Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ និងឱសថសម្រាប់ព្យាបាលជំងឺ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 728
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ និងឱសថសម្រាប់ព្យាបាលជំងឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ និងឱសថសម្រាប់ព្យាបាលជំងឺ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ និងឱសថសម្រាប់ព្យាបាលជំងឺ និងស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធរួមគ្នា ពិនិត្យលើសុវត្ថិភាពអាហារចំណី និងឱសថសម្រាប់ព្យាបាលជំងឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់អ្នកលក់ផលិតផលផ្សេងៗ ជាពិសេសេផលិតផលពីក្រៅប្រទេស ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យលើផលិតផលទាំងនោះឱ្យបានច្បាស់លាស់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់៕

រពង្រឹងចក្ខុវិស័យ ត្រូវពង្រឹងចាប់ពីពេលនេះទៅ តាំងថ្នាក់មូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្តទាំងអស់៕

អត្ថបទទាក់ទង