Grand News Asia Close

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធាន​មនុស្ស ចំនួន ១ ៩៤៦ នាក់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 189

CNV:

(នៅ)សល់ ៧៤ ថ្ងៃទៀត កម្ពុជានឹងឈានទៅដល់ការធ្វើ(ជា)ម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរទាំងអស់គ្នា! សូមក្រាបថ្វាយបង្គំព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីស្រឡាញ់!

(១) លើកទី ១៧ មកចូលរួមចែកសញ្ញានៅសាកលវិទ្យាល័យនេះ/គោលដៅឆ្ពោះទៅរកសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្ត តាមរយៈការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងការចែកវិញ្ញាបនបត្រ/សញ្ញាបត្រ សម្រាប់សិស្សថ្នាក់វិជ្ជាជីវៈ/និស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ចំនួន ១ ៩៤៦ នាក់។ បើយោងទៅលើកាលបរិច្ឆេទដែលខ្ញុំមកទីនេះ មកដល់ពេលនេះ គឺមានចំនួន ១៧ លើក ដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្ស។ ខ្ញុំពិតជាមានការរីករាយ ដោយសង្កេតឃើញថា គោលដៅរបស់យើងដែលឆ្ពោះទៅរកសេដ្ឋកិច្ច(ពឹង)ផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្តយ៉ាងល្អបប្រសើរ តាមរយៈនៃការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស។ ថ្ងៃនេះ យើងក៏ទទួលបានធនធានមនុស្ស ដែលទទួលសញ្ញាបត្រ (ចំនួន ១ ៩៤៦ នាក់ បន្ថែមទៀត) ហើយក៏មានអ្នកដែលបានធ្វើការរួចហើយ ជិត ២ ពាន់នាក់ បន្ថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យធនធានមនុស្ស ដែលអម្បាញ់មិញ ឯកឧត្តម ឯក មនោសែន បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយវឌ្ឍនភាពនៃសា​កល​វិទ្យាល័យនេះ ដោយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់/រឹង សម្រាប់ឆ្លើយតបជាមួយនឹងការសិក្សារបស់សិស្ស/និស្សិតរបស់យើង។

(២) គ្រប់តួអង្គពាក់ព័ន្ធរួមចំណែកទប់ស្កាត់កូវីដ-១៩ អនុញ្ញាតឱ្យបើកប្រទេសឡើងវិញ

នេះគឺជាការខិតខំរបស់សាកលវិទ្យាល័យទាំងអស់ ទាំងរដ្ឋ/ឯកជន និយាយជារួម និងនិយាយដោយឡែក គឺសម្រាប់សាកលវិទ្យាល័យធនធានមនុស្ស ដែលបានខិតខំរួមចំណែកឆ្លងកាត់នូវការលំបាកក្នុងរយៈពេលកន្លងទៅ ពិសេស ក្នុងពេលវេលានៃជំងឺរាតត្បាតបានចូលមកដល់។ យើងជួបការលំបាក ក៏ប៉ុន្តែតាមរយៈនៃការប្រឹងប្រែងរួមគ្នានេះ អនុញ្ញាតឱ្យយើងបើកប្រទេសឡើងវិញ ដែលនេះមិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ បុគ្គលិក ក៏ដូចជា និស្សិតទាំងអស់ ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់កូវីដ-១៩ តាមរយៈនៃការទទួលយកនូវវិធានការសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល/រាជរដ្ឋាភិបាលក្តី និងទទួលយកវ៉ាក់សាំង ដើម្បីបង្កើនភាពសុំាំសហគមន៍ ដែលនាំឆ្ពោះទៅកាន់ការបើកប្រទេសឡើងវិញ។

បើសិនជាគ្មានការខិតខំប្រឹងប្រែងនោះទេ យើងក៏គ្មានឱកាសបែបនេះដែរ កុំថាឡើយឱកាស នៃការជួបជុំទ្រង់ទ្រាយធំ ដែល(មាន)មនុស្សរាប់ពាន់នាក់ចូលរួម គ្រាន់តែឱកាសរៀបអាពាហ៍ពិពាហ៍ សម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលត្រូវការរៀបអាពាហ៍ពិពាហ៍ក៏ពិបាកផង។ អញ្ចឹង បានជារយៈពេលក្រោយមកនេះយើងឃើញថា ការមួយថ្ងៃៗ គឺថាដល់កហើយ។ ឥឡូវ វិបត្តិអាចារ្យ/ភ្លេងការ កំពុងកើតមាននៅក្នុងប្រទេសរបស់យើង ដោយសារគូស្វាមីភរិយាថ្មី ត្រូវការជាបន្តបន្ទាប់ ឥឡូវនេះ អ្នកខ្លះចង់បានកូនឆ្នាំថោះ/រោង ក៏ប្រឹងទៀត កើតឆ្នាំអីក៏បានដែរកូន។ ក៏ប៉ុន្តែ យើងមានឱកាស ដោយ(សារ)ការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជម្នះនូវការលំបាក ក្នុងដំណាក់កាលកូវីដ-១៩។

(៣) ទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏នៅតែបន្តផ្តល់ការឧបត្ថម្ភសិស្ស/និស្សិតក្រីក្រជួបការលំបាក

ខ្ញុំពិតជាមានការកោតសរសើរ សម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។ ខ្ញុំក៏សូមអរគុណជាមួយនឹងការផ្តល់អាហារូបករណ៍ សម្រាប់និស្សិតក្រីក្រតាមរយៈខ្ញុំព្រះករុណាខ្ញុំ ហើយខ្ញុំក៏បានផ្តល់សម្រាប់សាលានេះច្រើនឆ្នាំហើយ បើទោះបីដំណាក់កាលកូវីដ-១៩ ដែលគ្មានការប្រមូលផ្តុំគ្នា ក៏យើងនៅតែបន្ត(ផ្ដល់ជូននូវការឧបត្ថម្ភដល់សិស្ស/និស្សិតក្រីក្រ) ដោយទទួលបានទៀងទាត់។ ឥឡូវនេះ (ខ្ញុំ)ត្រូវជំពាក់ដោះស្រាយដូចជានៅសល់ ៤៖ (១) អង្គការអាស៊ី-អឺរ៉ុប អង្ករ ២ តោន ថវិកា ៥ លានរៀល។ (២) អង្គការសម័្ពន្ធខ្មែរជំនាន់ថ្មី អង្ករ ២ តោន ថវិកា ៥លានរៀល។ (៣) អង្គការសហព័ន្ធអឺរ៉ុប អង្ករ ២ តោន ថវិកា ៥លានរៀន និង(៤) អង្គការវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ អង្ករ ២ តោន ថវិកា ៣ លានរៀន។ ខ្ញុំត្រូវផ្តល់ប្រចាំខែ ដើម្បីផ្តល់ឱកាសឱ្យនិស្សិត/សិស្សរបស់យើងដែលក្រីក្រជួបការលំបាក បានទទួលការបណ្តុះបណ្តាល។

(៤) សិក្សាបែងចែកការបណ្តុះបណ្តាលវិជ្ជាជីវៈជាពីរ មួយគ្រប់គ្រងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែក មរតកវិជ្ជាជីវៈដូនតា ត្រូវគ្រប់គ្រងដោយក្រសួងវប្បធម៌

និយាយមកដល់បញ្ហាហ្នឹង ដោយសារសាកលវិទ្យាល័យនេះ គឺទទួលបន្ទុកបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៥៣៦ នាក់ (ដូច្នេះ) ខ្ញុំសុំស្នើឱ្យ ឯកឧត្តម ហង់ ជួនណារ៉ុន ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច/ការងារ គោលដៅរបស់យើងនឹងបណ្តុះបណ្តាលជាមួយនិស្សិត/សិស្សក្រីក្ររបស់យើង ចំនួន ១ លាន ៥ សែននាក់ ក្នុង ១ លាន ៥ សែននាក់នេះ គឺខ្ញុំបានបែងចែក គេហៅថា “វិជ្ជាជីវៈដូនតា” ប្រើពាក្យ “វិជ្ជាជីវៈដូនតា” ក្នុងរង្វង់ ២-៤ ភាគរយ ដែលមានតាំងពីបញ្ហាតម្បាញ់/ចម្លាក់/គំនូរ ឬស្អីៗច្រើន(ទៀត) ដែលវាត្រូវការបណ្តុះបណ្តាលដែរ។ អញ្ចឹងទេ អាចពង្រាយការបណ្តុះបណ្តាលនេះ ដោយមួយផ្នែករដ្ឋគ្រប់គ្រងតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសម្រាប់ផ្នែក “មរតកវិជ្ជាជីវៈដូនតា” គឺត្រូវគ្រប់គ្រងដោយក្រសួងវប្បធម៌

(៥) ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍ ឆ្ពោះទៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង

ឥឡូវនេះ អាចបែងចែកការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃសិស្សក្រីក្រ សម្រាប់សាកលវិទ្យាល័យនានា ដែលបាននឹងកំពុងទទួលការបណ្តុះបណ្តាលស្រាប់ ព្រោះអញ្ចេះ អ្នកដែលទទួលការបណ្តុះបណ្តាលក្នុង ១ លាន ៥ សែននាក់ គឺទទួលការបណ្តុះបណ្តាលដោយឥតបង់ថ្លៃហើយ ថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភថែមទៀត។ អញ្ចឹង ខ្ញុំស្នើឱ្យ ឯកឧត្តម ហង់ ជួនណារ៉ុន ពិនិត្យមើល តើមានសាលាប៉ុន្មាន ដែលកំពុងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ? ខ្ញុំតែងតែលើកទឹកចិត្តឱ្យបន្តការខិតខំរក្សានូវបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ព្រោះនេះជាបញ្ហាធំងាយរកការងារធ្វើ ដែលធ្វើឱ្យពលរដ្ឋខ្មែររបស់យើងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើឱ្យការអភិវឌ្ឍ ដែលកាន់តែលឿនហើយដែលយើងឆ្ពោះ(ទៅរក)គោលដៅសេដ្ឋកិច្ច(ពឹង)ផ្អែកលើចំណេះដឹង

ដូចជាសាកលវិទ្យាល័យនេះត្រូវទទួលប៉ុន្មានកូតាក្នុងការផ្តល់ឱ្យ ឧទាហរណ៍ថា ៣ ពាន់នាក់ ក្នុង ៣ ពាន់នាក់នេះរដ្ឋត្រូវផ្តល់នូវប្រាក់សម្រាប់ឧបត្ថម្ភ បានសេចក្តីថា ឱ្យចូលរួមដោយមិនបង់ប្រាក់ហើយ ថែមទាំងបានលុយទៀត។ អាហ្នឹងយើងដោះស្រាយឱ្យសិស្សក្រីក្ររបស់យើងមានឱកាស ដើម្បីទទួលបានការបណ្តុះបណ្តាល។ ម៉្យាងទៀត ក្រសួងអប់រំ យុវជន និងកីឡារបស់យើង ក៏បានផ្តល់ឱកាស សម្រាប់សិស្សរបស់យើង គឺថាប្រឡងបាក់ឌុប្លិ៍មិនជាប់ គឺរៀនយកបរិញ្ញាបត្ររង រឿងហ្នឹង គឺរឿងផ្សេង ប៉ុន្តែ រឿងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺគេមានកម្រិតកំណត់របស់គេ គឺមិនយកលក្ខខណ្ឌខ្ពស់ៗទេ។

(៦) រដ្ឋចេញថវិកាបណ្តុះបណ្តាលនិងជីវភាពសិស្សជាយុវជនក្រីក្រ ១,៥ លាននាក់

អាហ្នឹងគ្រាន់ជាការផ្តល់មតិ ដោយយើងបានកំណត់គោលដៅបណ្តុះបណ្តាលសម្រាប់មនុស្ស ១ លាន ៥ សែននាក់ ដែលជាចំនួនមួយដ៏ធំ ដែលរដ្ឋត្រូវចេញថវិកាសម្រាប់ផ្តល់ឱ្យយុវជនក្រីក្រទាំងនោះទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះគ្រាន់តែជាការលើកឡើងដើម្បីឱ្យនាំគ្នាយកទៅគិត ហើយរៀបចំដើម្បីចែងចែកតាមរបៀបម៉េច? មានការបណ្តុះបណ្តាលទៅតាមសាលានានា ដែលទទួលការបណ្តុះបណ្តាល។ វិស័យឯកជនមួយចំនួនក៏យើងអាចពឹងពាក់គេ តាមរយៈនៃការផ្ញើឱ្យគេទៅធ្វើការហ្វឹកហាត់នៅទីកន្លែងនោះ ហើយយើងផ្តល់នូវថវិកាសម្រាប់និស្សិត ដែលរៀននៅទីនោះផងដែរ។

(៧) បន្តពង្រឹងសមត្ថភាពព្រោះចំណេះដឹងមិនអាចធ្វើការផ្ទេរតាមរបៀបបញ្ចូលឈាមបានទេ

ក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សុំថ្លែងនូវការអបអរសាទរចំពោះសិស្សវិជ្ជាជីវៈ ក៏ដូចជានិស្សិតទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្តើមចេញពីការខិតខំប្រឹងប្រែង/ការលះបង់ សម្រាប់និស្សិតរបស់យើង ទាំងព្រះសង្ឃ/គ្រហស្ថ យើងទទួលបាននូវចំណេះដឹង/ធ្វើ សម្រាប់អនាគតរបស់យើងផ្ទាល់របស់ក្រុមគ្រួសារយើង និងការរួមចំណែករបស់យើងចំពោះប្រទេសជាតិ។ ខ្ញុំក៏សូមអំពាវនាវឱ្យអ្នកទាំងគ្នាបន្តការខិតខំ ដើម្បីពង្រឹងសមត្ថភាព ទោះដោយមធ្យោបាយណាក៏ដោយ តាមរយៈការរៀនបន្ត ឬតាមរយៈការធ្វើផង និងរៀនផង ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង/ធ្វើរបស់យើងឱ្យកាន់តែប្រសើរ។ ការចេះដឹងមិនអាចផ្ទេរពីខួរក្បាលគ្រូ/សាស្ត្រាចារ្យ ទៅកាន់និស្សិតបានដូចជាការបញ្ចូលឈាមនោះទេ ប៉ុន្តែ វាត្រូវមានការប្រឹងពីនិស្សិត/សិស្សម្នាក់ៗ ទើបអាចឈានទៅដល់ដំណាក់កាលនោះ។

(៨) ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចទទួលបានការងារធ្វើខ្ពស់ជាងកម្រិតថ្នាក់បរិញ្ញាបត្រ  

សាកវិភាគអំពីទិន្នន័យនៃការទទួលបានការងារ(ធ្វើ)។ យើងបានឃើញនៅទីនេះ សម្រាប់កម្រិតវិជ្ជាជីវៈ គឺទទួលបាន(ការងារធ្វើ)ខ្ពស់ជាង(កម្រិត)ថ្នាក់បរិញ្ញាបត្រ។ ត្រង់ហ្នឹងហើយដែលខ្ញុំចេះតែរំលឹក កម្រិតវិជ្ជាជីវៈបានគ្របដណ្តប់ការងារធ្វើបានរហូតទៅដល់ ៩២,៣៥ ភាគរយ។ បរិញ្ញាបត្ររង(ទទួលបានការងារធ្វើចំនួន) ៩០,៤២ ភាគរយ។ ឯបរិញ្ញាបត្របាន(ការងារធ្វើ)ត្រឹមតែ ៩២ ភាគរយទេ (គឺ)ចាញ់ ០,៣៥ ភាគរយ នៃកម្រិតវិជ្ជាជីវៈ។ ដោយឡែកបរិញ្ញាបត្រជាន់ខ្ពស់ គឺមាន(ការងារធ្វើរហូត)ទៅដល់ ៩៧,៨៥ ភាគរយ។ នេះជាចំណុចដែលយើងត្រូវមើលឃើញអំពីលទ្ធផលដែលទទួលបានពីការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជួនកាលបងប្អូនយើងមើលស្រាលទៅលើ(ការបណ្ដុះបណ្ដាល)វិជ្ជាជីវៈ (បែរជា)មិនចង់រៀន ក៏ប៉ុន្តែ និយាយពីរឿងការងារធ្វើវិញ អ្នកដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកដែលងាយរកការងារធ្វើ(ជាង)

