ឆ្លងទៅមានជ័យ។ កាលមុនទៅតាមណា? ឥឡូវមកផ្លូវ ៥០ម៉ែត្រនេះ មិនទាន់ធ្វើហើយផង … ខ្ញុំនឹងមកសម្ពោធ។ ធ្វើស្ពាន ធ្វើអីហ្នឹង។ បន្តិចទៀតបង្កើតសេដ្ឋកិច្ចតាមតំបន់ហ្នឹង … បង្កើតការរីកចម្រើនតំបន់ជុំវិញចាក់អង្រែ មានជ័យ … នៅកន្លែងនេះមិនទាន់ចប់ទេ … បន្តិចទៀតមានសកម្មភាពសេដ្ឋកិច្ច មានសកម្មភាពដែលអាចមានបង្កើតស្អីៗ ផ្សេងទៀតនៅកន្លែងនេះ ដែលបង្កើតការងារ បង្កើតផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ហ្នឹងហើយការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអីដើម្បីផលប្រយោជន៍ឲ្យបងប្អូនកម្មករ កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ហ្នឹងហើយគឺការអភិវឌ្ឍពិតប្រាកដរបស់យើងដែលយើងចង់ធ្វើ។

(១៣) ខិតខំដោះស្រាយផលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីប្រយោជន៍រួម ទប់ស្កាត់ការឆ្លៀតឱកាសប្រព្រឹត្តខុសច្បាប់

ផលប៉ះពាល់តែងតែមាន។ យើងត្រូវខិតខំធ្វើ គោរពនិងការដោះស្រាយបញ្ហា ដើម្បីផលប្រយោជន៍រួម។ កន្លែងខ្លះយើងធ្វើវារីអគ្គិសនី កន្លែងខ្លះយើងត្រូវធ្វើការកែសម្រួលដើម្បីយើងបានផល។ អ្នកខ្លះគាត់ថាមិនឲ្យធ្វើអ្វីទាំងអស់។ (ការដែល)យើងធ្វើ (ក៏)យើងគិតពីបរិស្ថាន យើងគិតអំពីគុណតម្លៃនៃធម្មជាតិ ប៉ុន្តែកន្លែងខ្លះយើងត្រូវកែវាដើម្បីបានផលរួម។ កន្លែងហ្នឹងអាចធ្វើវារីអគ្គិសនីបានដើម្បីផលិតអគ្គិសនីយកភ្លើងរាប់រយមេហ្គាវ៉ាត់មកឲ្យរោងចក្រដើរ បង្កើតការងាររាប់ម៉ឺននាក់។ ត្រូវតែធ្វើវា។ ប៉ុន្តែយើងធ្វើហើយ ការពារវាឲ្យស្រួលបួល … រាជរដ្ឋាភិបាលខិតខំណាស់ទប់ស្កាត់នូវការឆ្លៀតឱកាសផ្សេងៗ។ (កាលបើ)បង្កើតយន្តការច្រើន មិនមែនថាអត់មានការឆ្លៀតឱកាស ប្រព្រឹត្តអំពើខុសច្បាប់នោះទេ។ ប៉ុន្តែសួរថារាជរដ្ឋាភិបាលនៅធ្មេចភ្នែកបណ្តោយអោយធ្វើឬ? អត់ទេ។ ប៉ុន្តែយើងគិតផលប្រយោជន៍ធំរបស់បងប្អូន គឺបង្កើតដង្ហើមសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។

តំបន់បងប្អូនជនជាតិភាគតិច។ យើងការពារសិទ្ធិរបស់ជនជាតិភាគតិច តែពេលជាមួយគ្នាយើងផ្តល់ឱកាសឲ្យគាត់រៀនសូត្រ និងមានការងារដូចគ្នា … នៅទីនេះ អ្នកដែលធ្លាប់នៅកន្លែងនេះពីក្មេង (មើលថា) ឥឡូវយ៉ាងម៉េច? កាលមុនអត់មានអគារទេ។ ឥឡូវគេថាធ្វើអគារច្រើន វាអត់មានបរិស្ថាន វាអត់មានដើមឈើ។ ប៉ុន្តែអគារនេះបានផ្តល់នូវជីវិតដល់ប្រជាពលរដ្ឋច្រើន។ ១៧ហិក​តា ដែលកាលមុនចិញ្ចឹមបានថា ២០ គ្រួសារ មួយគ្រួសារមិនដល់មួយហិកតា ឥឡូវ ១៧ហិកតា បានបង្កើតការងាររាប់ពាន់រាប់ម៉ឺននាក់។ ជាកន្លែងដែលមិនត្រឹមតែបង្កើតការងារទេ ជាកន្លែងដែលផ្តល់ឱកាសឲ្យយុវជនយើងមកលេង។ ក្មេងៗគេណាត់គ្នាជួបទៅតែ Mall ហ្នឹងឯង។ កាលខ្ញុំទៅអាមេរិកឆ្នាំ១៩៩០ ជាង ក្មេងៗសិស្សសាលា ប្រជាពល​រដ្ឋថ្ងៃសម្រាក នាំកូននាំចៅទៅតែ Mall។ វាត្រជាក់​ ដើរមើលមិនបាច់ទិញក៏បានដែរ។ គាត់ត្រូវការទិញក៏ទិញ ទៅហូបអីនៅហ្នឹង។

កាលជំនាន់ខ្ញុំចង់ ធាក់កង់ដល់កៀនស្វាយ ហើយបានទៅអង្គុយលេងនៅវត្តភ្នំបន្តិចៗ។ ឥឡូវយើងមិនបាច់ទៅណាឆ្ងាយ។ នៅកន្លែងដែលបង្កើតនេះ មានគេរៀបចំកន្លែងសម្រាប់ក្មេងៗរៀនសូត្រ … អញ្ចឹងកូនចៅប្រជាពលរដ្ឋ មិនមែនអ្នកដែលធ្វើការទេបានផលប្រយោជន៍ ប្រជាពលរដ្ឋដែលរស់នៅទីហ្នឹង បានផលប្រយោជន៍។ ផ្សារហ្នឹងមិនបានហាមមិនឲ្យ​អ្នកណាចូលទេ។ មិនមែនថាឲ្យតែអ្នកមានជីវភាពធូរធារជិះ Lexus បានឲ្យចូលទេ។ អ្នកណាក៏ឲ្យចូលដែរ នាំទៅ។ បងប្អូននៅក្បែរនេះធ្វើការចប់ ទៅលេងនៅហ្នឹង មានអ្នកណាថាអី? វាផ្តល់ផាសុកភាព និងទំនើបកម្ម។ ទៅក្រៅប្រទេសដំបូង ខ្ញុំទៅផ្សារ មិត្តភក្តិខ្ញុំមកពី Singapore ម្នាក់មកពី Thailand ម្នាក់ នាំគ្នាទៅផ្សារទំនើប។ រឿងនេះវាក្តុកក្តួល … ខ្ញុំសួរមិត្តភក្តិមកពី Thailand មកពី Singapore គេថាអត់ភ្ញាក់ផ្អើលអីទេ។ ស្រុកគេមានដែរ។ ពេលហ្នឹង ១៩៩០ជាង។ យើងអត់មានទេ។ ក្នុងនាមជាក្មេងម្នាក់អាយុ ១៦ឆ្នាំ ខ្ញុំគិតថាកម្ពុជាថ្ងៃក្រោយយើងត្រូវតែមានដូចគ្នា។ របស់របរនិងជីវភាពត្រូវតែមានឡើងដើម្បីប្រជាពលរដ្ឋ។

