Grand News Asia Close

សូមទស្សនាវីដេអូ ៖ កម្ពុជា ទឹកដីដែលមានប្រវត្តិសាស្ត្រច្បាស់លាស់  និងការពារដោយច្បាប់អន្តរជាតិដែលគ្មាននរណាបំពានបានឡើយ

ដោយ៖ Morm Sokun ​​ | 9 ម៉ោងមុន ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 1018
សូមទស្សនាវីដេអូ ៖ កម្ពុជា ទឹកដីដែលមានប្រវត្តិសាស្ត្រច្បាស់លាស់  និងការពារដោយច្បាប់អន្តរជាតិដែលគ្មាននរណាបំពានបានឡើយ សូមទស្សនាវីដេអូ ៖ កម្ពុជា ទឹកដីដែលមានប្រវត្តិសាស្ត្រច្បាស់លាស់  និងការពារដោយច្បាប់អន្តរជាតិដែលគ្មាននរណាបំពានបានឡើយ

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្របសម្រួល កិច្ចការ ព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ចេញវីដេអូ មានរយៈពេល១០នាទី និង៤២វិនាទី មានចំណងជើងថា៖ កម្ពុជា ទឹកដីដែលមានប្រវត្តិសាស្ត្រច្បាស់លាស់  និងការពារដោយច្បាប់អន្តរជាតិដែលគ្មាននរណាបំពានបានឡើយ។

ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍ដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌សម្បូរបែបនិងច្បាស់លាស់ មានបុព្វបុរសដ៏ពូកែល្បីល្បាញ ជាអ្នកសាងទឹកដីនេះឱ្យមានរូបរាង និងថែរក្សាទឹកដីឱ្យនៅគង់វង្សរហូតសព្វថ្ងៃ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាននិងកំពុងថែរក្សា ការពារ ទឹកដីនេះបន្តពីដូនតាយ៉ាងសកម្ម ក្លៀវក្លា ប្រឈមនឹងការឈានពាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៦ បានមានប្រសាសន៍បញ្ជាក់ថា ការការពារទឹកដី និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាលគឺដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចក៏បានបញ្ជាក់ច្បាស់ថា កម្ពុជានឹងមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ ហើយកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លាបានក្លាយជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាល។

ដូច្នេះ ទឹកដីដ៏ស័ក្តិសិទ្ធិ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប ច្បាស់លាស់ ហើយមានច្បាប់អន្តរជាតិការពារ មិនអាចត្រូវបានរំលោភបំពានដោយប្រទេសថៃបានឡើយ។ ទឹកដីខ្មែរ គឺជាកម្មសិទ្ធិរបស់ខ្មែរ ដែលត្រូវបានថែរក្សាការពារដោយបុព្វបុរសខ្មែរតាំងពីរាប់ពាន់ឆ្នាំមកហើយ និងត្រូវបានការពារដោយកូនខ្មែរជំនាន់នេះមិនឱ្យបាត់បង់ឡើយ៕

សូមទស្សនាវីដេអូទាំងស្រុង៖

អត្ថបទទាក់ទង