Grand News Asia Close

(Video) សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន, បើកការដ្ឋានពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ ៧ ជា ៤ គន្លង ប្រវែង ៤៥,៤៧៩ គីឡូម៉ែត្រ, កំពង់ចាម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 397

CNV:

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជណាចក្រកម្ពុជា!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!

(១) ពង្រីកផ្លូវជាតិលេខ៧ ស្គន់/កំពង់ចាម តាមស្តង់ដាផ្លូវល្បឿនលឿន

ថ្ងៃនេះ យើងមានការរីករាយ ដោយបានរួមគ្នាដើម្បីបើកការដ្ឋានស្ថាបនា កែលំអរ ផ្លូវជាតិលេខ ៧ តភ្ជាប់ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាម។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។ ដូច​ដែល ឯកឧត្តម វ៉ាង វិនធាន បានលើកនៅក្នុងសង្កថាអម្បាញ់មិញ ក្នុងត្រឹមតែប៉ុន្មានអាទិត្យប៉ុណ្ណោះ យើងបានធ្វើការរួមគ្នាបើកការដ្ឋានមួយចំនួន។ អនុញ្ញាតឱ្យខ្ញុំរំលឹកបន្តិច។ នៅចុងឆ្នាំ ២០២២ ក្នុងខែ​ធ្នូ យើងបានរួមគ្នាបើកការដ្ឋានស្តារឡើងវិញនូវផ្លូវជាតិលេខ ៤១ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ បន្ទាប់ទៅយើងក៏បានទៅបើកការដ្ឋានស្ថាបនានិងស្តារឡើងវិញនូវផ្លូវជាតិលេខ ៣៣ និង ៣១ នៅ​ឯខេត្តកំពត ដែលជាការតភ្ជាប់រវាងតាកែវ កំពត កែប ព្រំដែនវៀតណាម និងបន្តទៅកាន់ខេត្តព្រះសីហនុ។ ថ្ងៃ ២ ខែមករា ចូលមកដល់ឆ្នាំ ២០២៣ យើងក៏ទៅបើកការដ្ឋាន ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ រួមជាមួយនឹងមហាវិថីមួយខ្សែផងដែរ។

ថ្ងៃនេះ ថ្ងៃទី ៩ ខែ មករា យើងក៏បើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ ៧ ដែលផ្លូវនេះមានត្រឹមតែ ៤៥គីឡូម៉ែត្រប៉ុណ្ណោះ ក៏ប៉ុន្តែយើងត្រូវចំណាយថវិការហូតទៅដល់ ១០០ លានដុល្លារសហរដ្ឋអាមេរិក ដោយសារតែដូចដែល ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍អម្បាញ់មិញ ផ្លូវនេះក្លាយទៅជាឧបសគ្គមួយ គឺ(មានទំរង់)កដប នៅពេលដែលមានចរាចរណ៍កកកុញគឺផ្លូវនេះជាផ្លូវដែលរាំងស្ទះទៅវិញ។ ដូចនេះ យើងមានតម្រូវការចាំបាច់ដើម្បីពង្រីកផ្លូវនេះ ដែលតាមការបង្ហាញទៅលើគំនូស​ផែនទី ដោយឯកឧត្តម ស៊ុន ចាន់ថុល ដែលដាក់តាំងនៅខាងមុខនេះបញ្ជាក់ឱ្យឃើញថា វាមិនខុសគ្នាប៉ុន្មានអំពីផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុទេ គឺមានគន្លងផ្លូវដែលទៅ២ មក២ មានទទឹងចំនួន ៣ ម៉ែត្រ ៧៥ ដែលជាស្តង់ដារនៃផ្លូវល្បឿនលឿនតែម្តង។

(២) ហិរញ្ញប្បទានចិនសំរាប់ផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា

នេះគឺជាការខិតខំមួយទៀត ដែលយើងបានរួមជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនរកថវិកាសម្រាប់ការសាងសង់និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀតគឺបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជាមានការរីករាយ ដែលកម្ពុជាបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ ឆ្នាំនេះជាឆ្នាំមិត្ត​ភាពរវាងកម្ពុជានិងចិន នៅក្នុងខួបលើកទី ៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន។ យើងបានទទួលនូវឥណទានដើម្បីកសាងផ្លូវ។ ចំណុចនេះ ខ្ញុំបាននិយាយនៅក្នុងពេលប្រជុំផ្សាយផ្ទាល់ក្នុងការទាក់ទិនជាមួយនឹងបញ្ហាអនាគតអាស៊ី ដោយមានធ្វើការសម្របសម្រួលតាមអនឡាញនៅឆ្នាំ ២០២១ ។

(៣) ចិនផ្តល់វ៉ាក់សាំងជាជំនួយឥតសំណងផង លក់អោយក្នុងតម្លៃទាបផង

អ្នកសម្របសម្រួលបាននិយាយថា ឯកឧត្តម ហាក់ដូចជាជិតស្និទ្ធជាមួយចិនពេកទេដឹង។ ខ្ញុំក៏បានឆ្លើយទៅគាត់វិញថា បើមិនឱ្យខ្ញុំពឹងចិនតើឱ្យខ្ញុំពឹងអ្នកណា? ស្ពាន ផ្លូវ សព្វថ្ងៃនេះគឺបើខ្ញុំមិនពឹងចិនតើអ្នកណាមកជួយខ្ញុំ? … ខ្ញុំក៏ចង្អុលបង្ហាញថា វ៉ាក់សាំងដែលខ្ញុំកំពុងចាក់ជូនប្រជាជនកម្ពុជារាល់ថ្ងៃនេះ បើខ្ញុំមិនពឹងចិនតើឱ្យខ្ញុំពឹងអ្នកណា? ពេលនោះមានប្រទេសប៉ុន្មានទៅដែលផ្តល់វ៉ាក់សាំងឱ្យយើង? មានដែរ ក៏ប៉ុន្តែតិចតួចណាស់ ដែលយើងមិនអាចយកមកប៉ះប៉ូវសម្រាប់សុខុមាលភាពប្រជាពលរដ្ឋរបស់យើងដែលត្រូវការច្រើននោះទេ។ មិត្តចិនបានផ្តល់ជាជំនួយផងនិងផ្តល់ឱ្យដោយលក់ឱ្យយើងផង។ តម្រូវការរបស់ប្រជាជនចិនក៏មានចំនួនច្រើនដែរ។ គេដឹងហើយថាប្រជាជនចិនមានរហូតទៅ ១៤០០លាននាក់ ឯមិត្តភក្តិនៅក្រៅប្រទេសក៏ត្រូវការពីចិន ក៏ប៉ុន្តែដោយសារការយោគយល់ មិត្តចិនបានចូលរួមចំណែកផ្តល់ឱ្យយើងជាជំនួយឥតសំណង និងជាការផ្តល់ការលក់ដោយធូរថ្លៃសម្រាប់យើងយកមកចាក់ជូនប្រជាជន

មកដល់ពេលនេះអាចនិយាយបានថា យើងបានជម្នះនូវជំងឺឆ្លងនេះ បើទោះបីវាមិនទាន់ផុតរលត់នៅឡើយ ក៏ប៉ុន្តែវាបានកាត់បន្ថយនូវការស្លាប់សម្រាប់ប្រជាជន។ មុនពេលមានវ៉ាក់សាំង ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ យើងបានបាត់បង់ជីវិតប្រជាជនរហូតទៅដល់ ៣០៥៦ នាក់ ដែលជារឿងគួរឱ្យសោកស្តាយ។ ក៏ប៉ុន្តែដោយ​សារតែការជួយឧបត្តម្ភទាន់ពេលវេលានេះហើយ ដែលផ្តល់ឱកាសឱ្យយើងគ្រប់គ្រងបាននូវសភាពការណ៍។ ទោះបីថាឥឡូវនេះនៅក្នុងនេះត្រូវមានការពាក់ម៉ាស់ ដើម្បីជាការការពារបន្ត តាមរបៀប ៣កុំ ៣ការពារ។

(៤) សូម្បីដើមសតវត្សរ៍ ២១ នៅមានការវាយតម្លៃខុសពីស្ថាប័នហិរញ្ញវត្ថុមួយចំនួន អំពីការអភិវឌ្ឍ ក៏ដូចជាការកសាងផ្លូវនៅកម្ពុជា

និយាយមកផ្លូវនេះវិញ អម្បាញ់មិញឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ហើយ នៅក្នុងឆ្នាំកន្លងទៅផ្លូវនេះក៏ធ្លាប់បានសាងសង់ ដោយជំនួយឥតសំណងរបស់ជប៉ុន។ បន្ទាប់មក ផ្លូវនេះត្រូវជួសជុលជាបន្តបន្ទាប់ដោយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ ក៏ប៉ុន្តែ យើងអាចពិនិត្យឃើញអញ្ចេះ។ ផ្លូវលេខ ៧ នេះ សូម្បីដើមសតវត្សរ៍ ២១ ហើយនៅមានការគិតគូវាយតម្លៃខុសពីស្ថាប័នហិរញ្ញវត្ថុមួយចំនួន ទាក់​ទិន​នឹងការអភិវឌ្ឍកម្ពុជា ដូចជាការកសាងផ្លូវថ្នល់ត្រឹមតែ ៧ម៉ែត្រ ឬ ៩ម៉ែត្រតែប៉ុណ្ណោះ។ គេអត់នឹកស្មានថា កម្ពុជាអាចនឹងមានការរីកលូតលាស់រហូតតម្រូវការផ្លូវក្នុងកម្រិតកាន់តែធំទៅៗ។ ឥឡូវទោះបីយើងពង្រីកដល់ ១២ម៉ែត្រ ក៏នៅតែតូច ទាមទារឱ្យយើងពង្រីកកាន់តែធំទៅៗ។ នេះហើយគេអាចមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ដែលប៉ុន្មានថ្ងៃកាលពី ២ថ្ងៃមុននេះ គឺជាខួបលើកទី ៤៤ នៃថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត គិតមកដល់ពេលនេះក៏ជាខួបលើកទី ២៤ នៃថ្ងៃដែលយើងរកសន្តិភាពបានទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ​ សន្តិភាព និងឯកភាពទឹកដីទាំងស្រុង។

(៥) ផ្លូវជាតិលេខ ៧ ជាឆ្អឹងខ្នងមួយសម្រាប់កំណើនភូមិភាគកណ្តាលតភ្ជាប់ទៅឦសានទិសរបស់យើង

កត្តាសន្តិភាពនេះបានផ្តល់ឱកាសឱ្យយើងសម្រាប់ការអភិវឌ្ឍ ដូចដែលឯកឧត្តម វ៉ាង វិនធាន បានលើកអម្បាញ់មិញ។ ខ្ញុំនឹងនិយាយអំពីបញ្ហានេះបន្តិចនៅពេលក្រោយ ប៉ុន្តែខ្ញុំចង់និយាយអំពីផ្លូវជាតិលេខ ៧ របស់យើងនេះ ដើម្បីយើងអាចមើលឃើញថា (ផ្លូវជាតិលេខ៧)នេះគឺជាឆ្អឹងខ្នងមួយសម្រាប់កំណើនភូមិភាគកណ្តាលតភ្ជាប់ទៅឦសានទិសរបស់យើង។ ក្នុងតំបន់ភូមិភាគកណ្តាលនេះ គឺយើងតភ្ជាប់នៅខេត្តកំពង់ចាមខ្លួនឯង នឹងក៏តភ្ជាប់ទៅកាន់កំពង់ធំ ហើយវាក៏តភ្ជាប់ទៅកាន់ផ្នែកផ្សេងៗនៃទិសឧត្តររបស់យើង។ ក៏ប៉ុន្តែឆ្ពោះទៅកាន់ទិសឦសានផ្លូវនេះវាបានតភ្ជាប់ឱ្យយើងទៅខេត្តព្រៃវែង ដែលអាចតភ្ជាប់ទៅភ្នំពេញតាមរយៈផ្លូវជាតិលេខ ១១ តាមរយៈផ្លូវលេខ ៨ ផងដែរ។