(អ្នក)ខ្លះគេថា លោក ហ៊ុន សែន និយាយឡើងរឿងចុងភៅ។ ប៉ុន្តែខ្ញុំចង់សួរអញ្ចេះ ឥឡូវហ្នឹងភោជនីយ៍ដ្ឋាននៅទូទាំងប្រទេសមួយថ្ងៃៗមនុស្សចូលប៉ុន្មាន(នាក់)ទៅ? ថ្ងៃសៅរ៍/អាទិត្យ (មនុស្សចូលច្រើន)ណែនៗ តែនៅទីក្រុងភ្នំពេញរាងធូរទៅវិញបន្តិច។ ប៉ុន្តែចំពោះតាមបណ្តាលខេត្តគឺណែន។ ហ៊ានតែពួកចុងភៅអត់ធ្វើការ ចូលហាងក៏អត់មានអីស៊ី(ដែរ)។ អញ្ចឹងទេ បានជាគេប្រយ័ត្នប្រយែងណាស់រឿងចុងភៅ។ សូម្បីតែនៅប្រទេសបា​រាំង ដែលខ្ញុំទៅចរចាជាមួយព្រះករុណាបិតាកាលពីជំនាន់នោះ ព្រះករុណាបិតាយកចិត្តទុកដាក់ជាមួយនឹងពួកចុងភៅ(ណាស់) នៅពេលដែលព្រះអង្គជប់លៀង បាយរួចហើយឱ្យពួកចុងភៅមក(ជួប) នៅជប៉ុនក៏ដូចគ្នា។ នៅភ្នំពេញគ្រប់តែហាងហ្នឹង។ តែអត់ចុងភៅ គឺចប់ហើយ (ព្រោះ)ពួកថៅកែអត់ដែលចេះធ្វើទេ …។

(៩) មិនមាននរណាធ្វើថៅកែទាំងអស់ទេ ថៅកែបង្កើតការងារ យើងចូលទៅធ្វើការងារតាមគំរោងនោះ

វិស័យអគ្គិសនីក៏ជាផ្នែកដែលរកការងារធ្វើ(បានស្រួលដែរ)។ ឥឡូវនេះ វិស័យអគ្គិសនីហ្នឹងវា(មានតម្រូវការ)ច្រើនណាស់ ដូចជាអគារអញ្ចឹងៗ មិនមែនទាញខ្សែទាញស្អីរញ៉េរញ៉ៃ(ទៀត)ទេ បង្កប់វាតាមណាអីតាមណា ត្រូវគេដោតភ្លើងនៅកន្លែងណាអីកន្លែងណា ហើយត្រូវតែមានប្លង់ បើវាដាច់(ខ្សែភ្លើង)នៅកន្លែងណាអីកន្លែងណា គេទៅរកកន្លែងហ្នឹង។ លោក ហ៊ុន សែន និយាយអញ្ចឹងឱ្យធ្វើតែខ្ញុំគេ។ អត់មានអ្នកណាដែលធ្វើថៅកែទាំងអស់ទេ បើធ្វើថៅកែទាំងអស់គ្នាវាល្អណាស់ហើយស្រុកខ្មែរ។ ប៉ុន្តែ នៅលើពិភពលោកយើងនេះអត់មានអ្នកណាធ្វើថៅកែទាំងអស់គ្នាទេ។ ពួកថៅកែគេបង្កើតនូវការងារ/គម្រោង គេមានលុយវិនិយោគ យើងចូលទៅរកការងារធ្វើនៅទីនោះ។ នេះគឺជាចំណុចដែលសុំឱ្យយកចិត្តទុកដាក់ អំពាវនាវឱ្យបន្តការខិតខំដើម្បីពង្រឹងវិជ្ជាជីវៈ/សមត្ថភាពរបស់ខ្លួនជាបន្តទៀត មិនអាចថាបញ្ចប់(ការសិក្សា/ទទួលសញ្ញាបត្រ)នៅថ្ងៃនេះ បែរជាយើងខ្វះការខិតខំបន្តនោះទេ។

(១០) ជំរុញស្ថានភាពសហគ្រិន ដោយរៀនហើយទៅបើកអាជីវកម្មផ្ទាល់ខ្លួន

ការងារធ្វើជារឿងចាំបាច់ បើមិនអញ្ចឹងរៀនហើយក៏មិនដឹងយកទៅធ្វើអី(ដែរ)។ នៅក្នុងនេះយើងពិនិត្យឃើញថា អ្នកដែលបានទទួលការងារធ្វើ(ក្នុង)ស្ថាប័នរដ្ឋមាន(ចំនួន) ១៧,៥០ ភាគរយ។ វិស័យឯកជនមាន(ចំនួន) ៦៨,២៥ ភាគរយ។ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមាន(ចំនួន) ៥ ភាគរយ។ អាជីវកម្មផ្ទាល់ខ្លួនមាន(ចំនួន) ៩,២៥%។ អាជីវកម្មផ្ទាល់ខ្លួននេះ គឺជាផ្នែកដ៏ល្អមួយ ដែលគេមកចូលរៀន រួចហើយគេបើកអាជីវកម្មផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងស្ថានភាពជំរុញស្មារតីសហគ្រិន ហើយជាអ្នកដោះស្រាយការងារបន្ថែម។ (ចំនួន) ១៦៦ នាក់នេះ ដែលស្មើនឹង ៩,២៥ ភាគរយ នឹងទៅបង្កើតការងារធ្វើច្រើនទៀត ឱ្យទៅអ្នកដែលត្រូវមកធ្វើការជាមួយនៅក្នុងក្របខណ្ឌអាជីវកម្មរបស់ខ្លួន។ អ្នកខ្លះក៏មិនត្រូវការ ដោយសារគេមានក្រុមគ្រួសាររបស់គេធ្វើការនៅទីនោះ/នោះហើយ។

(១១) ពីធ្វើម៉េចឱ្យតែរស់ មកធ្វើម៉េចឱ្យតែបានឆ្អែត/ឆ្ងាញ់ និងឥឡូវធ្វើម៉េចឱ្យឆ្អែត/ឆ្ងាញ់និងធានាសុខភាព 

ប្រទេសរបស់យើងបច្ចុប្បន្នវាបានដើរឆ្ងាយពីស្ថានភាពក្រោយរំដោះ ១៩៧៩ ពេលនោះយើងប្រឹងខិតខំធ្វើយ៉ាងម៉េចឱ្យតែរស់ យើងអត់បានគិតថា ទទួលទានទៅមានប៉ះពាល់ដល់សុខភាពឬក៏អត់ទេ (ធ្វើម៉េច)ឱ្យតែរស់។ ក្រោយមកយើងបានឈានដល់ដំណាក់កាលធ្វើម៉េចឱ្យបានទទួលទានឆ្អែត/ឆ្ងាញ់។ ឥឡូវ យើង(ចូល)ដល់ដំណាក់កាលទទួលទានឱ្យឆ្អែត/ឆ្ងាញ់នឹងធានាសុខភាពថែមទៀត។ សូម្បីតែសារជាតិគីមីស្អីៗក៏យើងត្រូវតែប្រយ័ត្នប្រយែង … ដែលអាចមានឥទ្ធិពលយូរអង្វែងនៅក្នុងការថែទាំខ្លួនប្រាណ ថែទាំជំងឺ ព្រោះចំណីអាហារខ្លះវាអាចផ្តល់នូវផលអាក្រក់ សម្រាប់សុខភាពរបស់មនុស្ស។ ដូចខ្ញុំអញ្ចឹងពេទ្យហាមសឹងគ្រប់(មុខ)។ ហ្នឹងគឺជាភារកិច្ចរបស់ពេទ្យ ប៉ុន្តែអត់ទាន់ឈានទៅដល់ដំណាក់កាលទឹកនោមផ្អែមទេ វាគ្រាន់តែទៅកៀក (ពេទ្យឱ្យ)បន្ថយរឿងស្ករ ស្អីក៏ដោយឱ្យតែមានជាតិស្ករ រាប់ទាំងបាយក៏(មានជាតិ)ស្ករ។ អ្នកខ្លះ(និយាយ)ថា កាលសម័យ អាពត វាមិនឱ្យស៊ី ឥឡូវមានស៊ីពេទ្យមិនឱ្យស៊ី ទៅបន្ទោសពេទ្យទៅវិញ។ យើងក៏គួរតែស្តាប់គ្រូពេទ្យ។

(១២) ការអប់រំពីសុខភាពតាមប្រព័ន្ធឃោសនាបណ្តាញសង្គមមានប្រយោជន៍

ឃើញក្នុង TikTok គឺមានការអប់រំ តាមរយៈគ្រូពេទ្យដែលចេញមកបង្ហាញ។ អប់រំឱ្យចៀសវាងការទទួលទាននេះ/នោះ។ យើងមិនជឿទាំងអស់ទេ ក៏ប៉ុន្តែបញ្ហាខ្លះក៏យើងឃើញថាវាមានផលប្រយោជន៍របស់វាដែរ។ ដូចជា TikTok, Facebook ឬស្អីក៏ដោយ ដែលផ្តល់នូវផលប្រយោជន៍ សម្រាប់ការអប់រំទាក់ទងនឹងបញ្ហាសុខភាព គឺយើងមើលទៅអត់ខាតទេ។ ម្សិលមិញ ហ៊ុយ វណ្ណៈ បាញ់ Clip TikTok មួយឱ្យខ្ញុំមើលទាក់ទងជាមួយនឹងរឿង ការប្រកាន់វណ្ណៈ។ ឃើញមាន Clip ហ្នឹងច្រើន ក្នុងហ្នឹងគេដាក់ចំណងជើង “ស្រីមុខលុយ”។ មានបុរសដែលចង់សាកចិត្តសង្សារ ព្រោះស្គាល់គ្នាតាមហ្វេសប៊ុក។ បុរសហ្នឹងនៅកូរ៉េ ហើយគេធ្វើដំណើរមកស្រុក ដើម្បីជួបជាមួយសង្សារ ដើម្បីសាកចិត្តសង្សារ គេក៏ស្លៀកពាក់កន្ត្រេកកន្ត្រាក ហើយយកម៉ូតូមួយទៅដាក់(ក្បែរខ្លួន) ប៉ុន្តែ (គេមាន)ឡានរបស់គេ។ នាងហ្នឹងដើរមកជួបស្មានតែអ្នកមាន អញ្ចឹង ក៏អត់ស្រឡាញ់។

ខ្ញុំក៏សួរទៅ ហ៊ុយ វណ្ណៈ វិញថា តើសង្គមយើងមានច្រើនទេធុនហ្នឹង? កន្លែងខ្លះយើងលេងលើស បងប្អូនចង់ធ្វើការអប់រំ ប៉ុន្តែ ជួនកាលភាពឆ្គង គឺមិនដល់ប៉ុណ្ណឹងពេកទេដឹង។ រឿងនេះ TikTok របស់ចិនមានប្រហាក់ប្រហែលអញ្ចឹងដែរ ត្រូវណាត់ជួបគ្នា គាប់ជួនឡានវាខូច ជិះស្អី(ផ្សេង)មក នាងនោះឃើញ(អត់មានឡាន) អត់ព្រមទទួលផ្កា អត់ព្រម(ស្រឡាញ់រួចក៏)ដើរចេញ។ អញ្ចឹងទេ ក្មួយៗលេង (គឺ)ចង់អប់រំមនុស្សកុំឱ្យមើលមនុស្សតែសំបកក្រៅ ជួនកាលការប្រើពាក្យពេចន៍ គឺអត់ត្រូវជាមួយនឹងសង្គមពិត។ យើងលើកទឹកចិត្តឱ្យមានការអប់រំ កុំឱ្យមានការរើសអើង ហើយគិតតែពីរឿងលុយកាក់។ ខ្ញុំចាប់មើល TikTok ជួនកាលម៉ោង ១២ យប់ មើលតែមួយភ្លែត អុញ! ហួសម៉ោង ១ បាត់ ព្រោះអូសផុតពីមួយដល់មួយ។ ប៉ុន្តែ អ្នកដទៃ កុំឃើញថា ហ៊ុន សែន មើល TikTok ហើយផលិតរឿងជេរ ហ៊ុន សែន យកមកដាក់កន្លែងហ្នឹងឱ្យ ហ៊ុន សែន មើល (គឺ)អត់ទេ។ សុំទោស។ ខ្ញុំអត់មានពេលមើលអ្នកឯងជេរបញ្ចោរខ្ញុំទេ។

អ្នកខ្លះគិតថា លោក ហ៊ុន សែន មើល TikTok អញ្ចឹង អញផលិតរឿងហ្នឹងដាក់ទៅ(ក្នុង TikTok)។ អូសអ្ហែងចោល គ្មានមើលទេ។ ទៅមើលកន្លែងណាដែលគេអប់រំពីរឿងសង្គម/បញ្ហាសុខភាព។ អាហ្នឹងសុទ្ធតែជាចំណែកនៃការយល់ដឹងរបស់យើងអំពីសង្គម។ ម្សិលមិញសួរ(ទៅ) ហ៊ុយ វណ្ណៈ, ហ៊ុយ វណ្ណៈ (ឆ្លើយ)ថាដូចជាមិនដល់ប៉ុណ្ណឹងពេកទេពុក អាហ្នឹងអ្នកផលិតវាបានទៅជ្រុល សំខាន់អ្នកនិពន្ធ/ដឹកនាំរឿងទេ បើកាលណាយើង(ប្រាប់ឱ្យ)ធ្វើយ៉ាងម៉េច តួធ្វើអញ្ចឹង។ ការប្រកាន់វណ្ណៈ (ដូចជាសំដែងថា) អានេះអញជួបតាំងពីរៀនជាមួយគ្នា (ឥឡូវ)នៅតែស្រែៗ ប្រើពាក្យអញ្ចឹង គឺថាមិនសូវល្អទេ។ សង្គមកម្ពុជា ដូចជាមិនទាន់ដល់ថ្នាក់ប៉ុណ្ណឹងពេកទេ ព្រោះយើងសុទ្ធតែចេញពីអ្នកក្រដូចតែគ្នា។

(១៣) គំរោងថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាមិនមែន ៤០ ទេ គឺ​១២០ លានដុល្លារ

