ព័ត៌មានជាតិថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
331
នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបតាមទូរស័ព្ទនេះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ជូនសម្តេចតេជោ ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ។ឯកឧត្តមប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។