Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមការពារសន្តិភាពដែលរកបានយ៉ាងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពបានឡើយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 218
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមការពារសន្តិភាពដែលរកបានយ៉ាងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពបានឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមការពារសន្តិភាពដែលរកបានយ៉ាងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពបានឡើយ

 

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាពដែលយើងរកបានយ៉ាងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពរបស់យើងឡើយទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា និងបន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ។ 

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យមានការពង្រឹងសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់និងមិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនោះ រួមទាំងតំបន់តាមដងទន្ល ក្លាយជាតំបន់ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មផ្សេងៗឡើយ៕

អត្ថបទទាក់ទង