ខ្ញុំក៏សូមយកឱកាសនេះ អរគុណជាមួយនឹងការខិតខំប្រឹងប្រែងរបស់គណៈកម្មាការធិការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតនេះ។ ខ្ញុំបានស្នើប្រធានាធិបតីរបស់ឡាវ(ចូលរួម)។ គាត់នឹងមកចូលរួម។ កាលពីថ្ងៃសៅរ៍នេះ ខ្ញុំទៅហាណូយដើម្បីប្រជុំគណបក្សទាំងពីរ ខ្ញុំក៏អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមថា ហោះមកមួយភ្លែតមកដើម្បីចូលរួមបើកព្រឹត្ដិការណ៍នេះ។ យើងចូលរង់ចាំអស់ ៦៤ ឆ្នាំហើយ។ គាត់នឹងពិនិត្យ​មើលពេលវេលា ប៉ុន្ដែហោចណាស់ក៏ប្រធានាធិបតីឡាវ គាត់នឹងមកទស្សនកិច្ចផ្លូវការផង ហើយនឹងចូលរួមស៊ីហ្គេមផង ព្រោះកាលគាត់ធ្វើស៊ីហ្គេមខ្ញុំទៅចូលរួមបើកស៊ីហ្គេម។ យើងបានខំប្រឹងប្រែងច្រើនណាស់ សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើកិច្ចការដ៏ល្អអំពីរឿងនេះ។ គម្រោងនៃការរៀបចំ(ថវិកា)មិនមែន(ត្រឹមតែ) ៤០ លានទេគឺ ១២០លាន ដោយមិនគិតរឿងការកសាង​ស្ដាតអីទេ ដើម្បីដំណើរការនៃការប្រកួត(ស៊ីហ្គេម)មួយ(នេះ)

(១៤) ទូទាំងប្រទេសបង្កើនគុណភាពអនាម័យ បម្រើឱ្យការប្រកួតស៊ីហ្គេម

ព្រឹកមិញ(មានការ)បញ្ចាំងអំពីបទយកការណ៍តាមទូរទស្សន៍បាយ័ន អំពីកីឡាករ/ការិនីកម្ពុជា ដែលត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន។ យើងបានបញ្ជូន(ទៅ)ហ្វឹកហាត់នៅប្រទេសជប៉ុន និងទៅប្រទេសនានា ដើម្បីត្រៀមការប្រកួតស៊ីហ្គេម(ឆ្នាំ) ២០២៣ នៅក្នុងប្រទេសរបស់យើង។ សង្ឃឹមថា ស្ពានឆ្លងទន្លេនៅទីនេះនឹងបើកប្រើប្រាស់ទាន់ពេលវេលា សម្រាប់បម្រើចរាចរណ៍ពេលមានស៊ីហ្គេម។ យើងធ្វើឱ្យល្អ។ រឿងទទួលបានមេ​ដាយជារឿងមួយហើយ ប៉ុន្ដែរឿងរបស់ម្ចាស់ផ្ទះ ត្រូវគ្រប់គ្រឱ្យងបានល្អ ក្នុងនោះអំពាវនាវប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និងក្រុងនានាដែលត្រូវធ្វើការប្រកួត គឺសុំប្រើពេលវេលា នៃយុទ្ធនាការរបស់យើង​ដែលនៅសល់ ៧៤ ថ្ងៃ គឺបង្កើននូវគុណភាពអនាម័យ។ ខ្ញុំគិតថាមិនគ្រាន់តែបណ្ដាទីក្រុងដែលមានការប្រកួត (ក្នុងនោះ)មានភ្នំពេញ កំពត កែប កំពង់សោម និងសៀមរាបតែប៉ុណ្ណោះទេ តែទូទាំងប្រទេសត្រូវមានអនាម័យឱ្យបានល្អ ព្រោះ មិនត្រឹមតែអ្នកកីឡាទេ (គឺមាន)មានអ្នកគាំទ្រ ដែលពួកគេអាចទៅទស្សនកិច្ច​នៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត។

(១៥) កម្ពុជាចាញ់ក្នុងការប្រកួតបាល់ទះអាយុក្រោម ១៩ ឆ្នាំ ជាមួយបារាំង តែសមត្ថភាពទទួលយកបាន

ម្សិលមិញមានការប្រកួតដ៏ល្អមួយ នៃកីឡាបាល់ទះអាយុក្រោម​ ១៩ ឆ្នាំរបស់កម្ពុជា និងបារាំង បើទោះបីជាកម្ពុជាចាញ់ក៏ប៉ុន្ដែសម្រាប់ខ្ញុំជាអ្នកលេង​បាល់ទះតាំងពីតូច កម្រិតប៉ុណ្ណេះទទួល​យកបាន។ ឥឡូវនេះ ឈរទៅកូនខ្មែរអត់មានទាបជាងបារាំងផង។ ខ្ញុំមើលគ្រប់ការប្រកួត។ គ្រាន់តែយើងនៅចាញ់​ល្បិចគេបន្ដិច យើងប្រើកម្លាំងបាយច្រើនជាង តែប្រើកម្លាំងបាយច្រើនជាងពិបាកហើយ ព្រោះគេដាក់ប៉ារ៉ាស់​ដែរ ក្នុងពេលដែលយើងវាយចេញ ហើយពិន្ទុរប្រដំប្រសងគ្នាណាស់ មិនមានសិតណាមួយដែលកម្ពុជាមានពិន្ទុនៅក្រោម ២០ ទេ។ ក្នុង ៣ សិត តែគេ ២៥ យើង ២៣ (គឺ)ឡើងកៀកគ្នាអញ្ចឹង។ អញ្ចឹង ស្ថានភាពនេះទទួលយកបាន ​ត្រូវប្រឹងតទៅទៀតក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ។ ឥឡូវ ចៅរបស់ខ្ញុំកំពុងទៅប្រកួតនៅឡាវតំណាងឱ្យសាលា។ មុននោះចៅពីរនាក់ទៅវាយនៅវៀតណាម​។ ឥឡូវ ក្នុងចំណោមចៅប្រុស ១២ ថាចង់បង្កើតក្រុមបាល់ទះ​ ប៉ុន្ដែ ​អាយុវាខុសគ្នា ហើយខ្លះមិនចង់លេង ប៉ុន្ដែ យ៉ាងហោចណាស់បាន ៣ នាក់ដែរ។ ចាំពេលណាមួយគេមកជុំគ្នាឱ្យរើសយកក្រុមណាមួយដើម្បីប្រកួត ជីតានឹងទៅដឹកនាំ (គេ)ហៅថា គ្រូបង្វឹកក្រុមបាល់ទះ “ត្រកូលហ៊ុន” ​មួយទៅចុះ ដើម្បីឱ្យវាលេងកីឡា។ ប៉ុន្ដែ ចៅខ្លះវាចូលចិត្តតែបាល់ទាត់/បោះ ដល់យើងចង់បាល់ទះវាអត់សូវលេង។ ប៉ុន្ដែឃើញថា ៣ នាក់លេងខ្លាំង/ល្អ ហើយកម្ពស់របស់វាក៏(ខ្ពស់ល្អ)។ មួយនោះកម្ពស់ដូចជា ១.៨៥ (សង់ទីម៉ែត) រៀននៅអង់គ្លេស ហើយពីរនាក់នេះអាយុទើប ១៦ ឆ្នាំ ក៏(កម្ពស់) ១.៧៦-១៧៧ សង់ទីម៉ែត។

(១៦) ការប្រកួតស៊ីហ្គេមនៅកម្ពុជា ជាព្រឹត្តិការណ៍រួមរបស់ជាតិ មិនមែនរបស់រដ្ឋាភិបាលបក្សប្រជាជន

ការហ្វឹកហាត់កីឡារបស់យើងក៏បាននឹងកំពុងធ្វើយ៉ាងមមាញឹក។ ក្រសួងអប់រំ យុវជន និង កីឡា ដែលគ្រប់គ្រងផ្នែកកីឡា កំពុងហ្វឹកហាត់សម្រាប់ចូលរួមការប្រកួត។ សូមប្រជាពលរដ្ឋរបស់យើងចូលរួម ដើម្បីមោទនភាពរបស់ជាតិទាំងអស់គ្នា មិនមែនរឿងដាច់ដោយឡែករបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជន ដែល​គ្រប់គ្រងអំណាចនោះទេ ប៉ុន្ដែ វាជារឿងរួមរបស់ប្រទេសជាតិ។ បើទោះបីជាគណបក្សនយោបាយដែលមិនស្ថិតនៅក្នុងរាជរដ្ឋាភិបាលក៏មានចំណែកទទួល។ (អ្នកខ្លះ)វាមិនសរសើរទេ វាជេរតែម្ដង។ ប៉ុន្តែបក្សរបៀបនេះមានមិន​ច្រើនទេ។ បក្សដែលគេអបអរសាទរមានច្រើនជាង ដែលគេអបអរការខិតខំរបស់កីឡាករ/ការិនី ដែលធ្វើការ​ប្រកួតនៅក្នុងប្រទេសរបស់យើង។

(១៧) អំពាវនាវបងប្អូនខ្មែរនៅក្រៅប្រទេស មកលេងអង្គរសង្ក្រាននិងចូលរួមមើលស៊ីហ្គេម

សម្រាប់សន្ដិសុខសណ្ដាប់ធ្នាប់ យើងការពារប្រជុំអាស៊ាន(ជាមួយ)និងដៃគូ (គឺ)ងាយការពារគោលដៅ ដោយភ្ញៀវរបស់យើងគេមកមានសណ្ដាប់ធ្នាប់ ស្នាក់នៅតាមសណ្ឋាគារ និងទីកន្លែងស្អីៗ។ ដល់ទៅស៊ីហ្គេមនេះ បើយើងពិនិត្យអំពីរបៀបការការពារកីឡាករ/ការិនី គឺងាយស្រួលទេ ដោយសារយើងមានផ្ទះសម្រាប់ស្នាក់នៅរបស់កីឡា(កីឡាករ/ការិនី)​ ប៉ុន្ដែបញ្ហាស្ថិតនៅត្រង់ថា អ្នកគាំទ្រមកច្រើន គាត់ដើរទៅកន្លែងនេះ/នោះ តែយើងមិនអាចឃាត់គាត់ទេ។ ឱ្យគាត់ដើរ តែយើងត្រូវខិតខំរក្សាសន្ដិសុខ/សុវត្ថិភាពសម្រាប់កីឡាករ/ការិនី ដែលមកពីប្រទេសនានាផង សម្រាប់ការប្រកួតផង និងសម្រាប់អ្នកគាំទ្រ។ អ្នកគាំទ្រមកពេលនោះ មិនមែនគ្រាន់តែមកមើលកីឡាពេលប្រកួតទេ គេនឹងទៅទស្សនកិច្ចកន្លែងនេះ/នោះ។

ខ្ញុំបានអំពាវនាវ(ដល់)បងប្អូនក្រៅប្រទេសមកលេងស្រុក (កម្មវិធី)មានពីរ ​មួយមកលេងអង្គរសង្ក្រាន ឯមួយទៀតនោះ គឺមកដើម្បីចូលរួមមើលស៊ីហ្គេមនៅកម្ពុជា ព្រោះយើងមានបែងចែកទីតាំងប្រកួត។ ដូចជាប្រកួតទូកក្ដោង ទាល់តែទៅប្រកួតនៅសមុទ្រ។ មានបែងចែកទីតាំងប្រកួតយ៉ាងដូច្នេះ។ សូមកោតសរសើរ ចំពោះថ្នាក់ដឹកនាំទាំងអស់ រហូតដល់កីឡាករ/ការិនី ដែលបានត្រៀមខ្លួន ហើយសូមកោតសរសើរ ចំពោះការខិតខំ នៃក្រុមពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសន្និសុខ ការផ្គត់ផ្គង់ថវិកា មិនមាន​ការលំបាកទេ ហើយមិនមានការលំបាក សម្រាប់នាយករដ្ឋមន្ត្រីចាត់ចែងទេ ដោយសារនាយករដ្ឋម​ន្ត្រីបានបង្កកថវិកានេះតាមសំណើររបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បង្កកថវិកាមួយឆ្នាំប៉ុន្មានលាន បង្កកប៉ុន្មានឆ្នាំជាប់ៗគ្នា។ ក្នុងមួយឆ្នាំដូចជាបង្កក ៣០ លាន ដើម្បីសន្សំទុន។ មិនអាចយកមកមួយឆ្នាំដាក់ចេញទៅតែម្ដងទេ

(១៨) ការផ្សាយរបស់វិទ្យុ VOD ជាការប្រមាថនិងបង្កើតការមិនជឿទុកចិត្តគ្នាក្នុងរដ្ឋាភិបាល

ខ្ញុំព្រះករុណាខ្ញុំគួរតែនិយាយបន្តិច ដើម្បីកុំឱ្យមានការប្រមាថមើលងាយនិងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ត្រី។ កន្លងទៅវាកើតរឿងមួយ ដែលយើងមិនអាចអត់ឱនឱ្យបាន គឺ(ការផ្សាយ)ថា ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំ​នួសឪពុកដើម្បីបញ្ចេញថវិកាទៅជួយដល់ប្រទេសតួគី។ រឿងនេះជាការវាយប្រហារមិនមែនបញ្ហា ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថរាជរដ្ឋាភិបាល និងបង្កើតការមិនជឿចិត្តគ្នានៅក្នុង(រាជ)រដ្ឋាភិបាល ហើយខុសជាមួយនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ ដែលយើងមិនអាចអត់ឱនឱ្យបានទេ។ នៅកម្ពុជា ច្បាប់ថវិកាអនុញ្ញាតឱ្យសម្រាប់តែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុទេ​។ ព្រះមហាក្សត្រ ព្រះអង្គក៏មិនលូកព្រះហស្ថ ដើម្បីចង្អុលការចាយវាយ(ដែរ)។ ប្រធានព្រឹទ្ធសភា/រដ្ឋសភា មានសិទ្ធិស្នើសុំមកនាយករដ្ឋមន្ត្រី តែមិនមានសិទ្ធិ ដើម្បីបញ្ជា(ការចំណាយ)នោះទេ។ ប្រធានព្រឹទ្ធសភា/រដ្ឋសភា មានសិទ្ធិបញ្ជាចំណាយទៅលើថវិកាដែលច្បាប់ថវិកាបានបែងចែកឱ្យ។ ក្រសួងនានាក៏ដូចគ្នាដែរ។ ឧបនាយករដ្ឋមន្ត្រីនានា អត់មានសិទ្ធិបញ្ជាឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុចេញលុយទេ។

ច្បាប់ថវិកាបានកំណត់ឱ្យក្រសួងណាប៉ុន្មានៗ ប៉ុន្តែ ចាយឱ្យត្រូវខ្ទង់ ឧទាហរណ៍៖ ខាងផ្នែកក្រសួងណាមួយ ចំណាយទៅលើផ្នែកនេះប៉ុន្មានៗ ក្នុងករណីត្រូវធ្វើនិយ័តភាពមុខសញ្ញានៃការចំណាយ ដូចថាខ្ទង់នេះចំណាយទៅសល់លុយច្រើន ខ្ទង់នេះចំណាយទៅវាអស់លុយ អញ្ចឹង ត្រូវការផ្ទេរចំណាយនេះមកកាន់កន្លែងនេះ ត្រូវមានអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី។ អត់មានឧបនាយករដ្ឋមន្ត្រីណាមកស៊ីញេរអនុក្រឹត្យរញ៉េរញ៉ៃ(បាន)ទេ។ តាំងពីដើមមក គឺអនុក្រឹត្យមានដំណាក់កាល(របស់វា) ខ្ញុំចេញទៅចរចា ពេលនោះអតីតរដ្ឋកម្ពុជា ខ្ញុំឧស្សាហ៍ប្រគល់ឱ្យបង ជា សុទ្ធ ចុះហត្ថលេខាលើអនុក្រឹត្យ ប៉ុន្តែ នៅក្នុងដំណាក់កាល នៃព្រះរាជាណាចក្រទី ២ នេះ អនុក្រឹត្យចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងអស់។ រឿងចាយលុយមិនមែនជារឿងតូចតាចទេ។ ហើយជជែកគ្នាអំពីភាពត្រឹមត្រូវឬមិនត្រឹមត្រូវ ក្នុងពេលដែលកូនខ្ញុំអត់ដឹងអីទាំងអស់។ តើខ្ញុំក្នុងម្ខាងជានាយករដ្ឋមន្ត្រី ម្ខាងជាឪពុក តើឱ្យទទួល(យក)ការប្រមាថបែបនេះ(បាន)ទេ? អត់ទេ។ បើទោះបីដោយតម្លៃណាក៏ដោយ ហ៊ុន សែន ត្រូវធ្វើដាច់ខាត សូមបញ្ជាក់ជូនអ្នកឯងឱ្យបានច្បាស់