ប៉ុន្មានឆ្នាំក្រោយមក កកើតមានមិនចាំបាច់ខ្ញុំចាស់ផង។ ខ្ញុំមិនមែនថាខ្ញុំក្មេងទេ សក់លាបទេណា។ អរគុណណាស់ដែលបានជួយឲ្យខ្ញុំនៅក្មេងបានយូរ ព្រោះមកមិញស្វាគមន៍ថើបផងអីផង។ គ្រាន់ឡើងមកដល់នេះ គេថាក្រហមនៅជាប់ថ្ពាល់។ ខ្ញុំថាក្រហមមានសុវត្ថិភាពព្រោះគេ live ជាប់ហ្នឹង។ ប្រពន្ធខ្ញុំក៏គាត់មើលដែរ។ សំខាន់ប៉ាក្មេកក៏នៅហ្នឹងដែរ។ មិនអីទេ។ ខ្ញុំប្រាប់រឿងតែ ២ទេ សុំថើបនិងអោប​មិនបាច់សុំ។ ព្រឹកមិញមានប្អូនស្រីម្នាក់ថាសុំថើប។ ខ្ញុំថាមិនបាច់សុំទេ។ គាត់ថាគាត់ដឹងតើថាមិនបាច់សុំ ប៉ុន្តែបើមិនសុំ គាត់អើតក៏មិនដល់ ជំទើតក៏មិនដល់ ទាល់សុំបានបងឯងឱនមក។ ខ្ញុំក៏ឱនឲ្យថើបទៅ។

(១៤) ធ្វើឲ្យពីមួយជំនាន់ទៅមួយជំនាន់កាន់តែរីកចម្រើន សម្បូរបែប និងមានលទ្ធភាព

ជិវិតមនុស្សប្រែប្រួល។ ពេលវេលាដើរទៅមុខ។ គោលដៅរបស់យើង ធ្វើម៉េចឲ្យពីមួយជំនាន់ទៅមួយជំ​នាន់កូនចៅខ្មែរយើងកាន់តែរីកចម្រើន កាន់តែសម្បូរបែប កាន់តែមានលទ្ធភាព។ ជំនាន់ឪពុកខ្ញុំ ជំនាន់ជីតាបងប្អូន ជំនាន់ឪពុកបងប្អូន អត់លទ្ធភាពទេ។ ប្រទេសមានសង្រ្គាម។ ជំនាន់ព្រះករុណាបិតា ជំនាន់យាយយើងបានធូរ បានរីកចម្រើន។ ក្រោយពីជំនាន់ឯករាជ្យ ១៩៥៣ មក យើងបានមួយរយៈ។ ឥឡូវជំនាន់បងប្អូននៅទីនេះ ក៏គ្រាន់បើជាងកាលជំនាន់ខ្ញុំនៅជាយុវជនពេញកំលោះ។ វ័យ ១៦ ១៧ ១៨ ឆ្នាំ មិនមានឱកាសដូចឥឡូវទេ។ កាលនោះមានកង់មីគីតូចមួយហ្នឹង ស្មើនឹងហ្វ៊ីណូ Yamaha ឥឡូវ … យើងមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ។ ចង់ឲ្យជំនាន់ក្មួយៗ ដែលកើតមកអាយុ ១៧-១៨ ឆ្នាំ កាន់តែសម្បូរបែប ប្រាក់ខែរបស់គាត់កាន់តែកើនខ្ពស់ជាងឪពុកម្តាយ លទ្ធភាពរបស់គាត់កាន់តែច្រើនជាង …។

ឥឡូវនេះ ប្អូនៗ អាចមានលទ្ធភាពជាងឪពុកម្តាយ។ កាលជំនាន់គាត់ ចិញ្ចឹមកូនប៉ុន្មាននាក់ប្រកបរបរមួយមុខពីរមុខ មិនសូវមានឱកាស(រីកចំរើននៃ)វិស័យឯកជនប៉ុន្មានទេ។ ឥឡូវយើងអាចធ្វើច្រើនណាស់ យើងមានលទ្ធភាពចិញ្ចឹមឪពុកម្តាយយើងវិញ។ អញ្ចឹងបានការអភិវឌ្ឍនឹងធ្វើមិនឈប់ឈរដើម្បីផលប្រ​យោជន៍ប្រជាពលរដ្ឋកាន់តែរីកចម្រើនសម្បូរបែប ជំនាន់បងប្អូនជំនាន់កូនចៅរបស់បងប្អូនកាន់តែសំបូរ​បែប ដរាបណាបងប្អូនបន្តទុកចិត្តផ្តល់ឱកាសឲ្យគណបក្សប្រជាជនបន្តដឹកនាំ យើង​នឹងខិតខំអនុវត្តគោល​នយោបាយដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានបាន។

(១៥) បក្សពួក ហ៊ុន ម៉ាណែត គឺប្រជាជនកម្ពុជា ១៧លាននាក់

ម្សិលមិញ ខ្ញុំឃើញវិទ្យុបរទេសមួយ មានអ្នកនយោបាយមួយវិភាគថា គោលនយោបាយរបស់ ហ៊ុន ម៉ាណែត អភិវឌ្ឍសម្រាប់តែបក្សពួកខ្លួនដែលមានអំណាច។ ឥឡូវអញ្ចេះភាសាបកយកជ្រុងចង្អៀតចង្អល់ ឬមួយទស្សនៈទូលំទូលាយ​។ ពាក្យ ២ម៉ាត់នេះ ខ្ញុំក៏​និយាយដែរ។ តែគេចោទខ្ញុំក្នុងទស្សនៈចង្អៀតចង្អល់។ គេចង់ថាអ្វីដែលខ្ញុំធ្វើនេះ ដើម្បីបក្សពួកមួយក្តាប់តូចដែលអ្នកមានអំណាច ឬអ្នកមាន។ ខ្ញុំផ្តោតលើបក្សពួកខ្ញុំ ១៧ លាននាក់ ហើយអ្នកមានអំណាចគឺបងប្អូនប្រជាពលរដ្ឋដែលមានអំណាចហ្នឹងឯង ដែលជាអ្នកមានអំណាច ផ្តល់សិទ្ធិ ផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។ ខ្ញុំយកពាក្យអ្នកឯង តែខ្ញុំបកស្រាយអ្វីដែលខ្ញុំធ្វើ។ អ្នកឯងចោទខ្ញុំថា ខ្ញុំធ្វើដើម្បីបក្សពួកខ្ញុំជា អ្នកមានលុយ អ្នកមានអំណាច។ ប៉ុន្តែខ្ញុំប្រាប់ថាអ្នកឯងមើលចង្អៀតចង្អល់ហើយ។ ទស្សនៈចង្អៀតចង្អល់បែបអស់លោកហ្នឹងហើយ បានបក្សរបស់អស់លោកមិនដែលឈ្នះនោះ។

