ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ទើបតែងតាំងថ្មីចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង
ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ទើបតែងតាំងថ្មីចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម ទ្រីសម៉ាន់ អ៊ីហ្គោរ៍ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានសហភាពអ៊ឺរ៉ុបតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។






