Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធី សំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 227

CMF:

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមជួបជាមួយនឹងប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ តាមរបាយការណ៍អម្បាញ់មិញ គឺមានប្រជាពលរដ្ឋជាង ២០០០ នាក់ ដែលបានអញ្ជើញចូលរួម … និងមានប្រជាពលរដ្ឋជាច្រើននាក់ទៀតដែលចង់ចូល(រួម) ប៉ុន្តែដោយសារយើងអស់សាល(មិនអាចដាក់មនុស្សលើពី ២០០០នាក់) សាលនៅតូក្យូអស់ធំត្រឹមហ្នឹងហើយ។ អញ្ចឹងក៏សូមអរគុណណាស់ចំ​ពោះការចូលរួម ហើយក៏សុំទោសចំពោះបងប្អូនដែលមិនបានចុះឈ្មោះទាន់នៅក្នុងការចូលរួមនេះ។ ថ្ងៃនេះមាននិយោជករបស់ជប៉ុនជាង ៩០នាក់។ អម្បាញ់មិញ ចូលមក ស្មានតែគាត់ខ្មែរ។ ស្លៀកពាក់ខោអាវខ្មែរទៅដូចខ្មែរមែនទែន។ ដល់ចេញភាសាមក(ទើបដឹងថាជាជនជាតិជប៉ុន)។ អរគុណណាស់ ចំពោះការចូលរួម។ ទាល់តែបងប្អូនជួយបកប្រែឱ្យផង ព្រោះខ្ញុំមិនចេះជប៉ុនទេ។​ ចេះតែ Arigatou gozaimasu។

(១) ស្មារតីរួបរួមគ្នា ជាស្មារតីជាតិនិយម

ល្ងាចមិញ ឃើញ monsieur មួយនោះនៅជប៉ុន បង្ហោះសារ ហើយខ្ញុំចេះតែចង់សើច។ គេថា “ហ៊ុន ម៉ាណែត ដឹកមនុស្សរាប់ពាន់នាក់ពីភ្នំពេញ យកមកចូលរួមកម្មវិធី”។ ខ្ញុំសួរលោកអ៊ំ​(ម្នាក់នោះ) គាត់មក(រស់នៅជប៉ុន) ៤០ឆ្នាំ, បងស្រីខ្លះ(មករស់នៅ) ២០ឆ្នាំ និងជាង ៣០ឆ្នាំ។ មិនដឹងដឹកពីកាលណាមកទេ។ ដែលគេថា “ដឹកមករាប់ពាន់នាក់” អញ្ចឹងយន្តហោះ ត្រូវម៉ៅជាង ៥០ យន្ដហោះហើយមើលទៅ។ សំរាប់ការចូលរួមថ្ងៃនេះ ខ្ញុំជឿថា លោកអ៊ំ ពូមីង បងប្អូនទាំងអស់ មិនថាប្រជាពលរដ្ឋដែលរស់នៅទីនេះ មិនថាបងប្អូនដែលមកធ្វើជាកម្មសិក្សាការីនៅទីនេះ មិនថាបងប្អូនជានិស្សិតដែលរៀននៅទីនេះ គឺយើងបង្ហាញអំពីស្មារតីរួបរួមគ្នាជាខ្មែរ។ យើងស្កាត់ពីចម្ងាយ មកជួបគ្នាដើម្បីសួរសុខទុក្ខគ្នា ដើម្បីស្ដាប់អំពីស្ថានភាពស្រុកទេសរបស់យើង។ ថ្ងៃនេះ ខ្ញុំក៏នឹងជម្រាបជូនបងប្អូនមួយចំនួន ក្នុងនាមជានាយករដ្ឋមន្រ្តី អំពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើនិងគ្រោងធ្វើបន្តទៀតជូនប្រទេសជាតិ ហើយជាពិសេសក្នុងទំនាក់ទំនងកម្ពុជាជប៉ុន ហើយសម្រាប់ប្រជាពលរដ្ឋនៅជប៉ុនតែម្ដង។ អញ្ចឹងស្មារតីនៃការរួបរួមគ្នានេះហើយ​​​ហៅថា ស្មារតីជាតិនិយម នោះ។ ពាក្យថា ជាតិនិយម គឺត្រូវរួមគ្នាដើម្បីកសាងជាតិ លើកស្ទួយកិត្តិយសជាតិ។ រួមគ្នាក្នុងស្មារតីបងប្អូននេះហើយ គេហៅថា ស្មារតីជាតិនិយម។ មិនចាំបាច់ទាល់តែលើកគ្នាទៅប្រទេចផ្តាសាគ្នាទេ។

សូមអរគុណចំពោះការចេញសារជាបន្តបន្ទាប់ស្វាគមន៍ខ្ញុំ តាំងពីមុននឹងខ្ញុំមក(ដល់ជប៉ុន)នេះ។ ខ្ញុំឃើញតាមបណ្ដាញសង្គម បងប្អូន ប្រជាពលរដ្ឋនៅនេះក្ដី និស្សិតក្ដី កម្មសិក្សាការីក្ដី បាន(ចេញវីដេអូ)ស្វាគមន៍ខ្ញុំ។ សោកស្ដាយ (តបនឹងការដែល)បងប្អូនសំដែងមតិព្រឹកមិញ (ខ្ញុំ)មិនបានចេញ(មកជួប) ដោយសារជាប់ប្រជុំបន្តកន្ទុយជួបវិស័យឯកជនផង ជួបជាមួយនឹងអគ្គបញ្ជាការរបស់ជប៉ុនទើបនឹងចប់។ ល្ងាចនេះ ត្រូវចូលរួមកម្មវិធីបើកអាស៊ាន-ជប៉ុន។ ប៉ុន្តែយើងបានជួបគ្នាថ្ងៃនេះ។ អរគុណក្រុមការងារឯកឧត្តម ហេង សួរ រួមជាមួយស្ថានទូត(កម្ពុជានៅជប៉ុន) ឯកឧត្តម ទុយ រី ជាមួយនឹងបងប្អូនសមាគមនៅក្នុងប្រទេសជប៉ុន និងបងប្អូនទាំងអស់ដែលបានរៀប​ចំ​ជូនបងប្អូនអញ្ជើញចូលរួម។ អរគុណសាជាថ្មីជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម ដោយឆ្លៀតឱកាសធ្វើដំ​ណើរ កន្លែងខ្លះ(ធ្វើដំណើរ)ចង់រាប់ពាន់គីឡូម៉ែត្រ។ បានជិះ(រថភ្លើង)ល្បឿនលឿន ៤ម៉ោងហើយ … មិនមែន ២០ គីឡូម៉ែត្រក្នុងមួយម៉ោងទេ តែ ២០០គីឡូ ៣០០គីឡូ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង …។

(២) វត្តមានក្នុងកិច្ចប្រជុំអាស៊ានជប៉ុន បញ្ជាក់ថា ជប៉ុន ទទួលស្គាល់ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ខ្ញុំក៏សូមបញ្ជូនសារបន្ដិច ត្បិតស្អែកនេះគឺមានអ្នកដែលគ្រោងប្រមូលគ្នាជេរខ្ញុំ។ ហ្នឹងសិទ្ធិ។ ជេរចុះ មិនអីទេ … អ្នកផ្សព្វផ្សាយគឺជារឿងមួយ ប៉ុន្តែបងប្អូនចូលរួម(ឬមិនចូលរួមជា)រឿងសិទ្ធិរបស់បងប្អូន។ ខ្ញុំគ្រាន់តែចង់បញ្ជាក់អញ្ចេះទេ ការធ្វើសម្ដែងមតិ(សូមធ្វើ)នៅក្នុងក្របខណ្ឌថ្លៃថ្នូរ។ ធ្វើយ៉ាងណាកុំឱ្យបាក់មុខប្រទេសជាតិ។ យើងជំ​ទាស់ យើងមិនទទួលស្គាល់ អាហ្នឹងរឿងរបស់បងប្អូន។ ខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតក្នុងកិច្ចប្រជុំកំពូលអាស៊ានជប៉ុន រំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ​។ វាជាសារគ្រប់ហើយ ដែលថាប្រទេសជប៉ុនទទួលស្គាល់ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនោះ។ ជាង ២០០០ នាក់នៅទីនេះ ប្រាកដជាបានបញ្ជូនសារហើយថា​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ សំណួរសួរថា ហេតុអ្វីបានជាជប៉ុន និងអង្គការសហប្រជាជាតិ ឱ្យ ហ៊ុន ម៉ាណែត ទៅ(ចូលរួមព្រឹត្តិការណ៍ដែលខ្លួនរៀបចំ)។ តើ “ជានាយករដ្ឋមន្រ្តីមិនស្របច្បាប់” ឬមួយយ៉ាងម៉េច? ដោយសារប្រទេសទាំងអស់នោះកាន់លទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ​ គឺមតិភាគតិចគោរពមតិភាគច្រើន ទៅតាមនីតិវិធីដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ។ សំឡេងបែកគ្នា ប៉ុន្តែដល់ពេលបោះឆ្នោត អ្នកណាបានច្រើនជាង អ្នកហ្នឹងឈ្នះហើយ …ហ្នឹងហើយបានជាជប៉ុនទទួលស្គាល់ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាស្របច្បាប់មួយទៅហើយ។ (ប្រជាជន) ៨លាន ២សែននាក់ (បានចូលរួម)ទៅបោះឆ្នោតសម្ដែងមតិថា គាត់ចេញចិត្តនិងគាំទ្រទៅដល់លទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញនៅកម្ពុជា នេះហើយជាសារភាគច្រើនរបស់ប្រជាជន បានន័យថា ទទួលស្គាល់នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ៦លាន ៤សែននាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានន័យថា ផ្ដល់ការទុកចិត្ត និងផ្ដល់សិទ្ធិឱ្យគណបក្សប្រជាជនកម្ពុជាចាត់តាំងបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីដឹកនាំតាមនីតិវិធីច្បាប់ និងបទបញ្ញត្តិផ្ទៃក្នុងគណបក្ស និងឆ្លងតាមរដ្ឋធម្មនុញ្ញ បោះឆ្នោតនៅសភាគាំទ្រ នេះហើយលទ្ធិប្រជាធិបតេយ្យ។ មតិភាគច្រើន មតិភាគតិច នេះគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។

(៣) ក្រុមប្រឆាំងទាក់ទាញអ្នកមកធ្វើបាតុកម្មថាឲ្យ (១)សិទ្ធិជ្រកកោន និង(២)ចាប់ឆ្នោតផ្សងសំណាង

(សំរាប់)អ្នកដែលមិនទទួលស្គាល់ហ្នឹង ខ្ញុំមិនចំអកទេប៉ុន្តែខ្ញុំថា បើសិនជាស្អែកហ្នឹងគាត់ប្រមូលមនុស្សបានពាក់កណ្ដាលនឹងអ្នកចូលរួមនៅថ្ងៃនេះ ចាំក្អក។ បើមិនអញ្ចឹងកុំក្អកអី។ ខ្ញុំឃើញប្លែកដែរ។ (សំរាបការ)រៀបចំ(ប្រឆាំង)នៅទីនេះ ខ្ញុំហៅថា “monsieur ដូច” ព្រោះគាត់ធ្វើដូចមេគាត់គឺ monsieurមួយនៅក្រៅប្រទេស។ ខ្ញុំហៅថា “monsieur អ្នកនយោបាយចាស់វស្សា”។ ឈ្លោះជាមួយឪពុក(ខ្ញុំ) ឥឡូវមកឈ្លោះដល់កូនទៀត។ ខ្ញុំថាមិនឈ្លោះជាមួយទេ តែគាត់ជេរខ្ញុំតាមហ្វេសប៊ុក តាមស្អីៗរហូត។ ថ្ងៃនេះ ខ្ញុំសូមផ្ញើសារបន្តិចទៅចុះ។ កូនក្មេងផ្ញើសារទៅឱ្យវិញ … ខ្ញុំហៅថា monsieur ដូច បានន័យម៉េច? ស្អីក៏ដោយ គាត់តាម monsieur ខាងក្រៅ។ ជេរសម្ដេចតេជោ monsieur នៅទីនេះជេរសម្ដេចតេជោ។ monsieur នៅក្រៅប្រមាថព្រះមហាក្សត្រ monsieurនៅនេះប្រមាថព្រះមហាក្សត្រ។ monsieur នៅក្រៅជេរ ហ៊ុន ម៉ាណែត monsieurនៅនេះជេរដែរ។ ខ្ញុំឃើញប្លែកដែរ។​ (រីឯ)មូលហេតុនៃការកៀរគរមនុស្ស (គឺប្រើ)វិធីសាស្រ្តដដែលទេ។ គឺការទាក់ទាញ។

នៅជប៉ុនអ្នកទាក់ទាញមិនមែនស្ងាត់ៗ ទេ គឺទាក់ទាញចំហ។ ទី១ ទាក់ទាញមកបាតុកម្មប្រឆាំងប្រមុខរដ្ឋាភិបាលខ្មែរទៅ (ដើម្បី)បានសិទ្ធិជ្រកកោន … ខ្ញុំធ្លាប់តែឮកាលពីឆ្នាំ១៩៨០ ជាងថា បើសិនជាចង់បានសិទ្ធិ​ជ្រកកោន ជេរលោក ហ៊ុន សែន ឱ្យខ្លាំង។ ឥឡូវជេរ ហ៊ុន ម៉ាណែត ឱ្យខ្លាំង … ទី២ ដែលប្លែកនោះ មានចាប់ឆ្នោតផ្សងសំណាង។ មកចូលរួមបាតុកម្ម សម្ដែងមតិនៅថ្ងៃទី១៧(ធ្នូ) អាចចាប់ឆ្នោតផ្សងសំណាងបាន iPad និង iPhone 15 … មានអ្នកបង្ហោះហ្វេសប៊ុក។ មានគេបាញ់ឱ្យខ្ញុំល្ងាចមិញ … ហេតុផលគឺចេញបាតុកម្មប្រឆាំងប្រមុខរដ្ឋាភិបាល (ចោទ)ថារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ … ខ្ញុំបញ្ជាក់សារអម្បាញ់មិញហើយ។ បងប្អូនសម្ដែងមតិសម្ដែងទៅ តែរក្សាភាពថ្លៃ​ថ្នូរ កុំឱ្យគេប្រមាថ(ដល់ជាតិ) ព្រោះភ្នែកបរទេស ភ្នែកជនជាតិជប៉ុននៅទីនេះ។ យើងធ្វើអីមិនស្រួលបួល ខ្មាសគេ។ សម្ដែងមតិដោយសេចក្ដីថ្លៃថ្នូរ ជេរខ្ញុំ ធ្វើអីធ្វើចុះ។ ទី២ កុំរំលោភច្បាប់ជប៉ុន ប្រយ័ត្នជប៉ុនចាប់។

(៤) បាតុករគួរគិត (ក) សំដែងមតិទទួលស្គាល់ឬមិនទទួលស្គាល់? (ខ) នាយករដ្ឋមន្ត្រីបន្តពូជ តិចប៉ះលើម្ចាស់ផ្ទះ

ខ្ញុំផ្ញើសារទៅអ្នកដឹកនាំ។ បងប្អូនចាំមើលស្អែក។ (ទី១) សួរទៅវិញទៅថា ហៅខ្ញុំមកបាតុ​កម្មហ្នឹង តើសម្ដែងមតិយ៉ាងម៉េច? មិនឱ្យទទួលស្គាល់ឬយ៉ាងម៉េច? … ទី២ គេតវ៉ាថា ដោយសារនាយករដ្ឋមន្រ្តីហ្នឹងតពូជ។ ខ្ញុំថា នែ! (និយាយ)ដាក់នៅប្រទេសណាផ្សេង(មិនអីទេ) ដាក់នៅជប៉ុន ប្រយ័ត្នចំម្ចាស់ផ្ទះ ព្រោះនៅជប៉ុនហ្នឹង រឿងធម្មតាទេ។ នៅជប៉ុន វាជារឿងធម្មតាដែលកូនចៅអ្នកនៅក្នុងត្រកូលអ្នកនយោបាយទៅធ្វើតំណែងបន្ត ទទួលការងារនយោបាយ រួមទាំងប្រមុខរដ្ឋាភិបាល និងក្នុងសភាមួយគគោកឯណោះ។ (តិច)នាំគ្នាទៅជេរឱ្យរដ្ឋាភិបាលជប៉ុនមិនទទួលស្គាល់(ហ៊ុន ម៉ាណែត) ថាមកពីខ្សែស្រឡាយអ្នកនយោបាយកាន់អំណាចនៅកម្ពុជា។ នៅជប៉ុនក៏ដូចគ្នាដែរតើ។ ឱ្យតែគោរពនីតិវិធីផ្ទៃក្នុងរបស់បក្ស របស់រដ្ឋាភិបាល របស់រដ្ឋធម្មនុញ្ញប្រទេសមួយៗ អ្នកណាធ្វើក៏បានដែរ។ ថ្ងៃក្រោយ បើថាជ្រុលជាជេរខ្ញុំហ្នឹង រកអីឱ្យពិរោះបន្តិចទៅ ឱ្យសមរម្យបន្ដិចទៅ។ ប៉ុន្តែ monsieurដូច មិនសូវគិតរឿងហេតុផលប៉ុន្មានទេ ឱ្យតែបានជេរ ឱ្យតែបានរិះគន់ …។