យើងក៏តភ្ជាប់វាពីរផ្នែកទៅកាន់ខេត្តក្រចេះ តាមរយៈផ្លូវជាតិលេខ ៨ ទៅកាន់ស្រុកឆ្លូង និងបន្តទៅលេខ ៧៣​ ទៅកាន់ស្រុកឆ្លូង និងបន្តទៅទៀតទៅកាន់ទីរួមខេត្តក្រចេះ។ ប៉ុន្តែផ្លូវមួយខ្សែទៀតតាមផ្លូវជាតិលេខ ៧នេះ វាបានតភ្ជាប់យើងទៅផ្លូវជាតិលេខ ៧៦ នៃខេត្តមណ្ឌលគិរី ហើយក៏បានតភ្ជាប់ជាមួយខេត្តរតនគិរី ដែលក៏ជាឥណទានសហប្រតិបត្តិការរបស់ចិន សាងសង់សម្រាប់ការតភ្ជាប់រវាងស្រុកស្នួល ពីផ្លូវជាតិលេខ ៧ ទៅកាន់ទីរួមខេត្តមណ្ឌលគិរី ហើយក៏តភ្ជាប់ទៅព្រំដែនវៀតណាម ​បន្ទាប់ទៅក៏តភ្ជាប់ពីមណ្ឌលគិរីទៅកាន់រតនគិរី និងតភ្ជាប់ទៅផ្លូវជាតិលេខ ៧៨ ក៏តភ្ជាប់ទៅព្រំដែនវៀតណាម។ បកមកក្រោម យើងតភ្ជាប់ជាមួយខេត្តស្ទឹងត្រែង ដែលនៅទីនោះក៏មានស្ពាន២ធំៗ គឺស្ពានសេកុង និងស្ពានទន្លេមេគង្គ ដែលហៅថាស្ពានមិត្តភាពកម្ពុជា-ចិន សេកុង នៅខេត្តស្ទឹងត្រែង និងស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គ ដែលតភ្ជាប់តាមផ្លូវលេខ៩ ភ្ជាប់ស្ទឹងត្រែងជាមួយខេត្តព្រះវិហារ។ អ្វីដែលសំខាន់ជាងទៀត គឺការតភ្ជាប់រវាងយើងទៅព្រំដែននៃប្រទេសឡាវ … ដូច្នេះអាចនិយាយបានថាផ្លូវជាតិ នេះ ចាំបាច់ណាស់ត្រូវតែស្ដារឡើងវិញ។ គន្លងសណ្ឋានកដប ដែលកន្លងទៅប្រជាពលរដ្ឋរបស់យើងលំបាកក្នុងការធ្វើដំណើរ គឺនៅក្នុងរង្វង់ផ្លូវពីទីរួមខេត្តកំពង់ចាមមកដល់ស្គន់ ជើងព្រៃរបស់យើងនេះ។

(៦) ក្រោយការចុះហត្ថលេខា អាចបើកការដ្ឋានសាងសង់

ថ្ងៃនេះ គឺជាថ្ងៃដែលយើងរីករាយជាមួយគ្នា នៅក្រោយព្រឹត្តការណ៍ខួប ៤៤ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា ដើម្បីសម្ពោធបើកការដ្ឋានសម្រាប់សាងសង់។ ខ្ញុំសូមយកឱកាសនេះអរគុណសាជាថ្មីម្ដងទៀត សម្រាប់ការផ្ដល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងនេះ គឺចុះហត្ថលេខាចុងក្រោយនៅពេលដែលឯកឧត្តម លី ខឺឈាំង មកទស្សនកិច្ចផ្លូវការនិងមកចូលរួមប្រជុំអាស៊ាន។ ចាប់ពីខែវិច្ឆិការហូតដល់ពេលនេះ គឺរយៈពេលមិនវែងទេ។ យើងដាក់ផែនការធ្វើភ្លាម។ បានសេចក្ដីថា យើងអត់រង់ចាំប្រថាប់ត្រាច្រើនគន្លាក់នោះទេ គឺប្រថាប់ត្រារវាងតែនាយករដ្ឋមន្ត្រីទាំង២។ ក្រោយការចុះហត្ថលេខាហើយ យើងអាចបើកការដ្ឋានសាងសង់បានតែម្ដង។ ពេលនោះដំណាលគ្នានៃការដែលយើងរកឥណទាន វាក៏ស្ថិតនៅក្នុងដំណាក់កាលនៃការស្វែងរកក្រុមហ៊ុន ដែលក្រុមហ៊ុននោះបានធ្វើការសិក្សា ទទួលបន្ទុកការសាងសង់នៅទីនេះ។ ការចរចាថ្លៃក៏ត្រូវបានធ្វើ។

(៧) អាទិភាពវិនិយោគ ៤ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង, គ្មានផ្លូវ គ្មានស្ពានមិនអាចអភិវឌ្ឍន៍បានទេ

ខ្ញុំក៏សូមយកឱកាសនេះ កោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏ដូចជាផ្នែកពាក់ព័ន្ធ ក្នុងនោះក៏មានអាជ្ញាធរខេត្តកំពង់ចា​ម ដែលបានចូលរួមនៅក្នុងដំណើរការនេះ ហើយក៏សូមឱ្យបន្តការខិតខំដើម្បីជួយជំរុញឱ្យក្រុមហ៊ុនសាងសង់​ អាចដំណើរការបានយ៉ាងងាយស្រួល។ ខ្ញុំគិតថានៅក្នុងខេត្តកំពង់ចាមនេះ ថ្មដូចជាយកចេញនៅក្នុងខេត្តកំពង់ចាមនេះតែម្ដង។ អាចចាត់ទុក(ថា)ផ្លូវនេះក៏ស្រួល(ក្នុងការសាងសង់)ដោយសារតែយកថ្មជិតជាង។ និយាយបន្តិចត្រង់កន្លែងនេះ ប្រទេសរបស់យើងពិតជាមានថ្មច្រើន ក៏ប៉ុន្តែថ្មដែលគ្រប់លក្ខខណ្ឌដើម្បីសាងសង់មិនមានច្រើនកន្លែងទេ។ មានកន្លែងខ្លះយើងត្រូវដឹកជញ្ជូនថ្មពីចម្ងាយដើម្បីទទួលបានការសាងសង់។

បើនិយាយពីខេត្តស្វាយរៀង គឺទទេស្អាតតែម្ដង។ អត់មានថ្មសំរាប់សាងសង់ទេ ត្រូវយកថ្មចេញពីភ្នំឈើកាច់។ បើនិយាយពីខេត្តកណ្ដាលគឺអត់តែម្ដង ត្រូវតែយកថ្មពីកំពត​ យកពីកន្លែងផ្សេងៗ។ មិនមែនបានសេចក្ដីថាថ្មណាក៏អាចប្រើបានទេ ថ្មមានថ្មរឹង ថ្មខ្លះនៅខ្ចី អញ្ចឹងមិនអាចយកមកធ្វើជាសម្ភារៈសំណង់បាននោះទេ។ ជួន​កាលបងប្អូនយើងអាចអត់យល់ថា ចុះភ្នំ ចុះថ្មនៅម្ដុំនេះម៉េចក៏មិនយកទៅប្រើប្រាស់ ប៉ុន្តែថ្មទាំងនោះគឺមិនអាចប្រើបានទេសម្រាប់សំណង់។ ដូច្នេះហើយបានជាផ្លូវនេះ ក៏មានលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនសាងសង់ អាចឱ្យក្រុមហ៊ុនយកថ្មចេញពីតំបន់នេះសម្រាប់ការសាងសង់។ ថ្មនេះដូចនៅម្ដុំត្រើង។ អញ្ចឹងទេវាក៏ជាការងាយស្រួលសម្រាប់ការសាងសង់របស់ក្រុមហ៊ុន ការតភ្ជាប់ជាការចាំបាច់។

នៅជាប់យើងនេះ គឺម៉ាស៊ីនកិនស្រូវ។ មានម៉ាស៊ីនស្រូវនៅកន្លែងនេះ។ អញ្ចឹងទេ បើបានផ្លូវកាន់តែធំ ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមកលក់ដូរនៅកន្លែងនេះ ឬក៏ដឹកអង្ករដែលកិនចេញពីកន្លែងនេះទៅកាន់កន្លែងផ្គត់ផ្គង់កន្លែងផ្សេងឬការនាំចេញគឺកាន់តែប្រសើរ។ គ្មានផ្លូវ គ្មានស្ពានមិនអាចអភិវឌ្ឍន៍បានទេ ដូច្នេះហើយបានជាអ្វីដែលខ្ញុំបានដាក់ចេញ នៅឆ្នាំ១៩៨៧ កាលពីជាង ៣០ឆ្នាំមុននោះ គឺនៅតែត្រូវរហូតដល់ពេលនេះ ហើយនឹងអាចត្រូវរយៈពេល ៣០ឆ្នាំទៀត។ នោះគឺប្រមូលផ្ដុំទៅលើការវិនិយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះយើងហៅថា មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលយើងនៅតែជាអាទិភាពសម្រាប់ការវិនិយោគរបស់យើង។

(៨) បន្តការអភិវឌ្ឍតាមជំហានគីង្គក់

នោះហើយជាការខិតខំ ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ បន្តិចម្ដងៗ មកដល់ពេលនេះ ខ្ញុំនៅតែនិយាយថា យើងដើរក្នុងជំហានគីង្គក់ដដែល។ បើទោះបីអ្នកខ្លះចំអកឱ្យខ្ញុំថា ប្រើប្រាស់ជំហានគីង្គក់ ក៏ប៉ុន្តែបងប្អូនដឹងហើយថាគីង្គក់ទោះបីជាវាយឺត ក៏ប៉ុន្តែវានៅតែទៅមុខ លើកលែងតែឡានកិន … វាទៅមិនរួច។ ទាក់ទិនជាមួយនឹងដំណើរការអភិវឌ្ឍជំហានយក្សមហាលោតផ្លោះមហាអស្ចារ្យហ្នឹងហើយ ដែលអស់ប្រជាជនជាង ៣លាននាក់ ក្រោមកណ្ដាប់ដៃរបស់ពួកខ្មែរក្រហម។ យើងបានប្រឹងស្ដារបន្តិចម្ដងៗ។ ផ្លូវនេះ តាមដែលខ្ញុំចាំ គឺពេលនោះ គន់ គីម ធ្វើជាប្រធានមន្ទីរសាធារណការខេត្តកំពង់ចាមបានជួសជុលម្ដងហើយ នៅក្នុងអំឡុងប្រមាណជាឆ្នាំ ១៩៨៧ ឬ១៩៨៨ មុនពេលដែល គន់ គីម ផ្លាស់ទៅខេត្តកណ្ដាល។ គន់ គីម ធ្វើជាប្រធានសា​ធារណការខេត្តកំពង់ចាម ក៏បានធ្វើការជួសជុលដែលមានការចាក់កៅស៊ូមួយចំនួននៅពេលនោះ។ ប៉ុន្តែឥឡូវនេះ ផ្លូវរបស់យើងត្រឹមតែចាក់កៅស៊ូគឺទ្រាំមិនរួចទេ។

(៩) អតុលុ្យភាពរវាងមធ្យោបាយធ្វើដំណើរច្រើននិងទំហំផ្លូវ

យើងមិននឹកស្មានទេ ពីមុននោះ នៅក្នុងសៀវភៅរបស់ខ្ញុំជាសៀវភៅ ១០ឆ្នាំនៃដំណើរការកម្ពុជា ដែលខ្ញុំបានសរសេរមានអតុល្យភាពច្រើន ប៉ុន្តែក្នុងនោះក៏មានអតុល្យភាពរវាងសេចក្ដីត្រូវការនៃការធ្វើដំណើរ ជាមួយនឹងការខ្វះមធ្យោបាយនៃការដឹកជញ្ជូន។ ឥឡូវនេះ អតុល្យភាពនេះ បានផ្លាស់ប្ដូរហើយ គឺទៅជាអតុល្យភាពរវាងមធ្យោបាយធ្វើដំណើរច្រើនពេក ជាមួយនឹងផ្លូវតូច។ តាមដំណាក់កាលនៃមួយៗគឺមិនដូចគ្នាទេ។ យើងត្រូវតែធ្វើបច្ចុប្បន្នភាពអំពីតម្រូវការជាក់ស្ដែង ដើម្បីយើងដាក់គោលដៅវិនិយោគឱ្យបានត្រូវ។ បើមិនដូច្នេះទេ គឺយើងច្បាស់ជាយើងនឹងធ្វើកំហុស នៅក្នុងការកសាងប្រទេស

(១០) ឆ្នាំ ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះប្រកួត ស៊ីហ្គេម ជាមួយជំនួយស្តាដមរតក៌តេជោ របស់ចិន

ឧទាហរណ៍បញ្ហាស៊ីហ្គេម។ ខ្ញុំបានស្នើសុំដៃគូអាស៊ានរបស់យើងឱ្យយោគយល់ចំពោះកម្ពុជា ដែលកម្ពុជាមិនទាន់អាចធ្វើជាម្ចាស់ផ្ទះធ្វើស៊ីហ្គេមបាន ព្រោះខ្ញុំត្រូវប្រមូលទុនដើម្បីកសាង ផ្លូវ ស្ពាន ប្រឡាយទឹក​ មន្ទីរពេទ្យ សាលារៀន។ មិត្តភក្តិក្នុងអាស៊ានរបស់យើងបានយោគយល់។ ឆ្នាំនេះ យើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ នៅក្នុងស៊ីហ្គេមនេះទៀតសោត ប្រសិនបើពុំបានទទួលនូវជំនួយមួយដ៏ធំ ដែលមានតម្លៃប្រមាណជា ២០០លានដុល្លារសហរដ្ឋអាមេរិក គឺស្តាត(មរតកតេជោ) ដែលបានសាងសង់ជាជំនួយឥតសំណងរបស់មិត្តចិន ប្រហែលជាយើងលំបាកក្នុងការធ្វើស៊ីហ្គេម ព្រោះខ្ញុំត្រូវការលុយដើម្បីធ្វើស្ពាន សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក។

