Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ យន្ដការផ្សះផ្សាដោយបង្ខំ UNCLOS ជាអាវុធការទូតដ៏មុតស្រួចយ៉ាងទំនើបនិងស៊ីវិល័យ ដើម្បីទប់ស្កាត់មហិច្ឆតាគំនិតជាតិនិយមជ្រុលថៃ

ដោយ៖ Morm Sokun ​​ | 18 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1053
អ្នកជំនាញអារ្យធម៌ខ្មែរ៖ យន្ដការផ្សះផ្សាដោយបង្ខំ UNCLOS ជាអាវុធការទូតដ៏មុតស្រួចយ៉ាងទំនើបនិងស៊ីវិល័យ ដើម្បីទប់ស្កាត់មហិច្ឆតាគំនិតជាតិនិយមជ្រុលថៃ អ្នកជំនាញអារ្យធម៌ខ្មែរ៖ យន្ដការផ្សះផ្សាដោយបង្ខំ UNCLOS ជាអាវុធការទូតដ៏មុតស្រួចយ៉ាងទំនើបនិងស៊ីវិល័យ ដើម្បីទប់ស្កាត់មហិច្ឆតាគំនិតជាតិនិយមជ្រុលថៃ

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្រោយពីទង្វើថៃ បានលុបចោលMOU 2011 ជាឯកតោភាគី និងបន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយបកភ្លាមៗ តាមផ្លូវច្បាប់សមុទ្រអន្ដរជាតិ UNCLOS យ៉ាងត្រឹមត្រូវនៅថ្ងៃទី២ មិថុនា ឆ្នាំ២០២៦ តាមយន្ដការផ្សះផ្សាដោយបង្ខំ-Compulsory Conciliation ក្រោមអនុសញ្ញាអ.ស.ប. ស្តីពីច្បាប់សមុទ្រអន្តរជាតិ ឆ្នាំ ១៩៨២ គឺជាអាវុធការទូតដ៏មុតស្រួចយ៉ាងទំនើបនិងស៊ីវិល័យ ដែលជាឧបករណ៍ដ៏មានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់មហិច្ឆតាគំនិតជាតិនិយមជ្រុលថៃ។ ដោយលោក រ័ត្ន សណ្តាប់ យល់ថា៖

១៖ ការផ្សះផ្សាដោយបង្ខំ ជាកាតព្វកិច្ចរបស់រដ្ឋភាគីក្រោមច្បាប់សមុទ្រអន្តរជាតិ ធ្វើការផ្លាស់ប្តូរជំហរពី “មហិច្ឆតាគំនិតជាតិនិយមជ្រុល” ផ្អែកលើការប្រើប្រាស់កម្លាំង និងការនិយាយសម្ដីប៉ប៉ាច់ប៉ប៉ោចយកឈ្នះ-ចាញ់ ដើម្បីយកត្រូវតាមតែទំនើងចិត្ដរបស់ថៃ ឲ្យងាកមក” រកហេតុផលបច្ចេកទេស” តាមរយៈប្រវត្ដិសាស្រ្ដវិទ្យាសាស្ត្រ ភូមិសាស្ត្រ និងគោលការណ៍ច្បាប់សមុទ្រអន្តរជាតិសុទ្ធសាធ។ ដោយហេតុថា មហិច្ឆតាគំនិតជាតិនិយមជ្រុលជារឿយៗ តែងតែញុះញង់បង្កសង្រ្គាម បំផុសបំផុលឲ្យគិតតែពីផលប្រយោជន៍ឯកតោភាគី ដែលគ្មានតម្លៃគតិយុត្ត ឬវិទ្យាសាស្ត្រ គ្មានតម្លៃដែលមានសុពលភាពនៅក្នុងតុលាការអន្តរជាតិឡើយ។

២៖ ការផ្សះផ្សាដោយបង្ខំ ជាដំណោះស្រាយច្រកចេញដោយសន្តិវិធី និងមានលក្ខណៈវិទ្យាសាស្ត្រ ដោយទប់ស្កាត់មហិច្ឆតាគំនិតជាតិនិយមជ្រុល និងការរើសអើងជាតិសាសន៍ មិនឲ្យឈានទៅរកសង្គ្រាម ឬជម្លោះប្រដាប់អាវុធ។ ​ដោយបង្ខំឲ្យរដ្ឋភាគីទាំងអស់ ចូលខ្លួនដោះស្រាយក្រោមក្របខ័ណ្ឌច្បាប់សមុទ្រអន្តរជាតិស្មើភាពគ្នា ក្រោមឆ័ត្រតែមួយ UNCLOS ដែលធ្វើឲ្យបរិយាកាសតំបន់មានភាពនឹងនរ និងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ជំរុញដល់ការវិនិយោគ និងពាណិជ្ជកម្មតាមសមុទ្រ ដែលជាផលប្រយោជន៍រួមសម្រាប់គ្រប់រដ្ឋដែលពាក់ព័ន្ធទាំងអស់។