(១៦) បក្សពួកគណបក្សប្រជាជនកម្ពុជាគឺប្រជាពលរដ្ឋខ្មែរដែលរួមគ្នាថែរក្សាសន្តិភាពនិងអភិវឌ្ឍន៍

ឲ្យតែមកចូលរួមជាមួយនឹងរាជរដ្ឋាភិបាលថាគេក្បត់ជាតិ ចោទរដ្ឋាភិបាលថាមិនផ្តល់ឱកាសឲ្យអ្នកចេះដឹង។ អ្នកចេះដឹងចង់យកជំនាញមកធ្វើការថាគេក្បត់ឧត្តមគតិ។ ចង្អៀតចង្អល់បែបនេះហើយដែលមិនរីកចំរើន។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជាស្វាគមន៍ទាំងអស់។ បក្សពួករបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រជាជនខ្មែរទាំងអស់ដែលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍប្រទេស​។ ហ្នឹងហើយបក្សពួក។ អ្នកមានអំណាចគ្មានអ្នកណាក្រៅពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋឲ្យការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតលើសលប់ ៦ លាន ៤ សែននាក់ (ស្មើនឹង) ៨២,៣០% ទូទាំងប្រទេស ផ្តល់បេះដូង ផ្តល់អំ​ណាច ផ្តល់ឱកាសជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តបម្រើបងប្អូនតទៅទៀត។ ហ្នឹងហើយអ្នកមានអំណាចពិតប្រាកដ គឺប្រជាពលរដ្ឋនេះឯង។ ប្រជាពលរដ្ឋយកអំណាចរបស់ខ្លួនរើសអ្នកបម្រើបងប្អូន ដើម្បីដោះស្រាយបញ្ហាជូនបងប្អូន។

ខ្ញុំទទួលស្គាល់ បញ្ហាសម្រាប់ប្រជាជន ១៧លាននាក់ មិនមែនមានរឿងតែបៀវត្សទេ។ អញ្ចឹងបានជាគោលនយោបាយរបស់យើង គ្រាន់តែកម្មករ/ការិនី យើងមិនមែនផ្តោតតែរឿងបៀវត្សឡើងទេ យើងគិតតាំងពីសិទ្ធិសេរីភាព សហជីព ការដោះស្រាយវិវាទផ្សេងៗ ជួយបងប្អូន អត្ថប្រយោជន៍ គិតគូរពីសុខភាព ប.ស.ស គិតគូរពីកូន គិតគូរពីអីផ្សេងៗទៀត។ យើងមានបញ្ហាច្រើនតែខិតខំដោះស្រាយខ្លួនឯង(ផង)​ រដ្ឋនឹងជួយបន្ថែមទៀត។ កង្វះការងារ ក្មេង​ៗរៀនចប់ច្រើន អាយុច្រើន បង្កើតការងារបន្ថែម។ យើងបង្កើតបន្ថែម។ ដូចឆ្នាំ២០២៣នេះ តាមខ្ញុំមើល យើងបង្កើតដូចជាង ៨០ ជាងរោងចក្រ (ថ្មីបានដូចជាប៉ុន្មានម៉ឺននាក់?) ហើយបានដាក់គ្រោងក្នុងការបង្កើតបន្ថែមទៀត។

(១៧) ចង់ឃើញក្រុមហ៊ុនខ្មែរម្ចាស់ប្រ​ទេសវិនិយោគក្នុងវិស័យធំៗ កាន់តែច្រើន

ទៅក្រៅប្រទេស ខ្ញុំទៅទាក់ម៉ូយ។ ខ្ញុំទៅជួបដើម្បីទាក់ទាញវិនិយោគឲ្យគេមក។ បើខ្ញុំអត់ទៅជួបសោះ គេថាខ្ញុំអត់កំណើត។ ដល់ពេលខ្ញុំទៅជួប ខ្ញុំនិយាយជាមួយបងប្អូន គេថាខ្ញុំអួត។ ដល់ពេលខ្ញុំទៅជួប គេថាចាំមើលមកប៉ុន្មាន? ដល់ពេលហៅមក គេថាមកតែអាតូចៗ ដល់ក្រុមហ៊ុនធំៗ មកគេថាមកតែរបស់ចិន។ មិនបញ្ហា។ យើងបង្កើតការងារបន្ថែមជូនបងប្អូន មិនមែនតែក្រុមហ៊ុនវិនិយោគពីខាងក្រៅទេ តែក្រុមហ៊ុនក្នុងស្រុក ក៏ខ្ញុំលើកទឹកចិត្ត។ ខ្ញុំប្រាប់បងប្អូនអាជីវករនៅក្នុងស្រុក ខ្ញុំចង់ឃើញក្រុមហ៊ុនខ្មែរម្ចាស់ប្រ​ទេស ហើយវិនិយោគក្នុងវិស័យធំៗឲ្យកាន់តែច្រើន។ យើងធ្វើរួមគ្នា។ យើងមិនហាមឃាត់បងប្អូនមកពីក្រៅប្រ​ទេស អ្នកវិនិយោគមកពីក្រៅប្រទេសទេ។ ប៉ុន្តែយើងត្រូវបង្កើតជំរុញស្មើគ្នា ហើយជាពិសេសលើកទឹកចិត្តដល់បងប្អូននៅក្នុងប្រទេស អាជីវករនៅក្នុងប្រទេសទាំងធំ ទាំងមធ្យម ទាំងតូច ដើម្បីឲ្យបានជោគជ័យ … បងប្អូននៅក្នុងប្រទេសដែលនៅជាមួយយើងតាំងពីឆ្នាំ១៩៧៩ … បងប្អូនដែលមកពីក្រៅប្រទេស នៅជា​មួយគ្នាវិនិយោគក៏ច្រើន។ យើងស្វាគមន៍ទាំងអស់គ្នា។ រួមគ្នារស់។ ពិភពលោកមិនអាចរស់តែម្នាក់ឯងទេ តែយើងក៏មិនអាចគិតតែពីខាងក្រៅមិនគិតខាងក្នុងទេ …។

(១៨) គោលនយោបាយ៦ចំណុច អាទិភាព៥ចំណុច គឺដាក់មកសម្រាប់ប្រជាជនរាប់លាននាក់ ដែលជាបក្សពួក ហ៊ុន ម៉ាណែត

សួរថាគោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ដាក់ចេញនេះ សំរាប់អ្នកណា? គោលនយោ​បាយ ៦ចំណុច អាទិភាព ៥ចំណុច ហ្នឹងសំរាប់បក្សពួកខ្ញុំ(ទាំង១៧លាននាក់នោះគឺ) … ទី១ ពង្រីករបបថែទាំសុខភាព គ្របដណ្តប់ឲ្យបាន ៧លាន ៤សែននាក់។ ហ្នឹងហើយបក្សពួក(មានអំណាចរបស់ ហ៊ុន ម៉ាណែត)។ ៧ លាន ៤ សែននាក់ដែលទទួលផលលាភពីការគ្របដណ្តប់ ទាំងបណ្ណ​សមធម៌ ទាំងគោលនយោបាយសមធម៌ និងការរៀបចំជាបេឡាសន្តិសុខសង្គមបន្ថែមទៀត។ ឥឡូវយើងបានទទួលទៅព្យាបាល បន្តិចទៀតរករបបមួយ រូបមន្តមួយ ដើម្បីឲ្យកូនយើងក្នុងបន្ទុក អាចទទួលបានដូចគ្នា​តាមរូបភាពស្ម័គ្រចិត្តណាមួយ។ ហ្នឹងគឺសម្រាប់បក្សពួកខ្ញុំ ៧លាននាក់ជាងនេះឯង នៅក្នុងគោលនយោបាយកម្មវិធីទី១។ កម្មវិធីទី២ គឺបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋជាង ១លាន ៥សែននាក់។ ហ្នឹងហើយបក្សពួករបស់យើង គឺកូនចៅប្រជាពលរដ្ឋក្រីក្រនិងហានិភ័យ (បាន)អាហារូបករណ៍ទៅរៀន មានប្រាក់ខែ រួមទាំងកម្មករ កម្មការិនីផង។

នេះហើយជាការចែកផលលាភរបស់យើង។ អ្នកខ្លះថាបានផលតែអ្នកធំ អ្នកមាន ប្រជាពលរដ្ឋក្រីក្រអត់បានទេ។ ខ្ញុំបញ្ជាក់បន្តិច តាមធនាគារពិភពលោក ២០០៩ យើងអត្រាក្រីក្រ​ ៣៣% ជាង បើចេញពី ១៩៧៩ សឹងតែ ១០០% ក្រីក្រ។ ឥឡូវខ្ញុំយក ២០០៩ មកដល់ ២០១៩ សល់ ១៧%។ បាត់ ១៦%​ ទៀតទៅណាប្រជាពលរដ្ឋក្រីក្រហ្នឹង? សួរថារដ្ឋាភិបាលចាប់គាត់ បញ្ជូនគាត់ចេញទៅសមុទ្រឬអី? ប្រជាពលរដ្ឋដែលបាត់ពីអត្រាក្រីក្រនៅឆ្នាំ២០០៩ សល់តែ ១៧%។ ១៦%(ដែលបាត់)នេះគឺជីវភាពគាត់បានកើនឡើង ភាគច្រើនចូលក្នុងជីវភាពមធ្យម។ បើគោលនយោបាយអភិវឌ្ឍន៍របស់យើងគិតតែពីអ្នកមាន ចំនួនអ្នកនៅក្រីក្រ(វាត្រូវ)កាន់តែរីក … តែផ្ទុយទៅវិញ អត្រាកាន់តែចុះ។ បានន័យថា ប្រជាពលរដ្ឋជាច្រើនមានលទ្ធភាពចេញពីកម្រិតក្រីក្រមកជីវភាពមធ្យម។ យើងមានជីវភាពមធ្យមច្រើន … បុរីធ្វើទូទាំងប្រទេស ទាំងនៅខេត្តនៅអី។ ភាគច្រើនអ្នកណា(ទិញ)? មិនមែនអ្នកមានធំៗនោះទេ។ គាត់មានប៉ុន្មាននាក់។ គាត់មិនអាចទៅទិញរាប់ម៉ឺន រាប់សែនអគារ​នៅទូទាំងប្រទេសទេ គឺប្រជាពលរដ្ឋ មន្ត្រីរាជការរបស់យើង។ ខ្ញុំទៅមើល បុរីខ្លះ ដូចជាបុរីពិភពថ្មីនៅខេត្តកណ្តាល ហួសតាខ្មៅចេញមកទៀតឡើងណែន។ ផ្ទះមួយៗសុទ្ធតែមានឡាន មានម៉ូតូ។ ម៉ូតូ ២-៣ គ្រឿង។

ហ្នឹងហើយប្រជាពលរដ្ឋជីវភាពមធ្យម។ កាលពី ១០ឆ្នាំ ១៥ឆ្នាំ(មុន) ភាគច្រើននៅក្រីក្រ មិនមានលទ្ធភាពទិញផ្ទះ។ ទោះបីមួយចំនួនខ្ចីលុយធនាគារទិញក៏ដោយ។ ខ្ញុំទៅអាមេរិកថ្ងៃមុន នៅប្រទេសណាក៏កម្រមនុស្សយកលុយទាំងដុំទៅទិញណាស់។ មានអ្នកខ្លះទិញមិនមែនតែ ១ទេ ទិញ ២-៣ ខ្នង វិនិយោគផង អីផង។ បងប្អូនមានលទ្ធភាពទិញម៉ូតូជិះ ទិញទូរស័ព្ទឆ្លាត ចូលមកមិញសុទ្ធតែទូរស័ព្ទឆ្លាត អ្នកដែលមាន N ចុចពិលមានតិច។ តែមាន Nចុចពិលហ្នឹង ក៏មានលទ្ធភាពទិញដែរ ដាក់កាតប្រើ … ការវិវឌ្ឍប្រែប្រួល អញ្ចឹងដែល(វាផ្ទុយទៅនឹងការអះអាង)ថាផលលាភបានសម្រាប់មួយក្តាប់តូច …។