(១១) ធ្វើម្ចាស់ផ្ទះប្រជុំអាស៊ាន ជំរុញកំណើនសេដ្ឋកិច្ច … មានផ្លូវ មានអគ្គិសនី ប្រជាពលរដ្ឋនឹងមានសេចក្ដីសុខ

បើសិនជាយើងពេលនោះប្រើប្រាស់នូវលុយដែលយើងរកបានដើម្បីធ្វើស៊ីហ្គេម វាមិនទាន់ត្រូវពេលទេ។ គេហៅថា រាំខុសចង្វាក់។ ប្រជាពលរដ្ឋរបស់យើងមិនទាន់មានផ្លូវដើរផង បែរជាយើងនាំគ្នាទៅធ្វើស្តាត។ ឥឡូវ ដោយសារតែយើងបានអភិវឌ្ឍព្រមៗ សេចក្ដីត្រូវការដែលយើងជាកាតព្វកិច្ចក្នុងឋានៈជាថ្នាក់ដឹកនាំអាស៊ាននិងជាប្រទេសសមាជិកអាស៊ាន យើងក៏ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។ ឆ្នាំកន្លងទៅនេះ ក៏បានធ្វើខិតខំប្រឹងប្រែងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ាន។ នោះហើយគឺជាការខិតខំដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង ហើយពេលណាដែលយើងមានផ្លូវល្អមានការផ្គត់ផ្គង់អគ្គិសនី មានអ្វីៗសព្វបែបយ៉ាងនោះច្បាស់ណាស់ថា សេចក្ដីសុខនឹងបានមកសម្រាប់ប្រជាពលរដ្ឋ …។

ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និយាយដោយឡែកនិងនិយាយរួម អរគុណចំពោះប្រជាជននៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងការបោះឆ្នោតឃុំ/សង្កាត់ ក្នុងរយៈពេលកន្លងទៅ សូមអរគុណ។ ខ្ញុំពិតជាមានការអរគុណចំពោះប្រជាពលរដ្ឋ ដែលបានផ្ដល់នូវការជឿទុកចិត្តចំពោះគណបក្សប្រជាជន ផ្តល់ការជឿទុកចិត្តចំពោះខ្ញុំ សម្រាប់ការដឹកនាំប្រទេសដោយសន្តិភាព និងការអភិវឌ្ឍ។ ប្រសិនបើគ្មានការគាំទ្រពីសំណាក់ប្រជាជន យើងក៏មិនអាចឈរនៅទីនេះបានដែរ។

(១២) គ្មានការចូលរួមពីប្រជាពលរដ្ឋ មិនអាចជោគជ័យក្នុងការគ្របគ្រងកូវីដ១៩ទេ

រឿងមួយដែលកាន់តែបង្ហាញច្បាស់ គឺទាក់ទងជាមួយនឹង កូវីដ-១៩។ បើទោះបីជាខ្ញុំមានបញ្ញាយ៉ាងណាក៏ដោយ ពូកែប៉ុណ្ណាក៏ដោយ ប៉ុន្តែបើគ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទេ ខ្ញុំក៏មិនអាចនឹងយកជោគជ័យក្នុងការគ្រប់គ្រង កូវីដ-១៩ បានដែរ។ ប្រសិនបើប្រជាពលរដ្ឋមិនទទួលយកនូវវិធានការសម្រាប់អនុវត្តនូវវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ ព្រមទាំងការទទួលវ៉ាក់សាំង តើមកដល់ពេលនេះ ស្ថានភាពរបស់កម្ពុជាទៅជាយ៉ាងណា? គ្រាន់តែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ កូវីដ-១៩ បានទាញយកជីវិតប្រជាជនកម្ពុជា ៣០៥៦ នាក់ ដែលជាចំនួនមួយគួរឲ្យខ្លាច។ ដោយសារមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋលើគោលនយោបាយ លើយុទ្ធសាស្ត្រ និងបណ្តាវិធានការទាំងឡាយ ដែលខ្ញុំបានដាក់ចេញ រួមជាមួយនឹងក្រសួងសុខាភិបាលបានដាក់ចេញ គឺត្រូវបានប្រជាពលរដ្ឋរបស់យើងទទួលស្វាគមន៍​ ដែលមកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងរបស់យើងគឺមានភាពខ្ពស់។

(១៣) ទទួលយកវ៉ាក់សាំងបន្ត បង្កាវីរុសប្រែកាយ និងមានវ៉ាក់សាំងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ

ខ្ញុំនៅតែបន្តឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់តទៅទៀត ជាមួយនឹងវិធានការការពារសម្រាប់ជំងឺ … ហើយបន្តទទួលយកវ៉ាក់សាំងដែលត្រូវចាក់ដូសជំរុញដើម្បីភាពសុំានៅក្នុងខ្លួន ព្រោះឥឡូវមាន(វីរុស)បំប្លែងថ្មី ABB មកទៀតហើយ។ មិនដឹងថាទៅខាងមុខវាចេញអីទៀត។ ក្រែងតែឥឡូវវាចេញ ABB ហ្នឹង ហើយ ABB ហ្នឹងមិនទាន់ចូលមកដល់ស្រុកខ្មែរច្រើនទេ។ យើងមិនប្រាកដថាវាចូលមក ឬមិនចូលទេ ប៉ុន្តែមានជនជាតិកម្ពុជាយើង ដែលរស់នៅប្រទេសក្រៅបានកើតវារួចស្រេចទៅហើយ។ យើងមិនដឹងថា កូវីដ-១៩ វាអាចនឹងប្រែក្លាយទៅជារោគស្អីដទៃទៀត។ អញ្ចឹងទេ បានជាចាំបាច់ត្រូវតែអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ដើម្បីទទួលយកនូវវ៉ាក់សាំងជាបន្តទៀត កុំឲ្យហួសពេល រហូតទៅដល់សង្គ្រោះលែងបាន ទើបមានការស្តាយក្រោយ

វ៉ាក់សាំងមិនខ្វះទេឥឡូវនេះ។ យើងនៅសល់ជាង ៧ លានដូសក្នុងឃ្លាំង ជាមួយនឹង ១៥ លានដូសទៀតដែលសំ​ណូម​ពរមិត្តចិនកុំអាលដឹកចូលមកកម្ពុជា។ ជាមួយនឹងសហរដ្ឋអាមេរិក ក៏នៅសល់ ៥ លាន ៥ សែនដូសថែមទៀត ក៏មិនទាន់ដឹកចូល ព្រោះយើងមិនចង់ឲ្យមានការកកស្ទះ ហើយហួសការកំណត់នៃការប្រើប្រាស់។ សំណាងល្អ ដែលវ៉ាក់សាំងរបស់ចិនមានដឺឡេរហូតទៅដល់ ៣ ឆ្នាំឯណោះ ដែលយើងអាចប្រើប្រាស់វាបានតទៅទៀត។

[ថ្ងៃនេះហាក់ដូចជាការបើកថ្ងៃដំបូង នៃរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជារយៈពេលដែលមានខ្យល់ខ្លាំង និងមេឃស្រទុំ។ ព្រឹកនេះ ប្រហែលជាមេឃមិនចាញ់សម្រស់អ្នកណាទៀតទេ។ សូមអភ័យទោសដែរ ដោយសារថ្ងៃនេះខ្ញុំគួរតែធ្វើដំណើរតាមរថយន្ត ប៉ុន្តែដោយសារតែឃើញកម្មវិធីរបស់ខ្ញុំវាហួសហេតុពេក នៅក្នុងសប្តាហ៍នេះ ពិតជាច្រើនជ្រុលហួស ជាមួយនឹងកិច្ចការទាំងឡាយ ដូច្នេះខ្ញុំត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហើយឧទ្ធម្ភាគចក្រក៏មិនហ៊ានប្រើអាតូចទេ ព្រោះខ្យល់ខ្លាំង … អញ្ចឹងយើងប្រើធនធំ … គេនិយាយពីរឿងបញ្ហាមេឃស្រទុំចាញ់សម្រស់អូន។ ឥឡូវថ្ងៃនេះ បើបើកថ្ងៃចឹង តើចាញ់សម្រស់អ្នកណា។ អត់ទេ … មនុស្សប្រុសនៅខាងក្រៅធ្វើជាខ្លាចប្រពន្ធ. ទៅដល់ផ្ទះជួនកាលហិង្សារដាក់ប្រពន្ធក៏មានដែរ។ ឥឡូវនេះ យើងកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងអំពើហិង្សានៅក្នុងគ្រួសារ ឬក៏អំពើហិង្សាផ្សេងៗទៀត ដែលទាក់ទងទៅលើហិង្សាលើស្ត្រី និងកុមារ]

(១៤) កាន់​តំណែងគ្រប់គ្រងរដ្ឋរយៈពេល ៤៤ ឆ្នាំមិនដាច់រយៈ និង ៣៨ ឆ្នាំ ជានាយករដ្ឋមន្ត្រី

អម្បាញ់មិញ ឯកឧត្តម Wang Wentian បាននិយាយទៅដល់បញ្ហាមួយចំនួនទាក់ទងទៅនឹងខ្លួនខ្ញុំ ក៏ដូចជា គណបក្សប្រជាជន និង(រាជ)រដ្ឋាភិបាល ដែលដឹកនាំដោយខ្ញុំ។ បើគិតកដល់ពេលនេះ ខ្ញុំបានចូលកាន់​តំណែងគ្រប់គ្រងរដ្ឋរយៈពេល ៤៤ ឆ្នាំមកហើយ។ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះខ្លួនខ្ញុំក៏នឹងគ្រប់ ៣៨ ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី គឺថ្ងៃនោះហើយជាថ្ងៃខ្ញុំត្រូវជួបជាមួយអ្នកសារព័ត៌មាន។ ឆ្នាំនេះប្រហែលជាខ្ញុំទុកឱកាសខ្លះ ក្រៅពីខ្ញុំមានសង្កថាហើយ សម្រាប់អ្នកសារព័ត៌មានរបស់យើងអាចសួរសំណួរ … ដើម្បីយើងអាចឆ្លងឆ្លើយគ្នាទៅលើបញ្ហាខ្លះ … ប្រទេសរបស់យើង បានលិចលង់ដោយសារតែបញ្ហាសង្គ្រាមឆាបឆេះនៅក្នុងទឹកដីរបស់យើង បន្ទាប់ពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ (ដែល)ទម្លាក់ សម្ដេចព្រះ នរោត្តម​ សីហនុ។

(១៥) ភូមិ/ឃុំ/ស្រុករហូតដល់ខេត្តនិងទូទាំងប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥

នោះហើយជាការចាប់ផ្ដើមបង្កើតនូវភ្លើងសង្គ្រាម ដែលមកដល់ពេលនេះ ទោះបីជាសង្គ្រាមបានរលត់អស់រយៈពេល ២៤ ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែ ឪឮគ្រាប់មីននៅមិនទាន់បំផ្លាញអស់នៅឡើយទេ។ យើងកំពុងតែជំរុញ ការដោះស្រាយ(បញ្ហា)គ្រាប់មីននេះឱ្យអស់នៅក្នុងឆ្នាំ ២០២៥។ ខេត្តកំពង់ចាម គឺជាខេត្តគោលដៅ សម្រាប់ការ បំផ្លាញចោលគ្រាប់មីន ហើយប្រកាសជាខេត្តដែលគ្មានមីន ដែលយើងចាប់ផ្ដើមពីភូមិ/ឃុំ/ស្រុកដែលគ្មានមីន រហូតដល់ខេត្តគ្មានមីន និងរហូតទៅដល់ទូទាំងប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥។ មកដល់ពេលនេះ យើងបានដាក់ទុនយ៉ាងគំហុកជាមួយនឹងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីកម្ចាត់ចោលគ្រាប់មីន ដែលមកដល់ពេលនេះនៅសល់ជាង ៧០០ គីឡូម៉ែត្រការ៉េ ដែលយើងត្រូវដោះដើម្បីបោសសម្អាតគ្រាប់មីន។ នោះហើយជាមូលហេតុ ដែលធ្វើឱ្យប្រទេសរបស់យើងមានសង្គ្រាមតទៅទៀត។

(១៦) ការតភ្ជាប់វិចារវិទ្យារវាងសន្តិភាពនិងការអភិវឌ្ឍ៖ ចង់មានការអភិវឌ្ឍ ត្រូវមានសន្តិភាព​ និងចង់រក្សាសន្តិភាព ត្រូវមានការអភិវឌ្ឍ