(១៩) ចំពោះជនបរទេស៖ … ចាត់ទុកព័ត៌មានថា ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសខ្ញុំ ក្នុងពេលដែលគេមិនបានធ្វើ ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ …

កុំសង្ឃឹមថា វិទ្យុនេះអាចរស់ឡើងវិញ។ ផ្ញើសារទៅហើយ។ កំណត់ឱសានវាទ(ការទទួលចុះឈ្មោះធ្វើការរដ្ឋ)ត្រឹមថ្ងៃទី ២៨ (កុម្ភៈ ២០២៣)នេះ។ អ្នកមិនមកទទួលហើយឌឺទៀត។ គេថាចង់ផ្ចាញ់បុរសខ្លាំង សុខចិត្តទៅឡើងត្នោត។ បាន! អញ្ជើញ។ ឥឡូវ ខ្ញុំបានទទួលសារ​អំពីថា គ្រាន់តែទៅដាក់ពាក្យសុំខ្លាចគេជេរ។ បើអញ្ចឹងច្បាស់ណាស់ថា នេះគឺវិទ្យុប្រឆាំង។ បើអញ្ចឹងឱ្យវាងាប់ទៅ។ (វិទ្យុនេះ)ជាកន្លែងផលិតនូវព័ត៌មានក្លែងក្លាយ។ ដោយពិភពលោកបច្ចុប្បន្នកំពុងប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ជនបរទេសណាក៏ដោយដែលជួបខ្ញុំៗនឹងសួរខ្លី … បើសិនគេលើកជាមួយខ្ញុំ។ សួរថាតើឯកឧត្តមឬលោកជំទាវ ចាត់ទុកព័ត៌មានថា ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ខ្ញុំមកចុះហត្ថលេខាជំនួសខ្ញុំក្នុងពេលដែលគេអត់បានធ្វើជាសិទ្ធិបញ្ចេញមតិឬជាព័ត៌មានក្លែងក្លាយ? អ្នកឯងឆ្លើយឱ្យខ្ញុំប៉ុណ្ណឹង។ បើអ្នកឯងទទួលស្គាល់ថាអាហ្នឹងជាសិទ្ធិបញ្ចេញមតិ ខ្ញុំមិនចាំបាច់និយាយជាមួយអ្នកឯងទេ។ ប៉ុន្តែ បើអ្នកឯងទទួលស្គាល់ថាអាហ្នឹងជាព័ត៌មានក្លែងក្លាយ បើព័ត៌មានក្លែងក្លាយ ក្រែងយើងប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ? … រឿងម្ដងនេះវាធ្ងន់ធ្ងរពេក។ មានចេតនាវាយទាំងឪ/កូន ហើយបំផ្លាញ(រាជ)រដ្ឋាភិបាល។ ឥឡូវ អ្នកឯងសាកល​មើល … ខ្ញុំបានជម្រាបហើយថា អ្នកឯងស្គាល់ ហ៊ុន សែន ស្រាប់ហើយ អ្នកឯងក៏ប៉ុនប៉ងបំផ្លាញខ្ញុំច្រើនណាស់ដែរ វាគ្រប់គ្រាន់ហើយ។

(២០) ចាំមើលក្រសួងកិច្ចការនារីនិងអង្គការសង្គមស៊ីវិល ឆ្លើយតបការប្រមាថចំពោះសពប្អូនថ្លៃស្រី​និងភរិយា

… ប្រមាថមើលងាយដល់ប្រពន្ធខ្ញុំ។ ប្រមាថមើលងាយដល់ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលខ្ញុំកើតទុក្ខ។ នៅពេលដែល ផែង វណ្ណៈ និយាយត្រឹមតែប៉ះបន្តិច ៤០ អង្គការចេញមក។ បានខ្ញុំ Voice សម្លេង(ទៅ)​លោកជំទាវ អ៊ឹង គន្ថាផាវី ខ្ញុំក៏បង្ហោះសារសួរទៅ ៤០ អង្គការក្រៅរដ្ឋាភិបាល។ ស្ត្រីដូចគ្នា វាដឹងទេ? ច្បាស់ណាស់ថាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងទាំងនេះ គឺដើម្បីប្រឆាំង(រាជ)រដ្ឋាភិបាលតែប៉ុណ្ណឹង មិនបានធ្វើសកម្មភាពណាមួយដើម្បីការពារស្រ្តីដូចគ្នាទេ។ ផែង វណ្ណៈ និយាយដូចជាខុសត្រឹមតែថា អាណាយកធ្វើប្រពន្ធ? ប៉ះប៉ុណ្ណឹងហ្នឹងគេឱ្យ ផែង វណ្ណៈ (ធ្វើលិខិតសុំទោស)ផ្ញើទៅក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងប្រៃសនីយ៍ ក្រសួងវប្បធម៌ ប៉ុន្តែហេតុអីបានជាប្អូនស្រីរបស់ខ្ញុំស្លាប់ ហើយត្រូវបានប្រមាថ ប្រពន្ធខ្ញុំត្រូវបានប្រមាថ គ្រួសារខ្ញុំត្រូវបានប្រមាថ អ្នកឯងអត់ចេញមកការពារ?

ថ្ងៃក្រោយកុំនិយាយរឿងស្ដង់ដារទ្វេ​ជាមួយខ្ញុំឱ្យសោះ … ខ្ញុំរង់ចាំមើលក្រសួងកិច្ចការនារី ខ្ញុំរង់ចាំមើលពួក NGO ទាំងឡាយ តើធ្វើសកម្មភាពការពារគ្រួសារខ្ញុំទេ? ការពារនូវភាពថ្លៃថ្នូររបស់គ្រួសារខ្ញុំទេ? ខ្ញុំរង់ចាំមើល។ រឿងនេះវាមិនសមរម្យទាល់តែសោះ ហើយប៉ះពាល់ស្ត្រីម្នាក់ត្រឹមពាក្យប៉ុណ្ណឹង។ យើងបន្ទោសគ្នាក៏មិនបានដែរ អានិពន្ធនាយកនោះ(ទៅវិញ)ទេ ដែលវាត្រូវទទួលការស្ដីបន្ទោស។ ខ្ញុំអត់កាន់ជើង ផែង វណ្ណៈ ទេ ក៏ប៉ុន្តែរឿងស្ត្រីដូចគ្នា ផែង វណ្ណៈ (និយាយ)ត្រឹមតែមួយ។ គេបំពានគ្រួសារខ្ញុំរាប់ពាន់/សែន/ម៉ឺនដង ហេតុអីបានជាអ្នកឯងមិនចេញមកថ្កោលទោស? មិនចេញសារណាមួយដើម្បីព្រមាន? ខ្ញុំក៏រង់ចាំមើល។ វាជាការបែងចែកដាច់ស្រ​ឡះរវាងប្រឆាំងនិងគាំទ្រ។ អញ្ចឹងខ្ញុំកំដរលេងជារៀងរហូត។ ចាប់ពីថ្ងៃនេះតទៅ គ្មានការអត់ឱនណាមួយត្រូវបានធ្វើ សម្រាប់ពួកក្រុមដែលលាបព័ណ៌/មួលបង្កាច់គេទេ។ ខ្ញុំសូមបញ្ជាក់។

រឿងនេះ ខ្ញុំអត់ឱ្យភរិយាខ្ញុំដឹងទេ ​ខ្ញុំប្រាប់កូនថាកុំប្រាប់ម៉ែ។ ភរិយារបស់ខ្ញុំប្រហែលជាថ្ងៃនេះគាត់កំពុងមើលប្រហែលជាគាត់ដឹង។ ប៉ុន្តែ ពេលហ្នឹងដោយសារគាត់កាន់ទុក្ខ ប្អូនស្រីពៅស្លាប់ត្រូវបានទទួលការប្រមាថ ម៉េចបានអ្នកឯងមិនព្រមចេញ(ថ្កោលទោស)? ដល់រឿងបន្តិចនេះអ្នកឯងចេញ(ថ្កោលទោស)? ខ្ញុំមិនដឹងថា ក្រៅពីក្រសួងកិច្ចការនារី ក្រសួងប៉ុន្មានទៀតធ្វើកិច្ចការងារនេះហើយឬនៅ (រឿង) ៤០ អង្គការក្រៅរដ្ឋាភិបាល ថ្កោលទោស ផែង វណ្ណៈ។ ខ្ញុំជាម​នុស្ស ភរិយាខ្ញុំក៏ជាមនុស្ស ប្អូនខ្ញុំស្លាប់ទៅក៏ជាមនុស្ស ហេតុអីបានអ្នកឯងការពារតែស្រីដែលនៅក្រុមប្រឆាំង ប៉ុន្តែស្រីដែលនៅខាងរដ្ឋាភិបាលអ្នកឯងមិនការពារ? ពួកអ្នកឯងមានន័យថាម៉េច? ខ្ញុំត្រូវតែធ្វើកិច្ចការ(នេះ)ឱ្យច្បាស់។ អ្នកឯងបានលេងពីណាពិតប្រាកដ។

(២១) វិទ្យុ VOD បានលុយពីប្រភពណា? អ្នកមិនព្រមសុំទោសគឺជនបរទេស

(តាមត្រូវ)រដ្ឋមន្ត្រី(ក្រសួង)មហាផ្ទៃត្រូវតម្រូវរាយការណ៍(ឱ្យខ្ញុំ) វិទ្យុ(VOD)ដែលបានបិទ (តើបាន)លុយមកពីណា​? ខ្ញុំមិនធ្វើដល់ប៉ុណ្ណឹងទេ។ បើសិនជាត្រូវធ្វើ Audit ដើម្បីបញ្ជាក់ (តើ)លុយបានពីត្រង់ណា? គេមានសិទ្ធិទេតើ។ (ក្រសួង)មហាផ្ទៃ ឬក៏អង្គភាពប្រឆាំងអំពើពុករលួយ ចុះដើម្បីស្រាវជ្រាវថា លុយដែលបានផ្សាយធ្វើសកម្មកន្លងទៅបានមកពីណា? លុយជនបរទេស? ខ្ញុំនឹងកំដរលេងរហូត អ្នកឯងកាន់តែនិយាយថាខ្ញុំប្រើអំណាច ខ្ញុំប្រើអំណាចឱ្យអ្នកឯងមើល មិនប្រើអំណាចគង់តែអ្នកឯងថាខ្ញុំផ្ដាច់ការរហូត បើអំណាចផ្ដាច់ការ ប្រើអំណាចអញ្ចេះ/អញ្ចុះ បើគង់តែអញ្ចឹងដដែលប្រើ(អំណាច)តែម្ដង រុញទូកបណ្ដោយទឹកធ្វើបណ្ដោយ កុំឱ្យយប់យូរសុបិន្តច្រើន​។

ខ្ញុំអមព្រះរាជដំណើរព្រះករុណា/ហ្លួងម៉ែទៅប៉េកាំង មកវិញមើលក្នុងខម្មិន(ឃើញឈ្មោះ) មាន ពៅ បាននិយាយថា រឿងអញ្ចឹងៗគួរតែនិយាយជាមួយគ្នា មិនគួរដាក់កំណត់ម៉ោងដើម្បីសុំទោសទេ។ បានខ្ញុំឆ្លើយតបត្រឡប់ទៅវិញ ខ្ញុំថាទុកពេល ៧២ ម៉ោង គឺវាលើសពីការគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការទាំងអស់ រាប់ទាំងខ្ញុំបានណែនាំឱ្យក្រ​សួងព័ត៌មានហៅវិទ្យុហ្នឹងទៅនិយាយ(គ្នា)ទេតើ។ ទុកពេលឱ្យសុំទោសទេតើ។ បានខ្ញុំចោទសួរត្រឡប់ទៅវិញ ន័យប៉ុណ្ណឹងតើយល់ទេ? អ្នកហ្នឹងនៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយទៅឈរធ្វើមេឃុំតែវាមិនជាប់។ អ្នកឯងជួយសម្លាប់វិទ្យុនេះ។ អ្នកឯងចាត់ទុកថាអ្នកឯងជាបញ្ញវ័ន្តម្នាក់​ ប៉ុន្តែបែរជាអ្នកឯងអត់យល់ន័យដែលខ្ញុំសរសេរខាងលើ។ ទុកពេល ៧២ម៉ោង ថែមទាំងឱ្យខាងក្រសួងព័ត៌មានហៅធ្វើការ(ជាមួយគ្នា) ហើយឱ្យមេធាវីត្រៀមពាក្យបណ្ដឹង។

ខ្ញុំសួរបញ្ជាក់ទៅវិញ តែវាមិនព្រមឃើញឆ្លើយ។ ដល់មិនឃើញឆ្លើយ (ខ្ញុំក៏)បង្ហោះហ្វេសប៊ុកខ្លួនឯង កាត់បន្ថយពេលវេលាមកត្រឹម ២៤ ម៉ោង (ដើម្បី)ឱ្យសុំទោស។ ខ្ញុំដឹងអ្នកណាមិនព្រមសុំទោស (គឺ)ជនបរទេស។ ទៅជាសម្ដែងការសោកស្ដាយ។ មាននាងណាមួយឈ្មោះ វិច្ឆិកា សម្ដេច! គេប្រើពាក្យអធ្យាស្រ័យតើ។ អើនាង! នាងចាំឱ្យច្បាស់ បើពាក្យអធ្យាស្រ័យវាស្មើនឹងពាក្យសុំទោស​ គេលុបចោលពាក្យសុំទោសបាត់ហើយ។ សម្ដេច(សង្ឃ) ជួន ណាត លុបចោលយូរហើយ។ នាងឯងក៏ជួយសម្លាប់វិទ្យុហ្នឹងដែរ។ ខ្ញុំវាយតម្លៃទុក(រួច)ហើយ ពួកនេះអាចប្រើប្រាស់ពាក្យ “អធ្យាស្រ័យ សោកស្ដាយ សុំការយោគយល់” តែមិនប្រើពាក្យ “សុំទោស”។ មែន! ចេញមកដូចថាមែន។

អញ្ចឹង បានជាខ្ញុំចោទសួរថា សំដែងការសោកស្ដាយ ឬសុំការអនុគ្រោះ វាជំនួយឱ្យពាក្យ “សុំទោស” បានទេ? អញ្ចឹងដាក់កំណត់ឱសានវាទបិទការផ្សាយ។ ពេលហ្នឹងគិតណាស់កិត្តិយស អញ្ចឹងទេ(ម៉ោង) ១២:៥១ (យប់) បង្ហោះចេញមក។ ពេលហ្នឹងខ្ញុំអត់ទាន់ដេកឯណា កុំគិតស្មានថាលបៗដូចចោរលួចសេះបង្ហោះចេញ។ អញ្ចឹង បានដាក់ត្រឡប់ទៅវិញ តើឈឺណាស់ឬក្រោយពីបានត្រូវមួយកំផ្លៀង។ ម៉េចក៏មិនព្រមសុំទោសពីល្ងាច ចាំដល់ពេលយប់ក្រោយម៉ោង ១២ យប់ចាំសុំទោស។ វាឈឺណាស់ឬ? នាង វិច្ឆិកា ជួយសម្លាប់ថែម ព្រោះក្ដៅស្លឹកត្រចៀកហើយ។ អត់មានរញ៉ីរញ៉ៃទេ។

