Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការផ្ដល់គោរមងារ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 506
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការផ្ដល់គោរមងារ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការផ្ដល់គោរមងារ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា?

FN- (ភ្នំពេញ)៖ កម្ពុជា ជាទឹកដីចក្រភពដ៏បរមបុរាណនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ និងមានខឿនអរិយធម៌យ៉ាងសម្បូណ៍បែបដែលធ្វើឲ្យពិភពលោក មានការគោរពកោតស្ញប់ស្ញែងយ៉ាងក្រែងលែង។

តើការផ្ដល់គោរមងារ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលព្រះអង្គបានប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» គឺពិតជាឆ្លុះបញ្ចំាងអំពីក្បួនច្បាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង តំាងពីបុរាណរៀងមក ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ជាក់ស្តែងគោរមងារសេនាបតី លេចទ្បើងក្នុងសិលាចារឹកK.72 ទួលប្រាសាទ ស.វ.ទី៩បានរៀបរាប់ថា «ក្លោញពល» មានងារជា «សេនាបតី» ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ រីឯសិលាចារឹកK.425 បានរៀបរាប់ពីឈ្មោះ ម្រតាញស្រីនរេន្រា្ទសិង្ហ មានងារជាសេនាបតីវ្រះមុខទ្វារ ជាសេនាបតីក្នុងរាជព្រះបាទជ័យវរ្ម័នទី២។

ដូចនេះចំពោះគោរមងារ​ «សម្ដេចមហាបវរធិបតី» មានន័យថា៖
* មហា មហាប្រសើរ
* បវរ ជាបទសមាស បវរសង្គ្រាម
* ឯពាក្យ ធិបតី ម្ចាស់ ឬមេ។
បានសេចក្ដីថាចំពោះគោរមងារ «សម្ដេចមហាបវរធិបតី» គឺជាឋានន្តរសក្កិមួយដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់បំផុត កាលពីសម័យចក្រភពអង្គរ សំដៅលើអ្នកដែលមានលក្ខណះសម្បត្ដិនិងសមត្ថភាពគ្រប់គ្រាន់លើការគ្រប់គ្រងសង្រា្គមបាន ទៅលើវិសាលភាពគ្រប់ច្រកល្ហកទូទាំងប្រទេស ដើម្បីការពារសន្ដិភាពដ៏មហាប្រសើរ។

លោក រ័ត្ន សណ្តាប់ បន្ដថា ចំពោះការប្រោសព្រះរាជទានគោរមងារ ដ៏ឧត្ដុងឧត្ដមខ្ពង់ខ្ពស់បំផុតនេះ គឺជាកិច្ចតបស្នងនូវគុណបំណាច់ស្មារតីស្នេហាជាតិដ៏មោះមុត ដែលមានស្នាដៃក្នុងការការពារ និងកសាងជាតិឲ្យរុងរឿង ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណតរៀងមក។

មួយវិញទៀតនៅសម័យអង្គរ បើពោលអំពីអ្នកគ្រប់គ្រងសង្រ្គាម មានគោរមងារថា «មហាសេនាបតីសង្រ្គាម» គឺជាមហាសេនាបតីម្នាក់ដែលបានបម្រើ ក្នុងរាជ្យរបស់ព្រះបាទឧទ័យយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦ ព្រមទាំងបានចារឹករំលឹកផងដែរ ទៅដល់រឿងរ៉ាវដែលបុព្វបុរសរបស់លោក ដែលបានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីបម្រើដល់ប្រជាជាតិតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២ គឺជាក្សត្របង្កើតចក្រភពអង្គរដំបូងនាឆ្នាំ៨០២មក។

ដូច្នេះចំពោះគោរមងារ »សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ក្នុងសម័យទំនើបនេះ គឺជាគោរមងារមួយដែលតភ្ជាប់ពីអតីត មកបច្ចុប្បន្ន និងទៅអនាគត ក្នុងការគ្រប់គ្រងសង្រ្គាម បានគ្រប់ច្រកល្ហកនៅទូទាំងកម្ពុរដ្ឋ ដើម្បីរក្សាសន្ដិភាព ប្រកបដោយភាពសុខដុមរមនា និងអភិវឌ្ឃជាតិទាំងមូលឲ្យកាន់តែស្រស់បំព្រងថែមទៀត៕

អត្ថបទទាក់ទង