អ្វីដែលសំខាន់ សម្រាប់យើងនៅពេលនេះ (ត្រូវ)រក្សាឱ្យបាននូវសន្តិភាពសម្រាប់ការអភិវឌ្ឍ។ យើងក៏ត្រូវមើលឃើញឱ្យច្បាស់ថា សន្តិភាពមួយមិនអាចគង់វង្សបានទេប្រសិនបើគ្មានការអភិវឌ្ឍ។ នេះគឺជាចំណុចការតភ្ជាប់វិចារវិទ្យារវាងម្ខាងសន្តិភាពនិងការអភិវឌ្ឍ។ បើចង់មានការអភិវឌ្ឍ ត្រូវតែមានសន្តិភាព​ ត្រូវរក្សាសន្តិភាពឱ្យបាន ហើយបើចង់រក្សាសន្តិភាពឱ្យបាន វាលុះត្រាតែមានការអភិវឌ្ឍ។ ប្រសិនបើទុកឱ្យស្ថានភាពក្រីក្រ ប្រជាជននឹងចាប់ផ្ដើមទាមទារនេះ/នោះ រហូតទៅដល់ការកសាងកម្លាំងប្រដាប់អាវុធ ដើម្បីប្រឆាំងនឹង(រាជ)រដ្ឋាភិបាល ឬក៏ការបះបោរណាមួយបង្កើតឡើងដោយសារតែភាពក្រីក្រ ឬក៏ការមិនយកចិត្តទុកដាក់របស់(រាជ)រដ្ឋាភិបាល។ ដូច្នេះសន្តិភាព និងការអភិវឌ្ឍ ត្រូវដើរទន្ទឹមគ្នា។

(១៧) យុទ្ធសាស្ត្រចម្បងរបស់គណបក្សប្រជាជនកម្ពុជា៖ សិទ្ធរស់រានមានជីវិត

នេះជាយុទ្ធសាស្ត្រចម្បងរបស់គណបក្សប្រជាជនកម្ពុជា។ មុននឹងនិយាយទៅដល់បញ្ហាដទៃទៀត ត្រូវនិយាយអំពីសិទ្ធិរស់រានមានជីវិត។ បើគ្មានសិទ្ធិ(រស់រានមានជីវិត)នេះទេ វាក៏គ្មានសិទ្ធិដទៃកើតឡើងដែរ ដូចជាសម័យខ្មែរក្រហម ឬក៏សម័យសង្គ្រាម ១៩៧០-៧៥ តើគ្រាប់កាំភ្លើងវាដែលស្គាល់សិទ្ធិមនុស្សទេ? វាអត់ស្គាល់ទេ វាបានសម្លាប់មនុស្ស។ (តើ)ខ្មែរក្រហមស្គាល់ទេសិទ្ធិមនុស្ស​ វាអត់ស្គាល់ទេ។ ដូច្នេះហើយបានជាសំណូមពររបស់យើង ធ្វើយ៉ាងម៉េចត្រូវរក្សាសន្តិភាពឱ្យបាន ហើយតាមរយៈឱកាសមាស/ពេជ្រនោះហើយ ដែលយើងត្រូវជំរុញការអភិវឌ្ឍ។ យកការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិភាព ។ យកសន្តិភាព ជំរុញការអភិវឌ្ឍ។ យកការអភិវឌ្ឍ ជំរុញទៅដល់សន្តិភាព។

(១៨) ២ ធ្នូ ឆ្នាំ ១៩៩៨, ប្រជុំគណៈរដ្ឋមន្ត្រីដំបូង៖ មុំទាំង ៣ នៃយុទ្ធសាស្ត្រត្រីកោណ, គោលដៅ (១)ប្រែក្លាយតំបន់អតីតសមរភូមិជាទីផ្សារ/តំបន់អភិវឌ្ឍ និង(២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ខ្ញុំគួរតែរំលឹកបន្តិចថា … ក្នុងការប្រជុំគណៈរដ្ឋមន្ត្រីដំបូង នៅថ្ងៃទី ២ ធ្នូ ១៩៩៨ ខ្ញុំបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ដែលមកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ បើគិតដើមឆ្នាំវិញវាទៅដល់ ២៥ ឆ្នាំ។ មុំទី ១ នៃយុទ្ធសាស្ត្រត្រីកោណនៅពេលនោះ គឺធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស។ តាមរយៈការពង្រឹងសន្តិភាពនោះឯង ដែលពេលនោះ ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមមួយចំនួនមិនទាន់បានចុះចូលនៅឡើយ (បានចូលខ្លួនមកដល់ផ្ទះនាយករដ្ឋមន្ត្រី)។ យើងមានកាតព្វកិច្ចដើម្បីនឹងពង្រឹងសន្តិភាព ធ្វើឱ្យសន្តិភាពកាន់តែល្អប្រសើរ។ តាំងពីពេលនោះរហូតមកដល់ពេលនេះ ក៏យើងនៅតែថ្នាក់ថ្នមដើម្បីរក្សានូវសន្តិភាពនេះ ហើយមិនទុកឱ្យអ្នកណាមួយ បើទោះបីវាអសិរពិសយ៉ាងណាក៏ដោយ (មក)បំផ្លាញនូវសន្តិភាពនេះទេ។ យើងហ៊ានប្រើពាក្យថា ដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបាន។ នេះជាមុំមួយនៃយុទ្ធសាស្ត្រត្រីកោណ។

មុំទី ២ នៃយុទ្ធសាស្ត្រត្រីកោណ គឺធ្វើសមាហរណកម្មឆាប់បំផុតរបស់កម្ពុជាទៅក្នុងសហគមន៍អន្តរជាតិ ដោយសារតែកៅអីកម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវបានទុកឱ្យនៅទំនេរ។ យើងត្រូវតែចូលទៅកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិភ្លាម យើងត្រូវធ្វើសកម្មភាពភ្លាម ដើម្បីនឹងចូលរួមនៅក្នុងក្របខណ្ឌអាស៊ាន យើងធ្វើសកម្មភាពទាំងអស់ ដើម្បីជំរុញឆ្ពោះសមាហរណកម្មកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ដូចជាការចូលជាសមាជិក​ នៃអង្គការពាណិជ្ជកម្មពិភពលោក។​ ការចូលជាសមាជិករបស់កម្ពុជាទៅក្នុងការប្រជុំអាស៊ី-អឺរ៉ុបនិងនៅក្នុងអង្គការអន្តរជាតិដទៃទៀត មិនថាអង្គការនោះត្រូវចំណាយប្រាក់ប៉ុន្មានទេ យើងត្រូវមានសិទ្ធិបោះឆ្នោតនៅគ្រប់អង្គការអន្តរជាតិ។ នេះជាការខិតខំបំពេញការទទួលខុសត្រូវ។ រហូតមកដល់ពេលនេះ​ យើងក៏ហ៊ានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់យើងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅឯក្រៅប្រទេស។

មុំទី ៣ នៃយុទ្ធសាស្ត្រត្រីកោណ គឺអ្វី? ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ។ យើងប្រមូល ផ្ដុំការខិតខំ ទាំងកម្លាំងមនុស្ស/បញ្ញា និងកម្លាំងទ្រព្យសម្បត្តិ ដើម្បីកសាងប្រទេសឡើងវិញ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ … បន្ទាប់ទៅ នៅពេលដែល ខៀវ សំផន, នួន ជា មកដល់ផ្ទះខ្ញុំ​ យើងបានដាក់ចេញនូវ គោលដៅធំៗពីរសំខាន់ ទី(១) ប្រែក្លាយតំបន់អតីតសមរភូមិឱ្យក្លាយទៅជាទីផ្សារ ឬតំបន់អភិវឌ្ឍន៍។ ទី(២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងបានខិតខំធ្វើរឿងនេះ ហើយបង្កើតឱ្យ មានស្ថានភាពដ៏ល្អប្រសើរ សម្រាប់ការងាររបស់យើង។

(១៩) ឆ្នាំ ២០២២ ជាឆ្នាំការទូតដ៏សកម្ម

ឆ្នាំ ២០២២ កន្លងផុតទៅ ជាឆ្នាំសកម្មភាពការទូតដ៏រស់រវើក។ ក្នុងពេលដែលសភាពការណ៍ពិភពលោកមានភាពតានតឹងនិងស្មុគស្មាញ តែកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន​ បានសម្រេចកិច្ចការដ៏ល្អក្នុងឋានៈជាប្រ​ធានដែលមានការទទួលខុសត្រូវ ធ្វើឲ្យមិត្តភក្ដិដែលជាដៃគូរបស់អាស៊ាន បានមកជួបជុំគ្នានៅទីក្រុងភ្នំពេញ … យើងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ទោះបីឆ្លងកាត់នូវវិបត្តិនៅឆ្នាំ២០០៨ ដែលជាវិបត្តិសេដ្ឋកិច្ចសកល មកដល់ដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក៏យើងនៅតែបន្តឲ្យមានការរីកលូតលាស់នៃផ្នែកសេដ្ឋកិច្ចរបស់យើង។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ឡើងវិញថា ចំណងទាក់ទងបែបវិចារវិទ្យា ឬការបំពេញឲ្យគ្នារវាងសន្តិភាពនិងការអភិវឌ្ឍ នៅតែជាយុទ្ធសាស្រ្តចម្បងរបស់គណបក្សប្រជាជន និងរបស់រាជរដ្ឋាភិបាល។ ដៃម្ខាងគឺពង្រឹងសន្តិភាព រក្សាសន្តិភាពឲ្យបាន និងដៃម្ខាងទៀតត្រូវតែជំរុញការអភិវឌ្ឍ យកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ យកការអភិវឌ្ឍពង្រឹងសន្តិភាព។ គ្មានជម្រើសណាល្អជាងជម្រើសនេះទេ។

(២០) គណបក្សនយោបាយនានា ឃោសនាពីគោលនយោបាយរបស់ខ្លួន កុំវាយប្រហារគណបក្សប្រជាជន

ខ្ញុំគួរតែអំពាវនាវចំពោះគណបក្សនយោបាយខ្លះ ដែលក្នុងប៉ុន្មានថ្ងៃនេះបើកការវាយប្រហារចំពោះគណបក្សប្រ​ជាជនកម្ពុជា។ ទោះបីអ្នកមិននិយាយដាក់ក្បាលមីក្រូក៏ដោយ តែអ្នកកុំភ្លេចថានៅក្នុងគ្រប់អង្គប្រជុំរបស់អ្នក គឺមានមនុស្សរបស់គណបក្សប្រជាជន ដែលគេមិនពេញចិត្តជាមួយនឹងពួកអ្នកបានបញ្ជូនមក។ ខ្ញុំចង់សួរអ្នកថា តើអ្នកចង់ប្រែក្លាយខ្លួនទៅជាសត្រូវរបស់គណបក្សប្រជាជនឬយ៉ាងណា? បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកទៅបានទេ? … អ្នកលក់ទំ​និញ​របស់អ្នក អួតតែពីទំនិញរបស់អ្នកទៅ ចាំបាច់អ្វីមកវាយប្រហារគណបក្សប្រជាជន។ ខ្ញុំសូមដាស់តឿនអ្នក ប្រសិនបើអ្នកនៅតែបន្ត យើងខ្ញុំនឹងប្រើសិទ្ធិការ​ពារ​ខ្លួនក្នុងករណីចាំបាច់ តាមរយៈផ្លូវច្បាប់។ ខ្ញុំគ្រាន់តែព្រមាននិងដាស់តឿនអ្នកឲ្យបានយល់។ អ្នកប្រជុំនៅសៀមរាប តើអ្នកបានធ្វើអ្វី? អ្នកប្រជុំប៉ុន្មានថ្ងៃនៅជើងព្រៃ ខេត្តកំពង់ចាមយើងនេះ។ អ្នកត្រូវយល់ឲ្យច្បាស់ មិនមែនអ្វីក៏អ្នកចេះតែធ្វើបានតាមចិត្តនោះទេ … ជម្រើសមានតែពីរទេ មួយគឺប្រើផ្លូវច្បាប់ មួយទៀតគឺប្រើដំបងតែម្ដង។ តើអ្នករើសយកមួយណា?