(២២) មុខងារសាធារណ សូមទទួលយកតែអ្នកដែលនៅក្នុងក្របខណ្ឌក្នុងវិទ្យុ វីអូឌី

ខ្ញុំ Voice ទៅឱ្យ ព្រុំ សុខា ប្រាប់ឱ្យហើយ យកតែអ្នកដែលនៅក្នុងក្របខណ្ឌ ព្រោះគេមានដូចយើងអញ្ចឹង មានមន្ត្រីជាប់កិច្ចសន្យា។ (មន្ត្រីជាប់កិច្ចសន្យា)អត់យកទេ។ ឥឡូវ បើអ្នកឯងទៅរកការងារបាន រាប់ទាំងការឡើងត្នោត/ធ្វើស្រែ សូមអញ្ជើញ បានសេចក្ដីថា បង្ហាញចរឹកប្រឆាំងពីដើមដល់ចប់។ សូមអញ្ជើញ។ នេះជាការអនុគ្រោះធំណាស់ មន្ត្រីរបស់យើងនៅក្នុងកន្លែងហ្នឹង (អ្នក)ខ្លះប្រឡង(យកក្របខណ្ឌ)មន្ត្រីប៉ុន្មានដងអត់ទាន់ជាប់(ទេ)  យើងសុខចិត្ត(ផ្ដល់ក្របខណ្ឌ)ឱ្យ។ ខ្ញុំលេងកំដរអ្នកឯង ហើយកុំសង្ឃឹមថាអ្នកឯងអាចរស់ឡើងវិញតាមរយៈទៅពឹងបរទេសនេះ/នោះ បើពឹងបាន គណបក្សដែលរំលាយទៅ/ងាប់បបាត់ហើយ វារស់ឡើងវិញបាន(ហើយ) មិនមែនត្រឹមកូនវិទ្យុតូចមួយនឹងទេ។ ហើយបិទអាមួយហ្នឹងក៏ធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាវាអត់ងាប់ទេ ផ្ទុយទៅវិញវាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ នៃសារព័ត៌មានបានត្រឹមត្រូវ។

រឿងអីមកវាយទាំងឪពុក/កូន វាយទាំងរដ្ឋាភិបាល។ គោលដៅ(របស់វា)វាយខ្ញុំជាមួយនឹងកូន។ មើលតែស៊ូណាមិ ឬក៏សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន(ផ្ទុះ) មកធ្វើអត្ថាធិប្បាយ (តាមដែល)ខ្ញុំស្ដាប់ទៅ។ (ខ្ញុំ)ពន្យល់បន្ដិច រួចហើយទុកពេលឱ្យសុំទោស ប៉ុន្តែអ្នកឯងមិនសុំទោស។ (ខ្ញុំទុក)ឱកាសឱ្យអ្នកឯងសុំទោស មិនមែនសុំអធ្យាស្រ័យទេ។ ខ្ញុំបានដាក់ពាក្យថា “សុំទោស”។ នៅក្នុងផ្ទៃក្នុងរបស់គេមិនឯកភាពគ្នាទេ។ សុំបុគ្គលិកនៅកន្លែងហ្នឹងយល់ឱ្យច្បាស់ ហើយកុំមកនិយាយ(ថា) គេបានសុំអធ្យាស្រ័យហើយ (ដែលវាមានតម្លៃ)ស្មើនឹងសុំទោសហើយ។ បើអញ្ចឹង សម្ដេច(សង្ឃ) ជួន ណាត លុបចោលពាក្យ “សុំទោស” យូរហើយ គេប្រើពាក្យត្រឹម “អធ្យាស្រ័យ”។ មកឆ្កួតឡប់អី(អញ្ចឹង)។ នាង វិច្ឆិកា ស្អីហ្នឹង នាងហ្នឹងជួយសម្លាប់វិទ្យុ(VOD) ហើយលោក មាន ពៅ ក៏ជួយសម្លាប់(វិទ្យុ VOD)ដែរ។

(២៣) សូមបរទេសសូមកុំលូកដៃអន្តរាគមន៍រឿងវិទ្យុ VOD

ជនបរទេសនានាសូមកុំមកពាក់ព័ន្ធ។ ប្រទេសកម្ពុជាមិនមែនប្រទេសអស់​លោក​ទេ។ ឥឡូវ យើងមើលទៅ ប្រទេសឥណ្ឌា គឺជាមហាអំណាចប្រជាធិបតេយ្យនៅអាស៊ី តែបែរជាបញ្ជូនកម្លាំងទៅឆែកទីតាំងសារព័ត៌មាន BBC របស់អង់គ្លេស។ ឥឡូវ ឥណ្ឌានៅតែប្រកាន់ជំហរថា គេត្រូវ ព្រោះអ្នកឯងបានផ្សាយអាក្រក់ពីនាយករដ្ឋមន្រ្តីរបស់គេ។ អញ្ចឹងគេធ្វើ។ នេះល្អហើយ ដែលខ្ញុំមិនប្រើប្រាស់អំណាចទៅឆែកមើល តើអ្នកឯងមានឯកសារស្អីខ្លះនៅក្នុងកន្លែងហ្នឹង? បើសិនជាខ្ញុំប្រើអំណាចហ្នឹង ខ្ញុំទៅរកឯកសារស្អីខ្លះ ហើយអ្នកណារាយការណ៍ចូលកន្លែងហ្នឹងខ្លះ? ប៉ុន្មានដែលអ្នកឯងចេញផ្សាយ? ប៉ុន្មានដែលអ្នកឯងមិនចេញផ្សាយ? ខ្ញុំមិនបានធ្វើដល់កម្រិតប៉ុណ្ណឹងទេ។ ខ្ញុំគ្រាន់តែឱ្យបញ្ឈប់ការផ្សាយប៉ុណ្ណឹង។ បើអ្នកឯងរកការងារធ្វើបាន (ក៏)ធ្វើទៅ គ្មាននរណាទៅអង្វរទេ តែខ្ញុំផ្ដល់ការយោគយល់ សម្រាប់អ្នកដែលអត់មានកំហុស ហើយអ្នកណាដែលខ្លាចថា ទៅគេថ្កោលទោសថា លក់ឧត្តមគតិអីអញ្ចឹង អើ! មិនបាច់ទៅទេ។ សំដីហ្នឹងសុទ្ធតែជាសំដីរបស់ពួកប្រឆាំង។

(២៤) មិនអនុញ្ញាតឱ្យលាបពណ៌ឬប្រមាថគណបក្សប្រជាជន ដោយមិនតបតខាងផ្លូវច្បាប់ឡើយ

ខ្ញុំក៏សូមយកឱកាសនេះនិយាយបន្ដិច។ វាហួស(ចិត្ត) ក្មួយ ស៊ន ដារា អើយ! ល្មមបានហើយ។ ទី(១) អញសុំអ្ហែងកាត់សក់បានទេ? សក់និងពុកមាត់(គួរឱ្យ)ខ្ពើមណាស់។ ពូមិនមើលឃើញថាក្មួយឯងជាយូកូមបាតផ្សារនោះទេ ​ប៉ុន្តែសំលៀកបំពាក់ហ្នឹងវាត្រូវធុនហ្នឹង។ ឥឡូវ គេលើក(តម្កើងខ្លួនគេ)ដល់ថ្នាក់អញ្ចេះ​ គេជាឥន្ទ្រី (ហ៊ុន) ម៉ាណែត ជាគីង្គក់។ ខ្ញុំមិនបកស្រាយរឿងហ្នឹងទេ ឱ្យអ្នកឯងឆ្លុះបញ្ជាំងខ្លួនឯងឱ្យគ្រប់គ្រាន់ទៅ។ មួយគណបក្សប្រជាជន អត់មាននរណាមានទស្សនៈវិស័យឬចេះដឹងស្មើនឹង ស៊ន ដារា ដល់កម្រិតប៉ុណ្ណឹង លើកខ្លួនឯងដល់កម្រិតខ្ពស់កំពូល។ បានសេចក្ដីថា សូម្បីតែមេរបស់គេហ្នឹងក៏អស់ស្មើ(គេ)ដែរ។ រហូតដល់ហ៊ានឱ្យតម្លៃថា (ហ៊ុន) ម៉ាណែត អត់មានការចេះដឹង(ដល់គេ) ហើយតម្លៃសញ្ញាបត្រដែលចេញពី West Point ចេញពី NYU ចេញពីអង់គ្លេស Bristol គឺសុទ្ធតែជាសញ្ញាបត្រកិត្តិយសដូចដែលមេគេថា។ ក្មួយអើយក្មួយ! បើទោះបីជាក្មួយពូកែប៉ុណ្ណាក៏ដោយ ក្មួយកុំមើលងាយអ្នកដទៃបានទេ? …។

អ្នកនៅក្នុងស្រុកឥឡូវអត់ទេ (គឺ)ល្អណាស់ ប្រកួតប្រជែងកម្មវិធីនយោបាយ​ ហើយគណបក្សប្រជាជនបញ្ជាក់គោលជំហរ “កន្លងទៅ និងពេលនេះទៅមុខ មិនអនុញ្ញាតឱ្យអ្នកណាលាបពណ៌ ឬប្រមាថគណបក្សប្រជាជន ដោយគណបក្សប្រជាជនមិនតបតខាងផ្លូវច្បាប់នោះទេ” សូមបញ្ជាក់ជូន។ ប្រកួតប្រជែងខាងកម្មវិធីនយោបាយ គឺត្រូវប្រកួតប្រជែង។ យើងមិនបានបង្អាប់នូវកម្មវិធីនយោបាយរបស់អ្នក ហើយអ្នកក៏មិនត្រូវបង្អាប់កម្មវិធីនយោបាយរបស់ខ្ញុំ រហូតល់ចោទគណបក្សរបស់ខ្ញុំថាជាគណបក្សអាយ៉ង យើងមិនអាចទទួលយកបានទេ។ ហើយជាគណបក្សលួចសន្លឹកឆ្នោត ក៏អត់ទទួលយកបានដែរ។ គណបក្សប្រជាជន ត្រូវតែធ្វើសកម្មភាពតាមផ្លូវច្បាប់។

(២៥) ទំនាក់ទំនងជាមួយនឹងប្រធានាធិបតីបារាំង ឈានដល់បុគ្គលនិងបូគ្គល ភាពជាបងប្អូន

និយាយរឿងមួយឱ្យ ស៊ន ដារា ភ្លឺភ្នែក។ សូមអភ័យទោសពីលោកប្អូនប្រធានាធិបតីបារាំង (Emmanuel) Macron ដែលថ្ងៃនេះបងមានការចាំបាច់ត្រូវនិយាយដល់ប្អូនហើយ ព្រោះវាអយុត្តិធម៌ ហើយក៏សូមឱ្យអគ្គរដ្ឋទូតបារាំងបញ្ជូនសារនេះជូនប្រធានាធិបតីបារាំង។ ខ្ញុំបើកទៅវាចំថា “ហ៊ុន សែន ឆ្នាំថ្មីទៅជ្រើសរើសប្រទេសម៉ាល់ឌីវ ជាប្រទេសតូចមួយ (ជាប្រទេស)តូចណាស់ ទៅទស្សនកិច្ចដោយសារអី្វ? ដោយសារ ហ៊ុន សែន គ្មាននរណាទទួលទេ។ គេស្អប់ ហ៊ុន សែន។ នៅពេលដែល ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន ហ៊ុន សែន បានទៅសុំជួបអ្នកនេះ/នោះ ទាំងទៅសុំជួបជាមួយនឹងប្រធានាធិបតីបារាំង”។ ឥឡូវសូមឱ្យខាងបារាំងចេញមកបកស្រាយ។ ខ្ញុំសូមជម្រាប ខ្ញុំធ្វើការទូតរយៈពេលជាង ៤៤ ឆ្នាំហើយ។ ធ្វើជារដ្ឋមន្រ្តីការបរទេសតាំងពីអាយុ ២៧ ឆ្នាំ។ ធ្វើជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសតាំងពីអាយុ ២៩ ឆ្នាំ។ ធ្វើជានាយករដ្ឋមន្រ្តីតាំងពីអាយុ ៣២ ឆ្នាំ គឺរយៈពេលជាង ៤៤ ឆ្នាំ នៃការងារទូត។ ខ្ញុំមិនមានទម្លាប់សុំជួបប្រទេសអ្នកមានទេ ប៉ុន្តែ ខ្ញុំឱ្យអទិភាពជួបប្រទេសក្រីក្រដូចគ្នា។

ដូចជានៅអង្គការសហប្រជាជាតិ (ដែល)ខ្ញុំទៅកន្លងទៅ ខ្ញុំជួបប្រធានាធិបតីទីម័រលេស្ដ។ ខ្ញុំជួបនាយករដ្ឋមន្រ្តីបង់ក្លាដែសសុទ្ធតែអ្នកក្រីក្រដូចគ្នា។ ប៉ុន្តែរឿងជាមួយនឹងប្រធានាធិបតីបារាំងវាយ៉ាងម៉េច? រឿងនេះ ប្រធានា​ធិបតីបារាំងបានស្នើតាមរយៈអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញឱ្យមានជំនួបនៅទីក្រុងបាងកកពេលប្រជុំ APEC។ ដល់ទៅមុនមួយថ្ងៃ ដែលខ្ញុំចេញទៅកោះបាលី ប្រធានាធិបតីបារាំងក៏បានស្នើសុំសាជាថ្មីម្ដងទៀតថា ឱ្យមានការជួបជុំបាយជាមួយគ្នា ដោយក្នុងហ្នឹងមានប្រធានាធិបតីមកពីប្រទេសមួយចំនួនក៏ទទួលទានអាហារជាមួយគ្នានៅពេលនោះដែរ។

ខ្ញុំយល់ព្រម ប៉ុន្តែដោយសារតែថ្ងៃចេញដំណើរ ពេលព្រឹកខ្ញុំត្រូវទទួលស៊ុលតង់ប្រ៊ុយណេ និងអមព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ ដើម្បីជប់លៀងជូនស៊ុលតង់ប្រ៊ុយណេ អញ្ចឹង យន្តហោះរបស់ខ្ញុំទៅដល់វាយឺត ក៏សូមអភ័យទោសអំពីប្រធានាធិបតីបារាំង ថែមទាំងគេធ្វើតេស្ដព្រលឹមឡើងប្រាប់ថា(មានវិជ្ជមាន)កូវីដ-១៩ ទៅហើយ។ អញ្ចឹង ត្រូវត្រឡប់មកស្រុក។ គ្រាន់តែត្រឡប់មកស្រុកហ្នឹងអា ស៊ន ដារា (វា)ថាគេបណ្ដេញទៀត។ ឯងប្រធានអាស៊ានសោះហ្នឹង ហើយវាអត់ដឹងអាណត្តិប្រធានអាស៊ានទៅទៀត។ ប្រធានអាស៊ានប្រគល់ញញួរ ក៏ប៉ុន្តែ ត្រូវអស់នៅត្រឹមម៉ោង ១២ យប់ ថ្ងៃទី ៣១ ធ្នូ (២០២២) អស់ភាពជាប្រធាន។ ទាំងមេ/កូនអត់ដឹងខ្យល់អីទេ និយាយធ្វើម៉េចឱ្យតែបានវាយប្រហារ។ អញ្ចឹងខកខានទាំងចូលរួមបាយជាមួយនឹងគ្នានៅឯកោះបាលី និងខកខានជំនួបនៅបាងកក ដោយខ្ញុំមិនបានទៅចូលរួម APEC ទេ។