(៥) នឹងស្នើសុំឱ្យ ANA តភ្ជាប់ជើងហោះហើរជប៉ុនកម្ពុជាឡើងវិញ

ប៉ុន្តែអ្វីដែលសំខាន់ ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងស្មារតីនៃការទទួលខុសត្រូវ សាមគ្គីគ្នាជាតិយើងតែមួយ។ យើងត្រូវទទួលស្គាល់ថា​ យើងបានចេញពីដំណាក់កាលលំបាក។ ខ្ញុំជឿថា អ៊ំ ពូមីងមួយចំនួន ដែលអញ្ជើញមកទីនេះ ពីទសវត្សរ៍ទី៨០ មិនបានត្រឡប់ទៅស្រុកខ្មែរលេង រហូតដល់ប្រហែលទសវត្សរ៍ខ្ទង់៩០ នៅពេលដែលប្រទេសយើងបើក។ (ភ្លាមៗ ដែល)ប្រទេសរបស់យើងត្រូវរំដោះផុតពីរបបប្រល័យពូជសាសន៍ ក៏(ត្រូវបាន)ដាក់ទណ្ឌកម្ម បែកជាពីរផ្នែក។ អ្នក​ដែលមកនៅក្នុងលោកសេរី មិនអាចទៅលេងស្រុកខ្មែរដូចរាល់ថ្ងៃនេះទេ។​​ ឥឡូវយើងរាងលំបាកបន្តិច ដោយសារ ANA មិនទាន់តភ្ជាប់ជើង(ហោះហើរ)។ ខានស្អែកនេះ ខ្ញុំជួបជាមួយនឹងឯកឧត្តម Kishida ចាំជួយរំលឹកផង ដើម្បីយើងសុំឱ្យ ANA ហោះវិញ ដើម្បីស្រួលបងប្អូនយើង ​ព្រោះត(ជើងហោះហើរច្រើន)ហ្នឹង មិនងាយស្រួលប៉ុន្មានដែរទេ។ ជួនកាល តទៅៗ តែមនុស្ស ដល់ពេលឥវ៉ាន់អត់ត។ ទម្រាំឥវ៉ាន់ទៅដល់ មនុស្សចេញមកវិញបាត់។

តែយើងនឹងខិតខំដើម្បី(តភ្ជាប់ឡើងវិញ) ធ្វើម៉េចកូវីដ-១៩ វាផ្ទុះឡើង យើងផ្អាកបន្តិច។ កាលមុនយើងបានដើរ។ យើងនឹងអាចហោះហើរទៅមក យើងភ្ជាប់គ្នាបាន បុណ្យចូលឆ្នាំ បុណ្យទានផ្សេងៗ ឪពុកម្ដាយមានធុរៈអី យើងអាចទៅភ្លាម។ យើងចេញពីប្រទេសដែលមានការលំបាក កាត់ផ្ដាច់ ទម្រាំយើងបានសុខសន្ដិភាព រួបរួមគ្នាប៉ុណ្ណេះ ដែលមាននិស្សិត មានកម្មសិក្សាការី មានប្រជាពលរដ្ឋឆ្លងកាត់ទៅវិញទៅមកគ្រប់ពេលវេលា ឱ្យតែមានជើងយន្តហោះ … យើងគួរតែនាំគ្នាអបអរសាទរ មិនថាខ្មែរយើងនៅទីណាទេ មិនថាខ្មែរយើងនៅជប៉ុន ខ្មែរយើងនៅកម្ពុជា ខ្មែរយើងនៅប្រទេសអាមេរិក ឬនៅឯណាទេ យើងគួរតែអបអរសាទរសន្ដិភាពដែលយើងមានរាល់ថ្ងៃនេះ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិរបស់យើង។

(៦) ឆ្នាំ២០២៣ បង្កើនកម្រិតទំនាក់ទំនងកម្ពុជានិងជប៉ុនជាដៃគូនៃយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ

ខ្ញុំសូមបញ្ជាក់ពី(សារសំខាន់នៃ)ទស្សនកិច្ចខ្ញុំមកកាន់ជប៉ុននៅទីនេះ។ ទី១ គឺចូលរួមនៅក្នុងកិច្ចអបអរសាទរខួបទី៥០ឆ្នាំ អាស៊ានជប៉ុន ជាមួយប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីបង្កើនទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ាន។ ប៉ុន្តែពេលជាមួយគ្នា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា (ទី២)គឺធ្វើការបន្ថែមដើម្បីបង្កើនទំនាក់ទំនង ពង្រីកទំនាក់ទំនងរវាងកម្ពុជាជប៉ុន។ ទំនាក់ទំនងយើងដើរមកដល់ណាហើយ? ទំនាក់ទំនងកម្ពុជាជប៉ុន នៅឆ្នាំនេះគឺជាខួបទី៧០ នៃទំនាក់ទំនងការទូត​របស់យើង។ ប៉ុន្តែចំណុចខ្ពស់នៃទំនាក់ទំនងការទូតដែលយើងសម្រេចបាននៅឆ្នាំ២០២៣នេះ គឺការបង្កើនកម្រិតទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ នេះដែលជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងយើងដល់កំពូលខ្ពស់មួយ។ ជប៉ុនជាដៃគូដែលបានជួយយើងច្រើន។ ម្សិលមិញខ្ញុំជួបជាមួយលោកសាស្ត្រាចារ្យនៅសាកលវិទ្យាល័យសូហ្វីយ៉ាម្នាក់។ គាត់បានទៅកម្ពុជានៅឆ្នាំ១៩៨៥។ គាត់បានទៅជួយស្រោចស្រង់អង្គរវត្ត ដែលកេរដំណែលដូនតានិងនៅក្នុងសង្គ្រាម ពេលនោះមិនទាន់ចូលជាបេតិកភណ្ឌទេ។ បើយើងមើលការភ្ជាប់ទំនាក់ទំនងនេះមានយូរមកហើយ។

នៅទសវត្សរ៍ទី៩០ ពេលដែលកម្ពុជាកំពុងចរចារកសន្តិភាព ជប៉ុនក៏បានដើរតួនាទីច្រើន។ សណ្ឋាគារដែលខ្ញុំសម្រាកនៅទីនេះ គឺសណ្ឋាគារដែលសម្ដេចតេជោធ្លាប់សម្រាកតាំងពីពេលចរចាឯណោះ។ ទស្សនកិច្ចលើកមុន ខ្ញុំជួបជាមួយឯកឧត្តម Yasushi Akashi និងឧត្តមសេនីយ៍ Watanabe។ ខ្ញុំចាំថា គាត់ជាមេបញ្ជាការវរសេនាតូចវិស្វកម្មជប៉ុននៅឆ្នាំ១៩៩១។ ឥឡូវ៣០ ឆ្នាំជាងហើយ។ សុទ្ធតែអ្នកមានប្រវត្តិជាមួយកម្ពុជា និងដែលចង់ចូលរួមឃើញការវិវឌ្ឍរបស់យើង។ ក្រោយបោះឆ្នោតលើកទី១ ជប៉ុនគាត់ដើរតួនាទីសំខាន់ក្នុងការជួយលើគ្រប់វិស័យ។ ទំនាក់ទំនងនេះគឺល្អ។ ដោយសារទំនាក់ទំនងបែបនេះហើយ ទើបយើងមានវត្តមាននៅទីនេះ អាចអង្គុយបាននៅទីនេះ ទាំងរូបខ្ញុំចូលរួមនៅក្នុងកម្មវិធីនេះ ក៏ដូចជាឯកឧត្តម លោកជំទាវ បូកជាមួយនឹងបងប្អូន អ៊ំ ពូ មីង ប្រជាពលរដ្ឋយើង ទាំងរៀនសូត្រ ទាំងធ្វើការ និងរស់នៅទីនេះ។

(៧) ថែរក្សាឱ្យបាននិងពង្រីកបន្ថែមសមិទ្ធផលវិជ្ជមាននៃទំនាក់ទំនងកម្ពុជាជប៉ុន

អ្វីដែលសំខាន់ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ត្រូវបន្តពូនជ្រុំនូវទំនាក់ទំនងនេះបន្តពីអ្វីដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី(បានរៀបចំ)។ ត្រូវថែរក្សាឱ្យបាននូវសមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងរវាងកម្ពុជាជប៉ុន និងពង្រីកបន្ថែមទៀតនូវសមិទ្ធផលដែលមានរវាងប្រទេសទាំង២។ នេះជាគោលដៅរបស់យើង។ ក្នុងកិច្ចការទូតនិងនយោបាយ ប្រទេសយើងតែងតែគាំទ្រគ្នាទៅវិញទៅមក លើឆាកជាតិនិងអន្តរជាតិ។ ទំនាក់ទំនងរវាងអ្នកនយោបាយ រវាងមន្ត្រីរាជការ រវាងអ្នកការទូត និងគ្រប់វិស័យ យើងភ្ជាប់គ្នារវាងសិស្សនិងសិស្ស សាកលវិទ្យាល័យនិងសាកលវិទ្យាល័យ រវាងមនុស្សនិងមនុស្ស។ យើងបានលើកតម្កើងជាប់ជាប្រចាំ តាមរយៈទេសចរណ៍ ការវិនិយោគផ្សេងៗ។ ជ្រុងមួយដែលសំខាន់គឺជ្រុងសេដ្ឋកិច្ច។ នៅក្នុងទំនាក់ទំនាក់ទំនងនេះគឺដើរតួនាទីសំខាន់ណាស់។ ការទ្រទ្រង់សេដ្ឋកិច្ចគឺធ្វើឱ្យជាគោលដៅធំសម្រាប់ជីវភាពរស់របស់ប្រជាពលរដ្ឋរបស់យើង និងប្រទេសយើងទាំងមូល …។

(៨) មុនដាច់ឆ្នាំ ២០២៣ បានសម្ពោធ/នឹងបើកការដ្ឋានគំរោងប្រើប្រាស់ឥណទានជប៉ុន៣ ធំៗ

ក្នុងទស្សនកិច្ចនេះ ក្រៅពីការងារការទូត នយោបាយ សន្តិសុខជាតិ ដែលខ្ញុំត្រូវពិភាក្សា ខ្ញុំសូមចែករំលែក(ថាក៏មានការពិភាក្សា)ទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសយើងទាំង២។ ថ្ងៃនេះ មានវត្ត​មានរបស់សភាពាណិជ្ជកម្មកម្ពុជា វត្តមានរបស់អ្នកឧកញ៉ា លោកឧកញ៉ាជាច្រើនបានចូលរួមដើម្បីយើងភ្ជាប់ទំនាក់ទំនងទៅវិស័យឯកជន។ នៅក្នុងឆ្នាំ២០២៣ សមិទ្ធផលជាច្រើនត្រូវបានសម្ពោធ។ ថ្មីៗនេះ ក្នុងរយៈពេល ៣ខែដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនេះ យើងបានសម្ពោធសមិទ្ធផលធំៗមួយចំនួន។ ទី១ គឺផ្លូវជាតិលេខ៥ ដែលត្រូវបានកសាងឡើងដោយឥណទានពីជប៉ុន ជាគម្រោងតភ្ជាប់ខេត្តភាគខាងលិចរបស់យើង។ អ្នកណារស់នៅតាមកំពង់ឆ្នាំង? អម្បាញ់មិញខ្ញុំជួបអ្នកកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ គឺបានផលពីការតភ្ជាប់នេះ។ (ទី២) ថ្ងៃទី២២(ធ្នូ) ខ្ញុំនឹងទៅបើកការដ្ឋានពង្រីកផែព្រះសីហនុដើម្បីបង្កើនសមត្ថភាពកំពង់ផែយើងឱ្យក្លាយទៅជាផែទឹកជ្រៅមួយដែលមានសក្ដានុពលទ្រទ្រង់សេដ្ឋកិច្ច (ជា)គម្រោងកម្ពុជាជប៉ុន។ (ទី៣)នៅថ្ងៃទី២៧(ធ្នូ) មុនដាច់ឆ្នាំត្រូវសម្ពោធគម្រោងធំមួយទៀតនៅភ្នំពេញគឺស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដើម្បីជួយដល់ប្រជាពលរដ្ឋនៅភ្នំពេញ

(៩) រាល់បេសកកម្មនៅបរទេស តែងជួបនិងផ្សព្វផ្សាយពីអ្វីដែលកម្ពុជាមាន

យើងមានទំនាក់ទំនងវិស័យសេដ្ឋកិច្ចច្រើនរវាងកម្ពុជានិងជប៉ុន។ ល្ងាចមិញ ខ្ញុំជួបជាមួយក្រុមហ៊ុននៅក្នុងសមា​គមមិត្តភាពកម្ពុជា-ជប៉ុន ដែលក្នុងនោះមានវិស័យឯកជនមួយចំនួននិងសមាជិកសភាមួយចំនួនគាត់បានចូលរួមមានមតិ។ ក្រោយពីខ្ញុំជួបពួកគាត់មួយចំនួនប៉ុន្មានខែមុន ឥឡូវគាត់បានបើកក្រុមហ៊ុននៅកម្ពុជា។ ក្រុមហ៊ុនមួយធ្វើការបណ្ដុះបណ្ដាលអ្នកជំនាញនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់អ្នកជំនាញនៅទីនោះ និងនាំមកដើម្បីផ្ដល់លទ្ធភាពភ្ជាប់ជាមួយទីផ្សារជប៉ុន។ គឺមជ្ឈមណ្ឌលបណ្ដុះបណ្ដាល IT សម្រាប់យុវជន។ មានរោងចក្រផលិតម្សៅ។ ខ្ញុំមិនសូវស្គាល់។ ប្រពន្ធខ្ញុំបានស្គាល់។ មុខខ្ញុំក្មេងមិនមែនដោយសារខ្ញុំលាបម្សៅទេ ដោយសារលាបសក់ទេ។ ដល់អញ្ចឹងទៅយោង។ ព្រឹកមិញនេះ ខ្ញុំបានជួបច្រើន។ និយាយរួម រាល់បេសកកម្មមកក្រៅប្រទេស (ខ្ញុំតែងតែផ្តោត)សំខាន់ទៅលើជ្រុងសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ។ អ្នកខ្លះគេបង្អាប់ខ្ញុំថាអួតអើយអួត។ ខ្ញុំគ្រាន់តែប្រាប់ទេតើ។ ខ្ញុំជួបច្រើនមែន ជួបដើម្បីផ្សព្វផ្សាយកម្ពុជា។ ហ្នឹងគេហៅដើរទាក់ម៉ូយ។ យើងមានផលិតផល។ យើងដាក់នៅក្នុងហោ​ប៉ៅ។ យើងត្រូវតែដើរជួបនិងប្រាប់គេ។ បងប្អូនមានផលិតផល ត្រូវតែដើរប្រាប់គេ ជួប១០០នាក់ គេទិញតែ ១០នាក់ ក៏បាន ១០ ដែរ។ ក្នុងនាមជានាយករដ្ឋមន្ត្រី បើខ្ញុំមិនដើរជួប ដើរផ្សព្វផ្សាយ ទាំងអ្នកដែលវិនិយោគនៅទីនោះ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការជួយជួយគាត់ឱ្យរីក និងការទាក់ទាញមកថែមទៀតដើម្បីវិនិយោគបង្កើតការងារឱ្យប្រជាពលរដ្ឋ​ តើ(វានឹង)ចេញ(ជាលទ្ធផល)ទេ? ខ្ញុំមក៣ថ្ងៃនេះត្រូវជួបជាង ៦០០ ក្រុមហ៊ុនជប៉ុន។ ១១ជួបផ្ទាល់ និងជាមួយវេទិកា JETRO (Japan External Trade Organization) ថ្ងៃ១៩(ធ្នូ)នោះ គឺមានជាង៥០០ក្រុមហ៊ុនចូលរួមផ្ទាល់ បូកអ្នកអនឡាន ៣០០ជាង … ដើម្បីទាក់ម៉ូយ។​

(១០) ទាក់ម៉ូយដើម្បីភ្ជាប់ខ្សែសង្វាក់សេដ្ឋកិច្ច មនុស្ស បច្ចេកវិទ្យា និងទុនវិនិយោគ

និយាយរួម ទាក់ម៉ូយតាំងពីចុះពីយន្តហោះ រហូតដល់ឡើងយន្តហោះ។ យោងតាមកម្មវិធី ចុងក្រោយគឺ(ជួបទាក់មូយ)ក្រុមហ៊ុនជប៉ុនធំៗប៉ុន្មាន រួចហើយឡើងយន្តហោះទៅវិញ។ ធ្វើយ៉ាងណាដើម្បីយើងផ្ដល់ជាសញ្ញា ផ្ដល់នូវការលើកទឹកចិត្ត ដើម្បីបានផលអី? តើដើរទាក់ម៉ូយនេះបានផលអី? មិនមែនយកទៅដាក់នៅក្នុងក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណែត ទេ។ យកទៅដើម្បីភ្ជាប់ខ្សែសង្វាក់សេដ្ឋកិច្ចកម្ពុជាជប៉ុន។ ខ្សែសង្វាក់សេដ្ឋកិច្ច គឺភ្ជាប់មនុស្សនិងមនុស្ស បច្ចេកវិទ្យានិងបច្ចេកវិទ្យា នាំយកទុនវិនិយោគ នាំយកបច្ចេកវិទ្យារបស់ជប៉ុនទៅ។ បងប្អូនយើងនៅស្រុកខ្មែរ ពេលទៅធ្វើការក្នុងរោងចក្រជប៉ុនគាត់ចេះបច្ចេកវិទ្យាជប៉ុន។ បងប្អូនដែលចប់ការងារនៅទីនេះ ពេលទៅវិញ ក៏អាច(នាំយក)បច្ចេកវិទ្យាជប៉ុន (ទៅបង្កើត)ការងារជូនបងប្អូនយើង។ សេដ្ឋកិច្ចជាតិយើងឡើង កាត់បន្ថយភាពក្រីក្រ។ អាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ ជាគោលដៅអាទិភាព៣ ក្នុងចំណោម៥ នេះគឺជាគោលដៅសំខាន់។

