Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់សាធារណរដ្ឋប៉េកាំង ប្រទេសចិនប្រកបដោយសុវត្ថិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 410
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់សាធារណរដ្ឋប៉េកាំង ប្រទេសចិនប្រកបដោយសុវត្ថិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់សាធារណរដ្ឋប៉េកាំង ប្រទេសចិនប្រកបដោយសុវត្ថិភាព

នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣។

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចអធិបតី និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានទទួលការស្វាគមន៍ រាក់ទាក់ស្និទ្ធស្នាលជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលចិននិងមន្ត្រីថ្នាក់ដឹកនាំកម្ពុជាប្រចាំនៅប្រទេសចិនជាច្រើនផងដែរក្នុងនោះរួមមាន ឯកឧត្តម Tang Renjlan រដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ, ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានី​ប៉េ​កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន​បរទេស​ដទៃទៀតផងដែរ៕

អត្ថបទទាក់ទង