(២១) គណបក្សប្រជាជនមិនទទួលយកពាក្យថាជា ចោរលួចសន្លឹកឆ្នោត ទេ

ហ្នឹងនិយាយច្បាស់។ ខ្ញុំសូមព្រមានចំពោះអ្នក។ ពួកខ្ញុំនេះ មិនទុកអោយអ្នកចោទថាជាចោរមួយជីវិតទេ។ ខ្ញុំសូមជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។ គណបក្សប្រជាជនមិនអាចទទួលយកបាននូវពាក្យថាជាចោរលួចសន្លឹកឆ្នោតទេ។ អ្នកណាហ៊ាននិយាយបែបនេះ គឺយើងត្រូវតែប្ដឹង ហើយសំណុំរឿងនៅតុលាការកំពូលយើងត្រូវតែធ្វើ ព្រោះអ្នកឯងនិយាយពីសិទ្ធបញ្ចេញមតិ ចោទគណបក្សប្រជាជនជាចោរ។ គណបក្សប្រជាជនមិនអាចទទួលយកបាននូវពាក្យជាចោរលួចសន្លឹកឆ្នោតរបស់អ្នកឯងទេ។ អញ្ចឹងទេជម្រើសមានតែពីរទេ អ្នកឯងថាតុលាការជាតុលាការតេឡេកុម៉្មង់បញ្ជាដោយរាជរដ្ឋាភិបាល។ ឥឡូវអ្នកឯងរើសទៅក្នុងចំណោមពីរ។ ឬមួយអនុវត្តនូវផ្លូវច្បាប់តាមផ្លូវតុលាការ ឬមួយខ្ញុំត្រូវប្រមូលមនុស្សរបស់គណបក្សប្រជាជនធ្វើបាតុកម្មទៅវាយពួកអ្នកឯង តើអ្នកឯងព្រមជ្រើសរើសយកមួយណាក្នុងចំណោមពីរនេះ? រើសទៅ។

បើអ្នកនៅតែមិនបញ្ឈប់ការវាយប្រហារ យើងគ្មានជម្រើសទេ។ ខ្ញុំសូមឲ្យបណ្ដាមេធាវីរបស់គណបក្សប្រជាជននៅគ្រប់ខេត្តទាំងអស់ធ្វើកិច្ចការងារហ្នឹង។ ពេលដែលបានសម្លេងហ្នឹងហើយ ពិនិត្យឲ្យច្បាស់។ បើចាំបាច់ត្រូវប្ដឹងគឺប្ដឹង។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ក្នុងពេលដែលអ្នកឯងវាយប្រហារមកចំពោះយើង។ អ្នកឯងនិយាយអញ្ចឹង (ហើយមកថាជា)សិទ្ធិបញ្ចេញមតិ។ អញ្ចឹងខ្ញុំក៏អាចបញ្ចេញមតិត្រឡប់ទៅវិញ គឺប្រមូលមនុស្សទៅកន្លែងអ្នកឯងតែម្តង។ តាមមកដល់ផ្ទះតែម្ដង។ មិនមែនជាការគំរាមកំហែងទេ ក៏ប៉ុន្តែ … អ្នកឯងលក់ទំនិញរបស់អ្នកឯង … ថាកម្មវិធីនយោបាយគណបក្សអ្នកឯងវាល្អអញ្ចេះៗ ចាំបាច់អីអ្នកឯងវាយគណបក្សប្រជាជន ដើម្បីយកប្រជាប្រីយ៍ភាព? យើងទទួលមិនបានទេណា។

ខ្ញុំសូមផ្ដាំទៅអាម្សៀរមួយនោះ … ចាស់ហើយ។ ល្មមហើយ (គង់) គាំ។ និយាយឲ្យច្បាស់អញ្ចឹងទៅ … យើងពីដើមនៅជាមួយគ្នាទេតើ។ ក្រោយមកក្នុងរយៈពេលកន្លងទៅនេះ លោកឯងចេញមកដើម្បីនឹងចូលរួមជាមួយក្រុម​ប្រឹក្សាពិគ្រោះយោបល់។ ឥឡូវ អ្នកឯងចូលត្រឡប់ទៅវិញ អ្នកឯងមកវាយប្រហារគណបក្សប្រជាជន។ ខ្ញុំសូមដាស់តឿន ជាការព្រមានបន្ថែម។ អ្នកឯងសាកមើល។ ហ៊ុន សែន ហ៊ានវាយខ្នោះចំពោះជនក្បត់ ដែលមានភស្ដុតាងគ្រប់គ្រាន់នៅម៉ោង១២យប់។ ហ៊ុន សែន មិនខ្លាចអ្វីទាំងអស់ទាក់ទងនឹងរឿងថែរក្សាសន្តិភាព។ ខ្ញុំសូមព្រមានអ្នកឯងកុំឲ្យសោះ។ អ្នកឯងវាយប្រហារអីវាយទៅ អួតអីអួតទៅ តែពេលអ្នកឯងវាយគណបក្សប្រជាជន តើអ្នកឯងដឹងថាគេឈឺទេ? ឥឡូវខ្ញុំសូមនិយាយឈ្មោះដោយត្រង់ កូនអ្នកឯងម្នាក់ចូលគណបក្សប្រជាជន។ កូនអ្នកឯងបានបង្កើតគណបក្សឲ្យចូលទៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ហើយអ្នកឯងក៏ធ្លាប់វាយទៅបក្សប្រឆាំង តែឥឡូវនេះអ្នកឯងបកក្បាលវិលចុះវិលឡើងទៅអញ្ចឹង។ នៅមានអ្នកដទៃទៀត ខ្ញុំគ្រាន់តែបញ្ជាក់ជូនឲ្យច្បាស់អំពីរឿងនេះ។ សូមអ្នកធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហាខ្លួនឯង កុំមកយកគណបក្សប្រជាជនធ្វើជាគោលដៅនៃការវាយប្រហារ។

(២២) ៧ មករា មិនមែនជារបស់ផ្ដាច់មុខគណបក្សប្រជាជន តែជារបស់គ្រប់គ្នាដែលចង់ផ្ដួលរំលំ ប៉ុល ពត

គណបក្សប្រជាជនចេះនូវរបៀបការពារខ្លូន និងលក់ទំនិញរបស់ខ្លួនហើយ។ សមិទ្ធផលដែលបានកើតឡើងលើទឹកដីកម្ពុជាប៉ុន្មាន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន។ ខ្ញុំក៏សូមជម្រាបជូន​ឲ្យបានច្បាស់ពីទីនេះថា ៧ មករា គឺជារបស់ទាំងអស់គ្នា មិនមែនរបស់ផ្ដាច់មុខរបស់គណបក្សប្រជាជនទេ អ្នកណាក៏ដោយដែលស្អប់ខ្ពើមរបប ប៉ុល ពត ហើយចង់ឲ្យរបប ប៉ុល ពត ដួលរលំ អ្នកនោះក៏មានចំណែកដើម្បី ៧ មករា ដែរ។ អ្នកត្រូវយល់ ៧ មករា មិនមែនធ្វើសត្រូវជាមួយអ្នកណាទាំងអស់។ ៧ មករា យកខ្មែរក្រហមធ្វើជាសត្រូវតែប៉ុណ្ណោះ អត់យកអ្នកណាផ្សេងធ្វើជាសត្រូវទេ … ខ្ញុំចង់សួរអ្នក តើក្រុមគ្រួសារអ្នកមានស្លាប់នៅសម័យ ប៉ុល ពត ឬទេ? ហើយអ្នកទទួលរងគ្រោះក្នុងរបប ប៉ុល ពត ឬអត់? បើអ្នកមានឪពុកម្ដាយ មានសាច់ញាតិស្លាប់ក្នុងរបប ប៉ុល ពត ហើយបែរជាអ្នកប្រឆាំង ៧ មករា គឺអ្នកគួរតែតិរច្ឆានជាជាងជាមនុស្ស ព្រោះបើមិនផ្ដួលរំលំរបប ប៉ុល ពត តើក្បាលពួកអ្នកឯងនៅរស់ទេ? … មិនអាច(នៅរស់)ដាច់ខាតហើយ។

(២៣) បើយកគណបក្សប្រជាជនជាគោលដៅវាយប្រហារ នឹងប្រឈម (១) ផ្លូវច្បាប់ និង(២)កម្លាំង

ខ្ញុំសូមព្រមានដោយត្រង់ៗ សូមកុំយកគណបក្សប្រជាជនធ្វើជាគោលដៅវាយប្រហាររាល់ថ្ងៃ។ សូមឲ្យមេធាវីរបស់គណបក្សប្រជាជនតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ចាប់ឲ្យជាប់នូវចំណុចពួកនេះឃោសនា។ ហើយអ្នកឯងត្រូវតែរើសក្នុងចំណោមពីរ។ មួយគឺប្ដឹងឡើងតុលាការ អនុវត្តតាមផ្លូវច្បាប់ រឿងស្អីអ្នកឯងមកជេរគេ? ឯទីពីរ គឺរឿងដែលគណបក្សប្រជាជនតបតដោយកម្លាំងតែម្ដង។ ហ្នឹងគឺវាមិនដឹងធ្វើម៉េច។ ពួកនេះខូចនោះខូច។ អញ្ចឹងបានវាអញ្ចឹង។ ឬក៏ គង់ គាំ ចង់ឲ្យខ្ញុំសើរើប្ដឹងយកផ្ទះឬម៉េច? និយាយឲ្យច្បាស់ ពេលនោះខ្ញុំនៅធ្វើជានាយករដ្ឋមន្រ្តីផងជារដ្ឋមន្រ្តីការបរទេសផង។ លោកឯងត្រឡប់មកពីធ្វើអគ្គរដ្ឋទូតនៅហាណូយ លោកឯងមកយកផ្ទះឆៅ។ ខ្ញុំអាចប្ដឹងដើម្បីយកផ្ទះអ្នកឯងវិញបាន។ ផ្ទះហ្នឹងទ្រព្យសម្បត្តិរបស់ក្រសួងការបរទេសទេតើ។ គង់ គាំ យក។ ពិតមែនតែចុះបញ្ជីក៏ដោយ។ ឥឡូវហ្នឹងប្ដឹងសើរើដើម្បីយកផ្ទះត្រឡប់មកវិញ អាចធ្វើបានតើ។

ប៉ុន្តែ ខ្ញុំចេះតែយោគយល់ ដោយសារតែជាអ្នកធ្លាប់នៅជាមួយគ្នា។ ប៉ុន្តែ អ្នកមិនយល់ខ្ញុំទេ​។​ អ្នកមិនយល់ពីគណបក្សប្រជាជន ដែលផ្ដល់សេចក្ដីសុខឲ្យអ្នក។ អញ្ចឹងខ្ញុំវាយ គង់ គាំ បន្តិចទៅចុះ។ ដាស់តឿន គង់ គាំ កុំឲ្យព្រហើនពេក។ ឥឡូវដើម្បីបំពេញចិត្តទណ្ឌិតនៅក្រៅ ដែលខ្លួនបានវាយប្រហារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខ្លួនមកវាយគណបក្សប្រជាជនអញ្ចឹងឬ? ខ្លួនឯងនេះបានបម្រើការក្នុងគណបក្សប្រជាជនក្លាយទៅជាសមាជិកគណៈកម្មការកណ្ដាល ហើយឱ្យធ្វើរដ្ឋមន្រ្តីការបរទេស ប៉ុន្តែលោកឯងធ្វើឱ្យបែកក្រសួងការបរទេស បានខ្ញុំដកលោកឯងឱ្យទៅកាន់ជារដ្ឋមន្រ្តីក្រសួងត្រួតពិនិត្យ(កិច្ចការរដ្ឋ)។ ខ្ញុំមកគ្រប់គ្រងក្រសួងការបរទេស ដើម្បីកុំឱ្យបែកបាក់កម្លាំងតទៅទៀត។ លោកឯងអត់កំណើត បានខ្ញុំត្រូវធ្វើអញ្ចឹង។ ហ្នឹងខ្ញុំសូមដាស់តឿន។

គង់ បូរ៉ា ដែលចូលមកគណបក្សប្រជាជន ត្រូវធ្វើឱ្យស្រួល។ ឥឡូវជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផង។ ត្រូវធ្វើឱ្យស្រួល។ បើមកគណបក្សប្រជាជន ត្រូវតែបម្រើគណបក្សប្រជាជន មិនអាចបម្រើឱ្យគណបក្សប្អូនរបស់ខ្លួនបានទេ។ ខ្ញុំសូមរំលឹកទៅដល់ គង់ បូរ៉ា ចំឈ្មោះ ដែលជាកូនរបស់​ គង់ គាំ។ គង់ គាំ ជាអ្នកប្រឆាំង, កូនជាអ្នកមកចូលគណបក្សប្រជាជន។ ឡាន(គង់ បូរ៉ា)ជិះរាល់ថ្ងៃហ្នឹង ខ្ញុំទិញឱ្យជិះទៀត។ វាសុំឡាន។ វាធ្លាប់នៅជាមួយខ្ញុំពីក្មេង។ តាំងពីវានៅតូចៗ ឪវាធ្វើការជាមួយនឹងខ្ញុំ។ ខ្ញុំជារដ្ឋមន្រ្តីការបរទេស ឪវាជាឧបការី។ ក្រោយមកជាអនុរដ្ឋមន្រ្តីការបរទេស។ ខ្ញុំយកពីកណ្ដុរជ្រុំទៅតាំងពីឆ្នាំ ១៩៧៩។ វាទាក់ទងជាមួយនឹង (ហ៊ុន) ម៉ាណែត។ អញ្ចឹងទៅសុទ្ធតែជាក្មេងជំនាន់ក្រោយជាមួយគ្នា ខ្ញុំក៏ទិញឡានឱ្យមួយទៅ។ ជិះរាល់ថ្ងៃ។ និយាយឱ្យវាចំៗ ព្រោះអាហ្នឹងមិនមែនទិញដូរឱ្យវាទេ ប៉ុន្តែវាចូលមកហើយវាអត់មានមធ្យោបាយ។ អញ្ចឹងទេ វាក៏សុំត្រង់ៗហើយ ទិញឱ្យវាមួយទៅ។ គង់ បូរ៉ា ធ្វើ​សកម្មភាពឱ្យត្រឹមត្រូវ។

