មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីសូត្រមន្តចំរើនសិរីសួរស្តីក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ថ្ងៃអង្គារ ទី ៩ មេសា ២០១៩​
16

កំពង់ឆ្នាំងៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចំរើនសិរីសួរស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣គ.ស២០១៩ ក្រោមអធិបតីភាពលោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោកស្រី ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការចំណុះមន្ទីរផងដែរ។

បន្ទាប់ពីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក លោក កែវ ពៅ បានមានប្រសាសន៍សំណេះ
សំណាលដោយបានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តែងតែប្រារព្វធ្វើពិធីចូលឆ្នាំនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានោះ លោក កែវ ពៅ ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរ ដែលបានរួមសាមគ្គី សហការគ្នាបានល្អតាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកបំរើសេវាជូនប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អោយទទួលបានសមិទ្ធផលថ្មីៗ ជាច្រើនរហូតដល់បច្ចុប្បន្ននេះ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

លើសពីនោះ លោកក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរសាធារណការទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តបំរើសេវាជូនប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

បន្ថែមពីនោះ លោក កែវ ពៅ និងលោកស្រី ព្រមទាំងមន្រ្តីរាជការទាំងអស់បានរាប់បាត្រប្រគេនព្រះសង្ឃ និងរៀបចំអាហារសាមគ្គីផងដែរ៕

ចែករំលែក

បញ្ចេញយោបល់