ខ្ញុំមិនចង់ស្ដាប់ទេ តែពេលខ្លះបងប្អូនចេះតែបញ្ជូនមកឱ្យ។ គេថា ហ៊ុន ម៉ាណែត មួយរយថ្ងៃនេះដេកស្ពឹករហូត។ មិនដឹងអ្នកណាដេកទេ។ សង្ស័យអ្នកនិយាយហ្នឹងដេក ងើបឡើងមិនដឹងគេធ្វើអី។ ថាអីថាចុះ។ បើថាជេរវាយប្រ​ហារខ្ញុំឱ្យអ្នកស្ងប់ចិត្ត ដូចខ្ញុំធ្វើបុណ្យឱ្យ។ តែសំខាន់បំផុតសម្រាប់យើងនៅពេលនេះ គឺការផ្សព្វផ្សាយ ការទាក់ទាញ និងការរៀបចំ។ នៅពេលដែលជួបជាមួយប្រមុខរដ្ឋាភិបាលជប៉ុន កិច្ចការដែលយើងលើកគឺពង្រីកសក្ដានុពលនិងភាពទាក់ទាញរបស់យើង។ រឿងនេះខ្ញុំមិនមែនធ្វើតែនៅជប៉ុនទេ ដើរទាក់ម៉ូយគ្រប់ទីកន្លែង។ ខ្ញុំទៅចិន ខ្ញុំទាក់ម៉ូយនៅចិន ខ្ញុំទៅអាមេរិកខ្ញុំទាក់ម៉ូយនៅអាមេរិក ខ្ញុំមកដល់ជប៉ុនខ្ញុំទាក់ម៉ូយនៅជប៉ុន … ថ្ងៃនេះមានកូនស្រីមកស្ដាប់ដែរ។ ងើបឡើង ជម្រាបសួរ អ៊ំ លោកតា លោកយាយ បន្តិចមើលកូន។ កូនទី៣ អាយុ១៣ឆ្នាំ។ ឱ្យកូនជួយធ្វើសាក្សីដែរ … មុនដំបូងថាកូនស្រីៗ២(នាក់)។ គេ ៣/៤។ យើងមួយភាគ។ ត្រូវយកកូនប្រុសមួយទៀត … (តែ)មិនត្រឹមតែគេ ៧៥% ឥឡូវគេបាន ៨០% ព្រោះកូនប្រុសហ្នឹងទៅតាមម៉ាក់គេដែរ។

(១១) រាជរដ្ឋាភិបាលកម្ពុជាមិនបានអនុញ្ញាតតាមសំណើអាជីវកម្មតាក់ស៊ីរបស់ VinGroup

ខ្ញុំសូមបញ្ជាក់បន្តិច បងប្អូនប្រហែលឮហើយរឿងទាក់ម៉ូយថ្ងៃមុន។ យើងទៅវៀតណាម … និយាយរួម យើងអត់មានលាបពណ៌អ្នកណាទេ។ គ្រប់ប្រទេសទាំងអស់ដូចតែគ្នាទេ។ នៅជប៉ុនក៏មានពលករវៀតណាម មិនស្រួលនៅជាមួយគ្នាសុទ្ធតែមានមិត្តភក្តិវៀតណាម មិត្តភក្ដិថៃ … យើងអត់មានរើសអើងទេ។ អ្នកខ្លះគេបំផុសរឿងអីផ្សេងៗ។ ខ្ញុំជួបជាមួយវិស័យឯកជនវៀតណាម។ ក្នុងនោះមានរឿង(ក្រុមហ៊ុន)រថយន្តតាក់ស៊ី VinGroup។ VinGroup គឺជាក្រុមហ៊ុនធំបំផុតនៅវៀតណាម ប៉ុន្តែមានច្រើនវិស័យ។ ប្រវត្តិ VinGroup គឺបង្កើតដោយជនជាតិវៀតណាមមួយក្រុមនៅប្រទេសអ៊ុយក្រែន ឆ្នាំ១៩៩០ជាង ​… ឆ្នាំ២០០០ គាត់លើកគ្នាត្រឡប់ពីអ៊ុយក្រែន មកវិនិយោគនៅវៀតណាម។ គាត់ក៏បានពង្រីកទីផ្សារក្នុងអាស៊ាននិងបណ្ដាប្រទេសច្រើនដែរ។ គាត់លេខ២០០ ឬ៣០០ជាងនៅលើពិភពលោក។ ខ្ញុំបានជួបក្រុមហ៊ុននេះ ហើយក្រុមហ៊ុនក៏បានចុះបញ្ជីការរកស៊ីនៅស្រុកខ្មែរ ប៉ុន្តែគេមានរឿងមួយ គឺចង់ធ្វើអាជីវកម្មតាក់ស៊ី។ គាត់លើកគម្រោងថាចង់បញ្ជូនតាក់ស៊ី ២៥០០ គ្រឿង មកភំ្នពេញ ១០០០ គ្រឿងនិង ១ ៥០០គ្រឿងនៅតាមបណ្ដារាជធានី/ខេត្តមួយចំនួន។ ថ្ងៃបន្ទាប់មកខ្ញុំក៏មិនដឹង ស្រាប់តែចេញមកតាម TikTok តាមអី ថាបន្តិចទៀតវៀតណាមមកដណ្ដើមការងារតាក់​ស៊ីអស់។ ខ្ញុំថារឿងស្អី? ដល់មើលចុះឡើង កាសែតគាត់បញ្ចេញព័ត៌មានអត់គ្រប់។ ការលើកសំណើមាន យើងមិនហាមអ្នកណាលើកសំណើទេ ប៉ុន្តែសិទ្ធិឱ្យមិនឱ្យជារឿងរបស់យើង។ រាជរដ្ឋាភិបាលមិនទាន់ថាឱ្យឯណា? … មិនដឹងថាគេបកយ៉ាងម៉េច នៅចុងឆ្នាំខែ ១២នេះ វៀតណាម(ដាក់ឡាន) ២ ៥០០ គ្រឿង នឹងមកដណ្តើមការងារបងប្អូនយើង។ ថាអត់មានទេ។

(១២) បើមិនល្អគ្មានអ្វីរិះគន់ ក៏ប្រហែលជាមើលមិនយល់

ម្សិលមិញនេះ លោកម្នាក់ក្រុម monsieur ចាស់វស្សាដែរឈ្មោះ ឆាលី នៅអាមេរិក តែងតែជេរខ្ញុំ … តែរឿងមួយខ្ញុំឆ្ងល់ ខ្ញុំបើកវង់ក្រចកបន្តិច monsieur នៅក្រៅប្រទេសហ្នឹង ជេរខ្ញុំ ជេរតាំងពីឪ ទម្លាប់គាត់មួយគឺថាជេរប្រមាថ។ ឱ្យតែអ្នកនៅជាមួយគាត់ស្នេហាជាតិទាំងអស់ ឱ្យតែអ្នកមិនត្រូវជាមួយគាត់ក្បត់ជាតិទាំងអស់។ អ្នកទៅចូលរួមបាតុកម្ម ទោះបីគេហៅទៅចាប់ឆ្នោតផ្សងសំណាង ក៏គេហៅអ្នកស្នេហាជាតិដែរ ឱ្យតែអ្នកមកចូលជាមួយខ្ញុំសុទ្ធតែគេថាអ្នកក្បត់ឧត្ដមគតិ។ ឥឡូវគេថាខ្ញុំជួលម្នាក់ ១០០ដុល្លារ មកទៀតនេះ។ ខ្ញុំអត់មានប្រកាសទេណា។ អ្នកខាងហ្នឹងជាអ្នកប្រកាសឱ្យទៅទារខាងហ្នឹង ខ្ញុំអត់ដឹងទេ។ តើបងប្អូនប្រជាពលរដ្ឋយើងដល់ថ្នាក់ហ្នឹងឬ? មិនដូច្នឹងទេ។ មកជាមួយឆន្ទៈចូលរួមស្តាប់ក្នុងនាមជាខ្មែរ។ តែចាំបាច់ទៅលាបពណ៌បងប្អូនធ្វើអី? ហើយ monsieur មួយនោះ … ជេរពុកថាអវិជ្ជា។ គាត់ជេរ សម្តេចតេជោ ថាមនុស្សអវិជ្ជាដឹកនាំប្រទេស។  ដល់ពេលខ្ញុំរៀនដល់បាន PhD គាត់ថាខ្ញុំអត់កំណើត … ថា PhD ខ្ញុំហ្នឹងគេសរសេរឱ្យ។ គាត់ទៅសុំសាលាអត់បាន។ ខ្ញុំទ្រាំមិនបាន ក៏បង្ហោះលើ Internet។ យកទៅមើលទៅ។ ស្ងាត់ជ្រាប។ វាមានរឿងតែពីរទេ។ រឿងទី១ គាត់ថា ប្រហែលជាល្អណាស់ គាត់អត់វាយទេ រឿងទី២ ប្រហែលមើលមិនយល់។ រឿងទី១ ប្រហែលជាមិនមែនទេព្រោះខ្ញុំអត់ធ្វើអី(ខុស) ក៏គាត់វាយប្រហារដែរ អញ្ចឹងយកទៅប្រហែលជារកជ្រុងវាយហើយ។ ប៉ុន្តែមើលមិនយល់។ ខ្ញុំសុំថាមិនប៉ះពាល់ទេលោកអ៊ំ លោក monsieur ចាស់វស្សា​។ ខ្ញុំជាអ្នកស្រាវជ្រាវ។ ការមើលឱ្យយោបល់ ទោះអាក្រក់ក្តី ខ្ញុំសប្បាយចិត្ត។ បើថាខ្ញុំនិយាយប៉ុណ្ណឹង ចេញមកជេរខ្ញុំ និយាយជេរឱ្យចំគោលដៅណា។ មើលអត្ថបទខ្ញុំឱ្យច្បាស់ហើយពន្យល់ខ្ញុំ។ ខ្ញុំសរសេរគោ ជេរខ្ញុំក្របី។ (តែឥឡូវ)ស្ងាត់ជ្រាប។ ឥឡូវកូនចៅគាត់(ក៏មានទំលាប់)អញ្ចឹងដែរ អារឿងមើលងាយគេហ្នឹង។

(១៣) ក្រុមហ៊ុន Vingroup ចុះបញ្ជីការនាំចូលរថយន្តអគ្គិសនីមកលក់នៅកម្ពុជា

ត្រឡប់​មករឿង តាក់ស៊ី VinGroup។ គេបញ្ចេញសារមកថា គេបានព័ត៌មានសម្ងាត់ច្បាស់ណាស់ថាក្រុមហ៊ុន VinGroup នេះ បានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលនៅខែ១០ ឆ្នាំ២០២៣។ ខ្ញុំថាគាត់ចេះធ្វើល្ងង់ ឬល្ងង់ធ្វើចេះ? បើចេះធ្វើល្ងង់បានន័យថាគ្មានសុចរិតភាព។ ដឹងរឿងហើយ យល់ហើយតែនៅតែនិយាយគគ្លើន ឬមួយក៏អត់ចេះតែធ្វើដឹង? បានន័យថាមើលឯកសារអត់យល់ផង ទៅបកស្រាយធ្វើដូចឯងចេះ។ (ក្រុមនេះ)គេដាក់អញ្ចេះថាឯកសារនេះ “រដ្ឋាភិបាលរបប ហ៊ុន ម៉ាណែត បានឯកភាពជាមួយក្រុមហ៊ុន​មករកស៊ីនៅស្រុកខ្មែរ”។ បើអញ្ចឹងភរសុទ្ធ។ ខ្ញុំសុំបញ្ជាក់រឿងពីរដាច់គ្នា។ រឿងទី១ រឿងបញ្ជីការអាជីវកម្មលក់សម្ភារ។ រឿងមួយទៀតគឺរឿងអាជីវកម្មបើកតាក់ស៊ី។ រឿងលក់សម្ភារ ក្រុមហ៊ុនគេបានចុះបញ្ជីការអាចនាំឡានមកលក់។ ឧទាហរណ៍ ឡានអគ្គិសនីយកមកលក់ដូចជាឡានយើងនាំចូលពីកូរ៉េ ពីជប៉ុន ពីអីដូចតែគ្នាដែរទេមកលក់ឱ្យប្រជាពលរដ្ឋខ្មែរ។ យកទៅដាក់លក់ មានអ្នកណាថាអី? រឿងនេះគេចុះឈ្មោះ ហើយប្រជាពលរដ្ឋខ្មែរក៏មិនជំទាស់អ្នកឯងយកទៅលក់ដែរ។ បង់ពន្ធដូចគេដូចឯងទៅ។ យកឡានអគ្គិសនី VinGroup​ ហ្នឹងទៅលក់ ក្រុមហ៊ុនអាមេរិកយកទៅលក់បង់ពន្ធបង់អីដាក់លក់ទៅ។ ​ខ្មែរទិញមិនទិញរឿងរបស់អ្នកឯង។ អតិថិជនគាត់កំពុងចរចាដៃគូក្រុមហ៊ុនខ្មែរយើងក្នុងស្រុកដើម្បីនាំទៅលក់មានអីខុស? ហ្នឹងនិយាយឱ្យដាច់។ ចុះបញ្ជីការគ្រាន់តែលក់ផលិតផល។ រឿងដែលប្រជាជនបារម្ភនោះគឺរឿងធ្វើអាជីវកម្មតាក់ស៊ី។ ក្រុមហ៊ុនដែលចុះបញ្ជីការគ្មានសិទ្ធិធ្វើអាជីវកម្មនេះទេ បើគ្មានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលឱ្យអ្នកឯងបើកក្រុមហ៊ុនតាក់ស៊ី។ ទៅឆែកឡើងវិញទៅលោកធ្វើចេះ។ ក្រុមហ៊ុននេះអត់មានសុំអាជ្ញាបណ្ណតាក់ស៊ី ឬរដ្ឋាភិបាលឱ្យអាជ្ញាបណ្ណតាក់ស៊ីទេ។

(១៤) រដ្ឋាភិបាលអាណត្តិទី៧ ផ្តោតគោលនយោបាយធាទិភាព ៦ ក្នុងនោះអាទិភាពទី៤ គឺជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ

កម្ពុជាក៏មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនី ដើម្បីធ្វើតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។ ម៉ោងថ្មើនេះ រដ្ឋាភិបាលអាណត្តិទី៧ ត្រូវតែយកចិត្តទុកដាក់នៅក្នុងការជួយបងប្អូនប្រកបរបររត់ម៉ូតូឌុប រត់កង់បី នៅក្រៅប្រព័ន្ធនេះ ឱ្យបានល្អ។ យើងអត់មានចាំបាច់ទៅរកក្រុមហ៊ុនបរទេសមកបើកតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ … គោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧ អាទិភាពគោលនយោបាយមាន ៦ ដែលត្រូវធ្វើបន្ទាន់ គឺអាទិភាពគោលនយោបាយទី៤។ ខ្ញុំបានប្រកាសហើយគឺជួយដល់បងប្អូនប្រជាពលលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះគឺមាន រត់ម៉ូតូឌុប រត់កង់បីអីហ្នឹង។ នេះហើយជាគោលដៅដែលយើងត្រូវជួយបងប្អូនយើងនៅក្នុងស្រុក។ ខ្ញុំឃើញអ្នកនាំពាក្យបានចេញមកពន្យល់ហើយថា អត់មានការអនុ​ញ្ញាតឱ្យ(ឡាន) ២ ៥០០ គ្រឿង ហ្នឹងទេ មានការច្រឡំ នៅតែមានការបកស្រាយបំភ្លៃ។ ឥឡូវខ្ញុំបញ្ចេញតាមសារនេះ ព្រោះ live ស្រួលមានសាក្សីរាប់ម៉ឺននាក់។ ខ្ញុំនិយាយអីស្រួលយល់ អាប្រជុំអត់ liveហ្នឹង បងប្អូនដែលសរសរកត់ត្រា បញ្ចេញទៅវាអត់គ្រប់ជ្រុង។ បានន័យថាមានការលើកសំណើសុំគោលការណ៍ដើម្បីបញ្ជូនតាក់ស៊ី ២ ៥០០ គ្រឿងមករកស៊ីនៅនេះ ដែលអាចថានៅចុងឆ្នាំ ២០២៣ ឬ ២០២៤ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានផ្តល់គោលការណ៍អនុញ្ញាតទេ។ ដល់សរសេរទៅ អត់បានដាក់អត់ផ្តល់គោលការណ៍អនុញ្ញាត បងប្អូនឃើញភ័យបណ្តោយ។ ឥឡូវលឺទាំងអស់គ្នាតាមហ្វេកប៊ុក លឺទាំងអស់គ្នាតាម live ហើយជាពិសេសបងប្អូនអ្នកធ្វើអាជីវកម្មរត់ម៉ូតូកង់បីនៅកម្ពុជា សូមកុំព្រួយបារម្ភ។ អត់មានទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានចេញគោលនយោបាយជាបន្តបន្ទាប់និងរៀប​ចំធ្វើយ៉ាងណាដើម្បីជួយបងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះមានបងប្អូនដែលប្រកបរបរម៉ូតូកង់បី និង PassApp នៅកម្ពុជា។ នេះជាគោលដៅរបស់យើងអាណត្តីទី៧ នេះ។ នៅមានអ្នកបន្លាច ហើយអាបន្លាចហ្នឹងខ្លាចជាងស្អីទៀត … មានអ្នកទៅចាក់ចេកចាក់ស្ករទៀត …។

(១៥) កម្ពុជាមិនមែនជាកន្លែតដុតសំរាម តែសិក្សានិងពិនិត្យពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃគំរោងទាំងអស់