មិនមែនស្អី ពូមិនដឹងទេ ក្មួយ។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីច្រើនឆ្នាំ ដែលច្រើនជាងពាក់កណ្ដាលជីវិត។ ឥឡូវយើងគិតមើល ខ្ញុំចាប់ធ្វើនាយករដ្ឋមន្រ្តីតាំងពីមិនទាន់គ្រប់អាយុ ៣២ ឆ្នាំ។ ឥឡូវខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ៣៨ ឆ្នាំហើយ។ បានសេចក្ដីថា ខ្ញុំធ្វើជានាយករដ្ឋមន្រ្តីលើសអាយុរបស់ខ្ញុំទៅទៀត ហើយជាអតីតមេចារកម្មទៅទៀត ក្នុងឋានៈជានាយទាហាន។ រឿងអីប៉ុណ្ណឹងខ្ញុំមិនអាចដឹងបានថាអ្នកចង់ធ្វើអ្វី។ បើថាចេញ (ក៏សូម)ចេញ ឱ្យផុត។ ចូល(ក៏)ចូលឱ្យផុត។ អត់មានចេញក្បាល ចូលកន្ទុយទេ និយាយគ្នាឱ្យច្បាស់ត្រង់កន្លែងហ្នឹង។ ខ្ញុំឱ្យសារទៅយ៉ាងច្បាស់ សូមអង្វរករអ្នកឯងធ្វើសកម្មភាពតាមរបៀបគណបក្សនយោបាយដែលមានភាពថ្លៃថ្នូរ។ អ្នកឯងបើកឆាកកន្លែងណា អ្នកឯងវាយគណបក្សប្រជាជននៅកន្លែងហ្នឹង។ អ្នកឯងគ្រាន់តែរៀបរាប់ទៅថា កម្មវិធីនយោបាយរបស់(គណបក្សភ្លើងទៀន)យើង វាអញ្ចេះៗ ចាំបាច់អីវាយគណបក្សប្រជាជន។ អញ្ចឹងគណបក្សប្រជាជនតបត កុំថា(មិនបានប្រាប់)។

(២៤) ច្បាប់សញ្ជាតិតែមួយសំរាប់អ្នកនយោបាយក្នុងការពិចារណា

ខ្ញុំសូមផ្ដាំទៅមិត្តភក្ដិបរទេសទាំងឡាយ។ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះមានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះ ត្រូវទទួលការប្ដឹងផ្ដល់ឬក៏ជាប់ឃុំឃាំង។ ខ្ញុំបាននិយាយទៅ វិញថា បើយ៉ាងដូច្នេះ ខ្ញុំក៏ត្រូវគិតដែរអំពីរដ្ឋធម្មនុញ្ញកម្ពុជា តើគួរកំណត់ឱ្យមានសញ្ជាតិតែមួយតែម្ដង​(ឬទេ ដើម្បី)កុំឱ្យវាពិបាក … ដូចជាម្នាក់នេះ មកពីប្រទេសនេះ ដល់ពេលវាជាប់ទោស អគ្គរដ្ឋទូតថា អាហ្នឹងគឺជាសញ្ជាតិរបស់អ្នកនោះ។ បើអញ្ចឹងទេ យើងបញ្ចប់តែម្ដងថា អ្នកធ្វើនយោបាយទាំងឡាយគឺត្រូវមានសញ្ជាតិខ្មែរទាំងអស់ … មិត្តភក្ដិទាំងឡាយត្រូវយល់ឱ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀតអំពីបញ្ហារឿងសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ។ ឥឡូវ ពលរដ្ឋអ្នកឯងមកធ្វើនយោបាយនៅស្រុកខ្មែរ (ត្រូវ)ជាប់គុកស្រុកខ្មែរ។ ចាំធ្វើពលរដ្ឋអ្នកឯង នៅស្រុកអ្នកឯងទៅ។ (តែ)មកដល់កម្ពុជា គឺពលរដ្ឋកម្ពុជា។ មិនអាចឱ្យពលរដ្ឋបរទេសមកធ្វើនយោ​បាយនៅស្រុកខ្មែរទេ។ (រឿង)ហ្នឹងពិចារណាតទៅទៀត អំពីថាតើគួរដាក់នៅក្នុងរដ្ឋធម្មនុញ្ញ តម្រូវឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវមានសញ្ជាតិតែមួយ? ហ្នឹងត្រូវតែគិតដែរ។ បើមិនអញ្ចឹង … អ្នកបណ្ដុះបណ្ដាលពីក្រៅប្រទេសមក រួចហើយមកធ្វើសកម្មភាព។ សួរមើល នៅក្នុងអាស៊ីអាគ្នេយ៍និងអាស៊ានហ្នឹង មានប្រទេសប៉ុន្មានដែលអនុញ្ញាតឱ្យមានសញ្ជាតិ២ ធ្វើនយោបាយ

យើងគ្រាន់តែហាមឃាត់មនុស្ស ១៣នាក់ទេ ឱ្យមានសញ្ជាតិតែមួយ៖ ទី១ គឺគណៈកម្មាធិការរៀបចំការបោះឆ្នោតទាំង ៩នាក់ ត្រូវមានសញ្ជាតិតែមួយ។ បន្ទាប់ទៅ តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺត្រូវមានសញ្ជាតិតែមួយ យើងហាមឃាត់តែប៉ុណ្ណឹង។ ប៉ុន្តែ បើអ្នកឯងនៅតែ(មិនព្រមស្តាប់) … ខ្ញុំនឹងពិនិត្យមើល។ គណបក្សប្រជាជននៅមានលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ចេញនូវការអនុវត្តសញ្ជាតិមួយសម្រាប់អ្នកធ្វើនយោបាយនៅកម្ពុជាដើម្បីបញ្ចប់ជាស្ថាពរនូវអ្វីដែលមានពាក់ព័ន្ធ។ កន្លងទៅ បងប្អូនមួយចំនួនបានលើកបញ្ហាហ្នឹង។ ខ្ញុំក៏បាននិយាយថា ឥឡូវត្រូវមានការយោគយល់ ប្រទេសរបស់យើងមានបញ្ហាអញ្ចេះៗ … បងប្អូនយើងមួយចំនួននៅក្រៅប្រទេស។ ឥឡូវផ្ដល់ឱកាសឱ្យបងប្អូនត្រឡប់មកកសាងស្រុកទេស។

ប៉ុន្តែបើអគ្គរដ្ឋទូតនានានៅតែទទូចរបៀបនេះតទៅទៀត យើងប្រហែលជាត្រូវពិចារណាឡើងវិញ អំពីការ “តម្រូវឱ្យមានសញ្ជាតិតែមួយ សម្រាប់អ្នកធ្វើនយោបាយនៅកម្ពុជា” ដើម្បីបញ្ចប់ស្ថានភាពទៅលើការទាមទារទាំងឡាយ ទាក់ទងជាមួយនឹងរឿងសញ្ជាតិនេះ “អានេះជាតិខ្ញុំៗ”។ ដូចជារញ៉េរញ៉ៃសម្បើមម្លេះ។ ខ្ញុំនិយាយដោយត្រង់។ ខ្ញុំជឿថា សំដីរបស់ខ្ញុំនិយាយត្រូវបានស្ថានទូតនានាចាប់យកទៅទាំងអស់ហើយបកប្រែ។ ប្រហែលជាអគ្គរដ្ឋទូតខ្លះកំពុងស្ដាប់ផង។ បើនៅលើទឹកដីរបស់អ្នកឯង អ្នកឯងថាចុះ ពលរដ្ឋរបស់អ្នកឯង ប៉ុន្តែនៅលើទឹកដីកម្ពុជា គេកំពុងធ្វើនយោបាយនៅកម្ពុជា រឿងស្អីទៅជាសញ្ជាតិរបស់អ្នកឯង? អញ្ចឹងដើម្បីឱ្យជ្រះស្រលះ គឺមានតែដាក់សញ្ជាតិតែមួយ(សម្រាប់អ្នកនយោបាយ)។ ដាក់សញ្ជាតិតែមួយ យើងហ្នឹងក៏ប៉ះដែរ។ នៅក្នុងវេទិកានេះ មានអ្នកសញ្ជាតិ២ ច្រើនដែរ ក្នុងគណបក្សប្រជាជន។ វាប៉ះទាំងអស់គ្នាហ្នឹង ប៉ុន្តែគណបក្សប្រជាជនអាចលះបង់បានអំពីបញ្ហាហ្នឹង។ ហ្នឹងកុំឱ្យវាលំបាកសាំញ៉ាំពេក។

(២៥) បរិយាកាសនយោបាយអព្យាក្រឹត្យនិងសុខសាន្ដសម្រាប់ការបោះឆ្នោត ត្រូវការការរួមចំណែកពីគ្រប់បក្សនយោបាយ មិនមែនតែពីគណបក្សប្រជាជនទេ

ប៉ុន្តែខ្ញុំបកត្រឡប់មកវិញ។ ខ្ញុំសូមព្រមាននិងផ្ញើសារជូនគណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សនយោបាយមួយ ដែលបើកការវាយប្រហារម្ដងហើយម្ដងទៀតៗ ចំពោះគណបក្សប្រជាជន ក្នុងហ្នឹង គោលដៅជាចំពោះគឺ គង់ គាំ … ប្រយ័ត្នយើងមិនខន្ដី ត្រូវយល់។ ដោយសារតែនិយាយតឹងបន្ដិច ឥឡូវបកមករឿងញោមខន្ដីបន្ដិច។ ប្រហែលជាបាន ធ្លាប់ស្ដាប់ហើយ។ ឥឡូវរំលឹករឿង “ញោមខន្ដី” បន្ដិច។ ត្រង់ហ្នឹង ក៏ឆ្លុះបញ្ចាំងឱ្យឃើញថា តើគណបក្សប្រជាជននឹងបន្តខន្ដីបានទៀតទេ បើសិនជាអ្នកឯងវាយប្រហារដល់ប៉ុណ្ណឹង?

… រឿង “ញោមខន្ដី” នេះ ក៏ល្មមអ្នកយល់ហើយ។ អ្នកកុំឈានទៅដល់ដុំថ្ម ក្រែងលោអាត្មាទ្រាំមិនបានដូចគ្នា។ អីក៏វាអាក្រក់ម្លេះ ចេញមករញ៉េរញ៉ៃតែម្ដង។ បើមិនបានបង្កើតរឿងវារន្ទះបាញ់ស្អី? ៧មករា ផ្ដល់ជីវិតឱ្យអ្នកឯង។ កាលពីនៅជាមួយនឹងគណបក្សប្រជាជន អ្នកឯងសរសើរ ៧មករា មិនដាច់ពីមាត់។ វាទាស់តែយើងអត់មានសំឡេងថតទុកនោះ។ អានោះនិយាយអស់ទាស់ហើយពី៧មករា។ ដល់ពេលវាទៅណោះ វាជេរ ៧មករា វាជេរគណបក្សប្រជាជន … កុំរញ៉េរញ៉ៃច្រើនពេក … ប៉ុន្មានថ្ងៃមុន clip video នៅសៀមរាបក៏ផ្ញើមក … គណបក្សនយោបាយប្រទេសនានា សុំកុំកាន់ជើងបក្សណាឱ្យសោះ ព្រោះនៅក្នុងប្រទេសកម្ពុជា អត់មានតម្រូវឱ្យធ្វើអញ្ចឹងទេ ប្រយ័ត្នចូលទៅដល់ច្បាប់ស្ដីពីគណបក្សនយោបាយដែលបរទេសគាំទ្រ នឹងត្រូវទទួលយ៉ាងម៉េចអីយ៉ាងម៉េច … ចង់ឱ្យបរិយាកាសនយោបាយអព្យាក្រឹត្យ និងសុខសាន្ដសម្រាប់ការបោះឆ្នោត ទាល់តែមានការរួមចំណែកពីពួកអ្នកឯងដែរ មិនមែនតម្រូវឱ្យតែខាងគណបក្សប្រជាជន

(២៦) ហ៊ុន ម៉ាណែត ទៅ ថាច់ សេដ្ឋា៖ សូមឱ្យសមាជិកសមាជិកាអ្នកឯង កុំប្រព្រឹត្តិខុសច្បាប់

… ថ្ងៃមុន ថាច់ សេដ្ឋា បានទៅជួប ហ៊ុន ម៉ាណែត។ ខ្ញុំនិយាយបើកចំហរអញ្ចឹងទៅ។ ហ៊ុន ម៉ាណែត បានរាយការណ៍ឱ្យខ្ញុំ។ គេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅពេលអនាគតបន្ទាប់ពីខ្ញុំ។ ថាច់ សេដ្ឋា បានទៅសុំជួប … ម៉ាណែត បានណែនាំ ថាច់ សេដ្ឋា “សូមឱ្យសមាជិកសមាជិកាអ្នកឯង កុំប្រព្រឹត្តិខុសច្បាប់”។ នេះជាការណែនាំពី ម៉ាណែត ត្រឡប់ទៅ (ការលើកឡើងរបស់ ថាច់ សេដ្ឋា)។ បើអ្នកឯងមិនធ្វើខុសច្បាប់ តើនរណាធ្វើអីអ្នកឯង។ អញ្ចឹងសុខៗ អ្នកឯងទៅជេរគណបក្សប្រជាជន មិនឱ្យគណបក្សប្រជាជនតបតម៉េច។ ហឹង្សាជាពាក្យសំដីរបស់អ្នកឯង។ កុំភ្លេចថាអ្នកឯងកំពុងតែញុះញង់។ វាធម្មតាទេ នៅលើ(ពិភព)លោក ប្រទេសធំវាយប្រទេសតូចបាន គណបក្សតាមប្រទេសនីមួយៗ បក្សធំក៏វាយបក្សតូចបានដែរ …​ នៅលើពិភពលោក ប្រទេសធំដើរវាយ ដើរសង្កត់សង្កិនប្រទេសតូច ប្រទេសក្រីក្រ។ នៅតាមប្រទេសនីមួយៗ វាមានទិដ្ឋភាពបក្សធំបក្សតូច។ ប៉ុន្តែយើងអត់មានប្រើវិធីហ្នឹងទេ ប៉ុន្តែបើនិយាយពីអ្នកឯងចង់។

