Grand News Asia Close

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 356
ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ នៃខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលផងដែរ។

ភ្លើង​ជ័យ ដែលជានិមិត្តរូប​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាចនៃសិទ្ធិសេរីរបស់ប្រជាពលរដ្ឋខ្មែរក្រោយទទួលបានឯករាជ្យ ត្រូវបានអុជបំភ្លឺរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន​រំដោះ​ខ្លួន​ទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់​មក​វិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ឆ្នាំនេះក៏ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមក​វិញនូវភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណ វិមានឯករាជ្យក្នុងរាជធានីភ្នំពេញ វិមាននិមិត្តរូបនៃការដណ្តើមបានឯករាជ្យ និងនៅតាមបណ្តារាជធានីខេត្ត៕

អត្ថបទទាក់ទង