៦ចំណុចដែលខ្ញុំឲ្យឯកឧត្តម ហេង សួរ ក្រសួងការងារធ្វើមុនដាច់ឆ្នាំ២០២៣ បានចេញជារូបរាង ហើយធ្វើជាបន្តៗ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋហ្នឹងឯង។ តម្លើងបៀវត្សរ៍អប្បបរមាឲ្យមុនភ្ជុំ សម្រាប់អ្នកណា? សម្រាប់បងប្អូនបានទទួលសម្រាប់ឆ្នាំ២០២៤។ គិតគូរពីការងារ(ផង) ហើយទារកដ្ឋាន មត្តេយ្យសហគមន៍នៅតាមរោងចក្រ ឲ្យអ្នកណា? នោះឲ្យអ្នកនៅក្នុងពោះ ឲ្យទាំងម្តាយ ឲ្យទាំងអ្នកក្នុងពោះ។ ម្តាយអាចមិនលំបាក ព្រោះមានទារកដ្ឋានសម្រាប់ក្មេងៗតូចៗ មុនចូលមត្តេយ្យ។ បើសិនជាអត់ទេ បងប្អូនខ្លះមិនស្រួលត្រូវឈប់ការងារយូរដើម្បីនៅមើលកូនទម្រាំរឹងដៃរឹងជើង ព្រោះអត់មានអ្នកណាជួយមើល​។ តែបើមានទារកដ្ឋាននៅក្បែរផ្ទះ មានអ្នកមើលថែទាំស្រួលបួល​ ចូលធ្វើការបានឆាប់។ គោលនយោបាយសម្រាប់ស្ត្រីមានផ្ទៃពោះ ឧបត្ថម្ភ ១លាន(រៀល)ជាង។ សម្រាប់កើតកូន ក៏មានការជួយដើម្បីអ្វី? សម្រាប់អ្នកទាំងអស់គ្នា ទាំងស្រីទាំងប្រុសទាំងកូន។ គោលនយោបាយរឿងដឹកជញ្ជូនសុវត្ថិភាពសម្រាប់អ្នកណា? សម្រាប់បងប្អូនទាំងកម្មករ/ការិនី ដែលត្រូវធ្វើដំណើរបូកជាមួយបងប្អូនដែលក្នុងអាជីវកម្ម និងអ្នកបើករថយន្តឈ្នួល …។

ចោទ ហ៊ុន ម៉ាណែត ថាធ្វើហ្នឹងសម្រាប់តែបក្សពួករបស់ខ្លួនដែលមានអំណាច? អ្នកឯងចង់ចោទខ្ញុំ ប៉ុន្តែកុំភ្លេចថាពាក្យអ្នកឯងនេះគឺអ្វីដែលខ្ញុំធ្វើ។ បក្សពួករបស់ខ្ញុំគឺ ១៧លាននាក់ ហើយក្នុងវិស័យការងារគឺបងប្អូនកម្មករ/ការិនី រាប់សែនរាប់លាននាក់នៅទីនេះឯង។ ហ្នឹងហើយដែលខ្ញុំចេញគោលនយោ​បាយដើម្បីជួយបក្សពួកខ្ញុំបន្តទៀត។ ប្លែកៗ តែបើគេមិនប្លែក គេមិនរិះគន់ បានចម្លែកវិញ​។ ខ្ញុំគោរពសិទ្ធ តែខ្ញុំឆ្លើយតបនេះ មិនដើម្បីវាយប្រហារគាត់ទេ។ ខ្ញុំគ្រាន់តែយកពាក្យរបស់គាត់ដើម្បីបកស្រាយឲ្យបងប្អូនបានស្តាប់។ ខ្ញុំគ្មានពេលទៅអង្គុយ(ស្ដាប់ទាំងអស់ទេ) …។

(១៩) សិទ្ធិបកស្រាយការពារសច្ចភាព ការពារបេះដូង និងជំនឿទុកចិត្តរបស់ប្រជាជន

ជាពិសេសវិទ្យុមួយនោះ អស់អីនិយាយហើយឥឡូវ។ មួយថ្ងៃៗ និយាយតែការមួលបង្កាច់។ ប៉ុន្តែខ្ញុំត្រូវមានកាតព្វកិច្ចក្នុងការបកស្រាយដែរ។ មិនមែនខ្ញុំការពារខ្លួនខ្ញុំទេ តែខ្ញុំការពាររាជរដ្ឋាភិបាល ការពារមន្ត្រីរាប់សែននាក់ ដែលធ្វើការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ មិនឲ្យអ្នកឯងចេះតែនិយាយ(បានតាមចិត្តទេ)។ ខ្ញុំត្រូវការពារគោលនយោបាយរបស់គណបក្សប្រជាជនដែលបានដឹកនាំកសាងរាប់អាណត្តិមក។ សម្តេចតេជោ ដឹកនាំកសាងប្រទេស។ ខ្ញុំត្រូវរំលេចផងដែរ។ សិទ្ធិដូចតែគ្នាតើ។ អ្នកឯងមានសិទ្ធវាយប្រ​ហារ មានសិទ្ធរិះគន់ ដើម្បីឲ្យបងប្អូនស្តាប់សង្ឃឹមថាបងប្អូនជឿ។ ខ្ញុំក៏មានសិទ្ធបកស្រាយពន្យល់ដែរ ដើម្បីការពារនូវសច្ចភាព ការពារនូវភាពត្រឹមត្រូវ ហើយសំខាន់ការពារបេះដូងនិងជំនឿទុកចិត្តរបស់ប្រជាជនដែលបានថារើសគណបក្សប្រជាជនឲ្យបន្តដឹកនាំប្រទេស បម្រើប្រជាជន អត់ខុសទេ។

អ្នកខ្លះថា ស្ទីលនិយាយរបស់ ហ៊ុន ម៉ាណែត ដូចតែឪ។ និយាយតែរឿងហ្នឹង។ និយាយតែរឿងហ្នឹងម៉េច? … ប្រជាពលរដ្ឋរ​បស់ខ្ញុំត្រូវការដឹង។ សិទ្ធិអ្នកឯងនិយាយបកស្រាយទស្សនអ្នកឯង។ ខ្ញុំមានសិទ្ធិការពារ ភាពត្រឹមត្រូវ ឆ្លើយតបទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលព័ត៌មានពិត ថាតើរដ្ឋាភិបាលធ្វើអ្វីខ្លះហើយ? … យ៉ាងហោចណាស់ក៏បងប្អូនខំងើបពីម៉ោង២ អ្នកខ្លះងើបតាំងពីព្រឹកម្សិលមិញនោះ ខ្ជិលគេង មកចូលរួមដើម្បីស្តាប់ថា តើមកហ្នឹង និយាយប្រាប់អ្វីខ្លះដែលបានផល? អ្វីខ្លះដែលឪពុកម្តាយខ្ញុំបានផល? អ្វីខ្លះដែលប្រទេសខ្ញុំបានផល? ក្រោមការដឹកនាំបន្តរបស់គណបក្សប្រជាជនកម្ពុជា ហើយរាជរដ្ឋាភិបាលថ្មីនេះ ឬមួយក៏ចប់ បោះឆ្នោតហើយ អត់ធ្វើអ្វីសោះ ជិតបោះឆ្នោត បានមកទៀត?

