Grand News Asia Close

រាជរដ្ឋាភិបាល បង្ហាញសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ឆ្នាំ២០១៨-២០២២ (៨៤៤ទំព័រ)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ ឯកសារ 7604
រាជរដ្ឋាភិបាល បង្ហាញសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ឆ្នាំ២០១៨-២០២២ (៨៤៤ទំព័រ) រាជរដ្ឋាភិបាល បង្ហាញសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ឆ្នាំ២០១៨-២០២២ (៨៤៤ទំព័រ)

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្មួនយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយសំខាន់ៗដ៏ទៃទៀត ដែលរាជរដ្ឋា​ភិបាល​កម្ពុជា​បានដាក់ចេញ​ឱ្យ​អនុវត្តក្រោមម្លប់សន្តិភាពពេញលេញ ឯកភាពទឹក​ដី​លើផ្ទៃប្រទេសទាំងមូល ក្រោមដំបូលរដ្ឋធម្មនុញ្ញាតែមួយ។
របាយការណ៍នេះឆ្លុះបញ្ចាំងពីសកម្មភាពការងារយ៉ាងម៉ឺងម៉ាត់ រស់រវើក នៃកិច្ចខំប្រឹង​ប្រែឥតឈប់ឈរ ជំនះរាល់ឧបសគ្គ និងបញ្ហាប្រឈម ពិសេសការរីករាលដាលនៃ​ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក​ទាំងមូល។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ កិត្យានុភាពកម្ពុជាកាន់តែលើកកំពស់ឡើងលើឆាកអន្តរជាតិ ពិសេសឆ្លងតាមជោគជ័យដ៏ត្រចះត្រចង់​​នៃកិច្ចប្រជុំកំពូលអាស៊ាន  និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានប្តូ​រវេនរបស់អាស៊ាន ការប្រព្រឹត្តិទៅ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅរាជធានីភ្នំពេញ ការចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅប៊ែលហ្ស៊ិក និងការប្រជុំអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ព្រមទាំងការងារជាតិ និងអន្តរជាតិជាច្រើនទៀត។
សូមទាញយកឯកសារទាំងស្រុង៖

https://t.me/GrandNewsAsiaOfficial/55422

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

អត្ថបទទាក់ទង