សាជាថ្មីម្ដងទៀត ប្រធានាធិបតីបារាំងថានឹងជួបគ្នានៅព្រុចស៊ែល។ ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងក្រោយមកថា សូមអញ្ជើញខ្ញុំទៅទីក្រុងប៉ារីសដើម្បីជួបគ្នានៅ Élysées។ ខ្ញុំក៏ទទួល។ គាប់ជួនពេលនោះវាមានសន្និសីទអន្តរជាតិស្ដីពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ុយក្រែន។ ប្រធានាធិបតីបារាំងអញ្ជើញខ្ញុំឱ្យទៅចូលរួម ដោយគាត់ដឹកនាំការប្រជុំ។ ខ្ញុំក៏ចូលរួម។ បន្ទាប់ពីការចូលរួមនោះ ខ្ញុំក៏បានជួបជាមួយនឹងបណ្ដាសហព័ន្ធសហគ្រាសបារាំងនិងជួបជាមួយនឹងក្រុមហ៊ុន VINCI។ បន្ទាប់ទៅបានទៅសន្ទនាជាមួយគ្នានៅ Élysées ដោយមានការទទួលដ៏ល្អ។ មុនពេលជំនួបចាប់ផ្ដើម ត្រូវមានថ្លែងសន្និសីទសារព័ត៌មាន។ ពេលទទួលទានអាហារ (Emmanuel) Macron បានប្រើពេលវេលាអស់រយៈពេល ៣ ម៉ោង (ក្នុងនោះ) ២ ម៉ោង ជំនួបដោយមានមនុស្សរួមគ្នា(និង) ១ម៉ោងគឺតែ ២ នាក់។

បន្ទាប់ទៅ ​យើងគិតថាចេញហើយ ប៉ុន្តែដោយខ្ញុំមានការគោរពចំ​ពោះប្រធានាធិបតី (Emmanuel) Macron ដែលពិតមែនតែគាត់អាយុតិចជាង (ហ៊ុន) ម៉ាណែត កូនរបស់ខ្ញុំទៅទៀត តែគាត់ជាប្រធានាធិបតី ដែលមានចក្ខុវិស័យវែងឆ្ងាយគួរឱ្យគោរព និងមានឥរិយាបថដ៏ល្អ គាត់ក៏បាននាំដើរមើល Élysées តាមបន្ទប់។ បន្ទប់របស់គាត់។ បន្ទប់ប្រពន្ធគាត់។ រហូតដល់កន្លែងខាងក្នុងមានបន្ទប់ស្ដេចលាលែងចេញពីតំណែង ហើយការកាន់ដៃគ្នាដើរ។ រូបថតមាន។

ខ្ញុំគួរតែជម្រាបជូនបន្តិចថា ខ្ញុំជាមួយនឹងប្រធានាធិបតីបារាំងមានលេខទូរស័ព្ទឆ្លងឆ្លើយជាមួយគ្នាតាម ៣ប្រព័ន្ធ ដែលគាត់ប្រាប់ មាន៖ WhatsApp, Telegram និង Signal។ បងប្អូនខ្មែរដែលមានសញ្ជាតិបារាំង ឬក៏អ្នកដែលកំពុងស្នាក់នៅប្រទេសបារាំងស្ដាប់ឱ្យបាន ទំនាក់ទំនងផ្លូវរដ្ឋ យើងមានកិច្ចសហប្រតិបត្តិការទាំងទ្វេរភាគី ប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការជាមួយគ្នាទាក់ទងជាមួយនឹងសន្ដិសុខ បញ្ហាតំបន់និងបញ្ហាអន្តរជាតិ ដែលខ្ញុំមិនអាចនិយាយចេញបានទេ នេះជារឿងអាថ៌កំបាំង។ ប្រធានាធិបតីបារាំងបានឱ្យលេខទូរស័ព្ទមកខ្ញុំ អញ្ចឹងទេ យើងបានសន្យាជាមួយគ្នា ឈប់ប្រើត្រកូល មានន័យថា ខ្ញុំហៅ Emmanuel ព្រោះ Macron គឺជាត្រកូល ឯគាត់ឈ្មោះ Emmanuel។ ឯគាត់ហៅខ្ញុំថា Sen តែម្ដង អត់ហៅ Hun Sen ទេ។ យើងមានទំនាក់ទំនងជាមួយគ្នា។

អ្នកយល់ទេ? អ្នកគិតថាខ្ញុំទៅសុំជួបបារាំងប្រើតួនាទីរបស់ប្រធានអាស៊ាន? ប្រទេសលើលោកនេះ តែគេមិនជួបគឺមិនជួបហើយ … អ្នកគួរតែដឹង(ឱ្យបាន)ច្បាស់។ បើទោះបីយើងប្រឹងងាប់ទាំងខ្លួនក៏គេមិនជួបដែរ។ ប៉ុន្តែ ខ្ញុំទៅហួសពីហ្នឹង ឈានដល់ដំណាក់កាលនៃទំនាក់ទំនងរវាងបុគ្គលនឹងបុគ្គលដែលមានភាពជាបងប្អូន​។ Macron ហៅខ្ញុំបង។ ពេលដែលមកតាមរថយន្ត ខ្ញុំសាកល្បងដែរ ខ្ញុំមិនពូកែភាសាបារាំងទេ តែខ្ញុំអាចប្រើភាសាអង់គ្លេសបាន។ ខ្ញុំវាយឆ្លងឆ្លើយជាភាសាអង់គ្លេស។ កាលពីថ្ងៃទី ២៧ ធ្នូ (២០២២) នេះ ខ្ញុំបានពឹងឱ្យ ឯកឧត្តម សុខ ចិន្ដា ជួយខ្ញុំ(ផ្ញើសារ)ជូនពរទៅ Emmanuel ជាភាសាបារាំង គឺចុចទៅភ្លាម ឃើញគាត់បើកមើល … គាត់មិនទាន់ឆ្លើយភា្លមទេ។ ដល់ឆ្លើយមកខ្ញុំ ឆ្លើយជាភាសាខ្មែរ ហៅ “បងសែន” មកតែម្ដង ព្រោះនៅ Élysées មានអ្នកចេះភាសាខ្មែរ។ តែខ្ញុំគិតថា គាត់មិនមែនឱ្យខ្មែរតែម្នាក់(មើល)ទេ ច្រើនគ្នា។

(២៦) ដើម្បីការពារសេចក្ដីថ្លៃថ្នូនិងតបនឹងការមួលបង្កាច់ប្រទេសម៉ាល់ឌីវ ពីសំណាក់ក្រុមជ្រុលនិយម

សូមអស់លោកជាជនជាតិខ្មែរ (និង)ជនជាតិបារាំងយល់ឱ្យច្បាស់។ រឿងនេះសូមអភ័យទោសពីប្អូន Emmanuel ប្រធានាធិបតីបារាំង (ព្រោះ)បងមានការចាំបាច់ដើម្បីនឹងនិយាយការពារកិត្តិយសរបស់បង ដើម្បីបង្ហាញទៅក្រុមមួលបង្កាច់និងការប្រមាថចំពោះប្រទេសម៉ាល់ឌីវ។ អ្នកឯងដឹងថាប្រទេសម៉ាល់ឌីវតូច អ្នកឯងគិតស្មានថាគេតូចហ្នឹងគេមិនមែនប្រទេស? ម៉ាល់ឌីវ មានប្រជាជនតែ ៥៥ ម៉ឺននាក់ទេ ច្រើនជាងប្រ៊ុយណេ។ ប្រ៊ុយណេមានប្រជាជនតែ ៤៥ ម៉ឺននាក់ (តែ)គេក៏ជាប្រទេសមួយ។ កុំភ្លេចថា ទេសចរទៅកាន់ប្រទេសម៉ាល់ឌីវសុទ្ធតែពួក High Class (ឬ)ហៅថា ក្រុមកម្រិតលំដាប់ខ្ពស់។ បើយើងធ្វើពាណិជ្ជកម្មអង្ករ និងការផ្គត់ផ្គង់មួយចំនួនទៅកាន់ម៉ាល់ឌីវ គឺអាចស្រូបទីផ្សារកសិករកម្ពុជា។ អ្នកកុំភាន់ច្រឡំប្រទេសតូច/ធំ។

អ្នកមកចោទថាខ្ញុំជាអ្នកទៅអង្វរកគេសុំជួប។ ខ្ញុំសូមឱ្យអគ្គរដ្ឋទូតបារាំងបញ្ជូនសារនេះ ថាអ្នកដែលកំពុងរស់នៅក្នុងប្រទេសបារាំងនោះប្រមាថខ្ញុំបែបនេះ បានជាខ្ញុំត្រូវនិយាយចេញមក។ ឥឡូវ ក្នុងទូរស័ព្ទរបស់ខ្ញុំ គឺជាទូរស័ព្ទដែលមានភ្ជាប់ទំនាក់ទំនងគ្នា(ជាមួយនឹងប្រធានាធិបតីបារាំង)។ ពេលខ្លះខ្ញុំបញ្ជូនទាំងបី(ប្រព័ន្ធ) ប៉ុន្តែ Telegram មិនចូលមើលទេ។ ខ្ញុំបញ្ជូនតាម WhatsApp ផង បញ្ជូនតាម Signal ផង។ សួរថា តើមានប្រមុខរដ្ឋ/រដ្ឋាភិបាលប៉ុន្មានទៅ ដែលមានទំនាក់ទំនងគ្នាបែបនេះ? កាលដែលខ្ញុំជួបអធិកាបតីអាល្លឺម៉ង់ មិនមែនខ្ញុំអ្នកស្នើសុំជួបទេ។​ អធិកាបតីអាល្លឺម៉ង់ស្នើសុំជួបខ្ញុំ។ ជួបនាយករដ្ឋមន្រ្តីហ្វាំងឡង់ គឺនាយករដ្ឋហ្វាំងឡង់សុំជួបខ្ញុំ។ ដោយសារមិនមានពេល នាយករដ្ឋមន្រ្តីហូឡង់ បានឆ្លៀតពេលដើម្បីមកជួបជាមួយខ្ញុំនៅពេលជប់លៀង រួចហើយគាប់ជួនកៅអីជាប់គ្នាទៅទៀត។ គាត់បានប្រាប់ថាអ្នកទទួលបន្ទុកអាស៊ី ដែលបានប្រាប់ខ្ញុំថា “ត្រូវតែជួបនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យបាន”។ មួយតុនោះសុទ្ធតែនាយករដ្ឋមន្រ្តី/ប្រធានាធិបតី ដែលអង្គុយជាមួយគ្នា។ នៅពេលនោះ ខ្ញុំបាននិយាយនឹងនាយករដ្ឋមន្រ្តីហូឡង់ថា “ឥឡូវខ្ញុំកំពុងតែរៀបចំវាយសារ ដើម្បីទៅជូនប្រធានាធិបតីបារាំង (Emmanuel) Macron ដែលគាត់កំពុងនៅ(ប្រទេស)កាតា ត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ”។ នាយករដ្ឋមន្ត្រីហូឡង់ក៏ថា អញ្ចឹង Selfie មួយបញ្ជូនទៅគាត់។ ខ្ញុំក៏ Selfie មួយ រួចហើយបញ្ជូនទៅឱ្យ (Emmanuel) Macron។ គាត់ក៏ឆ្លើយតបភ្លាម …។

រឿងដែលគួរឱ្យពិចារណា បើគេស្អប់ ហ៊ុន សែន មិនមែនប្រធានាធិបតីអាល្លឺម៉ង់មកកាន់ប្រទេសកម្ពុជា ហើយត្រូវជួបជាមួយ ហ៊ុន សែន នោះទេ? … វាទៅជាយើងប្រើប្រាស់តួនាទីប្រធានអាស៊ានដើម្បីជួប(ប្រធានាធិបតីអាល្លឺម៉ង់)។ ទោះបីជាប្រធានស្អីក៏ដោយ តែគេមិនជួបគឺមិនជួបហើយ។ យើងក៏អញ្ចឹងដែរអ្នកណាយើងត្រូវជួប អ្នកណាយើងមិនត្រូវជួប។ ខ្ញុំសូមអភ័យទោសពីសំណាក់ឯកឧត្ដមប្រធានាធិបតីបារាំង Emmanuel Macron ឬក៏ប្អូនប្រុស Emmanuel ដែលបងបង្ខំចិត្តត្រូវតែនិយាយដើម្បីការពារនូវសេចក្ដីថ្លៃថ្នូរបស់ខ្ញុំ។ សង្ឃឹមថា ប្អូនប្រុស ឬក៏ឯកឧត្តមប្រធានាធិបតីមិនប្រកាន់ខឹងហ្នឹងខ្ញុំ ព្រោះអ្នកដែលកំពុងជ្រកកោនក្នុងប្រទេសនោះ ឬក៏មានសញ្ជាតិប្រទេសនោះ បានប្រមាថចំពោះខ្ញុំ។

(២៧) ទំនាក់ទំនងជាមួយប្រធានាធិបតី ផ្តោតលើការសហការទ្វេភាគី តំបន់ និងអន្តរជាតិ

ខ្ញុំសូមបញ្ជាក់ ខ្ញុំមិនដែលបានប្រើប្រាស់នូវទំនាក់ទំនង រវាងខ្ញុំជាមួយនឹងប្រធានាធិបតីបារាំងតាមរយៈសារឆ្លងឆ្លើយគ្នាហៅបងប្អូនយកធ្វើជាឧត្ដមភាពនៃការបង្ហាញបង្អូតគេនោះទេ ក្រៅពីខ្ញុំបង្ហោះហ្វេសប៊ុកអរគុណទំនាក់ទំនងល្អហើយ ខ្ញុំដែលនិយាយថាខ្ញុំមានទំនាក់ទំនងជាមួយប្រធានាធិបតីបារាំងតាមរយៈ(សារឆ្លើយឆ្លងទេ)?  ខ្ញុំអាចប្រាប់អ្នកឯងត្រឹមថា ទំនាក់ទំនងទ្វេភាគីនិងទំនាក់ទំនងសហការលើបញ្ហាតំបន់និងអន្តជាតិ ទាក់ទងនឹងសន្តិភាព។ អាចប្រាប់អ្នកឯងប៉ុណ្ណឹងបាន តែរឿងលម្អិតខ្ញុំមិនអាច(ប្រាប់)បានទេ។ តែខ្ញុំអាចបង្ហាញពីទំនាក់ទំនង​ រវាង ហ៊ុន សែន និង Emmanuel Macron ឱ្យអ្នកឯងបានភ្លឺភ្នែក។ សូម្បីតែមេអ្នកឯងជាជនជាតិបារាំង ក៏ប្រហែលជាគ្មានឱកាស ដើម្បីនឹងជួប (Emmanuel) Macron ទេ។ អ្នកឯងត្រូវចាំ។ ជំនាន់ Jacques Chiracខ្ញុំទៅ Élysées ៣ ដង។ ជំនាន់ Nicolas Sarkozy ខ្ញុំទៅ Élysées ១ ដង (ពេលនោះ)ទស្សនៈកិច្ចផ្លូវការក្នុងពេលបុណ្យជាតិបារាំង។ ជំនាន់ François Hollande ខ្ញុំទៅ Élysées ១ ដង។ ជំនាន់ Emmanuel Macron ខ្ញុំទៅ Élysées (សាជាថ្មីម្ដងទៀត) ហើយពេលនេះជាលើកដំបូងដែលនៅ Élysées ប្រធានាធិបតីបារាំងផ្ដល់ពិធីជប់លៀងដល់ខ្ញុំ រួចហើយបានខ្ញុំស្គាល់បន្ទប់មួយចំនួននៅក្នុង Élysées។