(២០) ទោះស្ថានភាពសេដ្ឋកិច្ចយ៉ាងណា បន្តរូបមន្តតក់ៗពេញបំពង់ រក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍

ខ្ញុំនិយាយហើយ និយាយទៀត និយាយដើម្បីបងប្អូនមានភាពជឿជាក់។ ខ្ញុំសូមឲ្យបងប្អូនជឿជាក់ចុះ ទោះជាស្ថានភាពសេដ្ឋកិច្ចយ៉ាងណា ទោះបីលទ្ធភាពរបស់រាជរដ្ឋាភិបាលយើងមិនទាន់មានដូចប្រទេសមួយចំនួនក្នុងតំបន់ ឬប្រទេសអាមេរិកអីទេ ប៉ុន្តែ ផលប្រយោជន៍ដែលយើងគិតជាបន្តបន្ទាប់ឲ្យបងប្អូនៗក្នុងរូបមន្តតក់ៗពេញបំពង់ត្រូវបន្តធ្វើ ហើយត្រូវថែរក្សាបំពង់នេះកុំឲ្យវាបែកបាក់ហៀរទឹកចោល ថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ថែរក្សាបរិស្ថានវិនិយោគឲ្យបានល្អ ថែរក្សាការពារនូវការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសដើម្បីឲ្យវារីកចម្រើន មានលទ្ធភាពបង្កើតការងារ នាំយកនូវបច្ចេកវិទ្យាផ្សេង​ៗមកដើម្បីរកចំណូលកាន់តែច្រើន មានលទ្ធភាពបង្កើននូវបៀវត្ស និងផ្ដល់អត្ថប្រយោជន៍ដល់បងប្អូន …។

ការធ្វើវាមិនមែនល្អឥតខ្ចោះទេ ហើយការធ្វើក៏មិនអាចជប់មួយថ្ងៃដែរ។ យើងធ្វើគោលនយោបាយដាក់ទិសដៅទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ គឺនៅរហូតដល់ ២៧ឆ្នាំ(ទៀត)ឯណោះ។ គេថាបើចង់ឲ្យដដែល (ម៉េច)មិនធ្វើថ្ងៃនេះបណ្ដោយទៅ? ធ្វើមិនចេញ។ ប្អូនស្រីៗ ប្រាកដជាថាខ្ញុំមិនចង់ពរពោះ៩ខែទេ។ បើខ្ញុំមានលទ្ធភាព ស្អែកកើតតែម្ដងទៅ។ មែនអត់? បើប្ដីចង់បានកូនប៉ុន្មាន យកប៉ុណ្ណឹង ត្រូវអត់? ព្រោះគ្រាន់តែជប់ចេញហើយហ្នឹង។ តែ៩ខែ ទម្រាំបាន(កើតមក) ហើយទម្រាំចិញ្ចឹមដល់១៨ឆ្នាំ(ទៀត)។ ប្រទេសជាតិ(ក៏)ដូចគ្នាដែរ។ សំខាន់ពីមួយទៅជំហាន កូនហ្នឹងឲ្យមានសុខភាពល្អ អាហារូបត្ថម្ភស្រួលបួល មានទឹកដោះគោ មានថ្នាំ។ ប្រទេសយើងដូចគ្នា ប្រជាពលរដ្ឋយើងចង់ឲ្យមានដល់កម្រិតមួយ តែយ៉ាងហោចណាស់មួយជំហានៗត្រូវធ្វើយ៉ាងម៉េចជួយគាត់ឲ្យរឹងដៃរឹងជើងជាជំហានៗដែលអាចធ្វើទៅបាន។

(២១) ប្រទេសចំណូលទាប មធ្យម ឬខ្ពស់ អាស្រ័យលើ ផសស ក្នុងមនុស្សម្នាក់

សូមអរគុណបងប្អូនកម្មករ កម្មការិនីទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមនៅក្នុងការថែរក្សាស្ថិរភាព សន្តិភាព និងអនុវត្តនូវគោលការណ៍ ដើម្បីផ្ដល់ឱកាសឲ្យប្រទេសយើងបានរីកចម្រើន អភិវឌ្ឍន៍ បានផលទាំងអស់គ្នា … សូមបន្តចូលរួមតទៅទៀតក្នុងការថែរក្សាទាំងនេះ។ បើបងប្អូនយើងមិនខំប្រឹងប្រែង យើងក៏មិនអាចរីកចម្រើនប៉ុណ្ណេះដែរ។ ប្រទេសមួយរីកចម្រើនដោយសារតែប្រជាជនម្នាក់ៗរីកចម្រើន … ប្រទេសមានចំណូលទាប មធ្យម ឬខ្ពស់ មិនមែនអាស្រ័យទៅលើប្រទេសហ្នឹងមានអគារខ្ពស់ប៉ុន្មាននោះទេ​ វាអាស្រ័យទៅលើបៀវត្សរបស់មនុស្សម្នាក់ បានន័យថាចំ​ណូលរបស់មនុស្សម្នាក់ៗ។ គេយកចំណូលប្រទេសមួយចែកនឹងចំនួនប្រជាជន។ បើសិនជាប្រទេសហ្នឹង ក្រុងហ្នឹងមានអគារខ្ពស់ៗ លុយចូលរដ្ឋរាប់ពាន់ម៉ឺនលានក៏ដោយ តែប្រជាពលរដ្ឋអត់មានចំណូល គេមិនគិតទេ។ គេគិតកម្រិតជីវភាពរបស់ប្រជាជនម្នាក់ៗ ឬ ផ.ស.ស ក្នុងមនុស្សម្នាក់។ យើងចង់ឲ្យកម្ពុជាក្លាយជាប្រទេសមាន ទាល់តែយើងធ្វើម៉េចជំរុញបៀវត្ស និងចំណូលគ្រប់ប្រភេទរបស់ប្រជាជនម្នាក់ឲ្យកើនឡើង ទើបប្រទេសយើងអាចក្លាយទៅជាប្រទេសអ្នកមានបាន។ និយមន័យប្រទេសមានហ្នឹងគឺ ប្រជាជនម្នាក់ៗឈានឡើងទៅដល់កម្រិតមួយ ដែលគេថា ចំណូលជាមធ្យមរបស់ប្រជាជនឡើងដល់កម្រិតណាមួយនោះ។ ជីវភាពមធ្យមកម្រិតទាប យើងដូច ២ពាន់ ឬ ១ពាន់ជាងអញ្ចឹង … ដល់កម្រិតខ្ពស់ តើឡើង ១ម៉ឺនប៉ុន្មាន? …

អគ្គលេខាធិការអង្គការសហប្រជាជាតិ​ថា កម្ពុជាដាក់ទិសដៅខ្ពស់។ ខ្ញុំសួរថា ក្នុងជីវិតរបស់យើង បើសិនជាយើងមិនដាក់ទិសដៅខ្ពស់ ដើម្បីជំរុញការខិតខំប្រឹងប្រែង(តើនឹងមានការខិតខំទេ?)។ យើងអាចមាន ដាក់ត្រឹមតែកម្រិតមួយស្រួល តែយើងសុខចិត្តបង្ខំខ្លួនយើងដើម្បីដាក់ទិសដៅឲ្យខ្ពស់ ដើម្បីយើងខិតខំធ្វើការគ្មានពេលសម្រាក។ មួយថ្ងៃៗគឺជាការខាតបង់ពេលវេលា ដើម្បីធ្វើឲ្យប្រទេសយើងឈានទៅដល់ការសម្រេចគោលដៅនៅឆ្នាំ២០៥០។ ហ្នឹងហើយបានរដ្ឋាភិបាលថ្មីមិនចាំ១០០ថ្ងៃ ៩០ថ្ងៃ ឬ៣ខែ គ្មានដំ​ណាក់កាលរាត្រីទឹកឃ្មុំនោះទេ។ ប្រទេសខ្លះ ក្រោយបោះឆ្នោតហើយមាន៩០ថ្ងៃ ឬអីដើម្បីដាក់ចេញគោលនយោបាយ។ យើងរត់តាំងពីថ្ងៃទីមួយ ព្រោះយើងបានដាក់ទិសដៅខ្លួនឯង ប្រឹងប្រែងឲ្យខ្ពស់ខិតខំបម្រើប្រជាពលរដ្ឋ។