រាល់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា ក្រុមហ៊ុនស្របច្បាប់ទាំងអស់ មិនថាប្រទេសណាៗ យើងស្វា​គមន៍វត្តមានបងប្អូនដើម្បីទៅសិក្សាមើលឱកាសក្នុងការវិនិយោគ ប៉ុន្តែមិនបានន័យថា រាជរដ្ឋាភិបាលត្រូវតែឯកភាពទៅលើគ្រប់គម្រោងដែលក្រុមហ៊ុនទាំងអស់នោះលើកមកទេ។ ក្រុមហ៊ុនខ្លះ(មានសកម្មភាព)ប៉ះពាល់។ មុននឹងលើកគំរោងមួយៗ យើងត្រូវសិក្សាឱ្យបានច្បាស់ថាតើគម្រោងហ្នឹងធ្វើទៅប៉ះអីខ្លះដល់សេដ្ឋកិច្ចសង្គម។ ឧទាហរណ៍គម្រោងវារីអគ្គិសនី បើអ្នកឯងធ្វើនៅជាប់ទន្លេមេគង្គ យើងអត់ឱ្យធ្វើទេ។ ចង់បានភ្លើងរាប់លានគីឡូ ក៏យើងមិនធ្វើដែរ វាខូចបរិស្ថាន ខូចអីផ្សេងៗ។ ជំនាន់សម្តេចតេជោ គេសុំយកកាកសំណល់កុំព្យូទ័រ កាកសំណល់បា្លស្ទិកអីពីអឺរ៉ុបយកទៅបើករោងចក្រដុតនៅស្រុកយើង សម្តេចបដិសេធមិនឱ្យយក។ កម្ពុជាមិនមែនជាក​ន្លែងដុតសំរាមរបស់ប្រទេសណាទេ។ វិនិយោគប៉ុន្មានលាន ក៏យើងមិនយកដែរ។ យើងរើសដែរ។ ដាក់ស្អីទៅដែលខូចប្រយោជន៍ជាតិ ខូចប្រយោជន៍ប្រជាជនយើងមិនធ្វើ។ ជាសិទ្ធិសម្រេចរបស់យើង។ គោលដៅរដ្ឋាភិបាលបង្កើនសេដ្ឋកិច្ច បង្កើតការងារ មិនមែនបំផ្លាញការងារទេ។ ហើយយើងត្រូវគិតអាទិភាពជូនប្រជាពលរដ្ឋខ្មែរយើងមុន។ នេះជាអ្វីដែលខ្ញុំសុំបញ្ជាក់ពាក់ព័ន្ធទៅនឹងរឿង VinGroup ឬមួយតាក់ស៊ីអគ្គិសនីនេះ។

បងប្អូននៅនេះ ប្រហែលជាអាចឃើញតាមហ្នឹង។ ខ្ញុំមិនជំទាស់ជាមួយការបញ្ចេញមតិ បងប្អូនបញ្ចេញកង្វល់នោះទេ ដោយសារការបញ្ចេញកង្វល់នេះហើយ បានជាយើងអាចដឹងថាព័ត៌មានដែលយើងបញ្ចេញទៅមានការយល់ច្រឡំ និងក្តាប់មិនទាន់បាន។ យើងត្រូវការបកស្រាយ។ ខ្ញុំសុំឱ្យបងប្អូនជឿទុកចិត្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ខ្ញុំបន្តដឹកនាំតាមគោលការណ៍និងចក្ខុវិស័យដែលសម្តេចតេជោបានកសាងប្រទេស ៤០ឆ្នាំ ជាមួយនឹងថ្នាក់ដឹកនាំជំនាន់គាត់ ដែលបានកសាងប្រទេសមក និងដែលខ្ញុំនិយាយបន្តិចអម្បាញ់មិញពី ៨០មក យើងមិនទាន់បានអី ឥឡូវយើងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ត្រូវថែទាំឱ្យបាន។ នេះជាការប្តេជ្ញាចិត្តរបស់យើង … សំខាន់បំផុតផលដែលបាន គឺចែកទៅដល់ប្រជាពលរដ្ឋយើងគ្រប់កន្លែង មិនមែនប្រមូលផ្តុំនៅក្នុងដៃអ្នកណាម្នាក់ ក្រុមណាមួយនោះទេ … ពិសេសប្រជាពលរដ្ឋដែលមានជីវភាពលំបាកដែលយើងត្រូវជួយឱ្យបានច្រើន …។

(១៦) បង្កើតការងារទាំងបរិមាណ និងគុណភាព គ្រប់វិស័យ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស

នៅទីនេះ ពាក់ព័ន្ធទៅនឹងជ្រុងមួយនៃគោលនយោបាយសេដ្ឋកិច្ចរបស់យើងគឺបង្កើតការងារ ទាំងបរិមាណ និងគុណភាព គ្រប់វិស័យ គ្រប់ទីកន្លែងដែលយើងត្រូវជំរុញក្នុងប្រទេស បូកជាមួយនឹងជម្រើសនៅក្រៅប្រទេស។ បងប្អូននៅទីនេះ មានជាកម្មសិក្សាការីជាច្រើន ឱកាសយើងនៅទីនេះ ជាជម្រើសរបស់បងប្អូន … មានអ្នកនយោ​បាយខ្លះឱ្យតែនិយាយពីបងប្អូននៅក្រៅប្រទេស ថារដ្ឋាភិបាលខ្មែរបញ្ជូនកូនចៅខ្មែរទៅធ្វើខ្ញុំគេ។ បងប្អូនអើយ! នៅលើពិភពលោកនេះ រួមទាំងជប៉ុនខ្លួនឯង គ្មានប្រទេសណាមួយគ្មានប្រជាពលរដ្ឋធ្វើការក្រៅប្រទេសទេ។ ជប៉ុនទៅធ្វើការមួយគគោកនៅអាមេរិក។ កូរ៉េមកធ្វើការនៅជប៉ុន។ ខ្មែរទៅធ្វើការនៅកូរ៉េ។ ឥឡូវទំនាក់ទំនងពាណិជ្ជកម្មសេរីដែលគេស៊ីញ៉េ គឺធ្វើយ៉ាងណាធានានូវលំហូរនៃទំនិញ និងមនុស្ស ព្រោះប្រទេសខ្លះខ្វះពលកម្ម ប្រទេសខ្លះលើសពលកម្ម​។ ត្រូវឱ្យ(មានលំហូរពលកម្មនិងទំនិញ)អញ្ចឹង ដើម្បីមានលំនឹងសេដ្ឋកិច្ចនិងបានផលទាំងអស់គ្នា។ អញ្ចឹងការបង្កើតការងារក្នុងស្រុកគឺជាអាទិភាពធំ ដែលខ្ញុំដើរទាក់ម៉ូយហ្នឹង (…) យើងភ្ជាប់ឱកាសទៅមក។ ភាគច្រើនយើងទាក់ម៉ូយហៅជប៉ុនទៅមើលសក្តានុពលកម្ពុជា យកទុន យកបច្ចេកវិទ្យា យកអីទៅ ណ្តុះបណ្តាលខ្មែរ វិនិយោគបង្កើតការងារ ១០-២០ឆ្នាំទៀត កូនខ្មែរអាចធ្វើជាវិស្វករធ្វើស្អីបាន។

(១៧) ពង្រឹងកូនខ្មែរឲ្យធានានូវឯករាជ្យភាពនិងភាពម្ចាស់ការ

ជួបជាមួយលោកសាស្ត្រាចារ្យ(ជប៉ុន)ដែលសូម្បីតែរឿងជួសជុលប្រាសាទហ្នឹង ក្នុង៣០ ឆ្នាំនេះ ពីដើមឡើយយើងអត់មានអ្នកវិស្វករជួសជុលប្រាសាទ ឥឡូវការជួសជុលនេះបានបណ្តុះបណ្តាលវិស្វករយើង។ អញ្ចឹងកូនខ្មែរ ថ្ងៃក្រោយថែទាំប្រាសាទខ្មែរបាន។ កន្លងទៅ វាជាអកុសលដែលយើងមានសង្គ្រាមរាប់សិបឆ្នាំ។ អ្នកចេះដឹងស្លាប់អស់ អត់ជំនាញ។ ឥឡូវយើងបណ្តុះឡើងវិញ។​ ខ្ញុំតែងនិយាយជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ធ្វើអីក៏ដោយត្រូវចេះដកដង្ហើមខ្លួនឯង កុំពឹងគេដករហូត។ បានន័យថាម៉េច? ត្រូវមានសមត្ថភាពអាចគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុង។ ហេតុនេះហើយបានពេលកូវីដ-១៩ ពេលប្រទេសទាំងអស់បិទ យើងអាចគ្រប់គ្រងសភាពការណ៍បាន។ ដោយសារអី? យើងបណ្តុះបណ្តាលបានពេទ្យ មានមន្ទីរពេទ្យ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា … ពេទ្យរបស់យើងដែលបណ្តុះបណ្តាលមក អាចព្យាបាលជំងឺសួតធ្ងន់ធ្ងរបាន។ ប្រជាពលរដ្ឋយើងអាចធ្វើបាន។ ឥឡូវធ្វើស្ពាន ធ្វើថ្នល់ ដោយខ្លួនឯង។ វិស្វករយើង ផ្ទះខ្ពស់ៗអីធ្វើបាន។ នេះហើយគឺជាគោលការណ៍នៅក្នុងការបណ្តុះបណ្ដាល ឯករាជ្យភាពរបស់កម្ពុជា។ អ្នកណាថាកម្ពុជារណបប្រទេសនេះប្រទេសនោះ រណបតែអ្នកឯងទៅ។ កម្ពុជាដាក់គោលដៅពង្រឹងកូនខ្មែរឲ្យខ្លាំង ធានាម្ចាស់ការនៅក្នុងការឯករាជ្យភាព និងភាពម្ចាស់ការ… សួរថាយើងឈានទៅផ្តាច់ខ្លួនមិនពាក់ព័ន្ធជាមួយមិត្តទេ? អត់ទេ! នៅតែទាក់ទងជាមួយមិត្តអញ្ចឹង ប៉ុន្តែសមត្ថភាពយើង ធ្វើយ៉ាងណាគោលដៅពង្រឹងខ្លួនយើង។

(១៨) បណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសេវាវិស័យសុខាភិបាល និងពង្រាយមន្រ្តីកសិកម្ម បង្កើនកម្រិតឧស្សាហកម្មទៅបច្ចេកវិទ្យាខ្ពស់

… ប្រទេសយើងខំបង្កើតអស់លទ្ធភាព ជំរុញគ្រប់វិស័យទាំងកសិកម្ម ទាំងទេសចរណ៍ ទាំងឧស្សាហកម្ម ទាំងហិរញ្ញវត្ថុ … ហើយរោងចក្រ ក្រុមហ៊ុន សាលា រុញទៅតាមខេត្ត តាមស្រុកឲ្យបានច្រើនជាអតិបរមា។ យើងបញ្ជូនការបណ្តុះបណ្តាលទៅឲ្យបងប្អូន។ ឥឡូវគោលនយោបាយថ្មីនៃការបណ្តុះបណ្ដាល រដ្ឋចេញថវិកាជួយ ១ លាន ៥ សែននាក់ អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលយុវជនក្នុងគ្រួសារក្រីក្រដើម្បីរៀន។ ត្រៀមថវិកាដើម្បីជួយនៅក្នុងវិស័យសុខាភិបាល ធ្វើឲ្យសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមជនបទឲ្យរឹងមាំ។ ជួយពង្រាយមន្ត្រីកសិកម្ម និងជួយនៅក្នុងការរៀបចំឲ្យកសិកម្មយើងរឹងមាំ ដើម្បីបានផលដល់កសិករ និងប្រជាពល​រដ្ឋតាមជនបទ។ ពេលជាមួយគ្នា ទាញយកការវិនិយោគ​ បង្កើនកម្រិតឧស្សាហកម្មពីត្រឹមកាត់ដេរទៅជាឧស្សា​ហកម្មធុនមធ្យមនិងធុនធ្ងន់ និងបច្ចេកវិទ្យា ដើម្បីកូនខ្មែរកាន់តែ(មានជំនាញនិងសមត្ថភាព)ទំនើបនៅកម្ពុជា។ ពីមុន​អី្វៗទាំងអស់(នាំចូល)។ កាលខ្ញុំរៀន ទឹកក្រូចមួយកំប៉ុងក៏យើងនាំចូលពីក្រៅដែរ។ ឥឡូវយើងផលិតខ្លួនឯងបាន។ ឥឡូវកូនខ្មែរមួយចំនួននៅភ្នំពេញអត់ចេះដាំទឹកផឹកទេ ព្រោះប្រើតែទឹកសុទ្ធអស់ហើយ។

(១៩) មានប្រជាពលរដ្ឋខ្មែរប្រមាណ៣ ម៉ឺននាក់នៅជប៉ុន គ្រោងបង្កើនបាន ៨ ពាន់នាក់បន្ថែមទៀតឆ្នាំក្រោយ

មួយវិញទៀត ការបើកឱកាសនៅក្រៅប្រទេសនេះ ខ្ញុំសូមបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ មិនខុសពីប្រទេសផ្សេងៗទេ។ យើងបង្កើតជម្រើស។ នៅប្រទេសជប៉ុន មកដល់ម៉ោងនេះ យើងមានសរុបប្រជាពលរដ្ឋខ្មែរជិត៣ ម៉ឺននាក់ ក្នុងនោះភាគច្រើនគឺកម្មសិក្សាការីនៅទីនេះ។ ក្រៅពីនោះ យើងមាននិស្សិត យើងមានបងប្អូនប្រជាពលរដ្ឋដែលមានគ្រួសារនៅទីនេះ ហើយរស់នៅទីនេះយូរឆ្នាំផងដែរ។ យើងកំពុងតែចរចា។ ឆ្នាំក្រោយអាចពង្រីក(ចំនួន)បន្ថែមទៀតមកជប៉ុន។ អាចបានខ្ទង់៨ ពាន់នាក់ថែមទៀត … សួរថារដ្ឋាភិបាលខំពង្រីកហ្នឹងដើម្បីបញ្ជូនខ្មែរទៅធ្វើខ្ញុំគេ? អត់ទេ! (តែ)ដើម្បីបង្កើតឱកាស។ កុំលាបពណ៌ កុំប្រើពាក្យ(ខ្ញុំគេអញ្ចឹង)។ ក្រុមហ៊ុនមួយ មានថៅកែតែមួយ មាន manager តែមួយទេ។ អ្នកផ្សេងៗជាបុគ្គលិកបម្រើការតាមជំនាញ។ បើអ្នកឯងគ្រាន់តែប្រើពាក្យ(ខ្ញុំគេដើម្បី)រៀបរាប់ប្រជាជន និងអ្នកធ្វើការខាងហ្នឹង បានន័យថាយើងកំពុងតែមើលងាយប្រជាពលរដ្ឋហើយ។ នៅក្នុងក្រុមហ៊ុនមួយ ប្រាកដជាមានជនជាតិជប៉ុនហើយ ប្រាកដជាមានជនជាតិផ្សេងពីខ្មែរហើយ។ ទាំងអស់ជាបុគ្គលិក។ សុទ្ធតែមានតួនាទីសំខាន់រៀងៗខ្លួន។ យើងមិនមែនបញ្ជូនទៅឲ្យធ្វើចោរឯណា។ យើងមិនមែនបញ្ជូនទៅឲ្យលួចប្លន់គេឯណា។ យើងបញ្ជូនទៅធ្វើការងារតាមសមត្ថភាពនិងសេចក្តីថ្លៃថ្នូររបស់បងប្អូនដើម្បីបានចំណូល ដើម្បីបានប្រាក់បៀវត្សរ៍ចិញ្ចឹមគ្រួសារ រួមទាំងបង្កើនជំនាញផ្សេងៗទៀត សមត្ថភាពកាន់តែរីកចម្រើននៅថ្ងៃអនាគត …។

(២០) ខ្មែររស់នៅជប៉ុនដើរតួនាទីជាអ្នកការទូតដ៏ល្អរបស់កម្ពុជា

ការគិតគូរ(ពីការងារ)នៅខាងក្រៅ យើងនៅបន្តធ្វើ … សូមអរគុណបងប្អូនខ្មែរ កម្មសិក្សាការី ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅទីនេះ ក៏ដូចជាបងប្អូននិស្សិតយើងដែលមករៀននៅទីនេះ គឺបងប្អូនបានដើរតួនាទីជាអ្នកទូតដ៏ល្អរបស់កម្ពុជា។ ខ្ញុំជួបមិត្តជប៉ុនច្រើន ដែលបានសរសើរ។ ព្រឹកមិញជួបជាមួយនឹងក្រុមហ៊ុនដែលមានបងប្អូនកម្មសិក្សាការីធ្វើការ។ គាត់សរសើរថា បងប្អូនប្រជាជនខ្មែរយើងស្លូតត្រង់ ស្មោះត្រង់ ឧស្សាហ៍​ ព្យាយាម។ នេះហើយគឺជាអ្វីដែលជាមោទនភាព ជាមោទនភាពកូនខ្មែរ ជាមោទនភាពនៃពូជមួយដែលកសាងប្រាសាទអង្គរវត្ត អច្ឆរិយធំ។ ជាអកុសល ដោយសារសង្គ្រាម យើងបែកបាក់ ប៉ុន្តែឲ្យឱកាសយើងនឹងបង្ហាញទៅដល់ពិភពលោកថា យើងជាប្រជាជនដែលមានអរិយធម៌ខ្ពស់ មានការខិតខំប្រឹងប្រែង … នេះគឺជាអ្វីដែលជាកត្តា(នាំឲ្យពង្រីកពលករ/ការិនីដល់) ៨ ពាន់នាក់ថែមទៀត។​ មិនមែនដោយសារចៃដន្យ​ទេ។ បើសិនជាបងប្អូនពលករ/កម្មសិក្សាការីយើងមកទីនេះបង្កតែរឿង គេនឹង​មិនឲ្យថែម ៨ ពាន់នាក់ទេ … ដោយសារអំពើល្អ និងការខិតខំរបស់បងប្អូន បានផ្តល់ឱកាសឲ្យបងប្អូនយើងផ្សេងៗទៀត នេះជាគុណបុណ្យធំណាស់ ដែលយើងរួមគ្នាធ្វើ។

នេះជាស្មារតីនៃកូនចៅប្រជាពលរដ្ឋយើង។ អញ្ចឹងបានខ្ញុំបានជូនសារទៅបងប្អូនដែលដឹកនាំបាតុកម្ម ធ្វើអីធ្វើចុះ បងប្អូនមានសិទ្ធិ តែធ្វើសុំសេចក្តីថ្លៃថ្នូរ។ សម្ដែងមតិ តែខ្លួនក៏ជាខ្មែរដែរ កុំធ្វើអីដែលវាហួសហេតុឲ្យគេមើល​ងាយ​យើង។ ខ្ញុំមិនដែលឲ្យមានការធ្វើអីតបតទេ។ ឲ្យគេធ្វើអីធ្វើចុះ។ ជាសិទ្ធិ។ តែកុំឲ្យរំលោភសិទ្ធិ។ បានន័យថាម៉េចកុំឲ្យឃើញអ្នកមកចូលរួម មកគប់ មកវាយគ្នា។ កន្លងទៅនៅប្រទេសខ្លះធ្លាប់មានការគំរាមថា តែហ៊ានតែចូលជួបលោក ហ៊ុន សែន ​ជួប​ ហ៊ុន ម៉ាណែត គេដៅថាអ្នកឯងស្រឡាញ់ពួកផ្តាច់ការ បន្តិចទៀតគេចាប់បញ្ជូនទៅ​ផ្ទះវិញហើយ។ នៅអាមេរិកមាន នៅកាណាដាមាន នៅជប៉ុនថ្ងៃមុនឃើញដូចគេបង្ហោះដែរ។ គេថា អ្នករស់នៅជប៉ុន តែហ៊ានចូលជួប ហ៊ុន ម៉ាណែត គេហៅថាផ្តាច់ការ។ អញ្ចឹងគឺគេនឹងដៅអ្នកឯង បញ្ជូនចេញពីជប៉ុនទៅស្រុកខ្មែរវិញ។ ចាំបាច់ធ្វើអាហ្នឹងធ្វើអី? គោរពសិទ្ធិគ្នាទៅ … ខិតខំបង្ហាញភាគីម្ចាស់ផ្ទះនៅទីនេះ ក៏ដូចជាប្រទេសផ្សេងទៀតដែលជាសហការីរបស់យើង ធ្វើការជាមួយគ្នាជាមិត្តភាព​។ ខ្ញុំក៏សូមអរគុណដល់ថៅកែក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុនជប៉ុនដែលបានចូលរួមនៅទីនេះ ចំពោះការផ្តល់ឱកាសយកបងប្អូនយើងឲ្យធ្វើការ ក៏ដូចជាការយកចិត្តទុកដាក់ថែរក្សាគាំពារទៅដល់បងប្អូនយើងនៅទីនេះ។ សូមបន្តជួយយកចិត្តទុកដាក់បងប្អូនខ្មែរយើង ដែលធ្វើការជាមួយអស់លោកផង …។

ឥឡូវទាក់ទងទៅនឹងកិច្ចការងារសម្រាប់បងប្អូននៅប្រទេសជប៉ុន។ និយាយចេះតែមើលម៉ោង … ខ្លាចទៅអត់ទាន់(កម្មវិធី)បើក(ប្រជុំអាស៊ានជប៉ុន)នោះ។ បន្តិចទៀតត្រូវថតអនុស្សាវរីយ៍។ បងប្អូនធ្វើដំណើរយូរហើយ កុំឲ្យខាត។ យូរៗជួបគ្នាម្តង​ ខ្ញុំក៏ចង់ជួបបងប្អូន បងប្អូនក៏ចង់ជួបខ្ញុំ។ ឥឡូវយើងជួបទាំងអស់គ្នា។ ឥឡូវយើងមានរូបអនុស្សាវរីយ៍ ថតរូបហ្នឹង កាលជំនាន់ ៨០ ជាង ទម្រាំតែរកជាងថតមកថតមួយប៉ុស្តិៗបាន មើលៗដល់ ៣៥ ប៉ុស្តិឬនៅ ព្រោះ(ហ្វីល)មាន ៣៦ (រូប)ក្នុងមួយដុំ។ ថតមិនស្រួល ស្អាតមិនស្អាត ជាងច្រឡំបើក ចូលពន្លឺខូចខ្ទេច។ ឥឡូវម្នាក់ៗជាងថតមួយ ហើយថតហ្នឹង memory ពេញទាំងអស់ …។

រឿងបញ្ជូនពលករទៅក្រៅប្រទេសជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវគាំពារបងប្អូន។ ជាកាតព្វកិច្ចនៅក្នុងរដ្ឋធម្មនុញ្ញ ដែលរាជរដ្ឋាភិបាលត្រូវគាំពារប្រជាពលរដ្ឋខ្មែរនៅគ្រប់កន្លែងទាំងអស់។ អញ្ចឹងភារកិច្ចរបស់រាជរដ្ឋាភិបាល តាមរយៈទូតនិងស្ថាប័នទាំងអស់របស់រដ្ឋ គឺត្រូវធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋ។ នៅក្រៅប្រទេសយើងមានទូតរបស់យើង។ នៅក្នុងនោះកន្លែងខ្លះ ដូចនៅកូរ៉េ មានតំណាងក្រសួងការងារមានអីចូលរួម។ នៅជប៉ុនមានម្នាក់។ ខ្ញុំសូមអរគុណណាស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតយើងនៅទីនេះ ក៏ដូចជាមន្ត្រីទូតទាំងអស់។ ជប៉ុនធំ អត់ដូចនៅកម្ពុជាទេ។ បងប្អូនយើងក៏មិននៅតែមួយកន្លែងដែរ … មន្ត្រីទូតយើងក៏មិនច្រើន។ ប៉ុន្តែទោះយ៉ាងណាខិតខំ។ ទីប្រឹក្សាពលករមានម្នាក់ ពីមុននៅកូរ៉េ ឥឡូវមកដល់នេះ ជិតចប់អាណត្តិ ដើម្បីជួយយើងពិនិត្យមើលថ្ងៃក្រោយគិតថាធ្វើម៉េច ព្រោះកំណើនប្រជាពលរដ្ឋយើង ឥឡូវថែម ៨ ពាន់អីទៀត។ អាចចាំមើលបន្តិចទៀតខ្ញុំនឹងលើកនៅក្នុងនេះ។ រឿងការបញ្ជូន រៀបចំបើកជម្រើសការងារនៅក្រៅប្រទេស យើងធ្វើ ប៉ុន្តែត្រូវពង្រឹងយន្តការជួយដោះស្រាយបញ្ហាជូនបងប្អូន គាំពារបងប្អូនតាមលទ្ធភាពដែលអាចធ្វើទៅបាន …។

(២១) បន្ថយតម្លៃសេវាបញ្ជូនកម្មសិក្សាការី, បង្កើត tracking system វឌ្ឍនភាពចរាចរណ៍ឯកសារ, ជំរុញឲ្យមានការអនុញ្ញាតឲ្យកម្មសិក្សាការីផ្លាស់ប្តូរការងារធ្វើក្នុងកម្រិតណាមួយ (កិច្ចការទី១ , ២, និង ៣)

ខ្ញុំសូមលើកបញ្ហាមួយចំនួននៅជប៉ុនដើម្បីពិនិត្យមើល។ ទី១ ពាក់ព័ន្ធជាពិសេសតម្លៃសេវាបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុននៅមានតម្លៃខ្ពស់។ នេះជាបញ្ហាចោទមួយ តែវាមានគន្លិកគន្លាក់របស់វា។ ល្ងាចមិញ ឯកឧត្តម ហេង សួរ បានបញ្ជូន(ព័ត៌មានមក)។ ឥឡូវដំណោះស្រាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវពិភាក្សាជាមួយភាគីជប៉ុនដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនឲ្យបានសមស្រប និងទទួលយកបានគ្រប់ភាគី យ៉ាងតិច ១០% ក្នុងឆ្នាំ ២០២៤ នេះ។ បើមិនបានច្រើន ក៏បានបន្តិចម្តងៗដែរ។ ទោះបីជាតម្លៃសេវានេះ នៅមានតម្លៃទាបជាងប្រទេសជិតខាងមួយចំនួន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តកាត់បន្ថយតម្លៃសេវាបញ្ជូនឲ្យកាន់តែទាបជាងនេះបន្តទៅទៀត។​ តម្លៃសេវាដែលបញ្ជូនខ្ពស់នេះ ភាគច្រើនគឺដោយសារចំណាយទៅលើការបណ្តុះបណ្តាលភាសារយៈពេលយ៉ាងតិច៦ ខែ ថ្លៃចំណាយលើសេវារបស់សមាគមគ្រប់គ្រងជប៉ុន និងថ្លៃចំណាយលើការចុះសួរសុខទុក្ខ ចុះដោះស្រាយបញ្ហាពលករ។ តម្លៃសេវាបញ្ជូនកម្ពុជា ចន្លោះ៤ ពាន់ ទៅ ៦ ពាន់(ដុល្លារ) … តម្លៃនៅថៃ ៥ ពាន់(ដុល្លារ) ចិនខ្ទង់ ៥ ពាន់(ដុល្លារ)ដែរ វៀតណាម ៥ ៦០០(ដុល្លារ)។ ​យើង​​នៅចន្លោះហ្នឹង ប៉ុន្តែទោះយ៉ាងណាក៏ខំចរចា បើបានតែ ១០% ក៏សន្សំ ៤០០ ទៅ ៥០០ ដុល្លារជូនបងប្អូនដែរ។

ថ្ងៃ១៥ ខែធ្នូ ២០២៣ នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានប្រជុំការងារជាមួយតំណាង OT​​IT (Organization for Technical Intern Training) របស់ជប៉ុន អង្គការសហប្រតិបត្តិការអន្តរជាតិពលករជំនាញ ក៏បានស្នើឲ្យជប៉ុនពិចារណាក្នុងការរៀបចំថ្នាលឌីជីថល platform សម្រាប់ការបញ្ជូននិងទទួលកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុន ដែលរួមចំណែកកាត់បន្ថយថ្លៃចំណាយលើសេវារបស់ឈ្មួញកណ្តាល។ ថ្ងៃក្រោយ apply តាមអនឡាញតែម្តង ហើយខិតខំជួយផ្តល់សេវាប្រឹក្សា បំពេញ form ឲ្យសាមញ្ញយ៉ាងម៉េច ជួយគាត់កាត់បន្ថយ ព្រោះឥឡូវនៅកម្ពុជាក៏ដោយ ការចុះឈ្មោះបញ្ជីការ ចុះអីហ្នឹង សុំលិខិតថ្កោលទោសអីហ្នឹង គឺខិតខំធ្វើម៉េចដាក់តាមអនឡាញ។ កុំឲ្យបងប្អូនពិបាកធ្វើដំណើរ។ ឲ្យសាមញ្ញ ងាយស្រួលមើល ប្រសិទ្ធភាព លឿន ដើម្បីកាត់បន្ថយការធ្វើដំណើរ ការចំណាយអីៗផ្សេងៗរបស់បងប្អូន។ បើយ៉ាងច្រើនចំណាយតែម្តង ឡើងទៅយកដើម្បីផ្ទៀងផ្ទាត់ផ្តិតមេដៃ ជាជាងឡើងទៅបំពេញ បើឡើងទៅមិនជួប ត្រូវឡើងទៅ២ ដង​​ បើអ្នកពីមណ្ឌលគិរី រតនគិរី ឡើងទៅភ្នំពេញរកលិខិតថ្កោលទោសច្រើនដងទៀត អាហ្នឹងមិនដឹងអស់ប៉ុន្មាន? ឯកឧត្តម គឹម សន្តិភាព ដាក់ឬ​នៅ សំណើបច្ចេកទេសហ្នឹង? ដាក់ហើយ។ ដាក់ឲ្យបានធ្វើឲ្យគ្រប់កន្លែងទាំងអស់ ឥឡូវចុះបញ្ជីការក្រុមហ៊ុនចង់ចុះឈ្មោះ ក្រសួងសាធារណការចង់សុំលេខឡាន លេខអី ដាក់តាមហ្នឹងតែម្តង កុំឲ្យពិបាកកាន់ឯកសារទៅយូរ។ ឥឡូវសម័យបច្ចេកវិទ្យាហើយមែនទេ? បងប្អូនទាំងអស់សុទ្ធតែមានទូរស័ព្ទឆ្លាតក្នុងដៃហើយ ត្រូវទេ? អញ្ចឹងអីៗទាំងអស់នៅក្នុងដៃហើយ អញ្ចឹងជួនកាលកំពុងតែធ្វើការហ្នឹងក៏អាចដាក់ពាក្យ មិនបាច់ឡើងមកបំពេញជាមួយអីមួយ។ អញ្ចឹងគឺខិតខំធ្វើកិច្ចការងារនេះ។

ទី២ … នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ពាក់កណ្តាលឆ្នាំ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលនឹងបង្កើតប្រព័ន្ធតាមដាន tracking system ដើម្បីវឌ្ឍនភាពការងារឯកសាររបស់បងប្អូនប្រជាពលរដ្ឋនៅតាមដំណាក់កាលនីមួយៗទាំងនៅកម្ពុជា និង​នៅប្រទេសទទួល រហូតដល់ដំណាក់កាលចេញដំណើរ តាមរយៈទូរស័ព្ទដៃ ដើម្បីឲ្យពលករដឹងថាឯកសាររបស់ខ្លួនជាប់គាំងនៅកន្លែងណា … ដាក់ទៅបាត់ឈឹងហ្នឹងយូរណាស់ណា តែថ្ងៃក្រោយដឹងថាឈឹងហ្នឹងវាឈឹងនៅឯណា? ឥឡូវដូចយើងបញ្ជូនឥវ៉ាន់អញ្ចឹង ដាក់តាម DHL តាមអី គេដឹងតែម្តង។ ថ្ងៃនេះចេញពីអូសាកាទៅដល់ណាទៅដល់ណី។ បន្តិចទៀតឯកសារបងប្អូនត្រូវមានអញ្ចឹង។ អញ្ចឹងដល់ពាក់កណ្តាលឆ្នាំ២០២៤ យើងធ្វើអាហ្នឹងឲ្យចេញ បងប្អូនអាចដឹងហើយទៅលើកិច្ចការងារនេះ …។

ទី៣ យោងតាមច្បាប់ស្តីពីកម្មសិក្សាការីបច្ចេកទេស កម្មសិក្សាការីមិនអាចផ្លាស់ប្តូរការងារបាននោះទេ អាចមានមកពីលក្ខខណ្ឌការងារ ឬទំនាក់ទំនងកន្លែងការងារ ដែលអាចធ្វើឲ្យកម្មសិក្សាការីរត់គេចកន្លែងធ្វើការផ្សេង​ៗដែលគេហាម។ ដំណោះស្រាយ ឥឡូវក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីនេះ ត្រូវខិតខំជំរុញឲ្យមានការអនុញ្ញាតឲ្យកម្មសិក្សាការីផ្លាស់ប្តូរការងារធ្វើការក្នុងកម្រិតណាមួយ ដែលមិនប៉ះពាល់ដល់និយោជកជប៉ុនខិតខំមើលដើម្បីបង្កើតភាពបត់បែនបន្តិច សូមធ្វើការជាមួយគ្នា ​បញ្ហាហ្នឹងយើងធ្លាប់មាននៅកូរ៉េដែរកាលមុន ព្រោះកុងត្រាក្រុមហ៊ុនដាក់រយៈពេលវែង។ អញ្ចឹងគាត់មិនមែនយកតែពីកម្ពុជាទេ យកពីគ្រប់(ប្រទេស)។​ ក្នុងមួយឆ្នាំហ្នឹងគេត្រូវការប៉ុន្មាននាក់? អញ្ចឹងពេលខ្លះពិបាកព្រោះតែយើងចេញច្រើន។ ឥឡូវគ្រាន់តែវាយគ្នានៅអ៊ីស្រាអែល គ្រាន់តែថៃក្នុងហ្នឹងមាន៣ ម៉ឺននាក់មកផ្ទះប៉ុន្មានពាន់នាក់ទេ។ ចម្ការមួយចំនួនរបស់អ៊ីស្រាអែលត្រូវបញ្ឈរជើង ឥឡូវយកប៉ុន្មានពាន់នាក់ពីស្រ៊ីលង្ការ ពីបង់ក្លាដែសទៅបំពេញ​។ សង្វាក់ផលិតកម្ម បងប្អូនដឹងហើយ នៅជប៉ុនជាពិសេសប្រសិទ្ធភាព គាត់អត់យកមនុស្សមកគរគ្នាច្រើនទេ។ គាត់យកតាមតម្រូវការ។ ម្នាក់ៗមានផលិតភាពខ្ពស់ …។

ទោះជាយ៉ាងណា ក្រសួងការងារត្រូវខិតខំចរចារករូបមន្តណាមួយ។ ជួនកាលបងប្អូនយើងត្រូវមានការលំបាកត្រូវការផ្លាស់ប្តូរ អញ្ចឹងត្រូវធ្វើយ៉ាងណាជួយសម្របសម្រួលយ៉ាងម៉េចដើម្បីមានភាពបត់បែនខ្លះ។ ប៉ុន្តែត្រូវសម្របសម្រួលជាមួយក្រុមហ៊ុនជប៉ុនដែរ។ បើសិនជាយើងដូរច្រើនពេក ថ្ងៃក្រោយគេលែងយកមកហើយ … អញ្ចឹងធ្វើយ៉ាងម៉េចឈ្នះឈ្នះ រក្សាលំនឹង និងភាពជឿជាក់ទៅលើពលករយើង​។ ករណីចាំបាច់ ត្រូវធ្វើការជាមួយបងប្អូនយើងឲ្យមានជម្រើស។ ក្រសួងការងារត្រូវធ្វើការងារនេះ។ កាលពីថ្ងៃ១៥ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម ហេង សួរ បានជួបប្រជុំពិភាក្សាការងារជាមួយនឹងតំណាងអង្គការ OTIT និង JITCO ដោយបានស្នើឲ្យភាគីជប៉ុនសិក្សាលទ្ធភាពអនុញ្ញាតឲ្យកម្មសិក្សាការីផ្លាស់ប្តូរការងារក្នុងអំឡុងពេលធ្វើការ។ ហ្នឹងយើងបានធ្វើការហើយនឹងចរចាបន្ថែមទៀតដើម្បីធ្វើការងារនេះ។ រដ្ឋាភិបាលមិនមែនគ្រាន់តែថាទេ។ បានធ្វើការមួយជំ​ហានហើយបានប្រាប់បងប្អូន អញ្ចឹងរដ្ឋាភិបាលនេះអត់ដេកទេ។ ដើររហូត ដើរសម្រាប់បងប្អូន។

(២២) លើពិភពលោក មានមេដឹកនាំ​​ផ្តាច់ការដែលទន់ជ្រាយទេ?

ឥឡូវ ទាក់ទងនឹងឯកឧត្តម ហេង សួរ ខ្ញុំនិយាយរឿងមួយទៀត។ រឿងពាក់ព័ន្ធជាមួយនឹង monsieur ខាងក្រៅ។ ក្រុមរបស់គាត់ដែរ។ រឿងការងារមិនច្បាស់ចេះតែយកទៅរញ៉ីរញ៉ៃ។ ប៉ុន្មានថ្ងៃនេះឃើញគេផ្សាយវាយប្រហារឯកឧត្តម ហេង សួរ ថាបានដី ១០០ ហិកតា និងមកចោទរដ្ឋាភិបាលថាឲ្យរង្វាន់ទៅលោក ហេង សួរ រដ្ឋមន្រ្តីក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្អីៗ ពុករលួយស្អីៗ។ ខ្ញុំសួរបង សួរ ថា បាន ១០០ ហិកតា(មែនឬ)? គាត់ថាអត់ទេ។ ឈ្មោះ ហេង សួរ មែន ប៉ុន្តែមិនមែនខ្ញុំទេ។ លោក ហេង សួរ នោះ អាយុ ៦២ ឆ្នាំ។ អញ្ចឹងបានថា monsieur នៅខាងក្រៅនោះ ហើយកូនចៅហ្នឹង រួមទាំងវិទ្យុមួយចំនួនដែលចូលចិត្តវិភាគស៊ីអារម្មណ៍ ថ្ងៃក្រោយធ្វើអីឲ្យវាច្បាស់ការផង … ឥឡូវអត់ទាំងដឹងថា ហេង សួរ ហ្នឹងមានច្រើនគ្នា មកវាយឯកឧត្តម ហេង សួរ ចង់ស្ពឹកមុខ។ បើជ្រុលថាចង់ស្រាវ​ជ្រាវ បញ្ជីចុះក្នុងពាណិជ្ជកម្មមានហើយ លោក ហេង សួរ កើតឆ្នាំ១៩៦២ អាយុ ៦១ ឆ្នាំ … ធ្វើរបៀបមិនច្បាស់​លាស់ហ្នឹងហើយបានវាចេះតែថយក្រោយ …។

អាហ្នឹងដូចរឿងតាក់ស៊ីមិញហ្នឹង។ គេនិយាយគោ វាយរឿងក្របី។ គេនិយាយរឿងអាជ្ញាបណ្ណតាក់ស៊ី ឯងនិយាយរឿងគេលក់សម្ភារ។ ឲ្យតែបានជេរ … បន្តិចទៀត ជេរតាំងពីធំណាណី រហូតសល់តូចមួយ។ ឥឡូវឈ្លោះគ្នាពេញហ្នឹងទៀត។ វាសំខាន់ទៅលើមេដឹកនាំ តែមេដឹកនាំមិនច្បាស់ មេដឹកនាំជ្រុលនិយម មេដឹកនាំធ្វើការងារតាមអា​រម្មណ៍ កូនចៅចេះតែអញ្ចឹង។ បងប្អូន ធ្វើរបៀបនេះមិនបានយូរអង្វែងទេ។ សូម្បីជេរខ្ញុំ ពេលខ្លះខ្ញុំអត់យល់ដែរ។ ជេរខ្ញុំថា ហ៊ុន ម៉ាណែត ផ្តាច់ការ។ បន្ទាប់មកជេរថា ហ៊ុន ម៉ាណែត ទន់ជ្រាយ។ លើពិភពលោកមានជនផ្តាច់ការដែលទន់ជ្រាយដែរ? ឲ្យតែបានជេរ។ ខ្ញុំវាខ្ជិលតច្រើនដង ប៉ុន្តែឥឡូវជ្រុលតែតៗមួយខ្សែ។ ខ្ញុំបញ្ជូនសារមួយៗទៅឲ្យបានប៉ុណ្ណេះយកធ្វើអាជីវកម្ម ៥ ខែទៀត​។

(២៣) ពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលនៅ OSAKA, បន្ថែមអនុព័ន្ធការងារឱ្យបាន២ នាក់, សំរបសំរួលបញ្ហាលិខិតឆ្លងដែនអស់សុពលភាពនិងចេញជូនថ្មីសំរាប់អ្នកនៅកូរ៉េនិងជប៉ុន (កិច្ចការទី៤, ៥ និង៦)

ត្រឡប់មករឿងការងារមានផលចំណេញសម្រាប់បងប្អូនយើងវិញ។ អម្បាញ់មិញខ្ញុំលើកប៉ុន្មានចំណុចហើយ? ឥឡូវចំណុច ទី៤ ដោយសារតែកត្តាភូមិសាស្រ្តនៅប្រទេសជប៉ុនមានលក្ខណៈវែង ការធ្វើដំណើរទៅទទួលសេវាផ្សេងៗនៅអគ្គរដ្ឋទូតកម្ពុជានៅប្រចាំប្រទេសជប៉ុន ដែលមានទីតាំងនៅទីក្រុងតូក្យូត្រូវចំណាយពេលយូរ និងថវិកាច្រើន ដូចគ្នាដែរការចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនកម្មសិក្សាការី និងពលករជំនាញរបស់អនុព័ន្ធការងារមិនអាចមិនទាន់ពេលវេលា និងចំណាយថវិកាច្រើនក្នុងការធ្វើដំណើរ។ ដំណោះស្រាយយើងធ្វើម៉េច? ឥឡូវខ្ញុំសុំឲ្យពិនិត្យលទ្ធភាពសិក្សា។ ក្រសួងការបរទេសពិនិត្យ​មើល តើយើងអាចនៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុលនៅអូសាកាឬទេ? ដើម្បីជួយបងប្អូនយើងនៅខាងក្រោម​។ នៅក្នុង៣ខែនេះ នៅថៃ ខ្ញុំបានឲ្យបង្កើតអគ្គកុងស៊ុលមួយនៅ Songkhla នៅភាគខាងត្បូងនៅថៃ។ បងប្អូនខ្មែរយើងដែលធ្វើការនៅខាងក្រោម។ ដូចយើងនៅខាងក្រោមអញ្ចឹង ត្រូវធ្វើដំណើរមកឆ្ងាយ។ ជិះ(រថភ្លើង)លឿនហ្នឹងក៏យូរដែរ ហើយចំណាយថិវកាច្រើនផង។ អញ្ចឹងបើយើងរុញ(កុងស៊ុល)ទៅហ្នឹង យើងអាចធ្វើបាន។ យើងសិក្សាទៅតាមពេលវេលា តាមលទ្ធភាពថវិកា។ ប៉ុន្តែទៅអនាគតយើងរៀបចំមួយ​ ព្រោះបន្តិចទៀតកាន់តែច្រើនហើយ។ ប្រជាពលរដ្ឋរបស់យើងនៅជប៉ុន បងប្អូនដែលមកធ្វើកម្មសិក្សាការី ទាំងអ្នកដែលមករៀន ទាំងប្រជាជនដែលមករស់នៅទីនេះ។ អម្បាញ់មិញខ្ញុំជួបក្មួយៗប៉ុន្មាននាក់ កូនជប៉ុន កូនខ្មែរ ប្រជាពលរដ្ឋកាន់តែច្រើនយើងទំនាក់ទំនងគ្នា។

ក្រសួងការងារក៏ពិនិត្យមើលដែរលទ្ធភាពក្នុងការរៀបចំបន្ថែមពីអនុព័ន្ធការងារមួយទៀត បាន ២ នាក់ទៅជួយ មានអីចុះជួយបងប្អូន គ្រោះថ្នាក់ការងារអី យើងចុះជួយឲ្យដល់ ដូចនៅកូរ៉េយើងជួយច្រើន។ ជាការយកអាសាដល់ប្រជាពលរដ្ឋយើង។ នៅក្នុងប្រទេសមន្រ្តីកន្លះលាននាក់ នៅក្រៅប្រទេសយើងមានតិច។ ប៉ុន្តែចំណាយធំ។ កន្លែងខ្លះយើងត្រូវចំណាយដើម្បីយកអាសាប្រជាពលរដ្ឋយើង។ យើងមិនមែនចំណាយខ្ជះខ្ជាយឯណា ចំណាយដើម្បីបញ្ជូនមន្រ្តីមកធ្វើការ។ តិចថាមកអត់ធ្វើការ កាត់ទៅវិញ។ មកគឺត្រូវចុះជាមួយនឹងបងប្អូន។ បានតិច ឬបានច្រើន មានការងារគ្រោះថ្នាក់ មានកន្លែងខ្លះរហូតដល់បាត់បង់ជីវិត ជួយសម្របសម្រួល។ នៅកូរ៉េយើងធ្វើបានច្រើន ជួយរឿងចរចាមេធាវី រៀបចំអត្ថប្រយោជន៍អីផ្តល់ឲ្យ។ បងប្អូនមានទុក្ខធុរៈអីផ្សេងៗត្រូវជួយ។ តិចច្រើនយើងត្រូវធ្វើ។ សុំធ្វើម៉េចជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តមឯកអគ្គរាជទូត កុំឲ្យប្រជាពលរដ្ឋថា អត់ដែលឃើញមុខទូតផង។ ឯកឧត្តម ទុយ​ រី ចុះជាប់ច្រើន។ មានប៉ុន្មាននាក់ស្គាល់ឯកឧត្តម ទុយ រី ធ្លាប់បានជួបគាត់? ជួបបានច្រើន។ ថ្ងៃណាក៏ថ្ងៃចន្ទដែរ។

នៅទីនេះ មិនខុសពីនៅស្រុកខ្មែរយើងមួយភាគធំទេ អ្នកដែលធ្វើការទាល់តែថ្ងៃសៅរ៍ ថ្ងៃអាទិត្យបានអាចទៅជួប ក្រៅពីហ្នឹងព្រឹកឡើងបាត់ យប់ឡើងទើបដល់ផ្ទះ អាហ្នឹងជីវិតហើយ។ កម្ពុជាយើង នៅទីក្រុងអី ភាគច្រើនក៏អញ្ចឹងដែរ ដំណើរត្រូវតែអញ្ចឹង។ សេដ្ឋកិច្ចលឿន​ មនុស្សត្រូវតែលឿន អញ្ចឹងការចុះជួបជាប្រចាំ។​ សូមអរគុណចំពោះការខិតខំ។ អញ្ចឹងយើងពិនិត្យមើលលទ្ធភាពទី១ អគ្គកុងស៊ុលយើងតាមលទ្ធភាព ព្រោះអគ្គកុងស៊ុល យើងអាចបញ្ចូនពីនោះ ឬចាត់តាំងអ្នកដែលមានជាកុងស៊ុលកិត្តិយសនៅនោះ ព្រោះខ្ញុំចាំលោក យ៉ាម៉ាដា ដែលខ្ញុំនៅពីក្មេង កុងស៊ុលកិត្តិយសយើងនៅឯណា? នៅអូសាកា។ យើងអាចមើលរូបមន្តណាមួយសម្រាប់ជួយ ហើយក្រៅពីហ្នឹងខាងទីប្រឹក្សាពលកររបស់យើង ដើម្បីជួយបងប្អូនរបស់យើងនៅទីនេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងនិស្សិតដែលអាចធ្វើទៅបាន។ បានតិចបានច្រើន យូរជួបអីម្តង សុំខន្តីអភ័យទោសម្នាក់សម្រាប់៣ ម៉ឺននាក់ អត់អាចជួបមួយថ្ងៃម្តងបានទេ។ តែបើមានការអីមាន hotline មានអី អាចទាក់ទងជួយបាន​។

ចំណុចទី ៥ មានការលំបាកក្នុងការធ្វើលិខិតឆ្លងដែនថ្មី នៅពេលលិខិតឆ្លងដែនដែលផុតសុពលភាព។ រឿងនេះនៅកូរ៉េក៏បញ្ហា នៅកូរ៉េខ្ញុំបានចាប់ផ្តើម។ កន្លងទៅបងប្អូនត្រូវតែហោះទៅស្រុកខ្មែរដើម្បីធ្វើអាថ្មីហ្នឹង ដោយសារទូតយើងបញ្ចេញអត់បាន មានតែមហាផ្ទៃអត្តសញ្ញាណកម្ម ព្រោះ passport មិនមែនតែរឿងឯកសារទេ រឿងសន្តិសុខជាតិអី កុំឲ្យវាចេញទៅធ្លាក់ទៅក្នុងដៃអ្នកដែលមិនត្រូវបាន។ អញ្ចឹងការគ្រប់គ្រងត្រូវតែមានទិន្នន័យរួមរបស់មហាផ្ទៃ អញ្ចឹងបើត្រូវចាំបាច់ ពីដើមយើងត្រូវតែហោះទៅ។ អញ្ចឹងបានខ្ញុំបានសម្រេចពីប៉ុន្មានខែមុននេះ ត្រូវបញ្ជូនមន្រ្តីរបស់យើងមកកូរ៉េ ដើម្បីរៀបចំឲ្យ។ ឥឡូវរៀបចំបញ្ជូនខែមួយនេះ ធ្វើលិខិតឆ្លងដែនថ្មីនៅស្ថានទូត។ បានន័យថា ប្រជាពលរដ្ឋយើងដែលត្រូវការធ្វើ passport ថ្មីនៅកូរ៉េ មិនបាច់ហោះទៅខ្មែរទៀតទេ ទៅស្ថានទូតដើម្បីចុះឈ្មោះនៅទូតកូរ៉េ និយាយទូតនៅកូរ៉េដោយសារយន្តការយើងមានហើយ។ ជប៉ុនយើងមិនទាន់ធ្វើបានទេ … ជំហានដំបូងនេះយើងធ្វើផ្ទាល់ទៅចុះឈ្មោះនៅទូត ហើយនៅខ្ទង់ខែ៤ នេះគឺថាចុះឈ្មោះតាម online បាន។ អញ្ចឹងបងប្អូនមិនបាច់ធ្វើដំណើរទៅទេ ចុះឈ្មោះអីហើយទាំងអស់បញ្ចូនទៅ ផ្តិតមេដៃនិងថតរូប ត្រូវទៅទូត។ ប៉ុន្តែសម្រាប់ឯកសារអីផ្សេងៗត្រូវខុសត្រូវអីហ្នឹងជួនកាលគាត់មក គាត់បំពេញបន្ថែម ត្រូវផិ្តតមេដៃមួយបញ្ជូនទៅ។ ដល់ពេល passport ដល់ស្រុកខ្មែរ គេធ្វើហើយ គេបញ្ចូនតាម mail ត្រឡប់មកវិញ ទៅយកនៅទូតនៅកូរ៉េ។ អញ្ចឹងបងប្អូនមិនបាច់ចាំហោះទៅស្រុកខ្មែរទេ។ ប៉ុន្តែចាំបាច់ត្រូវបងប្អូនទៅយក ព្រោះគេខ្លាច passport ហ្នឹងបានទៅមុខអ្នកផ្សេង …។

សម្រាប់បងប្អូននៅជប៉ុន ដោយសារលទ្ធភាពរបស់យើងខ្ញុំគិតថាជំហានដំបូងនេះ ជាជាងទៅស្រុកខ្មែរ បងប្អូនអាចភ្ជាប់។ ខ្ញុំបានឲ្យឆែកហើយ ថាតើបងប្អូននៅជប៉ុនអាច apply នៅត្រឹមកូរ៉េបានឬអត់? ឥឡូវឲ្យធ្វើនីតិវិធីដើម្បីជួយ។ ត្រូវការតែទូតយើងបញ្ជាក់អាសយដ្ឋាននៅទីនេះទេ។ យើងអាច apply នៅកូរ៉េបាន។ ហើយទៅយកត្រឹមកូរ៉េបាន។ ជិះវិលល្ងាចបាន មិនចាំបាច់ទៅស្រុកខ្មែរ។ នេះជាជំហានដំបូង។ អញ្ចឹង សូមឲ្យឯកឧត្ដម អគ្គរាជទូតនៅជប៉ុន ធ្វើការជាមួយទូតនៅកូរ៉េសម្របសម្រួលកិច្ចការអត្តសញ្ញាណកម្ម (ជាមួយសមត្ថកិច្ចកម្ពុជា)ឈរជើងនៅកូរ៉េ។ ជាជាងបងប្អូនត្រូវហោះទៅស្រុកខ្មែរ យើងអាចនៅធ្វើត្រឹមកូរ៉េបាន។ ដល់ពេលខែ៤ទៅ ចាប់ផ្ដើម apply online បាន ត្រូវហោះទៅផ្ដិតមេដៃ ប៉ុន្តែមិនចាំបាច់ទៅដល់ស្រុកខ្មែរទេ។ ឥឡូវ យើងជួយមួយជំហានបានប៉ុណ្ណឹង សង្ឃឹមថាបានសម្រាលបានមួយចំនួន។