(២៨) ប្រធានាធិបតិបារាំង​៖ ឯកឧត្តមនៅមានកម្លាំង គួរនៅ(បន្តធ្វើនាយករដ្ឋមន្ត្រី)៣-៤ ឆ្នាំទៀត …

ខ្ញុំមិនមានទំនាក់ទំនងជាមួយប្រទេសដទៃ លើកលែងតែប្រធានាធិបតីឡាវ ដែលពីមុនជានាយករដ្ឋមន្ត្រី ខ្ញុំជួយបង្កើត WhatsApp និង Line បង្កើតស្អីៗភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ ឥឡូវ ប្រធានាធិបតី/នាយករដ្ឋមន្ត្រីសុទ្ធតែអាចនិយាយគ្នាបានភ្លាមៗ។ ឯក្រៅពីនោះអត់ទេ (និងមួយទៀត)មានតែប្រធានាធិបតីបារាំងទេ។ ខ្ញុំបង្ហាញនូវការគោរពរបស់ខ្ញុំ ចំពោះតួនាទីផ្ទាល់របស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលបានធ្វើកិច្ចការដ៏ល្អ ទាក់ទងនឹងបញ្ហាអន្តរជាតិ។ ជាមួយគ្នា គាត់ក៏គោរពចំពោះតួនាទីរបស់កម្ពុជា និយាយមួយបែបទៀតគាត់ថា ឯកឧត្តមនៅមានកម្លាំងគួរតែនៅ(បន្តធ្វើនាយករដ្ឋមន្ត្រី) ៣-៤ ឆ្នាំទៀតទៅក្នុងគោលដៅធ្វើជាដៃគូ។ នេះគាត់និយាយចេញពីមាត់គាត់។ វាទៅជាខ្ញុំប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីទៅអង្វរកសុំជួបបារាំង។ ឥឡូវ ​មានតែបារាំងទេ (ដែល)ចេញមកបញ្ជាក់រឿងនេះបាន។ ហើយនៅពេលបោះឆ្នោត ក្រុមគេនោះមិនមែនគាំទ្រ Emmanuel Macron ទេ គេគាំទ្រអ្នក(ផ្សេង)ឯណោះទៅវិញទេ។ មួយចំនួនបង្ហាញនូវការភ្ញាក់ផ្អើល (ព្រោះ)ទំនាក់ទំនងនេះជាទំនាក់ទំនងស៊ីជម្រៅខ្លាំងណាស់ ក្រៅពីរដ្ឋនឹងរដ្ឋ នៅមានទំនាក់ទំនង រវាងបុគ្គលនឹងបុគ្គល រហូតដល់មានទូរស័ព្ទឆ្លងឆ្លើយគ្នា (ឬ)បញ្ជូនសារឱ្យគ្នា។

(២៩) ១៩៩៨, ចំពោះ VOA៖ “… អរគុណអ្នកឯងដែលបាននិយាយអាក្រក់ពីខ្ញុំ ធ្វើឱ្យខ្ញុំឈ្នះឆ្នោត …”

ក្រុមអស់លោកអាចធ្វើជាមនុស្សបានទេ? ហើយដល់ថ្នាក់លើកខ្លួនឯងជាឥន្ទ្រី គេថាអញ្ចេះ “ហ៊ុន ម៉ាណែត​ ជាគីង្គក់កើកក្នុងវិមាន ខ្លួនគេជាឥន្ទ្រីកើតក្បែរអាចម៌គោ” ឱ! ព្រះអើយព្រះ (ហើយ)ទៅជាចំណេះដឹងរបស់ ហ៊ុន ម៉ាណែត អត់បាន(ការ)។ (ហើយ)វាថាសមិទ្ធផលរបស់ ហ៊ុន សែន គឺស្អី? សមិទ្ធផលរបស់ ហ៊ុន សែន គឺ ហ៊ុន ម៉ាណែត និយាយត្រូវហើយ ព្រោះវាកូនរបស់ ហ៊ុន សែន។ ក្មួយឯងក៏ជាសមិទ្ធផលរបស់ឪម៉ែក្មួយឯងដែរ បានវាកើត(ក្មួយឯង)មក។ អួតអាងដើរទៅប៉ុន្មានរដ្ឋមិនចាំបាច់ឪពុកដឹកដៃ។ ហ៊ុន ម៉ាណែត ទើបទស្សនកិច្ចនៅឥណ្ឌា អគ្គបញ្ជាការទ័ពជើងគោក រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស អនុប្រធានាធិបតី ដែលមកប្រជុំនៅប្រទេសយើងទទួលវាយ៉ាងម៉េចដែរ? ទៅជប៉ុន ទៅប្រទេសដទៃទៀត សុទ្ធតែថ្នាក់ដឹកនាំធំៗគេទទួល​ តើវាយ៉ាងម៉េចដែរ?

ខ្ញុំអរគុណណាស់ដែលអ្នកបានវាយប្រហារខ្ញុំ។​ (នៅ)ឆ្នាំ ១៩៩៨ ប្រហែលជា VOA នៅរក្សា។ ខ្ញុំមានលក្ខ​ខណ្ឌសម្ភាសន៍ដោយផ្សាយផ្ទាល់ទើបខ្ញុំសម្ភាសន៍ ដោយសារខាងវិទ្យុសហរដ្ឋអាមេរិកនោះ បើសម្ភាសន៍ជាមួយយើង ១ ម៉ោង គេយកទៅកាត់ ជួនកាលគេដាក់តែ ៣ នាទី។ អញ្ចឹង លក្ខខណ្ឌរបស់ខ្ញុំ បើសម្ភាសន៍ គឺត្រូវតែផ្សាយផ្ទាល់ អាចយកអាហ្នឹងមក(ស្ដាប់ឡើង)វិញ។ ចុងក្រោយខ្ញុំបានវាយ(ប្រហារ)វិទ្យុសម្លេងសហរដ្ឋអាមេរិកថា “វិទ្យុពួកអ្នកឯងមិនគួរផ្សព្វផ្សាយនូវសំដីបាតផ្សារថោកទាបទេ” ហើយខ្ញុំអរគុណអ្នកឯង ដែលបាននិយាយអាក្រក់ពីខ្ញុំ ធ្វើឱ្យខ្ញុំឈ្នះឆ្នោត។ ឥឡូវ ជាថ្មីម្ដងទៀត អ្នកឯងវាយប្រហារខ្ញុំ ស្មើនឹងឱ្យខ្ញុំឈ្នះឆ្នោតសាជាថ្មីម្ដងទៀត។ និយាយតាមមួយបែប អ្នកដែលចាត់ទុកយើងជាសត្រូវ និយាយអាក្រក់ពីយើង មានន័យថា យើងកំពុងធ្វើត្រូវហើយ​ បើអ្នកឯងសរសើរ​ អាហ្នឹងទើបគួរឱ្យខ្លាច។​

ពួកអ្នកឯងបានបំពានលើខ្ញុំម្ដងហើយម្ដងទៀត រហូតទៅដល់មិនទុកឱកាសសូម្បីតែពេលកាន់ទុក្ខប្អូន(ថ្លៃ)ស្រី ក្រុមពួកអ្នកឯងចេញមកវាយប្រហារ រាប់ទាំងមេរបស់អ្នកឯង តើឱ្យខ្ញុំអត់ឱនឱ្យបានទេ? ខ្ញុំផ្ដាំកូន/ចៅ កុំយោគយល់អត់ឱនឱ្យអាក្រុមនេះ។ ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមដទៃទៀតមកបាយជាមួយខ្ញុំដល់ផ្ទះ តែអាក្រុមនេះគឺអត់ទេ។ ខ្ញុំបើកចំហរឱ្យអ្នកដទៃ (ប៉ុន្តែ)មានតែម្នាក់ទេ ដែលខ្ញុំមិនអត់ឱន(ឱ្យបាន) តែអ្នកដទៃដែលប្រកាសផ្ដាច់ខ្លួនចេញ ខ្ញុំលើកលែងទោសឱ្យ ព្រោះច្បាប់ពន្ធនាគារអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឱ្យពេលណាក៏បាន ប៉ុន្តែលក្ខខណ្ឌត្រូវផ្ដាច់ចេញពីមេអនុវត្តនយោបាយជ្រុល​និយម។ ខ្ញុំដឹង អ្នកខ្លះមិនមកទេ ដោយសារជាប់ប្រពន្ធថ្មីនៅទីនោះ។ រឿងវាអញ្ចេះ … បើអ្នកឯងអញ្ចឹងមែន អត់ចង់មកស្រុកទេ ព្រោះនៅ(ស្រុក)ឯណេះវាចាស់ពេក នៅឯណោះវាក្មេងជាង។ តែផ្ដាច់ខ្លួនចេញពីមនុស្សចង្រៃនេះ ខ្ញុំលើកលែងទោសជូន។

បងប្អូននានាកុំមានការភាន់ច្រឡំ។ មកលេងស្រុកមក។ ទោះបីធ្លាប់ជេរ(រាជ)រដ្ឋាភិបាលក៏ដោយ។ ឥឡូវឃើញចូលមកគណបក្សប្រជាជនកាន់តែច្រើនទៅៗ ហើយនៅខាងក្រៅ(ប្រទេស)។ ម្សិលមិញឃើញក្មួយ ចិត្រា ប្រ​កាសថា មានប្អូនប្រុសម្នាក់នោះគាត់សុំចូលគណបក្ស។ ពេលគាត់នៅខាងបក្សប្រឆាំង គឺថា ពេលគាត់ Live show គាត់ដាក់សុទ្ធតែកាំបិតស្នៀត ប៉ុន្តែចូលមកខាងគណបក្សប្រជាជន គាត់ស្លៀកពាក់យ៉ាងត្រឹមត្រូវ មិនដឹងថា ចិត្រា បានមើលឬមិនបានមើលទេ។ ខ្ញុំចូលទៅ Share ហើយ Live និងខម្មិនថា ស្វាគមន៍ការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ (សូមអញ្ជើញ)បងប្អូនមកលេងស្រុកទេសរបស់ខ្លួន អត់មានជាប់ដីកាតុលាការអីទេ។

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់ជ័យលាភី ចំនួន ១ ៩៤៦ អង្គ/នាក់ ក្នុងអង្គ/នាក់ ថវិកា ៥ ម៉ឺនរៀល។ បន្ថែមជូន និស្សិតពិការ (ចំនួន) ១ នាក់ ថវិកា ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៣៩៨ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ធនធានមនុស្ស ថវិកា ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។

(៣០) ពង្រីកវិសាលភាពពិនិត្យព្យាបាលកីឡាករមានរបួសពេលហ្វឹកហាត់/ប្រកួត ដោយគ្មានការបង់ប្រាក់

ខ្ញុំក៏សូមបញ្ជាក់ថែមបន្តិច កន្លងទៅខ្ញុំបានពិភាក្សាជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង និងលោកជំទាវ យ៉ក់ សម្បត្តិ ឱ្យរៀបចំកន្លែងព្យាបាលអ្នកកីឡា ហើយខ្ញុំបង្ហោះតាមហ្វេសប៊ុកថា យើងរៀបចំប្រមាណ ២០០ គ្រែ យើងគ្របដណ្ដប់ទាំងការប្រកួត/ហ្វឹកហាត់ ដែលត្រូវរបួសនិងត្រូវពង្រីកវិសាលភាពសម្រាប់ការពិនិត្យព្យាបាលកីឡាករ/ការិនីរបស់យើង។ យើងអាចពង្រីកគ្រែថែម។ ជូនកាលអ្នកកីឡាឈឺធម្មតា ប៉ុន្តែទៅព្យាបាលនៅកន្លែងនេះ/នោះដោយខ្វះឯកទេស … ទៅជារឿងប្រកួតអត់កើតនៅថ្ងៃក្រោយ។ ប្រទេសដទៃគេមាន ឬមិនមាន(ការគិតគូររបៀបនេះ)ខ្ញុំមិនដឹងទេ។ កន្លងទៅប្រពន្ធរបស់ខ្ញុំឧបត្ថម្ភ តែកាលណាវាយគ្នា គឺត្រូវតែមានរបួសហើយ បន្តិចទៅព្យាបាលនៅកន្លែងនេះ/នោះ ជួនកាលទៅព្យាបាលនៅគ្លីនិកឯកជន។ ហើយ(ការគិតគូនេះ)មិនមែនតែកីឡាអាជីពទេ ជួនកាលក្មេងៗនាំគ្នាហាត់កីឡាវាត្រូវរបួស អញ្ចឹងទេ បញ្ជូនមកមន្ទីរពេទ្យនេះ យើងទទួលព្យាបាលដោយគ្មានការបង់ប្រាក់។

សូមកុំភ្លេច អ្នកដែលទាត់បាល់ពូកែ គឺអ្នកទាត់បាល់នៅតាមវាលស្រែ អាក្រុមហ្នឹងរត់អត់ស្បែកជើងក៏ទាត់ទៅ(រួច)ដែរ។ បើករណីត្រូវរបួស ត្រូវយកគ្នាមក(ព្យាបាលនៅមន្ទីរពេទ្យនេះ)។ ក្រុមបាល់ទះដែលពូកែៗ គឺក្រុមចងហ្វីលេពីដើមដូងមួយទៅដើមដូងមួយ ហើយវាយកណ្ដាលថ្ងៃត្រង់។ អាក្រុមហ្នឹងវាយអត់ហត់ទេ។ យើងគ្របដណ្តប់(អ្នក)លេងកីឡា(ទាំងអស់) មិនមែនតែក្រុមអាជីពទេ (ពេល)មានរបួសស្នាម ត្រូវយកមកព្យាបាលនៅកន្លែងនេះ (នឹងត្រូវ)រៀបចំអ្នកឯកទេស (ដោយត្រូវ)ពិភាក្សាជាមួយខាងផ្នែកកីឡា ព្រោះគេមានពេទ្យរបស់គេ ត្រូវរៀបចំឯកទេសយ៉ាងម៉េចអីយ៉ាងម៉េច ព្រោះយើងធ្វើសម្រាប់ ១ ម៉ឺនគ្រែ។ ជួនកាលយើងអាចយក ១ ជាន់ ប៉ុន្តែ ត្រូវចែកនារី/បុរសផ្សេង។ យើងធ្វើមន្ទីរពេទ្យមួយធំណាស់ ដែលមានសមត្ថភាពដាក់បាន ១ ម៉ឺនគ្រែ។ ធ្វើដើម្បីត្រៀមបម្រុងកូវីដ-១៩ ប៉ុន្តែ អត់កូវីដ-១៩ ក៏យើងនៅតែដាក់ឯកទេសនានាទៅទីនោះ។ នៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ យើងមានសមត្ថភាព(ព្យាបាលបាន)ប្រមាណ ៥ ពាន់គ្រែ តែប៉ុណ្ណឹងទេ ឥឡូវ យើងរៀបចំនៅខាងក្រៅ ១ ម៉ឺនគ្រែ ដើម្បីឆ្លើយតបជាមួយតម្រូវការរបស់ប្រជាជន ដែលចេះតែកើនឡើង។