(២៣) មានសន្តិភាព ស្ថិរភាព ប្រទេសរីករាយប្រារព្ធពិធីអបអរបុណ្យប្រពៃណីជាតិ

សូមមិនបន្ថែមច្រើនទេ ព្រោះនិយាយក្រែលដែរហើយ … បន្តិចទៀត យើងរៀបចំបុណ្យអុំទូក។ (ឮថាមានទូកចូលរួម)ដល់ជាង ៣០០ទូកឯណោះ។ ឯកឧត្ដម ហ៊ុន ស៊ីថា សួរថារឿង sponsor។ ខ្ញុំថា សម្ដេចតេជោ sponsor មួយចំនួន ខ្ញុំ sponsor មួយចំនួន ថ្នាក់ដឹកនាំផ្សេងទៀត sponsor មួយចំនួនទៀតអី។ ពីក្មេង ឃើញគេអុំទូក គេរាំក្បាលទូក ចេះតែស្រមៃខ្លួនឯងឈរលើហ្នឹង។ ប៉ុន្តែឈរមិនបានទេ ធ្លាក់ទឹកឥឡូវហើយ។ ខេត្តកណ្ដាលដូចរៀបចំធ្វើនៅស្អែកនេះ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចូលរួមជាអធិបតី អបអរសាទរបុណ្យប្រពៃណីជាតិ​។ យើងមានសង្រ្គាមរាប់សិបឆ្នាំ របបប្រល័យពូជសាសន៍ យើងប្រឈមកូវីដ-១៩ … ឥឡូវម៉ោងនេះយើងធូរវិញ។ យើងអាចធ្វើការ មានស្ថិរភាព អាចរួមគ្នាពេលវេលាសប្បាយអបអរសាទរ។ ប្រទេសជាតិយើងអញ្ចឹង ឲ្យតែប្រជាជនសម្បូរសប្បាយ​។ ជួនកាលអ្នកខ្លះអាចផ្សងរកគូពេលបុណ្យអុំទូកហ្នឹងផង។ ក្រោយអុំទូកអាចមានសំបុត្រការច្រើន … ព្រោះកាលខ្ញុំនៅមេបញ្ជាការអង្គភាពប្រឆាំងអំពើភេរវកម្ម រាល់ចូលឆ្នាំយើងអត់ទៅណា ព្រោះអង្គភាពត្រូវត្រៀម … អញ្ជើញបងប្អូនមកពីព្រែកកំពិសនេះ។ មេភូមិនាំបងប្អូនកូនក្មួយទៅរាំលេងនៅបន្ទាយ តែ(ក្នុងពេល)៣ថ្ងៃគត់ ក្រោយមក ៥-៦គូ ភ្ជាប់និស្ស័យពេលចូលឆ្នាំ។

ជូនពរ និងអំណោយ

ជូនពរបងប្អូនទាំងអស់គ្នា ឯកឧត្ដម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំទាំងអស់ ភ្ញៀវកិត្តិយសដែលបានចូលរួម។ អរគុណសាជាថ្មីទៅដល់បងប្អូនកម្មករ​កម្មការិនី សហគ្រាស ក្រុមហ៊ុន អ្នកគ្រប់គ្រងដែលបានសម្របសម្រួលនៅទីនេះ អរគុណដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចដែលបានរៀបចំកម្មវិធីនេះ ហើយសូមជូនពរ និងប្រសិទ្ធពរ ឯកឧត្ដម លោកជំទាវ បងប្អូន កម្មករ កម្មការិនីទាំងអស់ ឲ្យទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល សុខភាពល្អ អាយុយឺនយូរ និងពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំក៏បាននាំមកចំពោះបងប្អូនកម្មករ កម្មការិនី ១៨ ០២៨នាក់ ម្នាក់ៗទទួលបានអាហារសម្រន់ និងថវិកា ២ម៉ឺនរៀល។ បន្ថែមជូនកម្មការិនីមានផ្ទៃពោះ ៨៦១នាក់ ម្នាក់ៗថវិកា ២០០ ដុល្លារផងដែរ។ … ក្រុមគ្រូពេទ្យប្រចាំការ ៣លានរៀល និងតន្រ្តីសម័យ ៥លានរៀលផងដែរ៕

*************

Selected Comments Samdech Moha Bovor Thipadei Hun Manet, to workers in Khan Meanchey and Khan Por Senchey, Phnom Penh

[Unofficial translation]


CMF:

[…] On the occasion of the 19th anniversary of the throne ascension of His Majesty the King of the Kingdom of Cambodia tomorrow on October 29, on behalf of the Royal Government, civil servants, and the armed forces of all kinds, as well as the people all over the country, I would like to bow down to and to pray for the Preah Ratanatray and the sacred objects in the world to bestow upon His Majesty their best wishes of good health, strength, intellect, and long life to live as the cool shade for all Cambodian people forever […]

(1) Provide training for people to participate in economic activities in all sectors

In this seventh legislative term, the Royal Government continues to implement the political line of the Cambodian People’s Party set out from the previous terms […] not only in the garment and textile industry, but also in agriculture, tourism, banking, and other sectors […] the Cambodian people must be the owners (of their destinies). (We need to train) so that people can participate in economic activities in all sectors. We cannot work only in the garment sector, and leave the banking sector, high-tech industries, electricity, or cars production for human resources from other countries. We need to train our children […]

(2) health, capability and ability are three priorities for the Cambodian people

Today we have here some 900 pregnant sisters […] maternal health, child health, people’s health is a priority in the consideration (of the Royal Government and it is related between) health, capacity and ability. (In terms of) capability, we are talking about education and training from an early age […] in terms of health, we are preparing to offer assistance from before birth to post-delivery stage […] and in terms of ability, we are talking about accessing to jobs. We enable people to have the right to seize the opportunity to live on their own […]

(3) confidence to the CPP to continue to serve […] the CPP strives to the best of its ability to […] maintain peace, stability and increase opportunities for our people

[…] Allow me to take this opportunity to thank the workers as well as their families for trusting and giving the CPP a chance (to continue to lead the country) through the July 2023 election. (Brothers and sisters) voted overwhelmingly for the CPP […] on behalf of Samdech Techo, former Prime Minister and President of the Cambodian People’s Party […] and other Party leaders, I thank you and deliver a message to the people, workers here, as well as those at home that as long as you give confidence to the CPP to continue to serve […] the CPP strives to the best of its ability to […] maintain peace, stability and increase opportunities for our people to grow more prosperous, strong in family and in personal life […]

