Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក ឥណ្ឌូនេស៊ី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 592
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក ឥណ្ឌូនេស៊ី សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក ឥណ្ឌូនេស៊ី

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម DUDUNG ABDURACHMAN បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកស្ដីទី ម៉ៅ សុផាន់ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើង, ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់កងទ័ព។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព៕


អត្ថបទទាក់ទង