បោះឆ្នោត ឆ្នាំ ២០០៣  គណបក្សប្រជាជនឡើងពី ៦៤ ដល់ទៅ ៧៣ អាសនៈ។ អ្នកដែលសរសេរសំបុត្រមកខ្ញុំ(គឺ)គង់ គាំ ទៀត រួចហើយត្រៀមធ្វើបាតុកម្ម។ ខ្ញុំប្រាប់ត្រឡប់ទៅវិញថា “ត្រៀម ២០ម៉ឺននាក់ ចូលក្រុងភ្នំពេញ សង្កត់កហ្អែងតែម្ដង”។ អត់ហ៊ាន(ធ្វើបាតុកម្ម)ឯណា។ គេធ្លាប់បាតុកម្មបាននៅឆ្នាំ ១៩៩៨ ប៉ុន្តែដល់ឆ្នាំ ២០០៣ គេប្រុងធ្វើទៀត។ គ្រាន់តែប្រាប់ ពេលហ្នឹង ឲ្យទៅខេត្តតាកែវ ៧០០ ឡាន។ ឡាន ៧០០ ត្រៀមបុកចូលភ្នំពេញឲ្យតែហ៊ានបាតុ​កម្ម។ ជាន់កតែម្ដង។ អត់(ហ៊ាន)ដែរ។ អាងអីអាងបាតុកម្ម។ រួចអស់ពីបាតុកម្មចោទគណបក្សប្រជាជនលួច​សន្លឹកឆ្នោត។ គណបក្សប្រជាជនត្រូវតែប្ដឹង ដើម្បីបញ្ចប់ស្ថានភាពឡាំប៉ាក្រោយការបោះឆ្នោតនិងគេចោទថា​ជា​ចោរ​។ គណបក្សប្រជាជនមិនអាចពាក់ផ្លាកជាចោរបានទេ។ ឥឡូវអ្នកឯងគិតមើលៗ ហើយដើរធ្វើសំភាសន៍ទៅ​។ តែតុលាការកាត់(ក្ដី)ហើយ គឺយកហើយ។ អ្នកឯងសងមិនគ្រប់គឺទារឲ្យ​សង​ឲ្យគ្រប់។ សងមិនគ្រប់ គឺរឿង​ព្រហ្មទណ្ឌអីទៀត។ ហ្នឹងរឿងមួយទៀត។ អ្នកឯងគិតមើលទៅ។ សម្ដីពួកអ្នកឯងសម្ដីខូច បង្កហេតុ។ ដល់គេធ្វើថាគេអាង​អំណាច។ បើមិនអាងអំណាច អាងអី? …

បើហ្អែងចោទសុទ្ធតែចោរអញ្ចឹង។ អញមិនប្ដឹងទៅតុលាការ។ គ្រាន់បើហើយ អញប្ដឹងទៅតុលាការ យកតុលា​ការ​ជាមូលដ្ឋានកាត់ក្ដី។ ប្រសិនបើអញប្រើកម្លាំងទៅវាយខ្នោះហែ្អង ឬគេហៅថា ដាក់ពួកក្រុមអ្នកលេងមួយក្រុមទៅផ្ទះហែ្អងហ្នឹងហែ្អងមិនរត់ហើយ។ តែយើងមិនធ្វើអញ្ចឹងទេ យើងមិនញុះញង់ប្រជាជន មិនលើកទឹកចិត្តឲ្យប្រជាជនប្រើហិង្សាណាមួយទេ។ ប៉ុន្ដែសព្វថ្ងៃគេប្រើហិង្សាដើម្បីញុះញង់។ កុំភ្លេចណាពាក្យសម្ដីនេះគឺគ្រោះថ្នាក់ណាស់។ ខ្ញុំគ្រាន់តែបញ្ជាក់ពីបញ្ហាហ្នឹងទៀត … ប្រយ័ត្នតែញោមមិនខន្ដី ហើយលោកឯងនឹងព្រាត់ប្រាស និយាយ​គ្នាឲ្យហើយអញ្ចឹងតែម្ដង។

(២៧) មានបញ្ហានៅកន្លែងណាប្ដឹងនៅកន្លែងនោះ គណបក្សប្រជាជនយកតុលាការជាមូលដ្ឋាន

ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអោយត្រូវតែក្ដាប់ឲុ្យជាប់។ មានមេធាវីរបស់គណបក្ស​ប្រ​ជាជនទាំងអស់នៅគ្រប់ថ្នាក់ កើត(រឿង)នៅកន្លែងណា ប្ដឹងនៅទីនោះ។ មិនមែនកើត(រឿង)នៅហ្នឹងហើយ ទៅប្ដឹងនៅភ្នំពេញឯណា កើតនៅកំពង់ចាមប្ដឹងនៅកំពង់ចាម កើតនៅត្បូងឃ្មុំប្ដឹងនៅត្បូងឃ្មុំ។ កើតនៅណាប្ដឹងនៅហ្នឹង ព្រោះវាជាដំណើរការធម្មតារបស់តុលាការតើ។ ប៉ុន្ដែកាលបោះឆ្នោតថ្នាក់ជាតិកាលពី ២០០៣ វាចុះពីលើឡាន​មក វាថាអាបីនាក់ អាចោរលួចជាតិ អាកណ្ដាលខូចជាងគេ។ បង ជា ស៊ីម នៅម្ខាង, បង ហេង សំរិន នៅម្ខាង។ ដល់ខ្ញុំនៅកណ្ដាល វាថាអាចោរលួចជាតិ អាកណ្ដាលខូចជាងគេ។ កាលហ្នឹងប្ដឹងបាន ១០ លានរៀលដែរ។ ឥឡូវ អត់មាន​ ១០ លានរៀលទេវើយ។ អញប្ដឹងយកឲ្យច្រើនតែម្ដង។ ហ្នឹងដំណាក់កាលបោះឆ្នោតគេអនុញ្ញាតឲ្យប៉ុណ្ណឹង។ ប៉ុន្ដែពេលចប់ គឺផ្សេង។ លេងហែ្អងយកតែម្ដង មិនមែនដំណាក់កាលនៃយុទ្ធនាការ។ ដំណាក់កាលនៃយុទ្ធនាការ​រឿងមួយផ្សឹង។ ពួកនេះ បើមិនធ្វើអញ្ចឹងមិនរាង។ នេះជាវ​ប្បធម៌នៃអហិង្សា ហេតុអ្វីបានអ្នកឯងពន្យុះឲ្យមានហិង្សា។ អ្នកឯងវាយគេបាន គេវាយអ្នកឯងវិញ ហ្នឹងត្រូវហើយ។ អ្នកឯងទៅចាក់គេ គេភ្ញាក់ដាក់មួយដៃផូសសន្លប់បាត់។ មាឌល្អិតណាស់ មិនទាន់ជាដៃគូដ៏សក្ដិសមនោះទេ។ ប្រឹងធ្វើទៅ កុំចាំ​បាច់វាយគេ។ វាយគេ គេវាយវិញ។

ខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងទៅចុះ ហើយសូមអភ័យទោស។ នេះជាសារមួយ ដើម្បីបញ្ជាក់ជូនទៅអ្នកឯង។ យើងអត់មាន​ជម្រើស​ទេ។ បើអ្នកឯងនៅបន្ដវាយគណបក្សប្រជាជន គណបក្សប្រជាជនមានតែតបតតាមផ្លូវច្បាប់តែប៉ុណ្ណឹង។ រឿងអីទុកឲ្យអ្នកឯងវាយលេង? បើទោះបីបក្សនេះ កើតចេញពីត្រង់ណាអីត្រង់ណាក៏ដោយ តែអាហ្នឹងជាសិទ្ធិរបស់គេ ហើយជម្រើសនៅប្រជាជនតើ។ ចាំបាច់អីអ្នកឯងមកជេរ។ អញ្ចឹងចង្អុលចំទៅលើ គង់ គាំ តែម្ដង។ សូមឲ្យប្រយ័ត្នប្រយែងពាក្យសម្ដីចាប់ពីពេលនេះតទៅ។ មានអ្នកដទៃទៀត … វាយគណបក្សប្រជាជន ក៏ស្មើនឹងវាយក្បាលខ្លួនឯង ព្រោះខ្លួនឯងបានជ្រកក្រោមដំបូលគណបក្សប្រជា​ជនអស់រយៈពេល ១៣ ឆ្នាំដែរ។ គឺរយៈពេល ១៣ ឆ្នាំដែរ ដែល គង់ គាំ ឯង នៅក្នុងគណបក្សប្រជាជន។ ខ្ញុំសូមអរគុណដែល គង់ គាំ ឯងជួយគណបក្សប្រជាជនរយៈពេល ១៣ ឆ្នាំ។ ចាស់ហើយ គាំ។ យើងតាំងពីកម្សត់កម្រអត់អីស៊ី ស៊ីគ្រាប់ពោតជាមួយគ្នានៅក្រសួងការបរទេស ដែលខ្ញុំឲ្យទៅយក គង់ គាំ ឯងពីដំណាក់ចារ កណ្ដុរជ្រុំ ទៅក្រសួងការបរទេស។ បណ្ដុះបណ្ដាល គង់ គាំ ឯង ព្រោះពេលខ្លះបង្ខំចិត្តត្រូវតែនិយាយដែរ កុំឲ្យវាល្ងង់ពេក ភ្លើពេក។

ថ្ងៃនេះ ខ្ញុំបានពាំនាំមក(ថវិកា)សម្រាប់សាលាស្រុកព្រៃឈរ ចំនួន ២ លានរៀល។ សាលាស្រុកជើងព្រៃ ចំនួន ២ លានរៀល។ មណ្ឌលសុខភាពឃុំល្វា ចំនួន ២ លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ហើយក្រុមតន្ដ្រីសម័យចំនួន ៥ លានរៀល។

(២៨) ភ្លៀងច្រើនធ្វើឲ្យវារីអគ្គិសនីមិនខ្វះទឹក កាត់បន្ថយការប្រើឥន្ធនៈនិងធ្យូងថ្ម

ថ្ងៃនេះ មានធូរមានតឹង។ អាធូរហ្នឹង រឿងប៉ុន្មានរឿងនោះ ហើយនាំគ្នាការទៀតទៅ។ ឥឡូវនេះ ដូចចាប់ផ្ដើមក្ដៅ។ អរគុណផងដែរ ដែលកន្លងទៅមានភ្លៀងធ្លាក់។ ដោយសារភ្លៀងធ្លាក់ហ្នឹងហើយ ដែលទឹកនៅតាមវារីអគ្គិសនីទាំង​អស់នៅពេញ ផ្ដល់ឱកាសឲ្យយើងកាត់បន្ថយនូវការខាតបង់ដោយសារប្រទេសរបស់យើងប្រើប្រាស់(អគ្គិសនី)ពីប្រភពកកើតឡើងវិញរហូត ៦២% នៃចំនួនប្រើប្រាស់អគ្គិសនី ក្នុងនោះបានពីវារីអគ្គិសនី និងពន្លឺព្រះអាទិ​ត្យ។ វារីអគ្គិសនីជាប្រភពដ៏ធំ ហើយដោយសារកន្លងទៅភ្លៀងវាច្រើន អាងទឹកនៅក្នុងវារីអគ្គិសនីវាច្រើន អញ្ចឹងកាត់​បន្ថយឲ្យយើងប្រើប្រាស់ធ្យូងថ្មស្អីៗ ដែលឥឡូវនេះតម្លៃប្រេងក៏កើន ធ្យូងថ្មក៏កើន។ យ៉ាងណាក៏ដោយ​ រាជរដ្ឋាភិបាលមិនបានតម្លើងថ្លៃអគ្គិសនីដែល(អាច)ធ្វើឲ្យប្រជាជនជួបការលំបាក យើងរែកពន់នូវការលំបាកនេះ ខាតតិច​ខាតច្រើន ប៉ុន្ដែប្រសិនបើមិនមានភ្លើងគ្រប់គ្រាន់ទេវានឹងអាចខាតច្រើនដោយសាវារីអគ្គិសនីមិនបញ្ចេញ(ថាមពល)ចឹងយើងត្រូវបញ្ចេញដោយប្រេងឥន្ធនៈ ឬធ្យូងថ្មដែលវាមានតម្លៃច្រើនជាង។

ជាមួយនឹងការប្រកាសបើកការដ្ឋានពង្រីក និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ ៧ ជា ៤ គន្លង ប្រវែង ៤៥,៤៧៩ គីឡូម៉ែត្រ (សែសិបប្រាំក្បៀសបួយរយចិតសិបប្រាំបួន)ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំសូមជូនពរចំណងមិត្តភាពកម្ពុជាចិន ក៏ដូចជាឯកឧត្តម លោកជំទា​វអស់លោក លោកស្រី បងប្អូនជនរួមជាតិ សូមជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

**********

Selected Comments Samdech Techo Hun Sen,
at the groundbreaking ceremony for the expansion and quality improvement of the National Road 7 segment from Skun to Kompong Cham City into 4 Lanes [Unofficial Translation]

(1) Expansion and quality improvement of National Road No. 7 Skun/Kampong Cham City according to the expressway standard

[…] Today, January 9, we are launching the construction site for the expansion and quality improvement of National Road 7, which is only 45 kilometers, but we have to spend up to 100 million US dollars, because, as HE Sun Chanthol reported, this road becomes an obstacle (in the form of a bottleneck) when there is heavy traffic. This road obstructed (flows of traffic). Therefore, we have a need to widen this road, as shown on the map by HE Sun Chanthol, which displayed here, confirming that the future road segment is not much different from the expressway connecting Phnom Penh to Preah Sihanoukville, with two-lanes to and two-lanes from with a width of 3 meters 75, which is the standard of the expressway.

