Grand News Asia Close

ទាក់ទងនឹងដំណើរការផ្សះផ្សាក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 9:09 am ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1063
ទាក់ទងនឹងដំណើរការផ្សះផ្សាក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងដំណើរការផ្សះផ្សាក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងដំណើរការផ្សះផ្សាក្រោមអនុសញ្ញា
អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦


សំណួរទី១៖ តើដំណើរការផ្សះផ្សាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមានវឌ្ឍនភាពអ្វីខ្លះ?

ចម្លើយ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសថា គណៈកម្មការផ្សះផ្សាក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ វិធានការទាំងនេះមានគោលបំណងពង្រឹងទំនុកចិត្ត បង្កើនទំនាក់ទំនង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាឈានទៅរកកិច្ចព្រមព្រៀងមួយ។ សូមបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា​បន្ទាប់ពីភាគីថៃសម្រេចលុបចោល MOU-2001 ដែលជាយន្តការទ្វេភាគីតែមួយគត់​សម្រាប់ចរចាបញ្ហាការទាមទារ​ដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។

សំណួរទី២៖ តើវិធានការកសាងទំនុកចិត្តដែលកម្ពុជា និងថៃបានព្រមព្រៀងគ្នា មានសារៈសំខាន់ដូចម្តេច?

ចម្លើយ៖ វិធានការដែលគណៈកម្មការផ្សះផ្សា​បានបង្កើតឡើង​មានសារៈសំខាន់ក្នុងការកាត់បន្ថយការមិនទុកចិត្តគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចាប្រកបដោយការស្ថាបនា។ វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការប្រើប្រាស់ការសន្ទនា និងនីតិរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឈានទៅរកកិច្ចព្រមព្រៀងមួយតាមរយៈយន្តការ​ផ្សះផ្សា។

សំណួរទី៣៖ តើគណៈកម្មការផ្សះផ្សាបានលើកឡើងពីបញ្ហាអ្វីខ្លះដែលកម្ពុជា និងថៃគួរយកចិត្តទុកដាក់?

ចម្លើយ៖ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការមួយចំនួនដែលភាគីទាំងពីរបានព្រមព្រៀងគ្នាពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ដូច្នេះ គណៈកម្មការបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ អនុវត្តការប្តេជ្ញាចិត្តដែលមានស្រាប់ ដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការចរចា និងជំរុញដំណើរការផ្សះផ្សាឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង