Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះ

ដោយ៖ ម៉ម សុគន្ធ ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 209
សម្តេចតេជោ ហ៊ុន សែន បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះ

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលទ្ធផលបណ្តោះអាសន្នបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមើលឃើញថា មានកត្តា ៣ចំណុច ដែលធ្វើឱ្យ លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះបែបនេះ។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក !

ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖

ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។

ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។

ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។

Although the election results in the United States have not been officially announced, the preliminary results show that Donald Trump has defeated his opponent and will be ready to be the new President of the United States!

Trump’s victory has three points that make people go to the polls:

Firstly, American society is not ready to take women as its leaders, even though the United States is the father of gender democracy. This indicates that the United States lags behind ASEAN countries, which has had and is having female leaders, such as Thailand, the Philippines and Indonesia.

Secondly, it is likely that God decided that Donald Trump must compete with women. The first time was in 2016 when Donald Trump defeated Hillary Clinton. In 2024, he again competed with another woman, Harris, and was successful.

Thirdly, before the election, Donald Trump sent a message to the American people and around the world about the love of peace, the hatred of war, called “pacifism”. This stance resonated with voters, contributing to his electoral success. Therefore, Trump’s victory shows that the American people love peace, rather than going to war entirely with Ukraine and Israel.

អត្ថបទទាក់ទង