(2) Chinese financing for roads, canals, electricity and development of the Kingdom of Cambodia

This is another effort that we have made together with the People’s Republic of China to raise funds for the construction and development of our nation. I would like to take this opportunity to thank the Chinese friends for their continued assistance, including funding for the development of roads, canals, electricity, and other areas contributing greatly to the development of the Kingdom of Cambodia. I am very pleased that Cambodia has become a comprehensive strategic partner with China. This year marks the 65th anniversary of Cambodia-China friendship. We got a loan to build the road. I made this point during an online conference on the Future of Asia in 2021.

(3) China granted vaccines and sold at low prices to Cambodia

The facilitator said to me that “you seemed to be too close to China.” I replied to him that “if I am not dependent on China, who should I rely on? […] if I do not rely on China, who will help me?” […] I also pointed out that the vaccine that Cambodia has been giving to the Cambodian people every day, if I do not rely on China, who should I rely on for it? At that time, how many countries would give us the vaccine? They did, but in very small amount that we cannot meet our much-needed demand for our citizens. Chinese friends have both granted and sold to us, while they also have high demand for the Chinese people. It is known that there are up to 1.4 billion Chinese people and friends abroad also need from China, but out of understanding, our Chinese friends have both granted and sold at a low price to/for us […]

(4) Even at the beginning of the 21st century, some financial institutions improperly assessed Cambodia development as well as road construction need

Speaking of this road, HE Sun Chanthol reported a that in the past year, this road was built with a grant from Japan. The road was then repaired by fund from the Asian Development Bank and the World Bank. As we can see, based on this road 7 experience, even at the beginning of the 21st century, there were still incorrect assessment by some financial institutions regarding the development of Cambodia, such as the construction of only 7 meters or 9 meters width roads […] now, even though we expand the road width to 12 meters, it is still small, and requiring us to expand even bigger. This has shown the pace of development of Cambodia, which a few days ago we celebrated the 44th anniversary of the liberation of the country from the genocidal regime of Pol Pot, and the 24th anniversary of the day we completed peace through win-win politics, and completely unified the country.

(5) National Road 7 – a backbone for the growth of the central zone, with connection to the northeast

This peace factor gives us opportunities for development, as the Ambassador HE Wang Wintien just mentioned. I will talk about this a little bit later. Regarding the National Road 7, it is the backbone for the growth of the central zone with connectivity to the northeast. From the central region, it connects to Kampong Cham, and Kampong Thom, and to other parts in the north. To the northeast, this road connects us to Prey Veng, which can also link with Phnom Penh via National Road 11 and/or via National Road 8 […] more importantly, it links us to the connection with the border with Laos […] so it can be said that this national road (is making many connections and) needs to be restored, (to get rid of) the bottleneck trajectory that makes it difficult to travel between Kampong Cham and Skun.

(6) After the signing, we can launch the construction

Today we rejoice together after the 44th anniversary of the January 7 Liberation Day to inaugurate the construction site. I would like to take this opportunity to thank China once again for the financing for the implementation of this project, for which the signing ceremony was held when HE Li Keqiang paid an official visit and attended the ASEAN Summit. From November to this moment is not a long time. We plan immediately for the construction to start. This means that we are not waiting for approvals of many levels, but just the seals of the two prime ministers. After signing, we can launch the construction site immediately […]

(7) Four investment priorities: people, roads, water, electricity; no roads/bridges, no development

[…] Next to us here is a rice mill. There is a rice mill in this place. Well, if the road is bigger, the transportation of rice at this mill or transporting the milled rice from this place to another place for supply or export will be better. No road, no bridge, one cannot develop. What I put out in 1987 – more than 30 years ago – is still valid until now and will be valid for another 30 years. That is, concentrating on investing in water, roads, electricity, people, which we now call “people, road, water and electricity priorities,” and we will prioritize for our investments […]

(8) Imbalances between multiple means of transportation and road size

It is quite unimaginable. I have written in my book, “10 Years of the Cambodian Journey,” which I wrote about Cambodia’s challenging efforts to meet numerous imbalances. Among them, there was an imbalance between the need for travel and the lack of means of transportation. Now this imbalance has shifted to an imbalance between too many means of transportation with too few lanes. The stages of each are not the same. We need to update the actual requirements so that we set the right investment goals. Otherwise, we will surely make mistakes in nation building.

(9) In 2023, Cambodia will host the SEA Games with the help of China’s Techo Heritage Stadium

For example, the SEA Games hosting. I have asked our ASEAN partners for understanding that Cambodia would not be able to host the SEA Games because I needed to raise funds to build roads, bridges, canals, hospitals, and schools. Our friends in ASEAN understand. This year we will be hosting the SEA Games. In this SEA Games, if we do not receive a huge grant, from the Chinese friends, that is worth about 200 million US dollars for building the stadium (Techo Heritage), we may find it difficult to host the SEA Games still […] if we were to use the money we earned to host the SEA Games, it would be called erratic dancing. While people did not have roads, we spent for the stadium. Now that we have had continuously developed, we must respond to the needs obligated as ASEAN leaders and as ASEAN members, to host the games. Last year, we made efforts to host the ASEAN Summit. That is the effort to boost economic growth, and when we have good roads, electricity supply, and everything, it is clear that peace will come and stay for the people […]

(10) Without the participation of the people cannot succeed in ruling Covid-19

One of the more obvious efforts is related to the combat against the Covid-19. No matter how smart I was, without the support of the people, I would not be able to succeed in managing Covid-19. If the people do not accept the health measures […] as well as the vaccination, what the situation in Cambodia would be so far […] we do not know yet what other forms Covid-19 could turn into. Therefore, it is necessary to call on our people to continue to receive the vaccine, and do not wait until it is too late to rescue. There is no shortage of vaccines now. We have more than 7 million doses left in the warehouse, with another 15 million doses on stand-by in China […] and with another 5.5 million doses promised by the United States […]

(11) Holding position indefinitely for 44 years; Cambodia’s Mines-Free in 2025

At the moment, HE Wang Wentian talked about some issues related to myself as well as the CPP and the (Royal) government led by me. By now, I have been in power for 44 years. And with only a few days left, I will be the Prime Minister that hold the post for 38 years on which day I will meet with the media. This year, maybe I will leave some opportunities besides my impromptu speech […] to let our journalists ask questions […] so that we can communicate on some issues […] our country is flooded with war after the coup of March 18, 1970 (when the Lon Nol and his clique) overthrew Prince Norodom Sihanouk […]

Although the war had been over for 24 years, landmines have not been completely destroyed. We are pushing for a minefield free by 2025. Kampong Cham is the target province for demining and declaring a mine-free province, starting from demined villages/communes/districts to mine-free provinces, and reaching the whole of Cambodia without mines by 2025. So far, we have invested heavily with other development partners to clear the remaining more than 700 square kilometers of land […] still under mines […]

(12) The dialectical connection between peace and development

For us now, (we must) maintain peace for development […] peace cannot exist without development. This is the dialectical connection between peace and development. If you want to develop, you have to keep the peace, and if you want to keep the peace, you have to develop. If left unchecked, the people will start demanding this/that until they form armed forces or insurgency created due to poverty or the neglect of (the Royal) Government. Therefore, peace and development must go hand in hand […]

(13) The main strategy of the Cambodian People’s Party – the right to life

This is the main strategy of the Cambodian People’s Party. Before talking about other issues, we must deal with the right to life. Without this right, there would have been no other rights. As in the Khmer Rouge era or the 1970-75 war, bullets recognize no human rights? It kills people. (Does) the Khmer Rouge know anything about human rights? They do not. That is why it is our request to keep the peace, and through that golden/diamond opportunity, we need to promote development. We make development to strengthen peace. And we make peace to promote development […]

(14) CPP does not accept the word “votes thief”

We will not let you accuse us of being thieves for life. I would like to say that the protesting culture after the election must end. The CPP cannot accept the word ‘votes thief’. Whoever dares to say this, we must file a lawsuit, even to the Supreme Court, we must do it because by calling it freedom of expression, you accused CPP of being a thief. The CPP cannot accept your word blaming us all “someone who steals your ballots.” Well, there are only two options […] either enforcing the law through the courts or I have to gather the People’s Party supporters to protest […]

(15) January 7 is not the exclusive property of the CPP, but of everyone who wants to overthrow Pol Pot regime

The CPP already knows how to defend itself and sell its goods. How much has been achieved on Cambodian soil is the result of the CPP’s efforts. I would also like to make it clear from here that January 7 (victory over the Pol Pot’s regime) is the property of all, not the exclusive property of the CPP. Anyone who hates the Pol Pot regime and wants it to fall is having a share for January 7. You need to understand January 7. It is not hostile to anyone. January 7 – takes the Khmer Rouge as an enemy only, and not anyone else as an enemy […]

I have reserved (understanding for Kong Koam) because we used to be together. But you do not understand me. You do not understand the CPP that gives you peace. I hit Kong Koam today. I am warning Kong Koam not to be too arrogant. To satisfy the “outside prisoners,” whom you attacked over the past few years, you now attack the CPP? He himself served in the CPP, and became a member of the Central Committee and the Minister of Foreign Affairs, but he broke the Ministry of Foreign Affairs […] if you wanted to leave (please) leave all out. If you are to stay, (please) enter all in. There is no head in and tail out […] I beg you to act in the manner of a dignified political party […] you just described the political program of your (Candlelight) party. It is not necessary to hit at the CPP. If you do, and if the CPP hit back, please do not say (that I did not warn you) […]

(16) Single nationality law for politicians to consider

Since they like to say that this person has this nationality, that person has that nationality, and so and so with so and so nationality has been sued or imprisoned, I said, “then I also have to think about the Cambodian Constitution, whether it should be limited to one nationality (or not for politicians in Cambodia) so that things would not be difficult […] like this person coming from this country, and s/he was convicted. The ambassador said that s/he has this/that nationality. If so, we may immediately conclude that all politicians must have only Khmer nationality […] (on this issue, let us) consider further whether requiring civil servants, the armed forces and politicians having one nationality should be included in the Constitution? I have to think […] I believe that my words are taken by all embassies and translated. Maybe some ambassadors are even listening to it now […]

(17) A neutral and peaceful political environment for elections requires contributions from all political parties, not just the CPP

I would like to warn and send a message to all political parties, especially a political party that launches repeated attacks on the CPP, and specifically Kong Koam […] to be careful, or we may not be patient […] if you do not cause trouble, you are hit by lightning strike or what? January 7 gives you your life. When you were with the CPP, you praised January 7 repeatedly […] when you joined others, you insulted January 7, the CPP […] please do not take side with any political parties […] please watch out and do not move into cases (that is prohibited by) the law on the political party, whereas with foreign support, parties would face with what and how […] (if we all) want a neutral and peaceful political environment for the election, there must be contributions from all of you (political parties), not only the CPP […]

(18) CPP will take the court as basis of actions

As President of the Cambodian People’s Party, I want concerned levels to hold tight this issue. There are lawyers of the CPP at all levels. Where the issue takes place, process the lawsuit right there. It is not that when things happen in one place and the lawsuit will process in Phnom Penh. If the case happens in Kampong Cham, the lawsuit will be in Kampong Cham, if it happens in Tbong Khmum, the lawsuit will be in Tbong Khmum […] it is a normal process of the court […] while it is possible that you hit someone, that someone hit back, is the right thing to do. You snatched someone, in a quick reaction, the person hit back and you may be knocked out. You are small and not yet a worthy challenger. Do your best (to get known) and not to hit others. If you hit them, and surely they will hit you back […]

អត្ថបទទាក់ទង