លោកតាប្រាប់ថា៖ ថៃមិនមែនអ៊ុស្រាអែល កម្ពុជាក៏មិនមែនប៉ាឡេស្ទិន — កុំបំភាន់ប្រវត្តិសាស្ត្រ និងកុំធ្វើជាអ្នកលើសលប់
ក្នុងពេលដែលស្ថានភាពនយោបាយ និងប្រវត្តិសាស្ត្រក្នុងតំបន់តែងតែត្រូវបានបកស្រាយខុសៗគ្នា មនុស្សមួយចំនួននៅភាគីថៃហាក់បីដូចជាចង់បង្កើតរូបភាពមិនត្រឹមត្រូវ ដោយប្រៀបធៀបខ្លួនឯងជាមួយ Israel និងដាក់កម្ពុជាថាជា Palestine។ ការប្រៀបធៀបបែបនេះមិនត្រឹមតែខុសពីស្ថានការណ៍ពិតនោះទេ ប៉ុន្តែជាការបំភាន់ចិត្តសាធារណៈ និងបំប្លែងប្រវត្តិសាស្ត្រដោយចេតនា។
ជាក់ស្តែង Thailand មិនមែនជាប្រទេសដែលត្រូវបានគេគំរាមកំហែងដូចអ៊ុស្រាអែលឡើយ។ ផ្ទុយទៅវិញ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថា ការរីកសាយភូមិសាស្ត្ររបស់ថៃក្នុងអតីតកាល បានកើតឡើងតាមរយៈការចូលលុកលុយ និងការកាន់កាប់ដែនដីពីប្រទេសជិតខាង រួមទាំង កម្ពុជា ផងដែរ។ ដូច្នេះ ការធ្វើខ្លួនជាជនរងគ្រោះ គឺជាការបំភាន់ពិតប្រាកដ។
សូមបញ្ជាក់ថា៖ កម្ពុជាមិនមែនជាប៉ាឡេស្ទិនទេ!
កម្ពុជាមានអរិយធម៌បុរាណរឹងមាំ មានអត្តសញ្ញាណ និងអធិបតេយ្យភាពច្បាស់លាស់។ ប្រទេសនេះមិនដែលទៅឈ្លានពាននរណាមុនឡើយ ប៉ុន្តែតែងតែជាប្រទេសដែលត្រូវការពារ និងថែរក្សាដែនដីរបស់ខ្លួនពីការរំលោភបំពាន។ ថៃមិនត្រូវកុំអួត ដូចនេះ ការអួតបែបនេះ គឺជាការបង្ហាញពីការខ្វះការយល់ដឹង។
សារនេះចង់ប្រាប់ទៅភាគីថៃឲ្យយល់ច្បាស់ថា៖
កម្ពុជាមិនមែនជាប្រទេសដែលអាចត្រូវគេមើលងាយ ឬចូលលុកលុយបានដូចមុនទៀតឡើយ។ សម័យបានផ្លាស់ប្ដូរ ហើយប្រជាជនខ្មែរ មានការយល់ដឹង និងឈរលើគោលការណ៍អធិបតេយ្យភាពយ៉ាងរឹងមាំរួមទាំងឯកភាពជាតិ ឈជុំវិញមេដឹកនាំ មិនដូចថៃឡើយ។
ការចូលរំលោភដែនដី ម្តងហើយម្តងទៀត ឬការបង្កជម្លោះតាមព្រំដែន គឺមិនមែនជាសញ្ញានៃកម្លាំងទេ ប៉ុន្តែជាសញ្ញានៃការខ្វះការគោរពច្បាប់អន្តរជាតិ និងការរស់នៅដូចជារដ្ឋព្រៃ សត្សវត្ស ទី២១ ។ ប្រទេសណាក៏ដោយ ដែលនៅតែប្រើវិធីសាស្ត្របែបនេះ នឹងត្រូវទទួលផលវិបាកទាំងផ្នែកនយោបាយ និងភាពជឿជាក់នៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ សូមផ្ញើសារដល់ភាគី ថៃឲ្យយល់ច្បាស់ថា ៖ការបង្កើតរឿងរ៉ាវដើម្បីបំភាន់ស្មារតីប្រជាជនខ្លួនឯង មិនមែនជាដំណោះស្រាយនៃបញ្ហាផ្ទៃក្នុងឡើយ។ ប្រទេសណាក៏ដូចគ្នា តែងមានបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយដែលត្រូវដោះស្រាយដោយភាពទំនួលខុសត្រូវ មិនមែនដោយការបង្វែរចំណាប់អារម្មណ៍ទៅជម្លោះក្រៅប្រទេសនោះទេ។
ការបង្កភាពតានតឹងតាមព្រំដែនជាមួយ កម្ពុជា ម្តងហើយម្តងទៀត មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ទេ ប៉ុន្តែអាចបង្កឲ្យប៉ះពាល់ត្រឡប់ទៅលើខ្លួនឯងវិញផងដែរ។ នៅក្នុងសង្គមថៃផ្ទាល់ ក៏មានសម្លេងនានាកំពុងពិភាក្សា និងរិះគន់លើបញ្ហាផ្ទៃក្នុង ដែលត្រូវការការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន។
ប្រសិនបើបញ្ហាផ្ទៃក្នុងមិនត្រូវបានដោះស្រាយដោយវិធីសាស្ត្រដែលមានតម្លាភាព និងមានភាពទទួលខុសត្រូវ នោះវាអាចនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងសង្គមខ្លួនឯង។ ដូច្នេះ ការបង្កជម្លោះក្រៅប្រទេស មិនមែនជាវិធីដោះស្រាយឡើយ ប៉ុន្តែអាចធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។
ចុងក្រោយនេះ សូមបញ្ជាក់យ៉ាងច្បាស់៖
ថៃគួរតែបញ្ឈប់ការបំភាន់ និងការបំពុលស្មារតីប្រជាជនខ្លួនឯង ហើយផ្តោតលើការដោះស្រាយវិបត្តិដែលមានស្រាប់ក្នុងប្រទេសដោយសន្តិវិធី និងការទទួលខុសត្រូវ។ ការបង្វែរចំណាប់អារម្មណ៍ទៅជម្លោះតាមព្រំដែន មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាផ្ទៃក្នុងបានទេ ប៉ុន្តែអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរត្រឡប់មកវិញលើខ្លួនឯង។
សន្តិភាពមិនមែនកើតពីការគំរាមកំហែង ឬការបង្កជម្លោះឡើយ ប៉ុន្តែបង្កើតឡើងពីការគោរពគ្នា ការពិត និងការរស់នៅជាអ្នកជិតខាងល្អ៕






