(វីដេអូ) ខួបមួយឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា!
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ជាខួប ១ ឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ទូរទស្សន៍ Bloomberg TV https://www.bloomberg.com/live/asia បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា ដោយផ្សាយចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានបទសម្ភាសន៍ ៤ សំខាន់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ប្រធានបទកិច្ចសម្ភាសន៍ នឹងផ្តោតលើបញ្ហាព្រំដែន ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃក្រោយបទឈប់បាញ់ ទំនាក់ទំនងអន្តរជាតិ ថាមពល ការវិនិយោគ ពាណិជ្ជកម្ម និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
On the morning of 24 July 2026, marking the first anniversary of the Thai military’s armed aggression against Cambodian territory, Bloomberg TV produced a special programme on Cambodia, broadcast from the headquarters of the Council for the Development of Cambodia (CDC).
The programme featured four key interviews with Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia; His Excellency Sun Chanthol, Deputy Prime Minister; Her Excellency Cham Nimul, Minister of Commerce; and His Excellency Keo Rottanak, Minister of Mines and Energy.
The discussions will focus on the border dispute, the Thai military’s unlawful occupation of Cambodian territory following the ceasefire, Cambodia’s international relations, energy, investment, trade, and several other important issues.






