Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ក្បាលម៉ាស៊ីនទីក្រុងបាងកក ជាជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស វ.ទី២១

ដោយ៖ Morm Sokun ​​ | 59 នាទីមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1010
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ក្បាលម៉ាស៊ីនទីក្រុងបាងកក ជាជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស វ.ទី២១ អ្នកជំនាញអារ្យធម៌ខ្មែរ៖ ក្បាលម៉ាស៊ីនទីក្រុងបាងកក ជាជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស វ.ទី២១

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងតំបន់អាស៊ានយើងនេះ បើយើងនិយាយអំពីទង្វើនិងអាកប្បកិរិយារបស់ក្បាលម៉ាស៊ីនដឹកនាំទីក្រុងបាងកក លោក អានុទីន ឆានវីរៈគុល Anutin Charnvirakul ដែលបានចូលលុកលុយជាមួយនិងកងទ័ពឈ្លានពានរបស់ខ្លួន ដោយខុសច្បាប់យ៉ាងគឃ្លើននៅលើទឹកដីកម្ពុជាក្នុងតំបន់អានសេះ កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២៦ ថ្មីៗនេះ បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំមួយនេះ បានបញ្ជាឲ្យកងទ័ពខ្លួនចូលលុកលុយទឹកដីកម្ពុជាទាំងកំរោលយ៉ាងសាហាវព្រៃផ្សៃ ដោយឯកតោភាគីក្រោមលេស ពីបទល្មើសឆបោកតាមអនទ្បាញ់ជាសកល Online Scams កាលពីឆ្នាំ២០២៥ ដ៏គួរឲ្យហួសចិត្តនិងអស់សំណើចបំផុត នាពេលកន្លងមកនេះ គឺក្បាលម៉ាស៊ីនដឹកនាំមួយនេះ ជាជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស វ.ទី២១។

យើងអាចចោទជាសំណួរថា ហេតុអ្វីបានជាទង្វើនិងអាកប្បកិរិយារបស់ក្បាលម៉ាស៊ីនដឹកនាំទីក្រុងបាងកកលោក អានុទីន ឆានវីរៈគុល Anutin Charnvirakul ជាក្បាលម៉ាស៊ីនដឹកនាំជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស.វទី២១នេះ?

ដោយហេតុថា នរណាៗក៏គេដឹងដែរថា អានុទីន Anutin ជាក្បាលម៉ាស៊ីនដឹកនាំមានកំណើតចេញពីប្រភពនិងប្រកាន់គោលនយោបាយគាំទ្រនិងលើកតម្កើងកញ្ឆានិយម គឺជាទង្វើនិងអាកប្បកិរិយារបស់ក្បាលម៉ាស៊ីនដឹកនាំមួយបំផ្លាញសីលធម៌សង្គម ផ្តោតលើការកសាងអារម្មណ៍ផ្តុំកំហឹង ការបំភ័យ បង្កើតការឈឺចាប់ ការរើសអើងជាតិសាសន៍ ប្រកាន់វណ្ណៈសង្គមដើម្បីប្រមូលផ្ដុំកម្លាំងជាតិនិយមជ្រុលឲ្យគាំទ្រខ្លួន។

លោក រ័ត្ន សណ្តាប់ បន្ដថាឋិតក្នុងន័យនេះ លោក អានុទីន Anutin មិនអាចនិងមិនត្រូវយកបញ្ហាបទល្មើស Online Scams ដែលជាបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជន ឬអង្គការចាត់តាំងខុសច្បាប់ មកប្រើជាលេសដើម្បីប្រើជាឧបករណ៍នយោបាយរំលោភមកលើអធិបតេយ្យភាព និងឈ្លានពានទឹកដីប្រទេសជិតខាងបានទ្បើយ គឺត្រូវដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការ ឬយន្តការការទូត។ ព្រោះទង្វើរបស់ អានុទីន Anutin ជាការបំពាននិងមើលស្រាលច្បាប់អន្តរជាតិ មិនគោរពឲ្យតម្លៃដល់ធម្មនុញ្ញ អ.ស.ប.យ៉ាងព្រៃផ្សៃបំផុត។

ទន្ទឹមនឹងនេះ ចំពោះការប្រើកម្លាំងបាយទាំងកំរោលដោយឯកតោភាគីរបស់មេក្លោងដឹកនាំទីក្រុងបាងកកនេះទៀតសោត ស្ថិតក្រោមលេស Online Scams ដើម្បីលុបបំបាត់ការឆបោក គឺគ្រាន់តែជាស្បៃដ៏ស្ដើងបំបាំងភ្នែករដ្ឋដទៃ បំបាំងការឈ្លានពានទាំងកំរោលរបស់ខ្លួនទៅលើរដ្ឋដទៃ ដោយប្រើវោហាសាស្រ្ដនិងយុទ្ធសាស្ត្រសង្គ្រាមព័ត៌មានក្លែងក្លាយ។ ​ក្នុងចេតនាបង្កើតរូបភាពស្របច្បាប់ក្លែងក្លាយដ៏កខ្វក់ ដើម្បីបិទបាំងភ្នែកសហគមន៍អន្តរជាតិ និងប្រជាជនខ្លួនឯង ក្នុងការលាងជម្រះកំហុស ដោយប្តូររូបភាពពី «អ្នករំលោភឈ្លានពាន» ទៅជា «អ្នករំដោះនិងសង្គ្រោះ» ​ដោយការយកលេស Online Scams ដែលជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា មកធ្វើសង្គ្រាមឈ្លានពានលើអធិបតេយ្យភាពនៃរដ្ឋមួយទៀតដែលបង្កឲ្យមានភាពចលាចល បាត់បង់ទំនុកចិត្ត បង្កអសន្តិសុខក្នុងតំបន់ និងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕

-Fresh News-

អត្ថបទទាក់ទង