Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរំលឹកគុណ និងការចងចាំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 701
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរំលឹកគុណ និងការចងចាំ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរំលឹកគុណ និងការចងចាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ពោលគឺជាការរំលឹកពីការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី បានថ្លែងបន្តថា ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំ ស្របពេលជាមួយនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ក្រោមបរិយាកាសសប្បាយរីករាយ និងមោទនភាពជាតិខ្ពស់។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀតថា ពិធីដ៏មហាឡារឹកនេះ ប្រព្រឹត្តឡើងនៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រ ដែលជានិម្មិតរូបនៃសុខសន្តិភាព ឯករាជ្យភាពទឹកដី និងសុខរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាកេរ្ត៍ដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

 

អត្ថបទទាក់ទង