(4) In 2009, the poverty rate was 33.8% and in 2019 down to 17.8%

Comparing to 10 years ago, we can see that the living standard of our people has improved differently from before. In fact, the poverty rate has been reduced by almost half. Taking the (poverty rate of) 33.8% in 2009 into consideration, (it was a great achievement to have decreased it) to 17.8% in 2019, or before the Covid-19. This is what we have gotten from the data of the World Bank. They are not data that Cambodia collected and/or collated itself. The World Bank experts came and did the assessment. We have had a (self) verification (based on data) evaluation from multiple sources […]

And soon we will prepare a pension system […] which means that what will you get when you get to the time of retirement? In the past, we had to save money ourselves from what we needed for daily life. Now that we have this pension plan means that we are helping you save money. When you reach the age of retirement, in addition to the money that you save yourself, according to the state policy, this program in collaboration with the private sector, we have put together a package for you […]

(5) The state strives to maintain commodity prices

In Cambodia, we have striven to maintain commodity prices. There have been some increases in prices, we admit, but we have restrained numerous of them, especially electricity […] we strive to expand availability of the electricity from renewable and hydropower sources to ensure (that we have enough energy to respond to demand). If we rely only on coal and imported natural gas, once there is a conflict in Russia, the price of fuel in Cambodia, in Singapore, in Thailand is fluctuating […] I am calling on the landlords not to increase (their rents too high) or it will affect our workers since their salary has gone up meagerly […]

(6) Most of the 2 billion dollars/year income from 9,590 factories in Phnom Penh goes into the people

The legacy of all achievements is proof that the Royal Government led by the Cambodian People’s Party in all legislative terms has been on the right path of development to improve the lives of the people, especially the lives of workers. In fact, Phnom Penh alone absorbs an average of US$ 2.10 billion a year from 9,590 factories/enterprises, where there are some 665,000 workers by 2023 […] (The revenue of) US$ 2 billion goes into the pockets of the people. (We have always moved the ceiling of) taxable salaries. This means that if the minimum wage goes up, we raise (the tax ceiling higher above the) wages. For example, if (the taxable salary is) US$ 150, we raise (the wage tax ceiling to) above US$ 150. The state determines that (the tax ceiling applies to salaries/wages from) US$ 200 (for example) […] we (move the tax ceiling) to help the people. In that case, the sum of US$ 2 billion in revenue (from factories/enterprises in Phnom Penh), most of it goes into people’s pockets […]

(7) Development is to turn what is not useful into wealth/benefits for the nation and its people

Let me talk a little bit about development. There are so many perspectives on development. Some say that the development at the time of the CPP leadership only makes the people miserable. Now, what is the definition of development? I say (it is about) making people richer […] (for instance,) development means making a place worthwhile. A place where it used to be a lake with few people to live by, or where it used to be a forest that only a few survive on hunting, has transformed into one valuable place […] if the place is bought up and they establish an enterprise, create a market, a school, or something, where many people can have jobs, have a living – that is called development. So, development is to turn the less beneficial thing to be advantageous and/or beneficial for the people and for the country […]

(8) Being narrow-minded the cause of never-ending defeat

Yesterday, on a foreign-based radio station, I heard a politician analyzing that Manet’s policies were developed only for the powerful in his political party. Now, let us figure out if this language is a narrow-minded or a broad-based perspective […] they aim to mean that what I am doing is for a handful of factions who have power and/or are rich. Well, I (am) focusing what I am doing on a clan of 17 million people. The powerful are the people. They have power, they give the CPP rights and chance to lead the country. I just comment on your word and elaborate on what and for whom I am doing. They accuse me of working for my clan, where there are the rich and powerful only. Let me tell you, you are being narrow-minded. Such narrow-minded views like yours that puts your party on the path of never-ending defeat […]

(9) Hun Manet’s clan is Cambodians working together for peace and development

[…] As long as there are people who come to join the Royal Government, (the opposition) considers them traitors and accuses the government of not providing opportunities for the educated. However, as the educated used their skills to work (with the Royal Government, they are) said to have betrayed the ideals […] (let me respond to them that) the clans of the Cambodian People’s Party are all Cambodians who work together to maintain peace and development of the country. The one with real power is no one else but the people […] 6.4 million people (equivalent to) 82.30% of the eligible voters in the whole country, have given their hearts, powers, and opportunity to the Cambodian People’s Party to continue to serve them […] it is the people who are the real power […]

(10) Encouraging local business persons to pick up major investments

We are working to create more jobs for our people, and we do not only depend on foreign investment companies, but also those from local companies. I am encouraging that. I tell local business people that I want to see companies of own Cambodians and they make investments in major sectors. We work together. We do not prohibit foreign investors. But we need to create equal momentum and especially encourage the business persons in the country, big, medium and small, to be successful […] the people in the country that has been with us since 1979 […] and the oversea Cambodians who came back and work together […] we warmly welcome them […]

(11) Interpretation to defend CPP policy, the truth, right and trust of the people

I have an obligation to interpret (the fact about what those politicians have been falsifying us about) […] in defense of the Royal Government, protection of the hundreds of thousands of officials who work for the benefit of the people. I do not let you talk (at will). I must defend the policy of the CPP, which has led the construction (of the country) for many terms […] to protect the truth, the right and most importantly the heart and trust of the people, who have made their choice on the CPP to continue to lead the country to serve the people, (and to ensure that) they have not made a wrong choice […]

(12) Eensuring the benefits for people in “drop by drop fills the bucket” formula

I may convince our people that no matter what the economic situation may have become, even if the Royal Government has not had the ability as good as some countries in the region or the United States, we keep up the effort to ensure the benefits for you in the – drop by drop fills the bucket formula. We will keep on with that. What we needed to do now is to take care of this bucket so that it does not break, or overflowed with, and to maintain peace, stability, development, good investment environment, and protect existing investments in the country. All of these is for us to grow together, be able to create jobs, bring in other technologies for the sake of making more money, and be able to increase your salary and benefit […]

(13) Setting a high goal to drive effort

A country grows when each person of the population grows […] a country with a low, medium or high income does not depend on how many high-rise buildings there are in the country. It depends on each worker’s salary, which means income per capita. They divide a country’s income by its population. Even if the country or the city has high-rise buildings, billions of dollars in revenue, but people do not have income, that is not an indication (of a well-off nation). It is the standard of living of each person, or GDP per capita that counts. If we want Cambodia to be a rich country, we must work hard to ensure increase of the salaries and incomes of people from all walks of life […] the UN Secretary-General says (to me that) Cambodia seems to have set a high goal. Well, in our lives, if we do not set high goal to drive effort, (will there be effort?) […]./.

អត្ថបទទាក់ទង