៣៖ ​ការផ្សះផ្សាដោយបង្ខំ ជាយន្តការមួយតម្រូវឲ្យរដ្ឋភាគីថៃ មានកាតព្វកិច្ចត្រូវតែចូលរួម ទោះជាចង់ឬមិនចង់ក៏ដោយ ហើយត្រូវបង្ហាញអំណះអំណាងគតិយុត្ដជាលក្ខណៈវិទ្យាសាស្ត្រពិតប្រាកដ នៅចំពោះមុខគណៈកម្មការជំនាញសមុទ្រអន្តរជាតិ។

៤៖ ការដែលកម្ពុជាប្រើប្រាស់យន្តការជំហាននេះ បានរុញច្រានថៃឲ្យចូលមកក្នុងតារាងដោះស្រាយដែលទាមទារនូវភាពស្មោះត្រង់ និងគោរពច្បាប់អន្តរជាតិជាធំ ដោយលុបបំបាត់ផែនទីឯកតោភាគីរបស់ថៃ ដែលមិនមានតម្លៃនិងសុពលភាពនៅក្នុងតុលាការអន្តរជាតិ។ ក្រោមយន្តការផ្សះផ្សាដោយបង្ខំរបស់ UNCLOS ដោយអ្នកជំនាញអន្តរជាតិនឹងរុកកកាយរកការពិត ហើយទីតាំងណាដែលគូសដោយគ្មានមូលដ្ឋានច្បាប់កំណត់ច្បាស់លាស់ នឹងត្រូវចាត់ទុកជាមោឃៈ ឬគ្មានតម្លៃគតិយុត្ត។ ​

លោក រ័ត្ន សណ្ដាប់ បន្ដថា ថៃជារឿយៗ រាជរដ្ឋាភិបាលដែលកើតចេញពីក្រុមជាតិនិយមជ្រុលថៃ តែងតែប្រើលេសមិនចូលចរចា ដោយប្រើកលល្បិចលុបចោល MOU 2001 ជាឯកតោភាគី ប៉ុន្តែការផ្សះផ្សាដោយបង្ខំរបស់ UNCLOS មិនខ្វល់ពីបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ឬគំនិតជាតិនិយមជ្រុលថៃឡើយ។ ដោយហេតុនេះចាប់ពីពេលនេះតទៅ ពួកគេមិនអាចរកលេសដោះដៃមិនចូលមកចរចាបានទៀតទេ។ រាល់ការបំភ្លៃ កុហក ភូតភរទាំងឡាយនឹងត្រូវលាតត្រដាងការពិតច្បាស់លាស់ក្រោមច្បាប់ UNCLOS ដែលជាឧបករណ៍ធានាថា ការពិតផ្នែកច្បាប់សមុទ្រអន្តរជាតិ នឹងត្រូវយកមកអនុវត្ត ដើម្បីបញ្ចប់ជម្លោះនិងការកេងចំណេញនយោបាយពីភាគីម្ខាងទៀតជាស្ថាពរ។

ក្នុងករណីប្រសិនបើ UNCLOS យល់ស្រប ឬស្តាប់តាមការទាមទារនៃមហិច្ឆតាគំនិតជាតិនិយមជ្រុលរបស់ប្រទេសមួយ ដោយគ្មានភស្តុតាងជាអំណះអំណាងច្បាស់លាស់ក្រោមច្បាប់សមុទ្រអន្តរជាតិ វានឹងបង្កើតជាគំរូដ៏អាក្រក់ ធ្វើឲ្យប្រទេសផ្សេងទៀតប្រើប្រាស់លេសដូចគ្នាដើម្បីដណ្តើមទឹកដីគ្នានោះពិភពលោកនឹងមិនមានសន្តិភាពឡើយ។ ដោយហេតុថា ទង្វើបែបនេះនឹងបង្កចលាចលបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក និងបង្កឲ្យមានសង្គ្រាមមិនចេះចប់មិនចេះហើយ ព្រោះមហិច្ឆតាគំនិតជាតិនិយមជ្រុល តែងតែប្រកាន់នូវជំហររឹងត្អឹង មិនគោរពច្បាប់អន្ដរជាតិទ្បើយ។

ជាសរុបលោក រ័ត្ន សណ្តាប់ បញ្ជាក់ថា យន្ដការផ្សះផ្សាដោយបង្ខំ -Compulsory Conciliation ក្រោមអនុសញ្ញាអ.ស.ប. ស្តីពីច្បាប់សមុទ្រ UNCLOS ត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់នូវមហិច្ឆតាជាតិនិយមហួសហេតុរបស់រដ្ឋនីមួយៗ ដោយដើរតួជាអ្នកសម្របសម្រួលដែលមានហេតុផលក្រោមភស្តុតាង និងអំណះអំណាងគ្រប់គ្រាន់ដោយមិនរត់តាមចរន្តជាតិនិយមជ្រុល ដែលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះឡើយ។ ដូច្នេះ ចំពោះរដ្ឋដែលបដិសេធមិនព្រមទទួលយកអនុសាសន៍ដែលសមហេតុផលតាមច្បាប់សមុទ្រអន្ដរជាតិ អាចនឹងត្រូវរងការរិះគន់ពីសហគមន៍អន្ដរជាតិជុំវិញពិភពលោក និងខូចកេរ្តិ៍ឈ្មោះប្រទេសនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕

-Fresh News-

អត្ថបទទាក់ទង