Grand News Asia Close

សហរដ្ឋអាមេរិក៖ ប្រធានាធិបតី អតីតប្រធានាធិបតី និងបេក្ខជនប្រធានាធិបតី ដែលគេចផុតពីការប៉ុនប៉ងធ្វើឃាត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានអន្តរជាតិ 483
សហរដ្ឋអាមេរិក៖ ប្រធានាធិបតី អតីតប្រធានាធិបតី និងបេក្ខជនប្រធានាធិបតី ដែលគេចផុតពីការប៉ុនប៉ងធ្វើឃាត សហរដ្ឋអាមេរិក៖ ប្រធានាធិបតី អតីតប្រធានាធិបតី និងបេក្ខជនប្រធានាធិបតី ដែលគេចផុតពីការប៉ុនប៉ងធ្វើឃាត

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេក្រៀកចុះពីលើឆាកភ្លាមៗ បន្ទាប់ពីឮស្នូរគ្រាប់កាំភ្លើងផ្ទុះនៅឯពិធីជួបជុំអ្នកគាំទ្ររបស់លោក អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក)។ ក្រុមការងារយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងកងអង្គរក្សសម្ងាត់ បានអះអាងថា អតីតប្រធានាធិបតីអាមេរិករូបនេះមានសុវត្ថិភាព។

លោក ត្រាំ បានរងរបួសចំស្លឹកត្រចៀក ខាងស្ដាំផ្នែកខាងលើ។ ហេតុការណ៍នេះបានរំឮកដល់ប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានមេដឹកនាំត្រូវបានគេប៉ុនប៉ងធ្វើឃាត និងធ្វើឃាតបានសម្រេច។ ខាងក្រោមនេះជាអតីតប្រធានាធិបតី ប្រធានាធិបតី និងបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលបានរួចផុតពីការប៉ុនប៉ងធ្វើឃាត៖

​១. លោកប្រធានាធិបតី Andrew Jackson៖ អំឡុងសម័យសង្គ្រាមត្រជាក់ លោកត្រូវបានគេលួចបាញ់ ខណៈចូលរួមក្នុងពិធីបុណ្យសពមួយនៅឯវិមាន Capitol។ ខ្មាន់កាំភ្លើង បានបាញ់ចំនួន២ដង តែកាំភ្លើងមិនដំណើរការ។
២. លោកប្រធានាធិបតី Theodore Roosevelt ៖ ដូចគ្នាទៅនឹងលោក ត្រាំ ដែរ, លោក Roosevelt បានចូលរួមប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតិអាមេរិក ជាមួយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ១៩១២។ លោកត្រូវបានគេប៉ុនប៉ងធ្វើឃាតមិនបានសម្រេចអំឡុងធ្វើដំណើរនៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុង Milwaukee ដើម្បីថ្លែងសុន្ទរកថា។

៣. លោកប្រធានាធិបតី President Franklin D. Roosevelt៖ លោកជាប្រធានាធិបតីជាប់ឆ្នោតម្នាក់ នៅពេលត្រូវបានគេប៉ុនប៉ងធ្វើឃាតដោយការបាញ់ប្រហារមួយ ក្នុងទីក្រុង Miami នៅឆ្នាំ១៩៣៣។ ខ្មាន់កាំភ្លើងឈ្មោះ Guiseppe Zangara បានបាញ់លោក Roosevelt ខុស តែបែរជាបាញ់ត្រូវចំអតីតចៅក្រុង Chicago Anton Cermak បណ្ដាលឱ្យបាត់បង់ជីវិត។

៤. លោកប្រធានាធិបតី Harry Truman៖ លោក Truman បានឡើងកាន់តំណែងបន្ទាប់ពីលោក Roosevelt បានទទួលមរណភាព។ លោក Truman ត្រូវបានគេបាញ់ នៅឯ សេតវិមានតែម្ដងក្នុងឆ្នាំ១៩៥០ តែមិនបានសម្រេច។ ខ្មាន់កាំភ្លើងនៅពេលនោះមានឈ្មោះ Puerto Rican គឺជាអ្នកកាសែតម្នាក់។

៥. អភិបាលរដ្ឋ Alabama លោក George Wallace៖ លោកបានចូលរួមប្រកួតប្រជែងដណ្ដើមតំណែងជាប្រធានាធិបតីអាមេរិកជាលើកទី៣ ក្នុងឆ្នាំ១៩៧២។ លោកត្រូវគេ បាញ់ប្រហារនៅបន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន។ ការបាញ់ប្រហារនេះបានធ្វើឱ្យលោកពិការដើរមិនរួច។

៦. លោកប្រធានាធិបតី Gerald Ford៖ លោក Gerald Ford បានជួបប្រទះនឹងការប៉ុនប៉ងធ្វើឃាតចំនួន២លើកក្នុងឆ្នាំ១៩៧៥។ តែការប៉ុនប៉ងទាំង២លើកនេះបានទទួល បរាជ័យ។

៧. លោកប្រធានាធិបតី Ronald Reagan៖ លោកត្រូវបានគេបាញ់ក្នុងឆ្នាំ១៩៨១ នៅខាងក្រៅសណ្ឋាគារ Hilton ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរថា មួយ។ លេខារបស់លោកម្នាក់ឈ្មោះ James Brady បានរងរបួសធ្ងន់ធ្ងរជាងលោក Reagan។ លេខារូបនេះក្រោយមកបានក្លាយជាសកម្មជនម្នាក់ទាមទារឱ្យមានច្បាប់ គ្រប់គ្រងអាវុធក្នុងសហរដ្ឋអាមេរិក។

៨.​ លោកប្រធានាធិបតី Barack Obama៖ បុរសម្នាក់មកពីរដ្ឋ Idaho ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោក Obama នៅពេលដែលរូបគេបាញ់តម្រង់ទៅកាន់ សេតវិមានកាលពីឆ្នាំ២០១១។

គួរបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតី៤រូប ដែលត្រូវបានគេធ្វើឃាត ក្នុងនោះរួមមានលោក Abraham Lincoln, លោក James A. Garfield, លោក William McKinley និងលោក John F. Kennedy៕ (Fresh News)

អត្ថបទទាក់ទង