ធ្វើតាម online នេះ ខ្ញុំបានដាក់ទិសដៅ កុំឲ្យថ្លៃពេក ហើយពេលវេលាយូរពេក។ កុំឲ្យខុសពីស្រុកខ្មែរ … ជាគោលការណ៍ យើងធ្វើដូចជាមួយខែលើសបន្តិចបន្តួច។ ៥អាទិត្យ ដូចស្រដៀងនៅស្រុកខ្មែរដែរ​។ តម្លៃនៅស្រុកខ្មែរ ១០០ នៅកូរ៉េ ១១៨ ដុល្លារ។ ខុសគ្នា ១៨ ដុល្លារ ថ្លៃផ្ញើ។ ហ្នឹងយើងជួយបានប៉ុណ្ណោះ។ អញ្ចឹងបងប្អូននៅជប៉ុនអាចទាញផលប្រយោជន៍ពីនៅកូរ៉េបាន។ យើងជួយបានប៉ុណ្ណឹងមួយជំហានមុន។ ជំហានដំបូងនេះ បេសកកម្មដំបូងគឺយើងដាក់ចេញអនុវត្តពីដើមខែ១នេះ។ យើងអនុវត្តសាកល្បងរហូតទៅដល់ខែ៥ ឆ្នាំ២០២៤។ ក្នុងករណីដែលដំណើររលូនអាចបន្ត ចាំបាច់យើងអាចពន្យារបន្តទៀតបានជូន។ យើងបញ្ជូនមន្រ្តីមកធ្វើឲ្យនៅហ្នឹងតែម្ដង។ យើងធ្លាប់បញ្ជូនទៅថៃ តែនៅកូរ៉េ នៅជប៉ុន យើងអត់ដែលទេ។ បងប្អូនត្រូវតែទៅ។ យើងឈានមួយជំហានដំបូងដាក់នៅកូរ៉េ ដើម្បីជួយបម្រើបងប្អូននៅនៅជប៉ុននិងកូរ៉េតែម្ដង។ សូមជូនដំណឹងជូនដល់បងប្អូនតែម្ដង។ សម្រាប់បងប្អូនដែលមានលិខិតឆ្លងដែនផុតកំណត់ក្នុងសុពលភាពក្រោមមួយឆ្នាំ អាចស្នើសុំថ្មីបាន …។

ទី៦ កាសម្របសម្រួលដោះស្រាយបញ្ហា និងផ្ដល់ប្រឹក្សាយោបល់សម្រាប់កម្មសិក្សាការី និងពលករជំនាញនៅប្រទេសជប៉ុន នៅមិនទាន់ស្របនឹងកំណើនចំនួនពលករ។ អញ្ចឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបង្កើតមជ្ឈមណ្ឌលគាំពារពលករកម្ពុជានៅខេត្ត Kanagawa និងដាក់ដំណើរការនៅដើមឆ្នាំ២០២៤នេះ ដើម្បីផ្ដល់សេវាប្រឹក្សាយោបល់ និងសម្របសម្រួលដោះស្រាយបញ្ហាកម្មសិក្សាការី និងពលករជំនាញដែលស្នាក់នៅ ធ្វើការនៅប្រទេសជប៉ុន …កន្លងទៅ យើងមានយន្តការផ្សេងៗដែលជប៉ុនមានស្រាប់ យើងសហការ។ ឥឡូវយើងបន្ថែមមួយទៀតដើម្បីជួយ។ បើនៅកូរ៉េ យើងបានធ្វើយន្តការច្រើន … យើងដឹងថាបញ្ហាច្រើន យើងមិនអាចដោះម្ដងបានទាំងអស់ តែជំហានៗ យើងដោះអាទិភាពដែលលំបាក តាមលទ្ធភាពដែលយើងធ្វើបាន … បងប្អូននៅទីនេះ ពីការជួបគ្នា ក៏ចង់ដឹងអំពីស្ថានភាពប្រទេសរបស់យើង អំពីកិច្ចការពាក់ព័ន្ធទំនាក់ទំនង ដែលខ្ញុំបានប្រាប់ រវាងកម្ពុជា-ជប៉ុន។ ម្ចាស់ផ្ទះយើងមានទំនាក់ទំនងល្អឬអត់? បន្តិចទៀតគេដេញទៅវិញឬអត់? គេឈប់ឲ្យតយ៉ាងម៉េចឬអត់? គេគិតយ៉ាងម៉េចជាមួយពលករខ្មែរយើង? អម្បាញ់មិញខ្ញុំបានប្រាប់ហើយ ទំនាក់ទំនងរវាងម្ចាស់ផ្ទះជប៉ុនជាមួយនឹងកម្ពុជាយើងគឺល្អ ហើយបងប្អូនទាំងអស់គឺជាតំណាងល្អរបស់កម្ពុជា ដែលបងប្អូនប្រជាជនជប៉ុនស្រឡាញ់រាប់អាន និងកោតសរសើរយើង។ មិនមែនខ្ញុំមកលើកជើងបងប្អូនទេ ព្រោះខ្ញុំបានជួបផ្ទាល់ជា​មួយថ្នាក់ដឹកនាំវិស័យឯកជន និងថ្នាក់ដឹកនាំវិស័យផ្សេងៗរបស់ជប៉ុន …។

(២៤) ជំរុញអោយមានការតភ្ជាប់់ការហោះហើរត្រង់ដោយ ANA , រៀបចំព្រឹត្តិការណ៍បុណ្យប្រពៃណីខ្មែរ (កិច្ចការទី៧ និង៨)

ទី៧ បងប្អូនសហគមន៍ខ្មែរយើង … រឿងធ្វើដំណើរ ព្រោះឥឡូវយើងឆ្លងកាត់ពីរបីតង់ អញ្ចឹងយើងនឹងព្យាយាមដើម្បីរុញ ANA ត្រឡប់ទៅវិញ ហើយខ្ញុំនឹងលើកសំណើឯកឧត្ដមដើម្បីបញ្ចូលអាហ្នឹងក្នុង Connectivity angle របស់យើង។ ព្រោះយើងបង្កើនទំនាក់ទំនង ការតភ្ជាប់ជាមួយជប៉ុន ទាំងការធ្វើផ្លូវ highway ទាំងធ្វើកំពង់ផែ ទាំងផ្លូវអាកាស។ ឥឡូវ ផ្លូវអាកាសយើងថែមអានេះមួយទៀត អាហ្នឹងជាចំណុចពិភាក្សាដែលខ្ញុំត្រូវជជែកជាមួយថ្នាក់ដឹកនាំជប៉ុន ដើម្បីធ្វើយ៉ាងណាយើងភ្ជាប់។ ហើយដើម្បីសម្រួលអ្នកណា? គឺបងប្អូនយើងនេះឯង ដើម្បីផលបានទៅដល់ទាំងជប៉ុន ទាំងកម្ពុជា បានរីកចម្រើន។ នេះហើយគឺជាអ្វីដែលយើងត្រូវធ្វើ។

ទី៨ ចំនួនព្រឹត្តិការណ៍ជួបជុំសម្រាប់បងប្អូនសហគមន៍ពលករ និងនិស្សិតខ្មែរ ដែលរស់នៅ និងធ្វើការ/សិក្សានៅប្រទេសជប៉ុន មានចំនួនតិច អត់សូវបានជួបគ្នា អញ្ចឹងដំណោះស្រាយស្ថានទូត និងក្រុមការងារចុះជួយនៅប្រទេសជប៉ុន ត្រូវរៀបចំនូវពិធីចូលឆ្នាំ និងពិធីបុណ្យភ្ជុំបិណ្ឌ ឲ្យបានច្រើនទីកន្លែង ជាពិសេស តំបន់មានប្រជាពលរដ្ឋនិងពលករខ្មែររស់នៅ និងធ្វើការច្រើន។ នាំក្រុមសិល្បករល្បីៗមករាំលេងឲ្យបានសប្បាយ។ បងប្អូនធ្វើការហត់។ អញ្ចឹងយើងជួបជុំគ្នា។ មានអ្នកខ្លះទើសថា ឲ្យតែប្រជាជន បងប្អូន ឲ្យរាំលេងសប្បាយ អត់គិតពីជាតិទេ។ ទើសគ្រប់ ទើសចុងក្រោយ គ្រាន់តែគេការកូនសោះក៏ទើសគេដែរ។ ឃើញចេញអត្ថបទទៀត។ ក្មេងៗទៅរៀន ជួបគ្នា ស្រឡាញ់គ្នា សុំម៉ែឪការ។ គ្រាន់តែការហើយ មានគេយកទៅវិភាគនយោបាយ វាយប្រហារឪម៉ែថា ការឲ្យធ្វើអី? ថ្ងៃក្រោយ ខ្ញុំគិតថា មិនស្រួលមិនត្រឹមតែរកគ្រូដេញពេលាទេ រកអ្នកវិភាគផង។ ថាខ្ញុំការកូនហើយជេរខ្ញុំអត់? ហួសហេតុ។ ឥឡូវ អ្នកណាថាអីថាទៅ ខិតខំប្រឹងប្រែងធ្វើការងារ។ ពាក្យយើងថា work hard, play hard បានន័យថា ម៉ោងធ្វើការធ្វើឲ្យអស់ពីកម្លាំងចិត្ត ដល់ពេលចប់យើងជួបជុំគ្នាក៏អស់ដៃ។ មិនមែនអស់ដៃអស់ជើង វាយគ្នានោះទេ អស់ដៃអស់ជើងសប្បាយ។ រដ្ឋាភិបាលសូមបង្កលក្ខណៈ។ កន្លងទៅ ទូតយើងក៏បានរៀបចំមួយចំនួនដែរតែបានតិច។ រៀបចំឲ្យច្រើនកន្លែង។ នៅកូរ៉េ ឃើញបានធ្វើច្រើនកន្លែង … មាន (តន់ចាន់) សីម៉ា មាន(ផលិតកម្ម)ហ្កាឡាក់ស៊ីអី មាន(ឡេងណាវ៉ាត់)ត្រា គេនាំមក …។

(២៥) រៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជប៉ុននៅកម្ពុជាពង្រីកកូតាបន្ថែម បង្កើនជម្រើស

អំពីគោលនយោបាយរាជរដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់បងប្អូនប្រជាពលរដ្ឋនៅប្រទេសជប៉ុន។ កម្ពុជាបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ជប៉ុន ដើម្បីអនុវត្តនូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន ដែលកំពុងខ្វះខាតកម្លាំងពលកម្ម និងអនុញ្ញាតបញ្ជូនទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេសទៅប្រទេសជប៉ុនថែមទៀត។ ដើម្បីផ្ដល់ឱកាសជូនយុវជន។ ឥឡូវនេះគឺមានការវិនិយោគដើម្បីរៀបចំការបណ្ដុះបណ្ដាលបច្ចេកទេសជប៉ុននៅកម្ពុជា ហើយផ្គូផ្គងការងារនៅនេះតែម្ដង។ អញ្ចឹងគឺនឹងផ្ដល់ឱកាសបន្ថែមជូនបងប្អូនប្រជាពលរដ្ឋយើង។ នៅក្នុងប្រទេសក៏យើងខិតខំពង្រីកការងារ បង្កើនគុណភាពការងារ នៅក្រៅប្រទេស ក៏យើងបង្កើតឱកាសបន្ថែមទៀត។ នៅច្រើនគោលដៅ។ គោលដៅដែលមានស្រាប់ ដូចជប៉ុន កូរ៉េ។ យើងខិតខំយ៉ាងណាដើម្បី​ពង្រីកលទ្ធភាពបង្កើតកូតាបន្ថែមទៀតជូនបងប្អូន … ជាជម្រើស មិនមែនបង្ខំបងប្អូន ឬមួយចាប់បញ្ជូនមកធ្វើស្អីនោះទេ។ ខ្ញុំជឿថា បងប្អូននៅទីនេះ យល់ពីអត្ថប្រយោជន៍ហើយ ​បងប្អូនមកទីនេះមិនបានគេប្រើធ្វើជាទាសករ ឬធ្វើអីដោយគ្មានការគោរពច្បាប់នោះទេ។ បង​ប្អូនមិនបានមកដោយគ្មានការខិតខំយកចិត្តទុកដាក់តាមផ្លូវច្បាប់នោះទេ។ បងប្អូនធ្វើការនៅទីណា យើងធ្វើការតាមញើសឈាម តាមជំនាញរបស់យើងដើម្បីជីវភាពរស់នៅរបស់យើងល្អប្រសើរ បច្ចុប្បន្ន និងទៅអនាគត។

(២៦) រាជរដ្ឋាភិបាលប្ដេជ្ញា (១) បន្តគាំពារ ថែរក្សា និងដោះស្រាយ (២) ធ្វើការជាមួយជប៉ុន ការពារ និងបង្កើនឱកាសការងារបន្ថែម, ប្រកាន់ក្រមសីលធម៌ជាប្រជាពលរដ្ឋថ្លៃថ្នូរ មានអំណត់ ស្មោះត្រង់

រដ្ឋាភិបាលសូមអរគុណ និងប្ដេជ្ញាថានឹងខិតខំ ទី១ គាំពារ និងខិតខំថែរក្សា និងដោះស្រាយបញ្ហាអ្វីដែលមានជាបន្តបន្ទាប់តទៅទៀត ដើម្បីជួយបងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅទីនេះ ទាំងអ្នកសិក្សានៅទីនេះ ទាំងអ្នកជាកម្មសិក្សាការីធ្វើការនៅទីនេះ ទៅតាមលទ្ធភាពដែលអាចធ្វើបានឲ្យជាប់ជាប្រចាំ។ ទី២ ខិតខំធ្វើការជាមួយអាជ្ញាធរជប៉ុន ដើម្បីការពារ និងបង្កើនឱកាសបន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋយើង … យើងបានដាក់គោលនយោ​បាយ/គោលការណ៍ណែនាំជាច្រើនអំពីការគ្រប់គ្រងកម្លាំងពលកម្មស្ដីពីទេសន្តប្រវេសន៍ការងារអីផ្សេងៗ អាហ្នឹងកិច្ចការបច្ចេកទេស។ គ្រាន់តែជាអ្វីដែលបងប្អូនគ្រាន់តែចាំថា ខ្លីទេ ច្បាប់ទាំងអស់នេះដែលបង្កើតឡើង គឺដើម្បីផ្ដល់ការគាំពារ និងការពារពលករយើង និងបងប្អូនខ្មែរយើង ដែលរស់នៅនិងធ្វើការនៅក្រៅប្រទេសតែប៉ុណ្ណឹង។ ជាកាតព្វកិច្ចក្នុងរដ្ឋធម្មនុញ្ញរបស់យើងត្រូវការពារ។

ខ្ញុំសូមអំពាវនាវបងប្អូនដែលនៅក្រៅប្រទេស រៀនក្ដី រស់នៅក្ដី ធ្វើការក្ដី សូមបន្តប្រកាន់នូវក្រមសីលធម៌ ជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាប្រជាពលរដ្ឋដែលមានអំណត់ ស្មោះត្រង់។ កុំចេញកុងហ្វ៊ កុំមានបាតុភាពឈ្លោះគ្នា។ (ត្រូវ)ស្រឡាញ់គ្នា ធ្វើការល្អ រាប់អានមិត្ត គោរពគ្នាជាមួយសាសន៍ផ្សេង។ សាសន៍ណាក៏ដោយ កើតមកដូចតែគ្នាដែរ មនុស្ស គ្រាន់តែកើតមកប្រទេសខុសគ្នា ភាសាខុសគ្នា វប្បធម៌ខុសគ្នា (តែ)ត្រូវការដកដង្ហើមរស់ដូចគ្នា ត្រូវការហូបដូចគ្នា មានកូន មានម្ដាយ មានឪពុក។ អញ្ចឹង បើយើងទៅស្អប់គេ គេក៏ស្អប់យើងដែរ។ យកល្អ កុំបង្កើតសត្រូវ បង្កើតមិត្តឲ្យច្រើន។ សាសន៍កម្ពុជាយើងមិនមែនជាសាសន៍ដែលត្រូវទៅបង្កើតសត្រូវជាមួយជាតិសាសន៍ណានោះទេ។ រឿងប្រវត្តិសាស្រ្តជារឿងមួយ ដែលប្រទេសជាច្រើនមាន សូម្បីតែនៅជប៉ុន ជាមួយប្រទេសជិតខាងក៏មានរឿងប្រវត្តិសាស្រ្តដែរ តែគេមិនដែលបង្កើតកំហឹងហ្នឹងទេ។ មិនធ្វើឲ្យឈ្លោះគ្នាទេ …។

(២៧) បន្តចរចាដោះស្រាយព្រំដែន១៦% ដែលនៅសេសសល់ជាមួយវៀតណាម, បណ្ដុះបណ្ដាលធនធានមនុស្សក្នុងនិងក្រៅប្រទេសពង្រឹងនូវឧស្សាហកម្មទំនើបក្នុងស្រុក

​ឃើញថ្មីៗនេះ មានការលើកច្រើនណាស់។ ពិសេស អ្នកដែលពន្យុះពីខាងក្រៅឲ្យក្មេងៗ និងប្រជាពលរដ្ឋក្នុងប្រទេស ចេញមកធ្វើការជ្រុលនិយមអីច្រើន ជាពិសេសការឈ្លោះរើសអើង។ រឿងផលប្រយោជន៍ជាតិ និងទឹកដី ជឿចុះ​ខ្ញុំក៏ជាខ្មែរ។ (តែ)អ្នកខ្លះគេឲ្យឈ្មោះខ្ញុំថា ឡេដឹកណែត។ អ្នកឲ្យតែចូលធ្វើការជាមួយរដ្ឋាភិបាល គេលាបពណ៌​វាយត្រាលើថ្ងាសឲ្យហើយ​។ កុំលាបពណ៌។ យើងធ្វើការទៅដើម្បីផលប្រយោជន៍ជាតិ។ ព្រំដែនយើងនៅសល់ ១៦% ជាមួយវៀតណាម(ដែលត្រូវ)បន្តដោះស្រាយ។ ហេតុអីបានជាត្រូវការចរចារាប់សិបឆ្នាំ ត្រឹមតែ១៦% សោះ? បើសិនជាយើងមិនគិតប្រយោជន៍ជាតិដូចអ្នកខ្លះថា យើងបោះបង់ទឹកដីចោល ១៦% ហ្នឹងកាត់យកតាំងពីឆ្នាំ១៩៨០ ជាង ចាំបាច់ចរចាធ្វើអី។ ក្រុមការងារយើងចរចាអត់បាយអត់ទឹកដើម្បីផលប្រយោជន៍ជាតិ។ សាមគ្គីភាពជាមួយគ្រប់ប្រទេសទាំងអស់ដោយស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ជាគោលការណ៍ដែលយើងត្រូវធ្វើសម្រាប់កម្ពុជា …។

