Grand News Close

លោក ត្រាំ បញ្ជាក់ជាថ្មីអំពីតួនាទីរបស់លោកក្នុងការសម្របសម្រួលឲ្យសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

ដោយ៖ Morm Sokun ​​ | 40 នាទីមុន ព័ត៌មានជាតិ 1008
លោក ត្រាំ បញ្ជាក់ជាថ្មីអំពីតួនាទីរបស់លោកក្នុងការសម្របសម្រួលឲ្យសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ លោក ត្រាំ បញ្ជាក់ជាថ្មីអំពីតួនាទីរបស់លោកក្នុងការសម្របសម្រួលឲ្យសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានដើរតួនាទីសម្របសម្រួលឲ្យ សម្រេច បាន «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» រវាងកម្ពុជា និងថៃ។

លោកបានលើកឡើងថា កិច្ចព្រមព្រៀងនេះបាននាំឱ្យមានការឈប់បាញ់គ្នា ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងអនុញ្ញាតឱ្យពលរដ្ឋដែលត្រូវភៀសខ្លួនចេញពីលំនៅឋាន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

លោក ត្រាំ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា។

លោកបានមានប្រសាសន៍ថា៖

«ដូចដែលលោកអ្នកបានជ្រាបហើយថា នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំមុននៅប្រទេសម៉ាឡេស៊ី ខ្ញុំ និងនាយករដ្ឋមន្ត្រី អាន់វ៉ា បានសម្របសម្រួលឲ្យ សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយរវាងកម្ពុជា និងថៃ ដែលគេហៅថាជា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ”។ យើងបានសម្រេចឱ្យមានបទឈប់បាញ់គ្នា ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ឬអាចនិយាយបានថាច្រើនជាងនេះទៅទៀត។

ជាលទ្ធផល ពលរដ្ឋជាច្រើនដែលត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់គេ បានអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ ខ្ញុំទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីកម្ពុជា ក៏ដូចជាពីលោក អ្នកដែលអង្គុយនៅទីនេះ ចំពោះរឿងនេះ។ វាជារឿងដ៏ល្អប្រសើរមួយ ជាសមិទ្ធផលដ៏អស្ចារ្យមួយដែលយើងបានធ្វើរួមគ្នា។ យើងនៅតែប្តេជ្ញាប្រកាន់ ខ្ជាប់ នូវ បទឈប់បាញ់នោះ និងធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ និងស្មោះត្រង់ ដូចដែលបានព្រមព្រៀងគ្នាកាលពីមួយឆ្នាំមុន។ ខ្ញុំគិតថា កិច្ចព្រមព្រៀង នេះ នឹងបន្តដំណើរការទៅមុខយ៉ាងល្អប្រសើរ។ ខ្ញុំយល់បែបនេះ»។

-Khmer Times-

អត្ថបទទាក់ទង