អរគុណព្រះតេជព្រះគុណ/អ្នកទាំងអស់គ្នា ដែលបានចូលរួម ហើយស្ដាប់ការនិយាយប៉ប៉ាច់ប៉ប៉ោច។ ក៏សូមអភ័យទោស ចំពោះអគ្គរដ្ឋទូតបារាំង (ខ្ញុំ)ត្រូវតែ(បកស្រាយ)បំភ្លឺ អាចបើកមើលទូរទស្សន៍ ស៊ន ដារា។ ហើយផ្ដាំទៅក្មួយ ស៊ន ដារា ល្មមកាត់សក់ហើយ ខ្ពើមណាស់អ្ហែងទុក(សក់)អញ្ចឹង ហើយ(មក)តាំងខ្លួនជាទស្សនវិទូ ប៉ុន្តែ ទស្សនវិទូច្រើនតែឆ្កួត/ឡប់។ អានេះបន្តិចទៀតឡប់ហើយ។ ហ៊ុន សែន ចប់ហើយ ដូរៗ។ ៥ ឆ្នាំ ល្មមចប់ហើយៗដូចជាមានសន្យាមួយថា ឆ្នាំ ២០២៣ ហ៊ុន សែន ដើរបាន ស៊ន ដារា នឹងស្រាតដើរ។ (វា)គិតស្មានថាឯងងាប់ឆាប់។ វាយកូនហ្គោលនៅគ្រាន់បើវើយ។ ពិតមែនតែបាត់បង់ចម្ងាយបន្តិច ពីដើមដែកលេខ ៩ វាយ ១៥០-១៦០ ឥឡូវ ដែកលេខ ៩ នៅ(វាយបាន)ត្រឹមចម្ងាយ ១២០-១៣០ ប៉ុណ្ណឹងទេ។ ដ្រាយវើពីដើមចេញទៅ គឺថា ២៧០ ជាមធ្យម ឥឡូវ នៅសល់ ២០០ (ឬ) ២២០ ប៉ុណ្ណឹងទេ។

មាត់នៅ(និយាយ)អញ្ចឹង វាមើលងាយថាឯងងាប់ឆាប់។ នេះជាការប្រមាថ ប៉ុន្តែ អ្នកឯងត្រូវចាំការប្រមាថរបស់អ្នកឯង។ តែខ្ញុំក៏នឹងលើកលែងទោសឱ្យអ្នកឯងដែរ ក្នុងលក្ខខណ្ឌដែលអ្នកឯងផ្ដាច់ខ្លួនចេញពីអាមេដឹកនាំជ្រុលនិយម។ ខ្ញុំត្រូវការតែម្នាក់ ដូចដែលខ្ញុំត្រូវការកម្ចាត់ ប៉ុល ពត ក្រៅពីនោះខ្ញុំលើកលែងឱ្យ។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាពសាកលវិទ្យាល័យធនធានមនុស្ស/ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ (និង)ជូនពរ ឯកឧត្ដម លោកជំទាវ ​អស់លោក/ស្រី និងជ័យលាភីទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំងឡាយប្រាំប្រការ៖​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

************

Selected Comments Samdech Techo Hun Sen,
at the Awarding Ceremony of Certificates and Diplomas to Students of the University of Human Resources

[Unofficial translation]

(1) Joining Efforts to Implement Health Measures and Vaccination Reopen the Country

[…] As a result of the efforts of all universities, both public and private, in general and in particular, for the University of Human Resources, especially in times of epidemics, we have through this joint effort been able to reopened the country, which is not a small issue. I would like to take this opportunity to thank the university leadership, professors, staff, as well as all the students who have contributed to the prevention of Covid-19 by adopting the health measures issued by the Ministry of Health, the Royal Government and accepting vaccines to boost community immunity leading to reopening the country […]

(2) 2% to 4% of 1.5 M Students for Ancestral Professions Training

[…] I would like to request that HE Hang Chuon Naron (Minister of Education, Youth and Sports) discuss with the Ministry of Economy and Finance and the Ministry of Labor on our goal is to provide vocational training for 1.5 million poor students […] which according to my division, 2 to 4 percent are to have “ancestors’ professions” ranging from weaving/sculpture/painting or anything else […] therefore, this training can be deployed by vocational training schools managed by the Ministry of Labor and Vocational Training, and for the “ancestral professions heritages” section, by the school managed by the Ministry of Culture and Fine Arts […]

This is just an opinion. We have set a training target for 1.5 million people, a large number of students belong to the poor families, which the state must provide not only vocational training (but also stipends). This is just a suggestion for everyone to think about and prepare to share? There is training at the regular schools. We can also rely on school of private sectors […] and we also provide funding for students to study there […]

(3) From eating to survive to eating full and delicious, and now eating for good health

Our country has departed far from the situation (that we had encountered) after the liberation in 1979, when we tried our best to survive. We did not think how eating would affect our health. We just wanted to live on. Later, we reached the stage of doing whatever we could to get full/delicious. Now we (enter) the stage of eating full and delicious, and will ensure good health. We have to be careful with what we are eating because chemicals … can have a long-term effect on body. Some foods can be harmful to human health. As for me, doctors forbid almost all (food items). That is the duty of the doctor. Though my health has not yet reached the stage of diabetes, the doctor ordered reduction of sugar, including carbs such as rice. Some people (say) that in the days of Pol Pot time, people were not allowed to eat. At present, doctors earned us of certain food intakes […] we should listen to the doctor […]

(4) The budget for the SEA Games in Cambodia is not 40 but 120 M dollars

I would also like to take this opportunity to thank the efforts of the Organizing Committee for the upcoming SEA Games in preparing and organizing this event. I asked the President of Laos (to join the ceremony). He will come. This Saturday, I went to Hanoi for a meeting between the two parties, and I invited the Vietnamese Prime Minister to fly for a while to attend the opening ceremony. We have been waiting for 64 years (to have this awesome sports event). He will check the time. At least the President of Laos will pay an official visit and attend the SEA Games in Cambodia. When Laos hosted the SEA Games, I went to the SEA Games opening ceremony in Laos. We have put a lot of effort, and Samdech Pich Sena Tea Banh, HE Thong Khon, HE Vath Chamroeun are doing a good job on this. The project has taken not 40 million as planned but 120 million, regardless of the construction of the stadium to run the games.

(5) Let us improve the quality of hygiene for the SEA Games

This morning, there was a Bayon TV report on a Cambodian athlete who is having his training in China. We have sent athletes for training in Japan and to other countries to prepare for the 2023 SEA Games in Cambodia. Hopefully, the bridge across the river here will be ready and put into operation for traffic during the SEA Games. We do well. Winning a medal is one thing, but to be a good host and to manage the event smoothly is another matter. That would include calling on the people of Phnom Penh and other cities where there will be competitions in the forthcoming 74 days to increase efforts for hygienic quality. I think not only the cities where there are competitions (including) Phnom Penh, Kampot, Kep, Kampong Som and Siem Reap, but all over the country need to be hygienic because we not only welcome the athletes but also their fans. They could visit provinces other than the games venue […]

(6) The SEA Games in Cambodia is a joint national event, not the CPP government

Our sports training has been busy. The Ministry of Education, Youth and Sports, which governs sports, is taking care of training programs for the competition. Let our people join together for the pride of the nation. It is not the separate story of the Royal Government or the ruling People’s Party, but the common story of the nation. Even political parties that are not in the Royal Government also have their shares. Some of them does not praise, however, but insult us. There are not many parties like that though. There are more parties that are celebrating the efforts of the athletes who will compete for the country.

(7) Calling on Cambodians abroad to visit Angkor Sankran and watch the SEA Games

For security and order, we have had experience protecting ASEAN meetings and partners, the destination, hotels and other places. As far as the SEA Games event is concerned, if we look at how to protect participating athletes, it is not more difficult because we have a house for athletes to stay. The problem, however, is that there will be a lot of fans coming to this place. We can’t stop him. Let them go wherever they wish but we have to work hard to keep the security for the athletes from all over the world, for the games and for the fans. Besides watching sports/games, fans may visit this or that place too […]

I have called on overseas Cambodians to visit the country too. There will be two events – the Khmer New Year or Angkor Sankranta, and the other is to attend the SEA Games in Cambodia, […] I have reserved appreciations for the leaders, the athletes, and commend the efforts of all the relevant teams in terms of security and funding, for their joint efforts leaving the preparation spotless for the Prime Minister to take care of. The Prime Minister, in response to the request of the Minister of Economy and Finance, has instructed freezing some 30 million US dollars a year as we could not take out a big chunk in just one year […]

(8) VOD story insulted and created distrusts in the Royal Government

[…] Well, I should say a little so as to clarify an issue that some have insulted and divided the Cabinet. One thing we cannot tolerate is (the broadcast) that Hun Manet signed, on behalf of his father, to release funds to contribute to the humanitarian assistance for Turkey. This is not a separate attack on Hun Manet, but an insult to and a mistrust among the (royal) government […] spending money is not a trivial matter […] they have debated whether it is right or not right when my son did not know anything about it. Am I, on the one hand as the Prime Minister and on the other the father, to accept such insults? […]

(9) In freedom of expression, … do we fight with fake news?

[…] As the world is currently battling fake news, any foreigner who would be to meet me and if the person raised with me (questions regarding VOD issue), I would briefly ask […] do you or do you not consider the information that Hun Manet, my son signed on my behalf (to release assistance contribution for Turkey), when he has not, was a right of expression or an act of spreading fake information? If you agree that this is a right of expression, I do not need to talk to you. But if you admit that it is a fake information intention, let me clarify if we fight with fake information, right? […]

(10) Will Women’s Affairs and civil society organizations respond to the insults to the cases of my late sister-in-law and wife?

[…] Some (in the opposition) insulted my wife, my family, even when I am in my bereft. (A social media person) Pheng Vannak spoke with a slight negative impression on women, some 40 organizations came out. I voiced a message (to) Lok Chumteav Ing Kuntha Phavi, (Minister of Women Affairs) and also posted a message to the 40 NGOs, if they have seen their cases as women? It is clear that these NGOs are formed to oppose the (Royal) Government and they did not take any action to protect the women. With a slight mistake in his speech, Pheng Vannak was forced to (sent a letter of apology) to the Ministry of Women’s Affairs, Ministry of Information, Ministry of Posts, Ministry of Culture. But while my sister was insulted in her death, and my wife was insulted, my family was insulted, non one is out to protect them? […]

(11) Where does VOD radio get money from? The one who refuses to apologize is a foreigner

I could have asked the Minister of Interior for a required report (to me) as to where did the shut-down radio (VOD) get the money from, if we need to audit to confirm (where) the money comes from? I did not go that far. We have the right to do so. (The Ministry of) Interior or the Anti-Corruption Unit can take actions to find out where the radio got its money from? Foreigner’s money? You blamed me of using power. I will show you how I use power for you to see. If I were to not use power, you would still say that I am dictator using power, and so on. If I am to be labeled the power user leader, why should I not use power […]

I asked for confirmation, but he refused to answer […] I posted another message on Facebook reducing the time from 48 to 24 hours (to) apologize. I know who refuses to apologize. It is a foreigner. There is a girl named Vicheka (saying that) “Samdech! they have used the word tolerance.” she may have to remember that if the word “tolerance” is equivalent to an “apology,” Samdech (Sangkharaja) Chuon Nath, (Khmer dictionary person) could have removed the term apology a long time ago. (In sating so,) she also helped end the life of the (VOD) radio […]

(12) Shutting down (VOD) radio does not stop the press freedom in Cambodia

I voiced a message to (Minister of Public Functions) Prum Sokha (on the case of recruiting former radio staff for government jobs) to take in only those who are in the payroll and not the contracted officials. If they can find other works, (like they said) climbing the palm trees or farming, they may do so and that would clearly show their nature of being in the opposition from the beginning to the end […] do not hope that you can revive (the radio) by relying on this/that foreigner. If it were possible, the party that has dissolved/died could return already […] shutting down this radio would not stop the freedom of the press in Cambodia. It does not die. It strengthens, on the contrary, the journalism profession, the ethics of the press properly […]

(13) Foreigners may not intervene in VOD radio

Foreigners should not be involved. Cambodia is not your country. Look at India. As a democratic power in Asia, they sent forces to raid the BBC (office in India). Now India still holds the position that they have taken right actions because (the BBC) has spread bad news about their Prime Minister. They did it. In our case, it was a good thing that I did not use my power to do such raid to find out what documents you have in that place? […]

(14) Not allowed to paint or insult the CPP without legal retaliation

I would take this opportunity to talk a little about Sorn Dara (another opposition social media show person). You have had enough already. First, I am asking you for a haircut and mustache cut. It is disgusting […] he has gone that far to level himself as an eagle and (Hun) Manet as a toad […] in the CPP, according to him, no one has the as far a vision or knowledgeable as Sorn Dara […] (local political parties) inside the country are very good (about) competing in political programs. The CPP has stated its position that “as of now and to the future, no one is allowed to paint or insult the CPP without a legal response” […] we do not degrade the political program of other political parties and you must not discredit the CPP’s political program such as accusing my party of being a puppet party and a party that steals votes. The CPP must act legally […]

(15) More than 44 years of diplomatic career, give priority to meeting poor countries

I apologize to the President of France (Emmanuel) Macron that today I need to speak about you because (what some of the French Cambodians spoke about me) is unfair. I am asking the French Ambassador to send this message to the President of France. The message has blamed me – and I quote – “Hun Sen started the new year choosing the Maldives, a small country to visit because of what? It is because no other countries would accept him. They detest Hun Sen. When Hun Sen was chairing ASEAN, Hun Sen went to meet this person/ that leader, and even to seek a meeting with the French president.” I would let the French come out and explain. I have been a diplomat for over 44 years, was the Minister of Foreign Affairs since the age of 27, and had been the Deputy Prime Minister and Minister of Foreign Affairs since the age of 29, and have been the Prime Minister since the age of 32 – more than 44 years of diplomatic career. I am not used to meeting rich countries. I give priority to meeting poor countries […]

(16) Sen and Emanuel – reaching interpersonal and brotherly relationships

Dear Cambodians of French nationality or those who are staying in France may want to be clear on this point. (Between France and Cambodia, on) state relations, we have bilateral cooperation, but more importantly, we have worked together on security, regional and international issues that I cannot speak out […] the French president gave me his phone number. We promised to stop using the last name, which means I can call him Emmanuel because Macron is the last name, and he can call me Sen, not Hun Sen. We have a relationship […] you think I went to meet the French President using the role of ASEAN chair. (In diplomatic experience,) countries in the world, if they do not plan to meet you, they will never do […] you should know that. Even though you tried to your death, they would not care. But I went beyond that. We have reached a stage of interpersonal and brotherly relationships. Macron calls me brother […]

(17) Emanuel to Sen – should stay one another 3 to 4 years as a partner

[…] I have never used my relationship with the President of France through text messages as the superior to show others […] I can tell you that (we have discussed) bilateral relations and cooperation on regional and international issues related to peace […] I brought up the relationship between Hun Sen and Emmanuel Macron to enlighten some people […] I show respect for the personal role of His Excellency the President of France, who has done a good job in dealing with international issues. At the same time, he also respected the role of Cambodia and said to me from his mouth that “His Excellency still has the strength and should stay one (as the Prime Minister) for another 3 to 4 years as a partner […] what a reversal thought to have say I use the role as ASEAN chair to visit France. Only France can confirm this. But sometimes the French side understands that there is no need to answer to this gangsters’ group […]./.

 

អត្ថបទទាក់ទង