ប្អូនៗនិស្សិតនៅទីនេះខំប្រឹងរៀនសូត្រ មាននិស្សិតទាហាន និស្សិតស៊ីវិល ខំប្រឹងរៀនសូត្រយកចំណេះដឹង។ បងប្អូនកំពុងធ្វើការនៅទីនេះ កម្មសិក្សាការី ខំប្រឹងធ្វើការ យកជំនាញរបស់យើង។ ខ្ញុំសង្ឃឹមថា ផ្គុំគ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស ជាមួយការពង្រីកឧស្សាហកម្មក្នុងប្រទេស ថ្ងៃក្រោយ បងប្អូនអាចត្រឡប់ទៅជាកម្លាំងពលកម្មសំខាន់សម្រាប់ពង្រឹងនូវឧស្សាហកម្មទំនើបរបស់យើងក្នុងប្រទេស … រដ្ឋាភិបាលបានត្រឹមតែបើកទ្វារជូនបងប្អូនទេ។ អ្នកដែលប្រើទ្វារនេះសម្រាប់ទាញផលប្រយោជន៍ គឺប្រជាពលរដ្ឋយើងផ្ទាល់។ ទាញឲ្យបានឱកាសនេះ ដើម្បីបង្កើតឱកាសបន្ថែមទៀតជូនអ្នកផ្សេងៗទៀត អ្នកមកក្រោយយើងតទៅទៀត។ ចូលរួមកសាងប្រទេសយើង កសាងទំនាក់ទំនងកម្ពុជា-ជប៉ុន និងកម្ពុជាជាមួយប្រទេសផ្សេងៗ …។

ថ្ងៃនេះ ខ្ញុំមិនមានអីក្រៅពីអរគុណសាជាថ្មីជូនដល់បងប្អូនទាំងអស់គ្នា។ ប៉ុណ្ណឹងល្មមហើយ … អញ្ចឹងការប្រគល់ភារកិច្ចឲ្យក្រសួងស្ថាប័នដែលត្រូវគិតគូរ ជាពិសេសក្រសួងការងារ ចំណុចប៉ុន្មានដែលត្រូវធ្វើ ដើម្បីជួយដល់បងប្អូនយើងនៅទីនេះ។ ឯកឧត្ដមឯកអគ្គរាជទូត ក្រសួងការបរទេស ត្រូវពិនិត្យរឿង passport អីនេះ ធ្វើការជាមួយក្រសួងមហាផ្ទៃ អត្តសញ្ញាណកម្ម ធ្វើយ៉ាងណាដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋយើង។ ទីប្រឹក្សាពលករដែលនៅទីនេះ … ពិនិត្យមើលជួយបងប្អូនយើងទៅតាមអ្វីដែលអាចធ្វើទៅបាន ហើយយើងមាន hotline ដែលអាចទាក់ទងបាន … សូមអរគុណជាថ្មីម្ដងទៀត ទៅដល់ក្រុមការងាររៀបចំទាំងអស់ ទាំងការងារពិធីការ ការងារសន្តិសុខ ការងារទំនាក់ទំនងទាំងអស់នៅទីនេះ ដូចជាក្រុមការងាររបស់ឯកឧត្ដមអគ្គរាជទូត ជាមួយអ្នកពាក់ព័ន្ធទាំងអស់។ អរគុណណាស់ចំពោះបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ ក៏ដូចជាខាងនិយោជកជប៉ុន ដែលមិនត្រឹមតែអនុញ្ញាតឲ្យបងប្អូនមកចូលរួម ថែមទាំងមកចូលរួមខ្លួនឯងទៀត។ អរគុណចំពោះការយកចិត្តទុកដាក់នេះ។ សូមជូនពរឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Selected Comments Samdech Moha Bovor Thipadei Hun Manet, conversation with the Cambodian community living/studying/working in Japan
[Unofficial translations]
****************

CMF:

(1) Unity is the spirit of nationalism

People who live here, whether you are interns or students, we are gathering here to show the spirit of unity as Cambodians. We came from afar to meet and greet each other and to hear about the situation in our country. Today, as the Prime Minister, I would take the opportunity to inform you about what the Royal Government has done and plans to do for the country, especially the status of Cambodia-Japan relations, and for the Cambodians who are staying in Japan. The spirit of unity is in fact the spirit of nationalism. The word nationalism is to unite to build a nation and promote national honor. Together in the spirit of this brotherhood, it is called the spirit of nationalism. You don’t have to curse each other to be a nationalist […]

(2) Attendance at the ASEAN-Japan meeting confirms that Japan recognizes Hun Manet as Prime Minister

I am here to join other ASEAN leaders for the commemoration of 50th anniversary of the ASEAN-Japan Summit. The message is a sufficient acknowledgement that Japan recognizes Hun Manet as the Prime Minister. More than 2,000 people here send a message that Hun Manet is the Prime Minister of Cambodia […] why Japan and the United Nations invited Hun Manet to (the events that they are organizing). Is it (because he is) “an illegitimate prime minister” or on the contrary? […] democracy is a process that the minority respects the majority in accordance with the procedures set by the Constitution […] Hun Manet is the Prime Minister from the democratic elections in Cambodia […] where 8.2 million people voted to express their opinion and support for democracy in accordance with the Constitution of Cambodia […] and 6.4 million people voted for the CPP to give trust and right to the Cambodian People’s Party to appoint a candidate for Prime Minister to lead the country in accordance with the internal procedures and regulations and the Constitution, by which the National Assembly voted to support […]

I see that the (opposition) uses the repetitive method to mobilize (supporters) and that is to lure them. In Japan, (what the opposition do) to attract (them) is not a discrete but open way. First, they were attracting demonstrations against the head of the Cambodian government (by promising to help with the) asylum […] I have heard in the 1980s their propagandas that “if you want to seek asylum, just insult Hun Sen as much and bad as you can.” Now, they insult Hun Manet hard too […]; the second way of attracting supporters here is that they organize a lucky draw. If people come and join the demonstration on the 17th (December), they would stand a chance to win iPad and/or iPhone 15 by a lucky draw […]

(3) Demonstrators should think (a) what sort of expression would it be? and (b) blaming dynasty in politics could insult the host country

(People who are drawn to join the demonstration) should ask a question – (first) that you call me to the demonstration, what opinion should I express? Is it to recognize or not to recognize (the legitimate Prime Minister)? […] secondly, they say that the Prime Minister is a descendant (of the former Prime Minister). I said (they had better watch out where they say it). It may be fine in other country, (but) speaking in Japan, beware of (the fact that what you said is insulting) the host. In Japan, it is not uncommon for descendants of politicians to continue to hold political office, including as head of government and in the lower house of parliament […] as long as the internal procedures of the party, the government, the Constitution of each respective country are respected, that would be perfectly be legal […]

(4) In 2023, increase the level of Cambodia-Japan relations to a strategic partnership in all aspects

[…] (The importance of) my visit to Japan is, firstly, to participate in the celebration of the 50th anniversary of ASEAN-Japan partnership […]; and (secondly) to enhance the relationship between Cambodia and Japan […] which, in this year, marks the 70th anniversary of our diplomatic relations. The high point of the diplomatic relationship that we have achieved in 2023 is to increase the level of relations between Cambodia and Japan to the strategic partnership in all aspects – the historic relation at its high point […] Japan was a partner that helped us a lot […] in the 1990s, when Cambodia was negotiating peace, Japan also played a very helpful role. The hotel I stayed at now is the hotel that Samdech Techo used to stay at since the (political settlement) negotiations […]

(5) Before the end of 2023, inaugurated/will launch the construction sites of 3 major Japanese credit projects

As the head of the Royal Government in the seventh legislative term, what is the most important work is to continue to build on the Cambodia-Japan relationship, continuing from what the previous Royal Government under the leadership of Samdech Techo, the former Prime Minister (organized). We must maintain all the positive achievements of Cambodia-Japan relations and further expand the achievements between the two countries […] during my three months as Prime Minister, I have inaugurated some major achievements (using Japanese loans), the first is National Road 5 connecting our western provinces […] (secondly), on the 22nd (of December), I will preside over the groundbreaking ceremony to expand the port of Sihanoukville to increase its capacity as a deep-sea port with the potential to support the economy […] and (thirdly) on the 27th (of December), before the end of the year, another big project in Phnom Penh is to be launched – the wastewater treatment plant in Phnom Penh […]

(6) Every mission abroad promotes what Cambodia has

This morning I met so many groups. In general, in every mission abroad (I always focus) on the economic side which is to do the marketing (for Cambodia). Some people humiliate me as bragging […] whereas I meet a lot (of business groups) to promote Cambodia […] we have a product […] we have to go, meet and tell them about what we have […] if we meet 100 people, and 10 of them buy our products, it is a good thing that we sold 10 out of 100. As Prime Minister, if I do not meet and spread the word about the investments encouragements of the government to help them grow and attract more investments to create jobs for the people, how are we expecting to have (positive result)? I came for 3 days to meet more than 600 Japanese companies, 11 of which I have met face to face and through the help of JETRO (Japan External Trade Organization) forum on 19 (December), I will have a chance to meet more than 500 companies who will be participating directly, plus more than 300 online […]

(7) Marketing to connect the chain of economy, human, technology and investment capital

What is the benefit of doing such marketing? It was not to bring the benefit to the Hun Manet’s company […] but to connect the Cambodian and Japanese economic chain. The economic chain is to connect people and people, technology and technology, bring investment, bring Japanese technology. Our brothers and sisters in Cambodia, when they go to work in a Japanese factory, they have with them already the Japanese technology. Those who finish their work in Japan can also (bring) Japanese technology (to create) jobs for our brothers and sisters (back home). Our national economy is growing, and we are reducing poverty. The priority of the Royal Government of the seventh legislature is economic growth, increase employment and reduce poverty as three of the five priority goals […]

(8) Either nothing to comment or unable to understand

There was a monsieur who […] insulted Samdech Techo as an uneducated leader of the country. I learned to achieve my PhD, and he said I was a useless […] that my PhD was written for by someone. He could not acquire my thesis from school. I cannot bear his naiveness so I posted my PhD thesis on the Internet. Let him read it. It has been quiet. There are only two things. The first is it is a good job that he could not make it a point of attacking anymore, and the second thing is that he may not understand it. The first case may not be what it is […] and (probably it is that he) does not understand. I have said I did not want to touch the old monsieur. I am a researcher. Having someone to looking at and give feedback, no matter how bad, I’m happy (to accept) […] look at my thesis clearly and explain it to me. If I write about cows, please do not talk about buffaloes […] now it seems his followers (also have a habit of) despising others too […]

(9) Vingroup registers the import of electric vehicles for sale in Cambodia

Now about this VinGroup Taxi issue. Someone leaked information that VinGroup had signed an agreement with the government in October 2023. Does s/he know how about the story and act stupid, or is stupid but act as if s/he knows? If s/he is aware of thing but act as if s/he does not know, it is unrighteous […] let me affirm that they are two separate things. The first story is the enlisting of businesses to sell materials. Another thing is the business of opening (and operating) a taxi service. The story of selling company equipment, they have registered so that they are able to bring cars in for sale […] no one would make a fuss about that […] just pay taxes like everyone else […] whether the Cambodians buy it or not it is up to them […] the thing that people are worried about is the taxi business. At this time, the 7th legislature government must pay attention in helping people who are operating business of motorcycles and the tricycle taxi in the informal economy […]

We do not need to go find foreign companies to come and invest in electric vehicle taxis in Cambodia […] the Royal Government of the seventh legislature has set out a six priorities policy, in which we need to carry out urgently the fourth policy priority. I have already announced that I will help the people in the informal economy, including motorbike and tricycles taxi business […] the spokespersons have already explained what the VinGroup is about but there is still confusion, there are still distorted interpretations. Now I am sending this message live because it will reach tens of thousands of witnesses […] the government has issued a series of policies and arrangements to help people in the informal economy, including those who operate tricycles and PassApp in Cambodia […]

(10) Cambodia is not a landfill but a study and review of the socio-economic impact of all projects

Every legitimate company is welcome to invest in Cambodia, no matter from what country it comes, […] but it does not mean that the Royal Government approves all projects proposed by those companies […] before (giving permission to) each project, we had to study clearly what impacts they will have on our socio-economic condition. For example, if there is a request to invest in building a hydropower project next to the Mekong River, we do not allow it. Even if it would produce millions of kilowatts of electricity, we will not do it as it may cause damages to the environment. In the time of Samdech Techo, there were people who asked to bring computer waste and plastic waste from Europe to incinerate in our country. Samdech Techo flatly refused the request. Cambodia is not a dumping site/incinerator, no matter how much they offer. We have our choices – whatever that would harm the nation and the people, we do not do it. It is our right to decide. The government’s goal is to increase the economy, create jobs, not destroy jobs. We must give priority to the Cambodian people first. This is what I would like to clarify regarding VinGroup or this electric taxi service business […]

(11) About 30,000 Cambodians in Japan, about 8,000 to come next year

On the other hand, as far as job opportunity abroad is concerned, I would like to emphasize that what the Royal Government has done is no different from (what are done by) other countries […] to date, there are a total of nearly 30,000 Cambodians, most of whom are interns […] students and relatives who have families here and have lived here for many years. We are negotiating so that next year, we can expand (the number of interns) by 8,000 more to Japan […] taking into consideration of job opportunity abroad, we will continue to do it […] I thank the Cambodian interns, Cambodians living here, as well as our students who come to study here, for their playing a good ambassador role for Cambodia. I met many Japanese friends who praised us the Cambodians here. This morning, I met with a company where there are Cambodian interns. He praised that the Cambodian people are innocent, honest, industrious and diligent […]

(12) Eight assignments regarding Cambodians living/studying/working in Japan

Let me raise some issues regarding people working/living/studying in Japan to settle. First, especially regarding the cost of sending interns to work in Japan is still high […] the Ministry of Labor and Vocational Training must discuss with the Japanese side to reduce the cost of sending services appropriately and acceptable to all parties at least 10% in this year 2024. If it is not much, it could then be gradually lower […]

On December 15, 2023, the Minister of Labor and Vocational Training met with representatives of OTIT (Organization for Technical Intern Training) of Japan, and proposed that the Japanese side should be pondering to set up a digital platform for sending from and receiving interns and specialized laborers to Japan, thus contributing to reducing the cost of brokerage services. The next day, we may have to bring that online […]

Secondly, … by the first half of and in the middle of 2024, the Ministry of Labor and Vocational Training will establish a tracking system for the progress of the documents at each stage, both in Cambodia and in the recipient country to the stage of departure through mobile phones to let workers know where their documents are stuck […]

Thirdly, according to the Law on Technical Apprentices, apprentices cannot change jobs […] now the Ministry of Labor and Vocational Training must work to push for apprentices to be able to change jobs to a level that does not affect Japanese employers. Try to create a little flexibility […]

Fourthly, due to the geographical factors in Japan, the distance to travel to receive services at the Cambodian Ambassy to Japan in Tokyo takes a long time and a lot of money. Also, visiting and resolving problems for the interns/trainees and skilled workers cannot be timely and cost a lot of money too in traveling. What is our solution? Now I ask the Ministry of Foreign Affairs to look into the possibility whether we can establish a Consulate General in Osaka in the future […]

Whereas the Ministry of Labor is to look into the possibility of arranging two more labor attachés to help. As a tribute to our people. Back in the country, we have half a million officials working to help laborers but abroad, we have less […]

Fifthly, it is difficult to get a new passport when the passport expires. This is also a problem in Korea […] for those in Japan […] I think as a first step, rather than going to Cambodia, you can apply (for a new passport) in Korea […] and fly to get it from Korea. It is a day round trip, return in the evening. No need to go to Cambodia […] let the Ambassador to Japan works with the Embassy in Korea to coordinate the identification work (with the Cambodian authorities) stationed in Korea […]

I have set a goal not to make it too expensive and too long […] in principle, we it will be ready in a little more than a month – five weeks as in Cambodia. Price in Cambodia 100 and in Korea US$ 118. The US$ 18 difference is the shipping costs. Well, as of now we can do this much to help […]

Sixthly, problem-solving and counseling mechanism for interns/trainees and skilled workers in Japan are not yet in line with the increasing number of workers. Therefore, the Ministry of Labor and Vocational Training must establish a Cambodian Workers Support Center in Kanagawa Prefecture and launch it in early 2024 […]

Seventhly, … regarding traveling. Now we had to go through a few transits. We will try to get ANA direct flights back. I will propose to include this work in the connectivity angle […] as we have increased connectivity with Japan, both in terms of highways, ports, and airways […], and

Eighthly, organizing a gathering event for the community of Cambodian workers and students who live, work and study in Japan has not been as frequent for them to meet each other. Therefore, the embassy and the working team in Japan have to organize (the Khmer traditional festivals such as) New Year and Pchum Ben in many places, especially in areas where many people and Cambodian people live and work […]

(13) The Royal Government maintains supports; works to protect and increase additional employment opportunities, and seeks Cambodian’s adherence to ethics

The government would like to thank and commit to firstly, supporting, maintaining and resolving any ongoing issues to help the people living, studying, working here in Japan as much and consistent as possible. Secondly, work hard with the Japanese authorities to protect and increase more opportunities for our people […] I am calling on those living/working/studying abroad […] to adhere to the code of ethics as a dignified citizen, a citizen with patience and honesty […] love each other, work well, make friends, respect each other with other races. People of all races are born the same. People are just born in different countries, different languages, different cultures (but) need to breathe the same, live the same, need to eat the same, have children, have mothers, have fathers. If we hate them, they will hate us too. It is better not to make enemies, but make many friends […]

(14) The on-going negotiation of the remaining 16% border settlement proves RGC’s steadfast stance for national interest Recently there have been a lot of criticism, especially those who incite children and people in the country to be extremist and discriminating. I must convince you all that as far as the national and territorial interests, I am also a Cambodian […] the remaining 16% border issue with Vietnam, (we will work hard) resolve it. You may know that why it has taken us dozens of years to negotiate and resolve the 16% border issue? If we do not think of it in the national interest, as some say, we would have abandoned the 16% of the territory since 1980, rather than to keep negotiating relentlessly. Our team negotiates in a non-retreat manner for the national interest. Solidarity with all countries in the spirit of respecting each other’s interests is a principle that we must do for Cambodia […]./.

អត្ថបទទាក់ទង